បណ្ឌិត សុខ ទូច ៖ យើង​គួរ​តែព្យាយាម​ប្រើប្រាស់​ភាសា​កំណើត​ឱ្យ​អស់ពីលទ្ធភាព មុន​នឹង​ប្រើប្រាស់​ភាសាកម្ចី​ជា​ភាសាបរទេស

ក្នុង​សិក្ខា​សាលា​ស្តីពី “ម៉ូលដែល​នៅ​ក្នុង​អក្ខរវិធីសំណងសូរសព្ទ​នៃពាក្យ​កម្ចី​ក្នុង​ភាសា​ខ្មែរ​បច្ចុប្បន្ន” ដែល​រៀបចំ​ដោយ​ក្រុម​ប្រឹក្សា​ជាតិភាសាខ្មែរ នៃរាជបណ្ឌិត្យសភាកម្ពុជា កាលពីពេលថ្មីៗនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា បានផ្តល់អនុសាសន៍ថា ខ្មែរ​គួរ​តែ​ព្យាយាម​ប្រើប្រាស់​ភាសាកំណើត​របស់ខ្លួន​ឱ្យ​បាន​អស់ពីលទ្ធភាព មុន​នឹង​ការប្រើប្រាស់​ភាសា​កម្ចី​ជា​ភាសាបរទេសផ្សេងៗ ក្រៅពីភាសាបាលីសំស្រ្កឹត ដែលត្រូវ​បានធ្វើ​ខ្មែរ​នីយកម្ម​ចូល​មក​ក្នុង​ភាសាខ្មែរ។

ឯកឧត្តមបណ្ឌិត សុខ ទូច មានប្រសាសន៍ថា ជាតិសាសន៍នីមួយៗ យើងអាចបាត់បង់អ្វីបាន ប៉ុន្តែមិនអាចបាត់បង់ វប្បធម៌ អរិយធម៌ និងភាសាកំណើតរបស់ខ្លួនបានទេ។ ដូច្នេះ យើងត្រូវរួមគ្នាដើម្បីផលប្រយោជន៍សង្គមជាតិ និងមនុស្សជំនាន់ក្រោយ។ ឯកឧត្តមថា ដូនតាខ្មែរ អាចបង្កើតអង្គរវត្តសម្រាប់យើងជាមនុស្សជំនានក្រោយ ដូច្នេះ យើងក៏ត្រូវបន្សល់នូវកេរដំណែលសម្រាប់មនុស្សជំនាន់ក្រោយផងដែរ។

ឯកឧត្ដមបណ្ឌិត ហ៊ាន សុខុម ប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរបានមានប្រសាសន៍លើកឡើងថា ក្នុងសម័យ​សាកលភាវូបនីយកម្ម ការអភិរក្ស និងការអភិវឌ្ឍភាសាជាតិពិតជាមានសារៈសំខាន់ដើម្បីរក្សាអត្តសញ្ញាណជាតិ និងការអភិវឌ្ឍ​។ ការបង្កើតពាក្យបច្ចេកទេសថ្មីៗ គឺជាភារកិច្ចមួយដែលមិនអាចចៀសវាងបាន នៅខណៈ​ដែលយើងផ្ដល់​ឋានៈភាសា និងអក្សរខ្មែរជាភាសានិងអក្សរផ្លូវការ។ នៅពេលដែលភាសាខ្មែរយើងមានពាក្យកាន់តែច្រើន និងការប្រើប្រាស់​ឯកភាពគ្នា នោះការសិក្សា ការស្រាវជ្រាវ ការងារក្នុងក្រសួងស្ថាប័ន ក្នុងវិស័យអាជីវកម្ម ឬទំនាក់ទំនងនានា នឹងមានភាព​ងាយស្រួល ប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព​។

បើតាមឯកឧត្ដមបណ្ឌិត ហ៊ាន សុខុម ក្រុមប្រឹក្សាជាតិភាសាខ្មែរបានរៀបចំសិក្ខាសាលាច្រើនដងរួចមកហើយ ដើម្បីស្រង់មតិយោបល់និងអនុសាសន៍ ពីអ្នកចូលរួម ពីសាធារណជន ដែលក្នុងនោះ មតិយោបល់ជាច្រើន ស្នើយោបល់ថា គួរយកតាមលំនាំសូរដែលភាសាខ្មែរមានស្រាប់ ដើម្បីជំនួសសូរនៅក្នុងពាក្យភាសាបរទេស។ ដូច្នេះ ការសិក្សាអំពីបញ្ហា​ឆ្លើយគ្នា​រវាងសូរនិងអក្សរក្នុងប្រព័ន្ធសំណេររបស់ខ្មែរយើងនៅក្នុងលក្ខណៈជាប្រព័ន្ធពិតជាសំខាន់។

បើតាមក្រុមប្រឹក្សា​ជាតិភាសាខ្មែរ បាន​ឱ្យដឹងថា សិក្ខាសាលាស្ដីពី «ម៉ូដែលនៅក្នុងអក្ខរវិធីសំណង​សូរសព្ទ​នៃពាក្យកម្ចីក្នុងភាសាខ្មែរបច្ចុប្បន្ន» ត្រូវបានរៀបចំឡើងក្នុងគោល​បំណងបង្ហាញ​ពីលទ្ធផល​នៃការស្រាវជ្រាវ​បែបវិទ្យាសាស្ត្រទាក់ទងនឹងការបង្ហាញពីផែនទីតម្រាយនៃភាពឆ្លើយតបគ្នារវាងសទ្ទតានិងអក្សរ (phoneme-grapheme mapping) ក្នុងការធ្វើខ្មែរនីយកម្មសូរនៃភាសាបរទេសដែល​គ្មានក្នុងប្រព័ន្ធសទ្ទតាភាសាខ្មែរ​ឱ្យស្របតាម​សូរនៃភាសាខ្មែរ​ដែលមានស្រាប់ ដោយ​យកលំនាំតាមម៉ូដែលខ្មែរនីយកម្មនៃភាសាបាលីសំស្ក្រឹតដែលបានអនុវត្តដោយជោគជ័យរួច មកហើយក្នុងវចនានុក្រមខ្មែរ បោះពុម្ពដោយពុទ្ធសាសនបណ្ឌិត្យ គ្រាទី៥ ឆ្នាំ១៩៦៧-១៩៦៨ ផែនទីតម្រាយ​នៃភាពឆ្លើយតប​គ្នារវាងសទ្ទតានិងអក្សរ (phoneme-grapheme mapping)ដែលជាលទ្ធផលនៃការស្រាវជ្រាវនេះ មានគោលបំណងធ្វើឱ្យមានភាពងាយស្រួល និងធ្វើឱ្យមានឯកភាព ក្នុងកម្ចីសូរសព្ទដែល​អាចសម្រេចជាគោល​ការណ៍ឯកភាព​មួយអនុវត្តក្នុងភាសាខ្មែរទៅអនាគត ព្រមទាំងអាចរក្សាបាននូវអត្តសញ្ញាណជាតិ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ជំនាញ​វិស្វកម្ម​ឧស្សាហកម្ម នៅវិទ្យាស្ថាន​ពហុបច្ចេក​ទេស​ខេត្ត​កំពង់ស្ពឺ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/10/2025

ជាឱកា​សសម្រាប់សិស្សានុសិស្ស​ដែលទើបប្រឡង​បាក់ឌុបរួច ដោយ​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្ត​កំពង់ស្ពឺ បានប្រកាស​ផ្តល់អាហារូបករណ៍ ១០០%

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសគុយវ៉ែតពីកម្មវិធីអាហារូបករណ៍ WMI ឆ្នាំសិក្សា ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/07/2025

កម្មវិធីអាហារូបករណ៍ Wells Mountain Initiative 2026 (WMI) នឹងបើកទទួលពាក្យស្នើអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិ នាខែធ្នូខាងមុខនេះ។ WMI នឹងផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Western Australia ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/06/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Western Australia សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍សិក្សាជាប្រភេទអាហារូបករណ៍ ពេញលេញសម្រាប់និស្សិតអន្តរជាតិ ដែលជាបេក្ខជនជ័យលាភីអាហារូបករណ៍។

ក្រសួងអប់រំផ្តល់​អាហារូបករណ៍ថ្នាក់បណ្ឌិត ទៅ​សិក្សា​នៅ​សាកលវិទ្យាល័យ​មហាសារ៉ាខាម ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/04/2024

ក្រសួងអប់រំ យុវជន និងកីឡា បាន​ឱ្យដឹងថា សម្រាប់ឆ្នាំ​២០២៤ សាកលវិទ្យាល័យ​មហាសារ៉ាខាម នៃព្រះរាជាណាចក្រ​ថៃ នឹងផ្តល់អាហារូបករណ៍ចំនួន ០១កន្លែង ដល់​និស្សិត​កម្ពុជា ដើម្បី​បន្ត​ការ​សិក្សា​ថ្នាក់បណ្ឌិត...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Donghua ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/08/2025

កម្មវិធីអាហារូបករណ៍ Donghua University Scholarship 2026 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សម្រាប់ឆ្នាំសិក្សា២០២៦ នៅសាកលវិទ្យាល័យ Donghua ប្រទេសចិន។

ឱកាសកម្មសិក្សានៅផ្ទះយុវជន ដើម្បីមិត្តភាពកម្ពុជា-ចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/08/2025

ផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន (YHCCF) កំពុងប្រកាសជ្រើសរើស និស្សិតសាកលវិទ្យាល័យដែលកំពុងសិក្សាផ្នែកសេដ្ឋកិច្ច សហគ្រាលឬអាជីវកម្ម ការគ្រប់គ្រងផ្នែកគ្រោង ឬផ្នែកដែលពាក់ព័ន្ធ

អាហារូបករណ៍ថ្នាក់ភាសាចិននៅសាកលវិទ្យាល័យសៀងហៃឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/04/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ភាសាចិននៅសាកលវិទ្យាល័យសៀងហៃឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍សិក្សាមាន ថ្នាក់...

ឱកាស​សិក្សា​នៅ​ប្រទេស​សឹង្ហបុរី ពី​កម្មវិធី SIM Global Education Diploma Scholarships

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/07/2024

សម្រាប់សិស្ស​និស្សិត​ដែល​កំពុង​ស្វែង​រក​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេសសឹង្ហបុរី លើជំនាញពាក់ព័ន្ធនឹងធុរកិច្ច ពេលនេះ​កម្មវិធីអាហារូបករណ៍ SIM Global Education Diploma Scholarships

ឱកាសសិក្សា​នៅប្រទេស​បារាំង ពីកម្មវិធីអាហារូបករណ៍ Queen Elizabeth Commonwealth ឆ្នាំ២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/04/2023

កម្មវិធីអាហារូបករណ៍ Queen Elizabeth Commonwealth កំពុងបើកផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ ...