លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា អញ្ជើញសំណេះសំណាលជាមួយគណៈគ្រប់គ្រង គ្រូពេទ្យ និងបុគ្គលិកមន្ទីរពេទ្យគន្ធបុប្ផា និងទទួលថវិកាបរិច្ចាគពីក្រុមហ៊ុន ជីប ម៉ុង

នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែមករា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជាបានផ្ដល់កិត្តិយសដ៏ខ្ពង់ខ្ពស់អញ្ជើញសំណេះសំណាលជាមួយគណៈគ្រប់គ្រង គ្រូពេទ្យ និងបុគ្គលិកនៃមន្ទីរពេទ្យគន្ធបុប្ផា និងក្រុមការងារមូលនិធិគន្ធបុប្ផាកម្ពុជា និងទទួលថវិកាបរិច្ចាគចំនួន ១លានដុល្លារអាម៉េរិក ពីក្រុមហ៊ុន ជីប ម៉ុង នៅមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ (វត្តភ្នំ)។

ពិធីនេះក៏មានការអញ្ជើញចូលរួមផងដែរពី ឯកឧត្ដមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាអនុប្រធានក្រុមប្រឹក្សាបរធនបាលនៃមូលនិធិគន្ធបុប្ផាកម្ពុជា, ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ, លោកជំទាវ អ៊ឹម ប៉ូលីកា អូនព័ន្ធមុនីរ័ត្ន, លោកជំទាវ យ៉េត ម៉ូលីន កើតរិទ្ធ, ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងសុខាភិបាល ព្រមទាំងលោកជំទាវភរិយាថ្នាក់ដឹកនាំមួយចំនួនទៀត។

ក្នុងឱកាសនោះ, លោកជំទាវបណ្ឌិតបានរម្លឹកថា កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល គ.ស.២០២៥, ក្នុងនាមជាប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា លោកជំទាវបណ្ឌិត បានចេញលិខិតជូនពរ និងអបអរសាទរ ព្រមទាំងមានការអំពាវនាវផងដែរ ឱ្យមានការចូលរួមបរិច្ចាគដើម្បីគាំទ្រនិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា។

ជាការឆ្លើយតប, សប្បុរសជនជាច្រើន និងជាបន្តបន្ទាប់បានចូលរួមអបអរសាទរ និងជូនពរទារក និងកុមារ តាមរយៈការចូលរួមបរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីរួមគ្នារក្សានិរន្ដរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា ក្នុងការបន្ដបេសកកម្មជួយសង្គ្រោះជីវិតទារក និងកុមារ ព្រមទាំងស្រ្តីមានផ្ទៃពោះ នៅកម្ពុជា ដោយឥតគិតថ្លៃ ប្រកបដោយគុណភាព និងមិនមានការរើសអើង។ ក្នុងនោះ, ក្រុមហ៊ុន ជីប ម៉ុង បានប្រកាសចូលរួមបរិច្ចាគថវិកាចំនួន ១ ០០០ ០០០ (មួយលាន) ដុល្លារអាម៉េរិក ដោយនាំថវិកាមកប្រគល់ជូន មូលនិធិគន្ធបុប្ផាកម្ពុជា ដែលមាន លោកជំទាវបណ្ឌិត ជាតំណាង នៅព្រឹកនេះ។

លោកអ្នកឧកញ៉ា លាង ឃុន សហស្ថាបនិកនៃក្រុមហ៊ុន ជីប ម៉ុង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូន លោកជំទាវបណ្ឌិតប្រធានកិត្តិយសនៃមូលនិធិគន្ធកម្ពុជា សម្រាប់ការអនុញ្ញាតឱ្យក្រុមហ៊ុន ជីប ម៉ុង ចូលរួមចំណែកក្នុងកិច្ចការងារសប្បុរសធម៌នាពេលកន្លងមក ក៏ដូចជានៅពេលនេះ ព្រមទាំងបានផ្ដល់កិត្តិយសដ៏ខ្ពង់ខ្ពស់ក្នុងការទទួលថវិកាបរិច្ចាគពីក្រុមហ៊ុន ជីប ម៉ុង ដោយផ្ទាល់។ លោកអ្នកឧកញ៉ា លាង ឃុន បានប្រកាសថា នឹងនៅរក្សាគោលជំហរក្នុងការបន្តជួយជ្រោមជ្រែង និងចូលរួមសកម្មភាពមនុស្សធម៌ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាជាមួយមូលនិធិគន្ធបុប្ផាកម្ពុជា ជាបន្តបន្ទាប់ក្នុងស្មារតី “ខ្មែរជួយខ្មែរ” ដើម្បីរួមគ្នានាំក្ដីសង្ឃឹម និងភាពញញឹម ដល់ទារក និងកុមារ ដែលជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា។

ជំនួសមុខឱ្យអាណាព្យាបាលទារក និងកុមារ និងក្នុងនាមមូលនិធិគន្ធបុប្ផាកម្ពុជា, លោកជំទាវបណ្ឌិតប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានសម្ដែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនសប្បុរសជនទាំងអស់ ជាពិសេស ក្រុមហ៊ុន ជីប ម៉ុង ចំពោះការបរិច្ចាគថវិកាចំនួន ១លានដុល្លារអាម៉េរិក លើកនេះ ជូនមូលនិធិគន្ធបុប្ផាកម្ពុជា តបតាមការអំពាវនាវរបស់ លោកជំទាវបណ្ឌិត បន្ថែមលើការបរិច្ចាគជាបន្តបន្ទាប់នាពេលកន្លងមក ដើម្បីរួមគ្នានាំភាពញញឹមដល់ទារក និងកុមារ ដែលជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា។

លោកជំទាវបណ្ឌិតប្រធានកិត្តិយស ក៏បានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនគណៈគ្រប់គ្រង, គ្រូពេទ្យ និងបុគ្គលិកទាំងអស់នៃមន្ទីរពេទ្យគន្ធបុប្ផា ដែលបាន និងកំពុងខិតខំបំពេញភារកិច្ច ទាំងយប់ ទាំងថ្ងៃ ដោយមិនខ្លាចនឿយហត់ ក្នុងបេសកកម្មដ៏មានតម្លៃ ក្នុងរយៈពេលជាង ៣២ឆ្នាំ កន្លងមកនេះ ដោយគ្រាន់តែក្នុងឆ្នាំ២០២៤, មន្ទីរពេទ្យគន្ធបុប្ផាបានពិនិត្យ និងព្យាបាលទារក និងកុមារចំនួនប្រមាណ ១,២ លានករណី ព្រមទាំងស្រ្តីមានផ្ទៃពោះចំនួន ១០៥ ៣៩៦ ករណី ផងដែរ។

លោកជំទាវបណ្ឌិតប្រធានកិត្តិយស ជឿជាក់ថា ចលនានៃការបរិច្ចាគដោយទឹកចិត្តសប្បុរស និងប្រកបដោយក្ដីមេត្តាពីសំណាក់ក្រុមហ៊ុន-សហគ្រាស ជាពិសេស ក្រុមហ៊ុន ជីប ម៉ុង និងសប្បុរសជននានា ព្រមទាំងកិច្ចខិតខំពីសំណាក់គណៈគ្រប់គ្រង, គ្រូពេទ្យ, និងបុគ្គលិកទាំងអស់ នឹងនៅតែបន្តជាប់ជាប្រចាំ និងកាន់តែផុសផុលថែមទៀត ដើម្បីរួមគ្នានាំក្ដីសង្ឃឹម និងភាពញញឹម ដល់ទារក និងកុមារ ក្រោមម្លប់ដ៏ត្រជាក់នៃសុខសន្តិភាព នៅព្រះរាជាណាចក្រកម្ពុជា ដែលនាំមកជូនជាតិមាតុភូមិ ដោយ សម្ដេចតេជោ ហ៊ុន សែន អគ្គមគ្គុទ្ទេសក៍ឯក និងក្រោមការបន្តដឹកនាំប្រកបដោយថាមពល និងភាពឈ្លាសវៃរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងក៏ជាប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជាផងដែរ។

លោកជំទាវបណ្ឌិតប្រធានកិត្តិយស ក៏បានលើកឡើងថា មន្ទីរពេទ្យគន្ធបុប្ផាត្រូវការថវិកាប្រចាំឆ្នាំជាមធ្យមប្រមាណ ៤២ លានដុល្លារអាម៉េរិក សម្រាប់ចំណាយលើការរក្សានិរន្តរភាពនៃកិច្ចដំណើរការ ក្នុងការផ្ដល់សេវាពិនិត្យ និងព្យាបាលទារក និងកុមារ ព្រមទាំងស្រ្តីមានផ្ទៃពោះ ដោយឥតគិតថ្លៃ ប្រកបដោយគុណភាព និងមិនមានការរើសអើង។ ក្នុងន័យនេះ, លោកជំទាវបណ្ឌិតប្រធានកិត្តិយស បានបញ្ជាក់ថា ការបន្តចូលរួមបរិច្ចាគពីសំណាក់សប្បុរសជននានា ទោះតិចក្ដី ច្រើនក្ដី ក្នុង “ស្មារតីខ្មែរជួយខ្មែរ” ជូនមូលនិធិគន្ធបុប្ផាកម្ពុជា នៅតែត្រូវបានលើកទឹកចិត្ត និងមានតម្លៃបំផុតសម្រាប់រួមគ្នាជួយសង្គ្រោះជីវិតទារក និងកុមារ ព្រមទាំងស្រ្តីមានផ្ទៃពោះ មកពីគ្រប់តំបន់នៃព្រះរាជាណាចក្រកម្ពុជា។

លោកជំទាវបណ្ឌិតប្រធានកិត្តិយស ក៏បានប្រសិទ្ធពរជ័យជូន ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី គណៈគ្រប់គ្រង គ្រូពេទ្យ និងបុគ្គលិកទាំងអស់នៃមន្ទីរពេទ្យគន្ធបុប្ផា និងសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមជួយប្រោះព្រំសព្ទសាធុការពរ បវរសួស្តី ជ័យមង្គល វិបុលសុខមហាប្រសើរគ្រប់ប្រការ និងប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

នៅទីបញ្ចប់, លោកជំទាវបណ្ឌិតប្រធានកិត្តិយស សូមបួងសួងឱ្យបុណ្យកុសលដែល ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ពុកម៉ែបងប្អូន និងកូនក្មួយ បានធ្វើតាមរយៈការបរិច្ចាគថវិកា ក៏ដូចជាការខិតខំពីសំណាក់គណៈគ្រប់គ្រង, គ្រូពេទ្យ, និងបុគ្គលិកទាំងអស់នៃមន្ទីរពេទ្យគន្ធបុប្ផា ដើម្បីរួមចំណែកក្នុងបេសកកម្មសង្គ្រោះជីវិតទារក និងកុមារ នាពេលកន្លងមក បានកើតមានដល់ជីដូនជីតា និងញាតិសណ្ដានដែលបានចែកឋានទៅ ហើយក៏សូមបួងសួងដល់វត្ថុស័ក្ដិសិទ្ធិក្នុងលោក តាមថែរក្សាបងប្អូនជនរួមជាតិ និងក្រុមគ្រួសារ ឱ្យជួបប្រទះតែសេចក្តីសុខចម្រើន និងសុភមង្គល។

បន្ទាប់ពីពិធីសំណេះសំណាល និងទទួលថវិកាបរិច្ចាគ, លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា ក៏បានសួរសុខទុក្ខទារក និងកុមារ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា ជាពិសេស ទារក និងកុមារ ដែលកើតជំងឺមហារីក៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ១០០ភាគរយនៅ​សាកលវិទ្យាល័យខេមតិច

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/12/2023

សាកលវិទ្យាល័យខេមតិច ដែលគេដឹងថា គឺជា​សាកលវិទ្យាល័យបច្ចេកវិទ្យា ដែលមានបទដ្ឋានអន្តរជាតិ ប្រកាស​ផ្តល់អាហារូបករណ៍ទេពកោសល្យស្ទែមថ្នាក់បរិញ្ញាបត្រជាច្រើនកន្លែង សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤...

អាហារូបករណ៍ជំនាញបច្ចេកទេស និងវិជ្ជាជីវៈ១ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/02/2025

វិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន កំពុងប្រកាសជ្រើសរើស សិស្ស និងសាធារណជនទៅរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ជាច្រើនកន្លែងសម្រាប់ថ្នាំសិក្សាថ្មី ក្នុងកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ ។

អាហារូបករណ៍រដ្ឋាភិបាលចិន CSC Type B ឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/03/2026

សាកលវិទ្យាល័យ China University of Geosciences, Beijing នៅរដ្ឋធានីប៉េកាំង តាមរយៈ​សមាគមនិស្សិតកម្ពុជា​ប្រចាំ​សាធារណរដ្ឋប្រជាមានិតចិន នឹង​ជ្រើសរើស​និស្សិត​កម្ពុជាឆ្នើម​ចំនួន ៥ សម្រាប់អាហារូបករណ៍...

ឱកាសសិក្សាអាហារូបករណ៍ភាសាកូរ៉េពីសាកលវិទ្យាល័យ Yonsei ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/05/2024

សាកលវិទ្យាល័យ Yonsei និងកម្មវិធីសិក្សាតាមOnline Coursera ប្រកាសផ្ដល់អាហារូបករណ៍សិក្សាភាសាកូរ៉េតាមរយៈ online ពីវិទ្យាស្ថានផ្សេងៗនៃសាកលវិទ្យាល័យYonsei ដល់.....

អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ចំនួន១០កន្លែង សម្រាប់​ឆ្នាំ​សិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/11/2024

ឱកាស​សិក្សា​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ចំនួន១០កន្លែង នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យាកម្ពុជា ពី​សម្ដេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេច​គតិព្រឹទ្ធបណ្ឌិត សម្រាប់​ឆ្នាំសិក្សា​២០២៤​-២០២៥។ អាហារូបករណ៍​ផ្ដល់​ជូន​តាមរយៈ សម្ដេច​មហាបវរធិបតី ហ៊ុន ម៉ាណែត...

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកោះកុង ផ្តល់អាហារូបករណ៍សិក្សា​ជំនាញ​ឥតគិតថ្លៃ ព្រមទាំងផ្តល់ជូនកន្លែងស្នាក់នៅ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/07/2025

វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តកោះកុង បានប្រកាស​ផ្តល់អាហារូបករណ៍ ១០០% ដល់យុវជន ពលករចំណាកស្រុក ក៏​ដូចជា​ប្រជាពលរដ្ឋទូទៅ​ដែល​ចង់ទទួលបានជំនាញ ដើម្បីប្រកប​របរចិញ្ចឹមជីវិត និង​ធ្វើការងារ​នៅ​តាម​សហគ្រាស​ឧស្សាហកម្ម​នានា។

អាហារូបករណ៍ ៧០% សិក្សាវគ្គខ្លីនៅ ADITI Academy

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/08/2025

ឱកាសសិក្សាវគ្គខ្លីផ្នែកព័ត៌មានវិទ្យានៅ ADITI Academy សម្រាប់សិស្សានុសិស្សចូលសិក្សារយៈពេល៣ខែ ដោយភ្ជាប់ការសិក្សាទ្រឹស្ដី និងការអនុវត្តជាក់ស្ដែង។

ឱកាសសម្រាប់សិស្សនារី ! មូលនិធិហាប់ស្វែល ប្រកាសផ្តល់អាហារូបករណ៍ស្នាក់នៅ និងបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/04/2026

មូលនិធិហាប់ស្វែល (Harpswell Foundation) ដែលជាអង្គការឈានមុខគេក្នុងការគាំទ្រ និងលើកកម្ពស់សមត្ថភាពស្ត្រីនៅកម្ពុជា បានប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

ឱកាសអាហារូបករណ៍សិក្សាឥតគិតថ្លៃនៅអាល្លឺម៉ង់ ពីកម្មវិធី DAAD MIDE 2026

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/06/2025

កម្មវិធីអាហារូបករណ៍ DAAD MIDE 2026 បានប្រកាស​ផ្តល់អាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិពីប្រទេសកំពុងអភិវឌ្ឍ ដើម្បីទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សេដ្ឋកិច្ចអន្តរជាតិ និង​ការអភិវឌ្ឍ (Master)



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *