បណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន ៖ គ្រូជាកត្តាចម្បងក្នុងការសម្រេចគុណភាពអប់រំ

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត

ក្នុងបាឋកថាស្តីពី ៖ “ខ្ញុំចង់ក្លាយជាគ្រូបង្រៀនល្អ” កាលពីពេលថ្មីៗនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា គ្រូ ជាកត្តាចម្បងក្នុងការសម្រេចគុណភាពអប់រំ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន មានប្រសាសន៍បញ្ជាក់ថា ការអប់រំពេលបបច្ចុប្បន្ន ត្រូវលើកកម្ពស់ចំណេះដឹង ជំនាញវិជ្ជាជីវៈ សមត្ថភាព សហគ្រិន ការច្នៃប្រឌិត នវានុវត្តន៍ គុណធម៌ មនសិការស្នេហាជាតិ និងស្មារតីទទួលខុសត្រូវ សុខភាពល្អ និងកាយសម្បទារឹងមាំ តួនាទីស្រ្តី និងកិច្ចគាំពារសង្គម ដើម្បីប្រែក្លាយកម្ពុជាជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០៥០ ដែលពលរដ្ឋ​ត្រូវ​មានបំណិនសតវត្សទី២១ និងភាពជាពលរដ្ឋសកល។

ឯកឧត្តមបណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា

ឯកឧត្តមបណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន បានរំលេចថា ចំណុចស្នូលដែលគ្រូបង្រៀនល្អមាន គឺគុណវុឌ្ឍិរឹងមាំ និងទូលំទូលាយ (សញ្ញាបត្រ ការបណ្តុះបណ្តាល), សម្បទាគរុកោសល្យ (ការសមប្រកបដោយគរុកោសល្យ), បទពិសោធការងារ (ស្រាវជ្រាវ នវានុវត្តន៍), ភាសាបរទេស បច្ចេកវិទ្យា ស្រាវជ្រាវជាប្រចាំ ដោយបណ្តុះស្មារតីការសិក្សាពេញមួយជីវិត និងសីលធម៌វិជ្ជាជីវៈវិជ្ជាជីវៈ រួមមាន ១. លើកកម្ពស់សីលធម៌របស់គ្រូបង្រៀន ២. លើកកម្ពស់សេចក្តីថ្លៃថ្នូររបស់គ្រូបង្រៀន ៣. លើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការអប់រំ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន លើកឡើងទៀតថា ដើម្បីសម្រេចគោលដៅដ៏ជាក់លាក់នេះ លោកគ្រូ អ្នកគ្រូ ត្រូវមាន ឆន្ទៈ ការប្តេជ្ញាចិត្តខ្ពស់ សមត្ថភាព ឱកាស និងការចូលរួមគាំទ្រពីសំណាក់ភាគីពាក់ព័ន្ធទាំងអស់។ ទន្ទឹមនឹងនេះ ក្នុងនាមជាអ្នកដឹកនាំ ក៏ត្រូវតែមានវិន័យ គោរពពេលវេលា ទន់ភ្លន់តែម៉ឺងម៉ាត់ រៀនស្តាប់ រៀនគិត រៀនកត់ រៀនសួរ រៀនឆ្លើយ រៀននិយាយ រៀនធ្វើឱ្យសង្គមទទួលស្គាល់ ឱ្យតម្លៃ និងត្រូវការ ដូចពាក្យចាស់ពោលថា “គ្រូជាឪពុកម្តាយទីពីរ” ស្រឡាញ់សិស្ស យកចិត្តទុកដាក់ បារម្ភពីសិស្ស និងជួយសិស្សគ្រប់កាលៈទេសៈ។

គួរជំរាបជូនថា ដើម្បីឆ្លើយតប​ទៅនឹង​បរិបទ​សកលភាវូនីយកម្ម ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំ​គោល​នយោបាយ​ស្តីពីគ្រូបង្រៀន ដែលមានចក្ខុវិស័យ កសាងគ្រូបង្រៀន ឱ្យមានចំណេះដឹង ជំនាញ សីលធម៌ និងមានសមត្ថភាពអនុវត្តវិជ្ជាជីវៈ ដោយមានការទទួលស្គាល់ពីសង្គម, ការកសាងគ្រូបង្រៀនឆ្នើមដែលមានឧត្តមភាព សក្កដានុពល សង្គមកោតស្ងប់ស្ងែង ដើម្បីផលិតមូលធនមនុស្សកម្ពុជា ឆ្លើយតបទៅនឹងសង្គមពុទ្ធិ និងវិបុលភាព៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសកម្មសិក្សានៅផ្ទះយុវជន ដើម្បីមិត្តភាពកម្ពុជា-ចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/08/2025

ផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន (YHCCF) កំពុងប្រកាសជ្រើសរើស និស្សិតសាកលវិទ្យាល័យដែលកំពុងសិក្សាផ្នែកសេដ្ឋកិច្ច សហគ្រាលឬអាជីវកម្ម ការគ្រប់គ្រងផ្នែកគ្រោង ឬផ្នែកដែលពាក់ព័ន្ធ

អាហារូបករណ៍រដ្ឋាភិបាលចក្រភពអង់គ្លេស Chevening ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/08/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចក្រភពអង់គ្លេស Chevening ឆ្នាំ២០២៦ ប្រកាសបើកទទួលពាក្យជាផ្លូវការ ចាប់ពីថ្ងៃទី០៥ ខែសីហា ដល់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ផ្នែកវិស័យអាកាសចរណ៍ នៅសាកលវិទ្យាល័យ Qatar Airway 2025 

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/04/2025

កម្មវិធីអាហារូបករណ៍ Qatar Airway University Undergraduate Scholarship 2025 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Qatar Airway សម្រាប់ឆ្នាំសិក្សា២០២៥។ 

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Prince of Songkla ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/04/2025

មហាវិទ្យាល័យវិទ្យាសាស្ត្រ នៃសាកលវិទ្យាល័យ Prince of Songkla ប្រកាសជ្រើសរើសនិស្សិតនិស្សិតបរទេស​ក្នុងការ​សិក្សាតាមរយៈអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាឆ្នាំ២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...

ឱកាសសិក្សាហាត់ការងារផ្នែករូបវិទ្យា និងកុំព្យូទ័រពីកម្មវិធី DESY នៅប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/01/2024

ឱកាសសិក្សា និងហាត់ការងារសម្រាប់សិស្សនិស្សិតកំពុងសិក្សានៅផ្នែករូបវិទ្យា និងកុំព្យូរទ័រពីកម្មវិធី DESY Summer Student សិក្សានៅប្រទេសអាល្លឺម៉ង់ សម្រាប់ឆ្នាំសិក្សា២០២៤។ ការសិក្សា...

ឱកាសសិក្សាជំនាញបច្ចេកទេសចិញ្ចឹមចង្រឹតពីវិទ្យាស្ថានបច្ចេកវិទ្យា និងកសិកម្មកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/02/2025

វិទ្យាស្ថានបច្ចេកវិទ្យា និងកសិកម្មកម្ពុជា (CITA) កំពុងផ្ដល់ឱកាសដល់សាធារណជន សម្រាប់ការរៀនជំនាញបច្ចេកទេសចិញ្ចឹមចង្រិត ដោយឥតគិតថ្លៃ។ ការសិក្សាមានរយៈពេល២សប្ដាហ៍ និងទទួលបានជំនាញច្បាស់លាស់សម្រាប់ខ្លួនឯង។

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ជ្រើសរើសនិស្សិត ២៥នាក់ ទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញផ្កាយរណប និងលំហអាកាស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/04/2026

ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ និងក្នុងគោលដៅរួមចំណែកកសាង និងអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ជាពិសេសការផ្តល់អាទិភាពលើការបណ្តុះបណ្តាលជំនាញវិស្វកម្មទូរគមនាគមន៍ពាក់ព័ន្ធ...

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តត្បូងឃ្មុំប្រកាសជ្រើសរើសសិស្សចូលរៀនបច្ចេកទេសវិជ្ជាជីវៈ១

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/12/2023

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តត្បូងឃ្មុំប្រកាសជ្រើសរើសចូលរៀនជំនាញបច្ចេកទេសសម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យជាច្រើន​កន្លែង...

សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គនបន្តផ្តល់អាហារូបករណ៍ដល់សិស្សនិទ្ទេស A និង B ជាង២០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/12/2024

សាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន បានប្រកាស​ពី​ការ​បន្តផ្តល់អាហារូបករណ៍ជាច្រើនកន្លែងដល់សិស្សានុសិស្សនិទ្ទេស A និង B ជាង២០០កន្លែង គ្រប់មុខជំនាញ សម្រាប់ឆ្នាំសិក្សាថ្មី២០២៤-២០២៥។



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *