វេជ្ជបណ្ឌិត លន់ សាយតេង ៖ ប្រសិន​បើ​គ្រួសារមួយមិនមានបង្គន់ប្រើប្រាស់ គឺមិនអាចសម្រេចបាន ODF នោះទេ

ភ្នំពេញ – ប្រធាននាយកដ្ឋានថែទាំសុខភាពជនបទនៃក្រសួងអភិវឌ្ឍន៍ជនបទ លោកវេជ្ជបណ្ឌិត លន់ សាយតេង បានលើកឡើងថា ប្រសិន​បើ​គ្រួសារមួយ ឬខ្នងផ្ទះមួយមិនមានបង្គន់ប្រើប្រាស់ហើយនៅតែបន្តការបន្ទោរបង់ពាសវាលពាសកាលក្នុងភូមិនោះ គឺនឹងមិនអាចសម្រេចបានស្ថានភាពបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF)ឡើយ។ លោកវេជ្ជបណ្ឌិត លើកឡើងបែបនេះ នៅក្នុងសិក្ខាសាលារំលឹកឡើងវិញស្ដីពីការចូលរួមរបស់អ្នកសារព័ត៌មានក្នុងវិស័យអនាម័យ និងផ្សព្វផ្សាយអំពីសូចនាករស្ដីពីស្ថានភាពបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលគោលការណ៍ណែនាំថ្មីរបស់ក្រសួងអភិវឌ្ឍន៍ជនបទ កាលពីពេលថ្មីៗនេះ។

លោកវេជ្ជបណ្ឌិត លន់ សាយតេង បញ្ជាក់បន្ថែមថា ប្រសិនបើភូមិមួយប្រជាពលរដ្ឋមានឥរិយាបទអវិជ្ជមាន មិនបានអនុវត្តបន្ទោបង់ក្នុងបង្គន់អនាម័យ នឹងជំរុញឱ្យភូមិ ឃុំ ស្រុក ខេត្តទាំងនោះមិនសម្រេចបាន ODF ដោយបញ្ហានេះបង្កឡើងពីធាតុតូចនៃគ្រួសារមួយប៉ុណ្ណោះដែលនៅតែបន្តបន្ទោបង់ពាសវាលពាសកាលជាហេតុធ្វើឱ្យប្រទេសកម្ពុជាមិនអាចសម្រេចបាន ODF។

ប្រធាននាយកដ្ឋានថែទាំសុខភាពជនបទនៃក្រសួងអភិវឌ្ឍន៍ជនបទ បន្តថា បញ្ហាបង្គន់អនាម័យដែលនៅសេសសល់ដែលជាបញ្ហាលំបាកៗ ថ្វីត្បិតតែបង្គន់អនាម័យបច្ចុប្បន្នមានច្រើន ហើយបង្គន់ដែលឆ្លើយតបទៅនឹងជនមានពិការភាពគឺនៅមានកម្រិតនៅឡើយ គឺទាមទារឱ្យមានការចូលរួមទាំងអស់គ្នាពីគ្រប់ភាគីពាក់ព័ន្ធ។

លោកវេជ្ជបណ្ឌិត លន់ សាយតេង ប្រធាននាយកដ្ឋានថែទាំសុខភាពជនបទនៃក្រសួងអភិវឌ្ឍន៍ជនបទ

“ការធ្វើអនាម័យគឺសម្រាប់ទាំងអស់គ្នា មិនថាជនជាតិដើមភាគតិច មនុស្សទូទៅ ជនមានពិការភាព អ្នកទីក្រុង ឬអ្នកជនបទ យើងត្រូវចូលរួមទាំងអស់គ្នា ព្រោះផែ្អកតាមផែនការយុទ្ធសាស្រ្តឆ្នាំ២០២៥ កម្ពុជាត្រូវសម្រេច ODF នៅគ្រប់ខ្នងផ្ទះទាំងអស់ត្រូវមានបង្គន់ប្រើប្រាស់គ្រប់ៗគ្នា មិនថានៅទីកន្លែងណា និងគ្រប់ពេលវេលាគឺមានបង្គន់អនាម័យ”

ជាមួយគ្នានេះ លោក ហង់ ហ៊ីប៊ុណ្ណា ប្រធានកម្មវិធីមកពីអង្គការភ្លែនអន្តរជាតិកម្ពុជា បន្ថែមថា បញ្ហាប្រឈមសម្រាប់ប្រជាពលរដ្ឋក្នុងការប្រើប្រាស់បង្គន់អនាម័យ អាចមាននៅតំបន់ភ្នំ នៅលើកោះ ឬនៅតំបន់វាលទំនាប ប៉ុន្តែផ្ទៃខាងក្រោមមានសុទ្ធតែថ្ម និងអាចរស់នៅតំបន់ដាច់ស្រយាល ឬជាតំបន់ជនជាតិដើមភាគតិច ដែលនៅមានឥរិយាបទបន្ទោរបង់ពាសវាលពាសកាល។

លោក ហង់ ហ៊ីប៊ុណ្ណា ប្រធានកម្មវិធីមកពីអង្គការភ្លែនអន្តរជាតិកម្ពុជា

“នៅអំឡុងពេលរីករាលដាលជំងឺកូវីដ-១៩ រាជរដ្ឋាភិបាល ជាពិសេសក្រសួងអភិវឌ្ឍន៍ជនបទបានធ្វើយុទ្ធនាការជំរុញឱ្យមានការលាងសំអាតដៃនិងសាប៊ូ ដោយនៅតាមជនបទមានតែបង្គន់ ចំណែកកន្លែងលាងដៃត្រូវការទឹក និងសារប៊ូប្រជាប្រចាំមិនទាន់មានដែលនេះជាបញ្ហាប្រឈម”

លោក ជឹម ចរណៃ ទីប្រឹក្សាបច្ចេកទេស នៃការ​អង្គការភ្លែនអន្តរជាតិ និយាយថា អត្រាសម្រេចបានស្ថានភាពបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលគិតដល់ដំណាច់ឆ្នាំ២០២២ នៅរាជធានី ខេត្ត បានចំនួនសរុប២៥ មានអត្រា ODF ចំនួន១២ភាគរយ, ចំពោះស្រុក ក្រុង ខណ្ឌ ចំនួនសរុប២០៤ មានអត្រា ODF ចំនួន២៣ភាគរយ, ចំណែកឃុំសង្គាត់ ចំនួនសរុប ១,៦៥២ មានអត្រា ODF ចំនួន៣៤ភាគរយ និងភូមិ ចំនួនសរុប ១៤,៤៣០ មានអត្រា ODF ចំនួន៤៩ភាគរយ។

ទន្ទឹមគ្នានេះ ភូមិបានធ្វើ CLTS សំដៅលើសហគមន៍ដឹកនាំ ដោយធ្វើការបំផុសផ្សព្វផ្សាយការយល់ដឹងអំពីអនាម័យ និងបញ្ឆេះឱ្យសហគមន៍សាងសង់ និងប្រើប្រាស់បង្គន់អនាម័យតាមខ្នងផ្ទះដោយក្រុមអ្នកដឹកនាំក្នុងសហគមន៍ផ្ទាល់ ចំនួនសរុប ១៤,៤៣០ មានអត្រា ODF ចំនួន ៥៣ភាគរយ។

លោក ជឹម ចរណៃ បន្តថា បញ្ហាប្រឈមមួយចំនួនដែលកម្ពុជាត្រូវផ្តោតការយកចិត្តទុកដាក់ដោះស្រាយបន្ថែម រួមមាន សេវាកម្មមានកម្រិតទាបសម្រាប់គ្រួសាររស់នៅក្នុងតំបន់បរិស្ថានប្រឈម, ការបន្ទោរបង់ពាសវាលពាសកាលក្នុងចំណោមសហគមន៍ជនជាតិដើមភាគតិច, កង្វះខាតសេវាកម្មសម្រាប់ជនមានពិការភាព និងជនចាស់ជរា, គម្លាតខុសគ្នានៃសេវាទឹកស្អាត និងអនាម័យតាមសាលារៀន, កង្វះខាតសេវាទឹកស្អាត និងអនាម័យនៅតាមមណ្ឌលសុខភាព, វិសមភាពយេនឌ័រក្នុងការទទួលបានសេវាទឹកស្អាត ការរស់នៅស្អាត និងអនាម័យតាមជនបទ, គម្លាតរវាងសេវាទឹកស្អាត និងអនាម័យរវាងអ្នកមាន និងអ្នកក្រ, គម្លាតរវាងសេវាទឹកស្អាត និងអនាម័យរវាងគ្រួសារមានការអប់រំខ្ពស់ និងគ្រួសារមិនចេះអក្សរ, គម្លាតរវាងសេវាទឹកស្អាត និងអនាម័យរវាងអ្នកមាន និងអ្នកក្រ និងគម្លាតរវាងសេវាទឹកស្អាត និងអនាម័យរវាងតំបន់ក្រុង/ទីប្រជុំជន និងតំបន់ជនបទ។

គួរជម្រាបជូនថា ក្រសួងអភិវឌ្ឍន៍ជនបទ គឺជាស្ថាប័នទទួលខុសត្រូវគោលដៅទី៦ នៃគោលដៅអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជាធានាឱ្យមានទឹកស្អាត និងអនាម័យ និងការគ្រប់គ្រងទឹកនិងអនាម័យប្រកបដោយចីរភាពសម្រាប់ប្រជាជនគ្រប់រូប ក្នុងនោះគោលដៅទី៦.១ ត្រឹមឆ្នាំ២០៣០ សម្រេចនូវការទទួលបានសាកលកម្ម និងសមធម៌នូវសុវត្ថិភាព និងសមស្របទឹកបរិភោគសម្រាប់ប្រជាជនទាំងអស់។ គោលដៅទី ៦.២ ត្រឹមឆ្នាំ២០៣០ សម្រេចនូវការទទួលបានគ្រប់គ្រាន់ និងសមធម៌នូវអនាម័យសម្រាប់ប្រជាជនគ្រប់រូប និងបញ្ចប់បន្ទោបង់ពាសវាលពាសកាល ផ្តោតការយកចិត្តទុកដាក់លើតម្រូវការរបស់ស្ត្រី និងកុមារី និងប្រជាជនដែលរស់នៅក្នុងស្ថានភាពងាយរងគ្រោះ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ភាសាអង់គ្លេស សម្រាប់បុគ្គលិកអប់រំ ពីមជ្ឈមណ្ឌលស៊ីមេអូ សិក្សា​នៅប្រទេស​សិង្ហបុរី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/06/2026

ក្រសួងអប់រំ យុវជន និងកីឡា បាន​ប្រកាស​ថា មជ្ឈមណ្ឌលស៊ីមេអូ RELC ដែលមានទីតាំង​នៅ​ប្រទេស​សិង្ហបុរី បានផ្តល់​អាហារូបករណ៍​ដល់បុគ្គលិកអប់រំ និង​គ្រូបង្រៀន​ឯកទេសភាសាអង់គ្លេស ចំនួន ១៤កន្លែង

ក្រសួងអប់រំ ប្រកាសជ្រើសរើស​សិស្ស​ចូលរៀន​ផ្នែកអប់រំ​បច្ចេកទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/07/2024

ក្រសួងអប់រំ យុវជន និងកីឡា កាលពីសប្តាហ៍​កន្លងទៅនេះ ប្រកាស​ដល់​សិស្សានុសិស្សដែល​ប្រឡង​ជាប់​សញ្ញាបត្រ​មធ្យមសិក្សា​បឋមភូមិ ឬសញ្ញាបត្រ​មានតម្លៃសមមូល ពីការ​ជ្រើសរើស​សិស្ស​ឱ្យ​ចូល​រៀន​នៅ​តាម​...

ឱកាសសិក្សាអាហារូបករណ៍នៅប្រទេសជប៉ុនរយៈពេល១ឆ្នាំសម្រាប់បុគ្គលិកអប់រំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/09/2025

តាមរយៈ ក្រសួងអប់រំ យុវជន និងកីឡាកម្ពុជា ក្រសួងអប់រំ វប្បធម៌ កីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា (MEXT) នៃប្រទេសជប៉ុន ប្រកាសជ្រើសរើសនិស្សិតអប់រំទៅសិក្សាមុខជំនាញ Business Administration ក្រោមកម្មវិធី Young Leader's Program (YLP)

ឱកាសចូលរូមសិក្ខាសាលានៅប្រទេសឥណ្ឌា ពីកម្មវិធីភាពជាអ្នកដឹកនាំលើទី១១ ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/02/2025

ឱកាសសម្រាប់យុវជន ចូលរួមក្នុងកម្មវិធីសិក្ខាសាលាភាពជាអ្នកដឹកនាំយុវជនលើកទី១១ ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលអប់រំសម្រាប់ការយល់ដឹងអន្តរជាតិរបស់អង្គការយូណេស្កូអាស៊ីប៉ាហ្វិក (APCEIU)។ កម្មវិធីនឹងជ្រើសរើស យុវជន យុវនារី ចំនួន៤០នាក់...

រដ្ឋាភិបាលជប៉ុន ផ្តល់អាហារូបករណ៍ ៤កម្រិត សម្រាប់មន្រ្តីរាជការ សិស្សនិស្សិតកម្ពុជា ទៅបន្ត​ការ​សិក្សា​នៅ​ប្រទេស​ជប៉ុន ឆ្នាំ២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/05/2026

នៅក្នុងឆ្នាំ​២០២៦នេះ រដ្ឋាភិបាលជប៉ុន បានសម្រេច​ផ្តល់​អាហារូបករណ៍ ៤កម្រិត ដល់មន្រ្តីរាជការ និស្សិត និងសិស្ស​កម្ពុជា ដើម្បីទៅបន្ត​ការ​សិក្សា​នៅ​ប្រទេស​ជប៉ុន សម្រាប់ឆ្នាំ២០២៧ ដោយ​អាហារូបករណ៍នឹងរ៉ាប់រងសោហ៊ុយ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់​សិក្សា​នៅ​សាកលវិទ្យាល័យ Khon Kaen ប្រទេសថៃ ឆ្នាំសិក្សា​២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/12/2023

ស្ថានទូតនៃព្រះរាជាណាចក្រ​កម្ពុជា ប្រចាំ​ព្រះរាជាណាចក្រថៃឡង់ដ៍ ប្រកាស​ដល់​និស្សិត និងសាធារណជនថា សាកលវិទ្យាល័យ Khon Kaen នៃព្រះរាជាណាចក្រ​ថៃឡង់ដ៍ កំពុងធ្វើការ​ជ្រើសរើស​និស្សិត​អាហារូបករណ៍​...

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/05/2024

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងប្រកាសជ្រើសរើសយុវជន យុវនារីជាច្រើននាក់ទៅសិក្សាជំនាញវិជ្ជាជីវៈវគ្គខ្លីឥតគិតថ្លៃរយៈពេល៤ខែ និង១០ខែ។...

អាហារូបករណ៍ ១០០% ចំនួន ១៥កន្លែង លើជំនាញអប់រំកុមារតូច នៅសាកលវិទ្យាល័យសិល្បៈភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/09/2026

សាកលវិទ្យាល័យសិល្បៈភ្នំពេញ បានប្រកាសផ្ដល់អាហារូបករណ៍ពេញលេញ (១០០%) ក្រោមការឧបត្ថម្ភដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន

វិទ្យាស្ថានពហុបច្ចេកទេស​ព្រះកុសុមៈ ជ្រើសរើស​សិស្ស​ចូលរៀន​ជំនាញវិជ្ជាជីវៈ និង​បច្ចេកទេស​ ជំហានទី២ ជាង៣រយកន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/04/2024

វិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ បានប្រកាស​ជ្រើសរើស​សិស្សទាំងពីរភេទ​ឱ្យ​ចូល​រៀន​ក្នុងកម្មវិធី​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស ដោយ​ឥតគិតថ្លៃ ជំហានទី២ ចំនួន៣៦០កន្លែង។