ឆ្នាំ២០២៣នេះ ក្រសួងអប់រំ​នឹង​ជ្រើសរើស​គ្រូបង្រៀន​ចំនួន៣ពាន់កន្លែង

ភ្នំពេញ- ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា ក្រសួងមុខងារសាធារណៈបានសម្រេចផ្ដល់ក្របខណ្ឌចំនួន ៣ពាន់កន្លែងដល់ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីប្រឡងជ្រើសរើសគ្រូបង្រៀននៅឆ្នាំ២០២៣ ក្នុងនោះអង្គភាព ឬគ្រឹះស្ថានសិក្សាសាធារណៈក្រោមឱវាទទីស្ដីការក្រសួងចំនួន ២៦៥ កន្លែង និងគ្រឹះស្ថានសិក្សាសាធារណៈនៃមន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត ចំនួន ២ ៧៣៥ កន្លែង។

ក្នុងលិខិតរបស់ក្រសួងអប់រំ ចុះថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ បានលើកឡើងថា ក្របខណ្ឌទាំងនោះ រួមមាន ក្របខណ្ឌគ្រូបង្រៀនកម្រិតឧត្តម (បង្រៀននៅគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ) ចំនួន ៨០ កន្លែង, ក្របខណ្ឌគ្រូបង្រៀនកម្រិតឧត្តម បណ្តុះបណ្តាលនៅវិទ្យាស្ថានជាតិអប់រំ ចំនួន ៧៣៥ កន្លែង រួមមាន ផ្នែកចំណេះទូទៅ បណ្តុះបណ្តាលតាមរូបមន្ត (បរិញ្ញាបត្រ+១) ចំនួន ៥២៨, ផ្នែកអប់រំបច្ចេកទេស បណ្តុះបណ្តាលតាមរូបមន្ត(បរិញ្ញាបត្រ+១)ចំនួន ២៧ កន្លែង និងតាមរូបមន្ត(បរិញ្ញាបត្រ+២) ចំនួន ១៨០ កន្លែង។

រីឯក្របខណ្ឌ​គ្រូបង្រៀន​កម្រិត​មូលដ្ឋានក្រសួង​ថា មានចំនួន ៤៣៨ កន្លែង រួមមានផ្នែកចំណេះទូទៅ បណ្តុះបណ្តាលតាមរូបមន្ត (១២+២) ចំនួន ២១៧ កន្លែង, ផ្នែកអប់រំបំណិនជីវិត បណ្តុះបណ្តាលតាមរូបមន្ត (១២+២) ចំនួន ២៣ កន្លែង និងផ្នែកចំណេះទូទៅ បណ្ដុះបណ្ដាលតាមរូបមន្ត (១២+៤) ចំនួន ១៩៨ កន្លែង។

ចំណែក​ឯក្របខណ្ឌ​គ្រូបង្រៀន​កម្រិត​មូលដ្ឋាន​អប់រំកាយ និងកីឡា ចំនួន១០០កន្លែង, ក្របខណ្ឌគ្រូបង្រៀនកម្រិតបឋម(គ្រូបឋមសិក្សា) ចំនួន ១ ៣៤៧ កន្លែង, ក្របខណ្ឌគ្រូបង្រៀនកម្រិតបឋម (គ្រូមត្តេយ្យសិក្សា) ចំនួន ២០០ កន្លែង និងប្រឡងជ្រើសរើសមន្ត្រីគ្រប់គ្រងរដ្ឋបាល ឱ្យចូលរៀននៅសាលាភូមិន្ទរដ្ឋបាល ចំនួន ១០០ កន្លែង។

ក្រសួងអប់រំ ក៏បានស្នើឱ្យប្រធានមន្ទីររៀបចំបញ្ជីប៉ុស្តិ៍សាលារៀនដែលមានតម្រូវការចាំបាច់ដោយមានទម្រង់បញ្ជីប៉ុស្តិ៍សាលារៀន ជាបីទម្រង់រួមមាន បញ្ជីប៉ុស្តិ៍វិទ្យាល័យ បញ្ជីស្ដីអនុវិទ្យាល័យ និងបញ្ជីប៉ុស្តិ៍សាលាបឋមសិក្សា/មត្តេយ្យសិក្សា ជូនភ្ជាប់ទៅតាមឯកទេស និងប្រភេទក្របខ័ណ្ឌនីមួយៗ ដើម្បីក្រសួងមានមូលដ្ឋាន រៀបចំការប្រឡងជ្រើសរើស។ លើសពីនេះ ផ្តល់ទៅនាយកដ្ឋានបុគ្គលិក មុនដំណាច់ខែមីនា ឆ្នាំ២០២៣។

តាមការបញ្ជាក់របស់ក្រសួងអប់រំ គ្រប់មន្ទីរអប់រំត្រូវ​ពិនិត្យ និងផ្ដល់ក្របខ័ណ្ឌជូនវិទ្យាល័យអប់រំពិសេស ការអប់រំបច្ចេកទេសដើមក្របខ័ណ្ឌថ្មី ត្រូវផ្តល់អាទិភាពដល់វិទ្យាល័យ អនុវិទ្យាល័យ សាលាបឋមសិក្សា និងសាលាមត្តេយ្យសិក្សាដែលកំពុងខ្វះគ្រូបង្រៀន ការបែងចែកក្របខ័ណ្ឌដល់សាលារៀន ត្រូវមានការប្រជុំពិភាក្សាជាមួយគណៈគ្រប់គ្រងសាលារៀនសាម៉ីដែលត្រូវទទួលក្របខ័ណ្ឌថ្មី៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ចំនួន ១០ កន្លែង សិក្សា​នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/09/2026

សម្រាប់សិស្សានុសិស្ស​ដែលទើបប្រឡង​ជាប់សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ និងមានបំណងចង់បន្តការសិក្សា​ថ្នាក់ឧត្តមសិក្សា​នៅ​សាកលវិទ្យាល័យជាតិគ្រប់គ្រង

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតចំនួន៣៥០កន្លែងនៅប្រទេសបារាំង ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/10/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធី The Frience Eiffel Excellence Scholarship ចំនួន៣៥០កន្លែងឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាស្រាវជ្រាវ ផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា និងផ្នែកមនុស្សសាស្ត្រ...

ឱកាសផ្លាស់ប្តូរការសិក្សា​នៅប្រទេស​កាណាដា ពីកម្មវិធី SEED-2

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/02/2026

កម្មវិធីអាហារូបករណ៍ និងការផ្លាស់ប្តូរការសិក្សាសម្រាប់ការអភិវឌ្ឍ ដំណាក់កាលទី ២ (Scholarships and Educational Exchanges for Development – Phase 2 ឬ SEED-2) ដែលផ្តល់ដោយរដ្ឋាភិបាលកាណាដា...

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនឦសាន ​ជ្រើសរើសយុវជន​ចូលរៀនជំនាញ TVET

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/04/2024

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​ឦសាន បានប្រកាស​ជ្រើសរើស​យុវជនចំនួន​២៤០នាក់ ចូលរៀន​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ ១ សិក្សាក្នុងរយៈពេល៤ខែ ក្នុងកម្មវិធី១.៥លាននាក់ ។

រៀន​ជំនាញ​បច្ចេកទេស​ឥត​គិត​ថ្លៃ​នៅ​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ភូមិភាគ​តេជោ​សែន​ស្វាយរៀង​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/06/2026

សម្រាប់យុវជន ក៏​ដូចជា​ប្រជាពលរដ្ឋ ដែល​កំពុងស្វែង​រក​ការសិក្សា​ជំនាញ វិជ្ជាជីវៈ និងបច្ចេកទេស ពេលនេះ​ឱកាស​បាន​មក​ដល់ហើយ, វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោសែនស្វាយរៀង កំពុងតែជ្រើសរើសសិក្ខាកាម​ឱ្យចូលរៀន...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅ GRIPS នៃប្រទេសជប៉ុន ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/10/2025

ឱកាសសិក្សាអាហារូបករណ៍នៅ GRIPS នៃប្រទេសជប៉ុនសម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសម្រាប់ឆ្នាំសិក្សា២០២៦-២០២៧។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិក្សារយៈពេល១ឆ្នាំ(MP1) និង ២ឆ្នាំ(MP2) ៣ឆ្នាំ ឬ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជំនាញគណនេយ្យចំនួន១០កន្លែងនៅវិទ្យាស្ថានវ៉ាន់ដាឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/10/2024

ឱកាសសិក្សាអាហារូបករណ៍ចំនួន១០កន្លែង សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រ ជំនាញគណនេយ្យ នៅវិទ្យាស្ថាន វ៉ាន់ដា ក្នុងឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ជាការគាំទ្រពី ឯកឧត្តមអភិបណ្ឌិត ស សុខា និង លោកជំទាវ កែ សួនសុភី...

បណ្ឌិត្យ​សភា​នគរបាល​កម្ពុជា ផ្តល់​អាហារូបករណ៍​៤០០កន្លែង សម្រាប់​សិស្ស​និស្សិត​ដែល​ចង់​ក្លាយ​ជា​មន្រ្តី​នគរបាល

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/11/2024

ក្រសួង​មហាផ្ទៃ​កាលពី​ពេលថ្មីៗ​នេះ​បាន​ប្រកាស​ដល់​សាធារណជន ក៏​ដូចជា​សិស្ស និស្សិត ដែល​មាន​បំណង​ក្លាយ​ជា​នាយ​នគរបាល និង​នាយ​នគរបាល​រង​បន្តវេន ក្នុង​ក្រប​ខ័ណ្ឌ​មន្រ្តី​នគរបាលជាតិ សូម​ត្រៀម​ខ្លួន​ក្នុង​ការ​ដាក់ពាក្យ​ប្រឡង​ប្រជែង​ទទួល​យក​អាហារូបករណ៍...