អ្នកអប់រំ ៖ អភិវឌ្ឍមូលធនមនុស្ស ជា​កិច្ច​ការ​ត្រូវផ្តោត​សំខាន់​ ដើម្បីជួយយុវជន​កម្ពុជា​មាន​សមត្ថភាពចូលរួមអភិវឌ្ឍជាតិ

អ្នកអប់រំមើលឃើញដូចគ្នាថា បច្ចុប្បន្ន​នេះ ការអភិវឌ្ឍមូលធន​មនុស្សកម្ពុជា គឺជាកិច្ច​ការ​ដែលត្រូវធ្វើ និង​ផ្តោត​សំខាន់ ដើម្បីជួយ​យុវជន​យើងឱ្យ​ពួកគេ​មានសមត្ថភាពក្នុងការ​ប្រកួតប្រជែង ក៏​ដូចជា​ចូលរួម​អភិវឌ្ឍជាតិ។

ក្នុងសិក្ខា​សាលាអប់រំស្តីពី «ការ​កសាងអត្តចរិតជាវិជ្ជមាន​របស់យុវជន​ដើម្បីចូលរួម​អភិវឌ្ឍ​សង្គមជាតិ» ដែល​រៀបចំ​ធ្វើ​ឡើង​ដោយ ហ្រ្វែងខ្លីន ខូវី អេឌ្យូខេសិន ប្រចាំនៅកម្ពុជា នៅសាកលវិទ្យាល័យខេមតិច នាព្រឹក​ថ្ងៃទី២០ ខែតុលា ឆ្នាំ​២០២៣ លោកឧកញ៉ា ប៉ិច បូឡែន អគ្គនាយកក្រុមហ៊ុនវេសឡាញ អេឌ្យូខេសិន គ្រុប និងជាប្រធានហ្វ្រែងខ្លីន ខូវី អេឌ្យូខេសិន ប្រចាំនៅកម្ពុជា លើក​ឡើងថា បច្ចុប្បន្ននេះ យើង​លែង​និយាយពីការ​អភិវឌ្ឍ​ធនធាន​មនុស្សទៀតហើយ តែ​យើង​និយាយពីការ​អភិវឌ្ឍមូលធនមនុស្ស ។ តាមប្រសាសន៍របស់លោកឧកញ៉ា ប៉ិច បូឡែន មូលធន​មនុស្ស មិន​មែន​ផ្តោត​តែ​ទៅលើចំណេះ ជំនាញ នោះទេ ប៉ុន្តែក៏ផ្តោត​ខ្លាំង​ទៅ​លើ​ផ្នត់គំនិត អត្តចរិត សុខមាលភាព រួមជាមួយ​គំនិតស្នេហាជាតិជាគោលផងដែរ។

លោកឧកញ៉ា ប៉ិច បូឡែន មានប្រសាសន៍ថា យើង​តែងនិយាយថា យុវជន​ជា​ទំពាំងស្នងឬស្សី ប៉ុន្តែ​បច្ចុប្បន្ន​ឬស្សីត្រូវ​ទ្រទម្ងន់​ខ្លាំងជាងមុន ប្រទេស​កម្ពុជា​ត្រូវ​តែ​មាំ ត្រូវ​តែ​ខ្លាំង​ជាង​មុន ព្រោះនៅ​ឆ្នាំ​២០៣០ខាងមុខ កម្ពុជា​នឹង​ត្រូវ​ចាកចេញពី​ប្រទេស​ដែលមាន​ការ​អភិវឌ្ឍតិច ទៅ​ជា​ប្រទេស​ដែលមាន​ចំណូលមធ្យមកម្រិតខ្ពស់ ដែលទាមទារ​នូវ​សមត្ថភាព​ប្រកួតប្រជែងសេដ្ឋកិច្ច ដូច្នេះ មូលធន​មនុស្ស​មិន​មែន​ត្រឹមតែមានចំណេះ មានជំនាញ ប៉ុន្តែ​ត្រូវ​តែ​មាន​អត្តចរិត​បូកផ្សំ​ជាមួយ​សុខមាលភាព និង​គំនិតស្នេហាជាតិ ចេះសាមគ្គីជាតិជាធំ។

…ឬស្សីដែលដាំក្រោយត្រូវតែមាំជាងយើង ដើម្បីប្រកួតជាមួយប្រទេសជិតខាង អញ្ចឹងខ្ញុំគិតថា គ្មានអ្វីក្រៅតែពីការ​កសាងអត្តចរិតត្រឹមត្រូវទេ ព្រោះទោះបីមានចំណេះក៏ដោយ មានជំនាញក៏ដោយ ប៉ុន្តែអត្តចរិត ផ្នត់គំនិតមិនសមស្រប មិន​ត្រូវ ខ្ញុំគិតថា ក៏​មិនអាចអភិវឌ្ឍប្រទេស​យើង​បានដែរ

លោកឧកញ៉ា ប៉ិច បូឡែន

លោក មត សុមឿន ព្រឹទ្ធបុរសរងមហាវិទ្យាល័យសិល្បៈ​មនុស្សសាស្រ្ត និង​វិទ្យាសាស្រ្តសង្គម នៃសាកលវិទ្យាល័យខេមតិច មានប្រសាសន៍​លើក​ឡើងដែរថា ពេលបច្ចុប្បន្ននេះ ជំនាញ ចំណេះដឹង គឺជារឿងមួយ ប៉ុន្តែអត្តចរិតវាពិតជាសំខាន់ថែមទៀត, លោកថា ស្ថាប័នអប់រំ​មានតួនាទីសំខាន់​នៅ​ក្នុង​ការ​កសាងអត្តចរិតមនុស្ស ដូច្នេះ​អ្នក​អប់រំ​គួរ​តែ​ផ្តល់​នូវ​គុណតម្លៃ​នៅ​ក្នុង​សេវារបស់ខ្លួន,​ គុណតម្លៃត្រង់នេះ គឺលោកសំដៅថា សិស្ស​ដែលរៀនចប់ ពួកគេ​មាន​ទាំងចំណេះដឹង បំណិន ជំនាញ ហើយ​មានទាំង​អត្តចរិតថ្លៃថ្នូរ ដែល​អាច​ធ្វើ​ការងារ​ជាមួយ​មនុស្សផងគ្នា ដែល​អាច​បម្រើ​ដល់សង្គមជាតិ គិត​ដល់​ផល​ប្រយោជន៍​ជាតិ​ជាចម្បង នោះទើបជាធនធាន​ដែលយើងចង់បាន។

នៅ​ក្នុងជំនួបជាមួយបងប្អូនប្រជាពលរដ្ឋខ្មែរ​នៅ​ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក កាលពីខែកញ្ញា សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ​កម្ពុជា លើកឡើងថា នៅ​ក្នុង​អាណត្តិទី៧នេះ រាជរដ្ឋាភិបាល​នឹង​ផ្តោត​លើ​ការ​ពង្រឹងគុណធម៌ សីលធម៌ ពីថ្នាក់មតេយ្យ រហូត​ដល់ថ្នាក់ទី១២ ដោយធ្វើ​យ៉ាងណាឱ្យ​ការ​អប់រំ​មិន​ត្រឹម​តែពង្រឹងមនុស្ស​ឱ្យ​ចេះអក្សរ មានសមត្ថភាព តែត្រូវគួបផ្សំជាមួយនឹងគុណធម៌ សីលធម៌ និង​ឥរិយាបទល្អ។ សម្តេចធិបតី មានប្រសាសន៍បញ្ជាក់ថា អត្តចិតពិតជាសំខាន់ណាស់សម្រាប់ធនធាន​មនុស្ស​យើង ដូច្នេះត្រូវ​រៀបចំបណ្តុះគុណធម៌ សីលធម៌ ផ្នត់គំនិត ដល់យុវជន ចាប់តាំងពីក្មេងមក។

យ៉ាងណាក៏ដោយដើម្បីជាការជួយ​ទៅ​ដល់ការ​អភិវឌ្ឍមូលធនមនុស្ស ស្របទៅ​នឹងគោលនយោបាយយុទ្ធសាស្រ្ត​របស់​រាជរដ្ឋាភិបាលអាណត្តិទី៧នេះ លោកឧកញ៉ា ប៉ិច បូឡែ​ន មានប្រសាសន៍ថា លោកនឹងជួយ​ទៅ​ដល់​សាលារៀនរដ្ឋចំនួន៤នៅ​ឆ្នាំ​២០២៤ខាងមុខ ក្នុងការប្រើប្រាស់កម្មវិធី Leader in Me ដើម្បី​ជួយ​អភិវឌ្ឍសមត្ថភាពសិស្ស​ក្លាយ​ទៅជាមូលធនមនុស្ស​នៅពេលអនាគត។ លោកឧកញ៉ា ប៉ិច បូឡែន មានប្រសាសន៍បញ្ជាក់ថា បើនិយាយអំពីបំណិនសតវត្ស​ទី២១ គឺមាន៥ ទៅ៦ចំណុចហើយ​ដែលអាចដោះស្រាយបានដោយទម្លាប់ល្អទាំង៧ ដូច្នេះនៅឆ្នាំ​២០២៤ លោកនឹង​ឧបត្ថម្ភ​សាលារដ្ឋចំនួន៤ សម្រាប់កម្មវិធី Leader in Me ព្រោះថា កិច្ច​ការ​អប់រំនេះ ​មិន​មែនជា​កិច្ច​របស់រដ្ឋ ឬរបស់ឯកជននោះទេ ទោះបីសាលារដ្ឋ សាលាឯកជន គឺជា​សាលារបស់ជាតិតែមួយ។

សូមជម្រាបថា ក្រុមហ៊ុន ហ្វ្រែងខ្លីន ខូវី អេឌ្យូខេសិន ប្រចាំនៅកម្ពុជា គឺជាស្ថាប័នឯកជនមួយដែលទទួលសិទ្ធិចែកចាយកម្មវិធីបណ្តុះបណ្តាលទម្លាប់ល្អទាំង៧សម្រាប់បុគ្គលឆ្នើម ពីក្រុមហ៊ុន ហ្វ្រែងខ្លីន ខូវី អេឌ្យូខេសិនសហរដ្ឋអាមេរិកចាប់តាំងពីឆ្នាំ២០១៦។ មកដល់ពេលបច្ចុប្បន្ននេះ មានសាលារៀនជាង៣០ក្នុងប្រទេសកម្ពុជា កំពុងប្រើប្រាស់ និងដាក់បញ្ចូលកម្មវិធីនេះក្នុងកម្មវិធីសិក្សាគោល៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសអាហារូបករណ៍ពេញលេញនៅសាកលវិទ្យាល័យ Monash ប្រទេសអូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/05/2025

កម្មវិធីអាហារូបករណ៍ K.C Kuok Scholarship ប្រកាសផ្ដល់អាហារូបករណ៍ដល់និស្សិតអន្តរជាតិ សិក្សានៅសាកលវិទ្យាល័យ Monash នៃប្រទេសអូស្ត្រាលី។ អាហារូបករណ៍ផ្ដល់ជូនដោយអតីតនិស្សិតនៃសាកលវិទ្យាល័យ Monash

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Thailand International Postgraduate Programme ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/01/2025

កម្មវិធីអាហារូបករណ៍ Thailand International Postgraduate Programme (TIPP) ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ សិក្សានៅតាមសាកលវិទ្យាល័យជាច្រើន នៃប្រទេសថៃសម្រាប់ឆ្នាំសិក្សា២០២៥...

ក្រសួងអប់រំផ្តល់អាហារូបករណ៍ពេញលេញ សម្រាប់ជំនាញ STEM ៣២០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/08/2026

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសបេក្ខជនឱ្យសិក្សាអាហារូបករណ៍ពេញថ្លៃចំនួន ៣២០ កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និង ថ្នាក់បណ្ឌិត នៅតាមគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ ក្រោមឱវាទក្រសួង ក្នុងក្របខណ្ឌ...

ឱកាសសិក្សាអាហារូបករណ៍តាមរយៈ Online សម្រាប់គ្រូបង្រៀនភាសាអង់គ្លេសជនជាតិខ្មែរ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/06/2024

ឱកាសសិក្សាភាសាអង់គ្លេសសម្រាប់គ្រូបង្រៀនភាសាអង់គ្លេសជាជនជាតិខ្មែរដែលសិក្សាតាមរយៈ Online ពីផ្នែកកិច្ចការសាធារណៈ នៃស្ថានទូត...

ឱកាស​សិក្សាជំនាញ TVET ឥតគិតថ្លៃចំនួន ២១០កន្លែងនៅ​វិទ្យាស្ថានពហុបច្ចេកទេស​តេជោសែន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/04/2023

ក្រោមគម្រោងកម្មវិធីធ្វើទំនើបកម្មប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈឆ្នាំ២០២៣ វិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន ដែលជាគ្រឹះស្ថានអប់រំបណ្តុះបណ្តាល...

វិទ្យាស្ថានបច្ចេកទេស ហ្ស៊ឺ វ៉េ សេ ជ្រើសរើសសិស្សចូលរៀនជំនាញបច្ចេកទេសរថយន្តឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/02/2025

ឱកាសសិក្សាជំនាញបច្ចេកទេស នៅវិទ្យាស្ថានបច្ចេកទេស ហ្ស៊ឺ វ៉េ សេ ជាច្រើនកន្លែងសម្រាប់ឆ្នាំសិក្សាថ្មី ដល់សិស្សានុសិស្ស ក្នុងការបណ្ដុះបណ្ដាលជំនាញបច្ចេកទេសរថយន្ត។ ការសិក្សាផ្ដល់ជូនក្រោមកម្មវិធី ១លាន៥សែននាក់ សម្រាប់សាធារណជន...

អាហារូបករណ៍ Leading Professionals in Asia Countries ថ្នាក់បណ្ឌិត ឆ្នាំសិក្សា២០២៦ នៅសាកលវិទ្យាល័យ Nagoya ប្រទេសជប៉ុន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/12/2025

កម្មវិធីអាហារូបករណ៍ Leading Professionals in Asia Countries កំពុង​ប្រកាសពីការផ្តល់អាហារូបករណ៍ដល់​មន្រ្តីរាជការ ឬបុគ្គល​ដែលស្ថិត​នៅ​ក្នុង​តំណែងជាថ្នាក់ដឹកនាំក្នុង​បណ្តា​ប្រទេស​ក្នុង​តំបន់អាស៊ីអាគ្នេយ៍...

កម្មវិធីអាហារូបករណ៍ SHE-CAN ផ្តល់ឱកាស​ដល់និស្សិតស្រ្តីកម្ពុជា ទៅ​សិក្សា​នៅ​សហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/07/2023

កម្មវិធីអាហារូបករណ៍ SHE-CAN ដែលជាកម្មវិធីភាពជាអ្នកដឹកនាំមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានប្រកាស​ផ្តល់អាហារូបករណ៍ដល់និស្សិតស្ដ្រីឆ្នើមកម្ពុជា...