នាយក​ N​GS វិទ្យាល័យ​ព្រះ​ស៊ីសុវត្ថិ​ ​បង្ហាញ​អាថ៌កំបាំង​ ​នៅ​ពីក្រោយ​ ​សិស្ស​មួយ​ថ្នាក់ ​ទទួល​បាន​និទ្ទេស​ A ​៣២​នាក់​

យោង​តាម​លទ្ធផល​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយ​ភូមិ​ឆ្នាំ​នេះ​ ថ្នាក់​មួយ​ ​នៃ​វិទ្យាល័យ​ព្រះ​ស៊ីសុវត្ថិ​ ​សាលា​រៀន​ជំនាន់​ថ្មី​ ​(​NGS-​G​) ​ដែល​មាន​សិស្ស​សរុប​ ៣៦​នាក់​ ​ពួកគេ​ទទួល​បាន​និទ្ទេស A ​រហូតដល់​ទៅ​៣២​នាក់​ ​ខណៈ​ ៤​នាក់​ផ្សេងទៀត​ ​ទទួល​បាន​និទ្ទេស B​។

​លោក​ ​សម្យ ​កំ​សាន្ត​ ​នាយកសាលា​រៀន​ជំនាន់​ថ្មី​ នៃ​វិទ្យាល័យ​ព្រះ​ស៊ីសុវត្ថិ​ ​មានប្រសាសន៍​ថា​ ​តាមរយៈ​លទ្ធផល​ប្រឡង​បាក់ឌុប​ឆ្នាំ​នេះ​ ​លោក​ពិត​ជា​មាន​អារម្មណ៍​សប្បាយរីករាយ​ ​និង​រំជួល​ចិត្ត​ដែល​លទ្ធផល​នេះ​ ​បង្ហាញ​ពី​ការងារ​ដែល​បាន​ខិតខំ​ប្រឹងប្រែង​។

​ជា​ការពិត​ទៅ​ ​លទ្ធផល​ល្អ​នេះ​ វិទ្យាល័យ​ព្រះ​ស៊ីសុវត្ថិ​ ​សាលា​រៀន​ជំនាន់​ថ្មី​ ​ទទួល​បាន​ជា​រៀងរាល់​ឆ្នាំ​ ​ពោល​គឺ​សិស្ស​ទទួល​បាន​និទ្ទេស​ A ​ច្រើន​ដូចគ្នា​ដែរ​ ​ប៉ុន្តែ​ការ​ចាប់​អារម្មណ៍​សម្រាប់​ឆ្នាំ​នេះ​ ​គឺ​សាលា​ជំនាន់​ថ្មី​ ​វិទ្យាល័យ​ព្រះ​ស៊ីសុវត្ថិ ​បាន​ធ្វើ​កំណែទម្រង់​ដោយ​ផ្ដោត​លើ​ការ​ប្រឡង​បាក់ឌុប​នេះ​តែម្តង​ ​ដោយ​ប្រៀបធៀប​ឃើញ​ថា​ ​សិស្ស​ដែល​ប្រឡង​ថ្នាក់​ទី​១២​ NGS-​G ​ឆ្នាំ​ទៅ​ ​មាន​សិស្ស​សរុប​ ៣​៦​នាក់​ ​ទទួល​បាន​និទ្ទេស​ A ​២៧​នាក់​ ​ក្រៅ​ពី​នោះ​ទទួល​បាន​និទ្ទេស B ​ហើយ​សម្រាប់​ឆ្នាំ​នេះ​ ថ្នាក់​ទី​១២​ N​GS-​G ​គឺ​មាន​សិស្ស​ ​៣២​នាក់​ ​ទទួល​បាន​និទ្ទេស​ A ​និង​មាន​សិស្ស​តែ​ ៤​នាក់​ប៉ុណ្ណោះ​ទទួល​បាន​និទ្ទេស B​។

​នេះ​ជា​ការ​ធ្វើការងារ​ដោយ​មោទនភាព​ តាមរយៈ​លទ្ធផល​នេះ​ ​យើង​សប្បាយរីករាយ​នឹង​ទទួល​ ​ហើយ​វា​ជា​ការ​រៀបចំ​ផែនការ​មួយ​ដ៏​ត្រឹមត្រូវ​

​នាយក​​​សាលារៀន​ជំនាន់​ថ្មី​ ​នៃវិទ្យាល័យ​ព្រះ​ស៊ីសុវត្ថិ​ ​បន្ថែម​ថា​ ​លទ្ធផល​នេះ​ ​បាន​មកពី​ផែនការ​យុទ្ធសាស្រ្ត​គាំទ្រ​សិស្ស​ ២​ចំណុច​សំខាន់​ៗ​របស់​សាលា ​គឺ​ទី​១​.​ ​លោក​គ្រូ​ ​អ្នក​គ្រូ​ ​ត្រូវ​ស្គាល់​ពី​តម្រូវការ​កូនសិស្ស​ ​និង​របៀបរៀន​របស់​សិស្ស​ឱ្យ​អស់ ​ដោយ​រៀបចំ​ផែនការ​គាំទ្រ​សិស្ស​ទៅ​តាម​កម្រិត​យល់ដឹង​របស់​សិស្ស​ ទី​២​.​ ​សាលា​ត្រូវ​គាំទ្រ​គ្រូបង្រៀន​ សិស្ស​ ​និង​អាណាព្យាបាល​សិស្ស​ ​ដោយ​សហការ​តាមដាន​ការ​សិក្សា ​និង​លើកទឹកចិត្ត​ជាដើម​។

​លោក​ ​សម្យ ​កំសាន្ត​ ​លើកឡើង​ថា​ ​តាមរយៈ​ការ​ខិតខំ​ប្រឹងប្រែង​នេះ​ ​គឺ​ជា​អាទិភាព​មួយ​របស់​សាលារៀន​ជំនាន់​ថ្មី​ ​វិទ្យាល័យ​ព្រះ​ស៊ីសុវត្ថិ​ ​ដោយ​ជាក់ស្ដែង​ក្នុង​ចំណោម​សិស្ស​ដែល​ប្រឡង​ជាប់​បាក់ឌុប​នៅ​ឆ្នាំ​នេះ​ ​គឺ​មាន​ចំនួន​ ៦៧​នាក់​ដែល​បាន​ធ្វើដំណើរ​ត្រៀម​បន្ត​ការ​សិក្សា​នៅ​ក្រៅ​ប្រទេស​រួច​ជា​ស្រេច​ តាមរយៈ​ការ​ទទួល​បាន​អាហារូបករណ៍​លើ​ជំនាញ​ផ្សេង​ៗ​គ្នា​រួមមាន​ ​ផ្នែក​បច្ចេកវិទ្យា​ ​សុខាភិបាល​ ​សេដ្ឋកិច្ច​ ​បដិសណ្ឋារកិច្ច ​នៅ​បណ្ដា​ប្រទេស​ដូចជា​ ​ចិន​ អូស្រ្តាលី ​ជប៉ុន​ ​កូរ៉េ ​ជាដើម​។​

​លោក​ ​សម្យ ​កំ​សាន្ត​ ​សង្ឃឹម​ថា​ ​ការ​ប្រឹងប្រែង​ដែល​ទទួល​បាន​លទ្ធផល​ល្អ​នេះ​ ​សិស្សានុសិស្ស​នឹង​ក្លាយជា​ធនធាន​មនុស្ស​របស់​ជាតិ​ ​ហើយ​ក៏​នឹង​ក្លាយ​ជា​មូលធន​របស់​ប្រទេស​មួយ​ដ៏​ចាំបាច់​បំផុត​ ​ដើម្បី​ចូលរួម​ជួយ​ដល់​កំណើន​សេដ្ឋកិច្ច​។

សិស្សថ្នាក់ទី១២ NGS-G នៃសាលារៀនជំនាន់ថ្មី វិទ្យាល័យព្រះស៊ីសុវត្ថិ

​ក្នុងនាម​ជា​ថ្នាក់ដឹកនាំ​សាលា​មួយ​រូប ​លោក​ ​សម្យ ​កំ​សាន ​សង្កត់ធ្ងន់​ថា​ ​នៅ​ឆ្នាំ​បន្ទាប់​ ​សាលា​នឹង​បន្ត​ធ្វើ​តាម​ផែនការ​យុទ្ធសាស្រ្ត​ដែល​កំពុង​ជោគជ័យ​ ​ក៏​ដូចជា​បន្ត​ពង្រឹង​នូវ​ការងារ​គ្រប់គ្រង​អប់រំ​ឱ្យ​កាន់តែ​ច្បាស់លាស់ ​និង​ម៉ឺងម៉ាត់​ថែមទៀត​ ​និង​ស្វែងរក​កម្មវិធី​សិក្សា​ ​ព័ត៌មាន​សំខាន់​ផ្សេង​ៗ​ទៀត​ ​សម្រាប់​ផ្ដល់​ជា​ផែនទី​បង្ហាញ​ផ្លូវ​ឱ្យ​សិស្ស​បាន​ដឹង​ទាក់ទង​នឹង​ជំនាញ​សិក្សា​ ការ​ជ្រើសរើស​សាកលវិទ្យាល័យ​ ឱកាស​ទទួល​បាន​អាហារូបករណ៍​សិក្សា​នៅ​ក្រៅ​ប្រទេស​អំឡុង​ពេល​សិស្ស​រៀន​នៅ​ថ្នាក់​ទី​១០​ ​ទី​១១ ​និង​ទី​១២​។ ​”​ក្នុង​នាម ​យើង​ជា​គណៈ​គ្រប់គ្រង​សាលា​មិន​ផ្ដោត​តែ​លើ​ការ​រៀន​ធ្វើតែ​លំហាត់​មិន​គ្រប់គ្រាន់​ទេ ​យើង​ត្រូវ​បង្ហាញ​ជា​គន្លង​អាជីព​ដល់​ពួក​គេ​នីមួយ​ៗ​ទៅ​ទៀត​”​។

​បើ​តាម ​លោក​ ​សម ​កំ​សាន្ត​ ​សិស្ស​ថ្នាក់​ទី​១២ ​នៃ​សាលារៀន​ជំនាន់​ថ្មី​ ​វិទ្យាល័យ​ព្រះ​ស៊ីសុវត្ថិ​ ​មាន​ចំនួន​ ៦​ថ្នាក់ ​ដែល​មាន​បេក្ខជន​សរុប​ទាំងអស់​ ២៤៦​នាក់​។​

​សូម​ជម្រាប​ថា​ ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយ​ភូមិ​ឆ្នាំ​២០២៦​នេះ បេក្ខជន​ប្រឡង​ជាប់​មាន​ចំនួន​ ​១២៥​,​៩៧៥​នាក់​ ​ស្មើនឹង​ ​៨​៤​.​០៦​%​ ​នៃ​ចំនួន​បេក្ខជន​ដែល​បាន​មក​ប្រឡង​ ​ខណៈ​បេក្ខជន​ទទួល​បាន​និទ្ទេស​ A ​មាន​ចំនួន​ ​២​,​០២២​នាក់​៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួងមហាផ្ទៃ ជ្រើសរើសនិស្សិត និងសិស្សនគរបាលអាហារូបករណ៍ប្រចាំឆ្នាំចំនួន៤០០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/01/2026

ក្រសួងមហាផ្ទៃ​កាលពីដើមសប្តាហ៍​នេះ បានប្រកាស​ពីការប្រឡងប្រជែងជ្រើសរើសនិស្សិតនិងសិស្សនគរបាលអាហារូបករណ៍ប្រចាំឆ្នាំ ឱ្យចូលសិក្សាថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រនគរបាល ថ្នាក់សញ្ញាបត្រមធ្យមឯកទេសនគរបាល...

ឱកាស​សម្រាប់យុវជន និស្សិត ចូលរួមសិក្ខាសាលាពាក់ព័ន្ធនឹង​កិច្ច​ការពាណិជ្ជកម្មនៅ​ប្រទេ​សចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/06/2024

ដើម្បីចូលរួម​អបអរសាទរ​ឆ្នាំ នៃការផ្លាស់ប្តូរ​ប្រជាជន និង​ប្រជាជន​កម្ពុជា-ចិន ឆ្នាំ២០២៤ សមាគមទំនាក់ទំនង​យុវជន​កម្ពុជា-ចិន (CCYA) និងសមាគម​និស្សិត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​ប្រជាមានិត​ចិន (ASCS)...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Manitoba ប្រទេសកាណាដា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/01/2024

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ដើម្បីសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Manitoba នៃប្រទេសកាណាដា ឆ្នាំ២០២៤។

ឱកាសសិក្សានៅប្រទេសជប៉ុន ពីកម្មវិធីអាហារូបករណ៍ធនាគារអភិវឌ្ឍអាស៊ីឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/03/2023

កម្មវីធីអាហារូបករណ៍ The ADB-Japan Scholarship Program (JSP) បានប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់សិក្សានៅសាកលវិទ្យាល័យ Tokyo ...

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្ររង និងថ្នាក់បរិញ្ញាបត្រ នៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/10/2024

ឱកាសសិក្សាអាហារូបករណ៍ចំនួន២០កន្លែងនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥ ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែង និងកម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យឌីជីថលកម្ពុជាចំនួន៣០០នាក់ពី ស.ស.យ.ក រាជធានីភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/01/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យឌីជីថលកម្ពុជាចំនួន៣០០កន្លែង ពីសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។...

អាហារូបករណ៍ជំនាញសំណង់ស៊ីវិល តាមរយៈ​កម្មវិធី​អាហារូបករណ៍​ផ្លូវមួយ​ខ្សែក្រវ៉ាត់មួយ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/01/2025

តាមរយៈ​កិច្ច​សហការ​រវាង​សមាគមនិស្សិត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​ប្រជាមានិតចិន និង​សាកលវិទ្យាល័យមួយ​ចំនួន​នៅ​រដ្ឋធានីប៉េកាំង សាធារណរដ្ឋ​ប្រជាមានិតចិន បានសម្រេច​ផ្តល់អាហារូបករណ៍​ផ្លូវ​មួយ​ខ្សែក្រវ៉ាត់​មួយ សម្រាប់​ថ្នាក់បរិញ្ញាបត្រ និង​បរិញ្ញាបត្រ​ជាន់ខ្ពស់...

អាហារូបករណ៍សិក្សានៅប្រទេសចិនចំនួន៨០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/12/2025

តាមរយៈគណៈកម្មធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាសផ្ដល់អាហារូបករណ៍សិក្សានៅសាធារណរដ្ឋប្រជាមានិតចិន សម្រាប់ឆ្នាំសិក្សា...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Prince of Songkla ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/04/2025

មហាវិទ្យាល័យវិទ្យាសាស្ត្រ នៃសាកលវិទ្យាល័យ Prince of Songkla ប្រកាសជ្រើសរើសនិស្សិតនិស្សិតបរទេស​ក្នុងការ​សិក្សាតាមរយៈអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាឆ្នាំ២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...