និស្សិត​ខ្មែរ​បង្កើត​ ​AI​ ​«​Math​ ​Vision​» ​ដោះស្រាយ​លំហាត់​គណិតវិទ្យា​ជា​ភាសា​ខ្មែរ​ និង​ពន្យល់​វិធី​ធ្វើជា​ជំហាន​ៗ​

​និស្សិត​ខ្មែរ​មួយ​ក្រុម​បាន​អភិវឌ្ឍ​ប្រព័ន្ធ​បញ្ញា​សិប្បនិម្មិត​ ​(​AI​) ​ឈ្មោះ​ ​Math​ ​Vision​ ​ដែល​អាច​ដោះស្រាយ​លំហាត់​គណិតវិទ្យា​ ​និង​ពន្យល់​វិធី​ធ្វើជា​ភាសា​ខ្មែរ​ ​ដោយ​មាន​គោលបំណង​ជួយ​សិស្ស​កម្ពុជា​ឱ្យ​កាន់តែ​ងាយស្រួល​ក្នុង​ការ​សិក្សា​មុខវិជ្ជា​គណិតវិទ្យា​ ​និង​លើកកម្ពស់​ការ​រៀន​ផ្នែក​ ​STEM​។​

​និស្សិត​ ​ហង់ ​សុណ្ណា​រិទ្ធិ ​ស្ថាបនិក ​និង​ជា​អ្នក​អភិវឌ្ឍន៍​គម្រោង​ ​Math​ ​Vision​ ​ដែល​បច្ចុប្បន្ន​កំពុង​សិក្សា​នៅ​ប្រទេស​ឥណ្ឌា ​បាន​ប្រាប់​ ​AMS​ ​ថា​ ​ការ​បង្កើត​ ​AI​ ​នេះ​ ​កើត​ចេញពី​ការ​មើលឃើញ​ថា​ ​ឧបករណ៍​ ​AI​ ​សម្រាប់​ដោះស្រាយ​គណិតវិទ្យា​ភាគ​ច្រើន​ ​គាំទ្រ​តែ​ភាសា​អង់គ្លេស ​ឬ​ភាសា​បរទេស​ផ្សេង​ទៀត​ ​ដែល​ធ្វើឱ្យ​សិស្ស​កម្ពុជា​ជួបប្រទះ​ឧបសគ្គ​ផ្នែក​ភាសា​។​

ខ្ញុំ​បាន​បង្កើត​ ​Math​ ​Vision​ ​ឡើង​ក្នុង​គោលបំណង​លើកកម្ពស់​វិស័យ​ ​STEM​ ​និង​ផ្តល់​សមភាព​ក្នុង​ការ​ទទួលបាន​បច្ចេកវិទ្យា​អប់រំ​ទំនើប​ៗ ​សម្រាប់​សិស្ស​កម្ពុជា​គ្រប់​រូប ​ដោយ​មិន​គិត​ថ្លៃ​ ​និង​អាច​ប្រើប្រាស់​ជា​ភាសា​ជាតិ​របស់​ខ្លួន​

​លោក​បាន​ពន្យល់​ថា​ ​អ្នកប្រើប្រាស់​គ្រាន់តែ​ថត​រូប​ ​ឬ​វាយ​បញ្ចូល​លំហាត់​គណិតវិទ្យា​ ​ប្រព័ន្ធ​ ​OCR​ ​និង​ ​Multimodal​ ​AI​ ​នឹង​វិភាគ​រូបភាព​ ​អក្សរ​ និង​និមិត្ត​សញ្ញា​គណិតវិទ្យា​ ​មុន​បម្លែង​ទៅជា​ដំណោះស្រាយ​ជា​ជំហាន​ៗ​។​

​លោក​បាន​បន្ត​ថា​ ​ក្រុមការងារ​បាន​ប្រមូល​ទិន្នន័យ​លំហាត់​គណិតវិទ្យា​ចាប់ពី​កម្រិត​បឋមសិក្សា​ ​រហូតដល់​កម្រិត​សាកលវិទ្យាល័យ​ ព្រមទាំង​បកប្រែ​វា​ក្យ​សព្ទ​បច្ចេកទេស​គណិតវិទ្យា​ជា​ភាសា​ខ្មែរ​ ​ដើម្បី​បណ្តុះបណ្តាល​ ​AI​ ​ឱ្យ​យល់​ពី​ទម្រង់​លំហាត់​ និង​អត្ថន័យ​ភាសា​ខ្មែរ​បាន​កាន់តែ​ច្បាស់​។​

​បច្ចុប្បន្ន​ ​Math​ ​Vision​ ​អាច​ដោះស្រាយ​លំហាត់​ចាប់ពី​កម្រិត​បឋមសិក្សា​ មធ្យមសិក្សា​ ​រហូតដល់​កម្រិត​សាកលវិទ្យាល័យ​ ​រួមទាំង​មុខវិជ្ជា​ដូចជា​ ​ពី​ជគណិត​ ធរណី​មាត្រ ​ត្រីកោណ​មាត្រ ​ដេរី​វេ ​និង​អាំងតេក្រាល​។ ​លោក​អះអាង​ថា​ ​ប្រព័ន្ធ​មាន​ភាព​ត្រឹមត្រូវ​ប្រមាណ​ ​៨៥​% ​ដល់​ ​៩៥​% ​ដោយ​បាន​ធ្វើតេស្ត​ប្រៀបធៀប​ជាមួយ​ចម្លើយ​តាម​កម្មវិធី​សិក្សា​នៅ​កម្ពុជា​ ​និង​ផ្ទៀងផ្ទាត់​ដោយ​គ្រូបង្រៀន​ និង​និស្សិត​ផ្នែក​គណិតវិទ្យា​។​

​ទាក់ទង​នឹង​ការ​ព្រួយបារម្ភ​ថា​ ​សិស្ស​អាច​ពឹងផ្អែក​លើ​ ​AI​ ​ជំនួស​ការ​គិត​ដោយ​ខ្លួនឯង​ និស្សិត​ ​ហង់ ​សុណ្ណា​រិទ្ធិ ​បាន​បញ្ជាក់​ថា​ ​Math​ ​Vision​ ​ត្រូវបាន​រចនា​ឡើង​ដើម្បី​ជួយ​ឱ្យ​សិស្ស​យល់​ពី​ដំណើរការ​ដោះស្រាយ​ ​មិន​មែន​គ្រាន់តែ​បង្ហាញ​ចម្លើយ​ចុងក្រោយ​នោះ​ទេ​។ ​ផ្ទុយទៅវិញ​ ​ប្រព័ន្ធ​ផ្តោត​លើ​ការ​ពន្យល់​វិធី​ធ្វើជា​ជំហាន​ៗ​ ​ដើម្បី​ជំរុញ​ឱ្យ​អ្នក​សិក្សា​យល់​ពី​មូលដ្ឋាន​នៃ​ការ​គណនា​។​

​បច្ចុប្បន្ន ​គម្រោង​នេះ​នៅតែ​ត្រូវបាន​អភិវឌ្ឍ​ដោយ​លោក​ ​និង​ក្រុមការងារ​ ​ហើយ​មិន​ទាន់​មាន​កិច្ចសហការ​ជា​ផ្លូវការ​ជាមួយ​ស្ថាប័ន​អប់រំ ​ឬ​ក្រសួង​ណាមួយ​នៅ​ឡើយ​។ ​ទោះជា​យ៉ាងណា​ ​លោក​បាន​បង្ហាញ​បំណង​ចង់​សហការ​ជាមួយ​ក្រសួង​អប់រំ ​យុវជន​ និង​កីឡា ​សាកលវិទ្យាល័យ​ និង​ស្ថាប័ន​ពាក់ព័ន្ធ​ ​ដើម្បី​ពង្រីក​ការ​ប្រើប្រាស់​កម្មវិធី​នេះ​ និង​អភិវឌ្ឍ​វា​ឱ្យ​អាច​បម្រើ​ដល់​ប្រព័ន្ធ​អប់រំ​ជាតិ​នា​ពេល​អនាគត​៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សា​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​៣០កន្លែងនៅសាកលវិទ្យាល័យ​សៅសអ៉ីសថ៍អេយសៀខេត្តសៀមរាប ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/12/2023

កម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិប្រកាសផ្ដល់អាហារូបករណ៍ដល់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាថ្នាក់បរិញ្ញាបត្រ សិក្សានៅសាកលវិទ្យាល័យ សៅសអ៉ីសថ៍...

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវផ្ដល់អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈ១៧៩កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/05/2023

គម្រោងគាំទ្រនិរន្តភាពហេដ្ឋារចនាសម្ព័នជនបទដើម្បីទៅផ្សារកសិករ និងពាណិជ្ជូបនីយកម្ម(SAAMBAT) សហការណ៍ជាមួយវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ...

ឱកាសសិក្សានៅអឺរ៉ុប ៖ អូទ្រីសប្រកាសផ្តល់អាហារូបករណ៍កម្រិតបរិញ្ញាបត្រជាន់ខ្ពស់ និងក្រោយបណ្ឌិត សម្រាប់ឆ្នាំសិក្សា ២០២៧-២០២៨

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/09/2026

ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីជូនដំណឹងជាផ្លូវការស្តីពីការផ្តល់អាហារូបករណ៍របស់ក្រសួងអប់រំ វិទ្យាសាស្ត្រ និងស្រាវជ្រាវសហព័ន្ធអូទ្រីស (BMBWF)

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ១០កន្លែងនៅសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ ឆ្នាំសិក្សា២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/01/2023

កម្មវិធីអាហារូបករណ៍ ស សុខា ថ្នាក់ជាតិ បាន​ប្រកាស​ផ្ដល់ជូនអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅសាកលវិទ្យាល័យ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅវិទ្យាស្ថាន វ៉ាន់ដា ឆ្នាំសិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិសម្រាប់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាថ្នាក់បរិញ្ញាបត្រ សិក្សា...

ឱកាស​ចូលរួមកម្មវិធីបណ្តុះបណ្តាលយុវជនបរិស្ថានអាស៊ាន (AYGC) ឆ្នាំ២០២៦ នៅទីក្រុងហ្សាកាតា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/03/2026

អង្គការ ERIA (Regional Knowledge Centre for Marine Plastic Debris) សហការជាមួយ The Conversation Indonesia (TCID) បានប្រកាសបើកទទួលពាក្យសម្រាប់កម្មវិធី "ASEAN Young Green Communicators

តើអ្នកណាខ្លះអាចស្នើពាក្យប្រឡងអាហារូបករណ៍ Chevening ?

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/08/2023

កម្មវិធីអាហារូបករណ៍Chevening ជាមូលនិធិសិក្សាឥតគិតថ្លៃនៅចក្រភពអង់គ្លេស ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់និស្សិតអន្តរជាតិ ។ តើបេក្ខជនត្រូវមានលក្ខខណ្ឌមស្រប់អ្វីខ្លះអាចស្នើ...

អាហារូបករណ៍ទៅសិក្សា​នៅ​ប្រទេស​រុស្ស៊ីចំនួន ៤០កន្លែង សម្រាប់ឆ្នាំសិក្សា​២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/01/2025

ជាឱកាស​សម្រាប់សិស្ស និស្សិត និង​មន្រ្តីរាជការ​កម្ពុជា ដែល​ចង់បន្ត​ការ​សិក្សា​ថ្នាក់ជំនាញ​ឯកទេស បរិញ្ញាបត្រ បរិញ្ញាបត្រ​ជាន់ខ្ពស់ និង​បណ្ឌិត នៅ​សហព័ន្ធរុស្ស៊ី។ ពេលនេះរដ្ឋាភិបាលរុស្ស៊ី​បានផ្តល់អាហារូបករណ៍ចំនួន ៤០កន្លែង សម្រាប់ឆ្នាំសិក្សា​២០២៥-២០២៦។

ឱកាសសិក្សាអាហារូបករណ៍ Stamp Scholarship ២០២៣ នៅសាកលវិទ្យាល័យ Miami សហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/06/2023

កម្មវិធីអាហារូបករណ៍ Stamp Scholarship ២០២៣ ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា នៅសាកលវិទ្យាល័យ Miami សហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៣ ។...