កម្ពុជាសិក្សាបទពិសោធពីអាល្លឺម៉ង់លើការអនុវត្តកម្មវិធីបណ្តុះបណ្តាលនៅកន្លែងការងារ (WBL)

ក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជា កំពុងសិក្សា​ពីបទពិសោធរបស់ប្រទេសអាល្លឺម៉ង់ លើការងារបណ្តុះបណ្តាល​បច្ចេកទេស​វិជ្ជាជីវៈ ពិសេសការអនុវត្តកម្មវិធីបណ្តុះបណ្តាល​នៅ​កន្លែង​ការងារជាក់ស្តែង (WBL) ដែលជា​ប្រព័ន្ធ​បណ្តុះបណ្តាល​មួយតម្រូវ​ឱ្យ​សិស្ស​សិក្សា​ទ្រឹស្តីនៅសាលា និង​អនុវត្ត​ការងារ​ជាក់ស្តែង​នៅ​កន្លែង​ការងារ។

ប្រទេស​អាល្លឺម៉ង់ តាមរយៈទីភ្នាក់ងារ​សហប្រតិបត្តិការ​អាល្លឺម៉ង់ (GIZ) បាន​កំពុង​អនុវត្ត​គម្រោងជា​ច្រើន​នៅ​ប្រទេស​កម្ពុជា ក្រោមការឧបត្ថម្ភពីក្រសួងសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍អាល្លឺម៉ង់ (BMZ) ទាក់ទងនឹងការអភិវឌ្ឍជំនាញតាមរយៈកម្មវិធីបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ និងការអនុវត្តកម្មវិធីបណ្តុះបណ្តាលនៅកន្លែងការងារជាក់ស្តែង (WBL)។

ក្នុងដំណើរទស្សនកិច្ច​ទៅកាន់ទីស្នាក់ការ​កណ្តាល​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អាល្លឺម៉ង់ (GIZ) នាទីក្រុង​ហ្រ្វេងហ្វឺត ប្រទេស​អាល្លឺម៉ង់ កាលពីចុងសប្តាហ៍កន្លងទៅនេះ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ បានជួបពិភាក្សាការងារជាមួយលោក ថស៍ស្ទីន ហ្សាវហ្វឺ ហ្គាមបល (Thorsten Schafer Gumbel) ប្រធានក្រុមប្រឹក្សាភិបាលនៃទីភ្នាក់ងារសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) ដោយ​បាន​ឯកភាពគ្នាក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាពិសេសលើការលើកកម្ពស់ការអភិវឌ្ឍជំនាញ ដែលជាកត្តាចាំបាច់​សម្រាប់កម្ពុជាក្នុងការបន្តរក្សា​បាននូវភាពប្រកួតប្រជែង​នៅពេលកម្ពុជាបានចាកចេញពីប្រទេសអភិវឌ្ឍតិចតួច (LDC)។

លោក ថស៍ស្ទីន ហ្សាវហ្វឺ ហ្គាមបល ប្រធានក្រុមប្រឹក្សាភិបាល GIZ បានកត់សម្គាល់ថា ការធ្វើទំនើបកម្មកម្លាំងពលកម្មគឺជាកាតាលីករចម្បងសម្រាប់ការផ្លាស់ប្តូររបស់ប្រទេសកម្ពុជាពីឋានៈប្រទេសអភិវឌ្ឍន៍តិចតួច (LDC)។ លោកមានប្រសាសន៍បន្ថែមថា ការលើកកម្ពស់ជំនាញនៅតែជាអាទិភាពដ៏សំខាន់សម្រាប់ការប្រកួតប្រជែងផ្នែកសេដ្ឋកិច្ច។

ជាមួយ​គ្នានេះ គណៈប្រតិភូកម្ពុជា និង GIZ ក៏​បានពិនិត្យឡើងវិញនូវគម្រោងដែលសម្របស្តង់ដារបណ្តុះបណ្តាលអឺរ៉ុបទៅនឹងតម្រូវការឧស្សាហកម្មក្នុងស្រុក ក្នុងនោះ​ក៏​មាន ការអនុវត្តកម្មវិធីបណ្តុះបណ្តាល​នៅ​កន្លែង​ការងារជាក់ស្តែង ដែល​សិស្ស​និស្សិតត្រូវ​បែងចែកពេលវេលារបស់ពួកគេរវាងសាលា និងកន្លែងធ្វើការដៃគូ ដើម្បីតម្រឹមជំនាញជាមួយនឹងតម្រូវការរបស់និយោជក៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសបន្តការសិក្សានៅបារាំង! អាហារូបករណ៍ France Excellence Eiffel ឆ្នាំ២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/10/2026

បារាំង ផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា សម្រាប់ឆ្នាំសិក្សា ២០២៧–២០២៨

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យបច្ចេកវិទ្យា Nanyang នៃប្រទេសសឹង្ហបុរី ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/07/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យបច្ចេកវិទ្យា Nanyang នៃប្រទេសសឹង្ហបុរី សម្រាប់ឆ្នាំសិក្សា២០២៦។ អាហារូបករណ៍...

អាហារូបករណ៍ភាសាអង់គ្លេសសម្រាប់សិស្សថ្នាក់ទី១២ ដើម្បីត្រៀមប្រឡងបាក់ឌុប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/06/2025

ក្រសួងអប់រំ យុវជន និងកីឡា ក្រោមកិច្ចសហការ និងការគាំទ្រពី មជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការបណ្តុះបណ្តាល (ACE) និងសាលាអន្តរជាតិកម្ពុជាអូស្រ្តាលី (Australia Cambodia Education Academy – AusCam Academy)

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ Negeri Jakarta ប្រទេសឥណ្ឌូណេសុី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/03/2026

សាកលវិទ្យាល័យ Negeri Jakarta របស់ប្រទេសឥណ្ឌូនេស៊ី បានប្រកាស់ផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សម្រាប់ឆ្នាំសិក្សា២០២៦

អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ចំនួន១០កន្លែង សម្រាប់​ឆ្នាំ​សិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/11/2024

ឱកាស​សិក្សា​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ចំនួន១០កន្លែង នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យាកម្ពុជា ពី​សម្ដេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេច​គតិព្រឹទ្ធបណ្ឌិត សម្រាប់​ឆ្នាំសិក្សា​២០២៤​-២០២៥។ អាហារូបករណ៍​ផ្ដល់​ជូន​តាមរយៈ សម្ដេច​មហាបវរធិបតី ហ៊ុន ម៉ាណែត...

អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​នៅ​រាជបណ្ឌិតសភាកម្ពុជា សម្រាប់សិស្ស​និទ្ទេស A, B ​និង C

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/12/2024

រាជបណ្ឌិតសភាកម្ពុជា បានប្រកាស​​ពី​ការ​បណ្តុះបណ្តាល​ថ្នាក់បរិញ្ញាបត្រ​ក្នុងឆ្នាំសិក្សា​២០២៤-២០២៥ ដោយក្នុងនោះនឹងផ្តល់អាហារូបករណ៍ ១០០%, ៥០% និង ៣០% សម្រាប់សិស្សដែលមាន​និទ្ទេស A, B និង C សម្រាប់ការ​សិក្សា​រយៈពេល៤ឆ្នាំ។

អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសចំនួន៥៥កន្លែងពី វិទ្យាស្ថានបណ្ដុះបណ្ដាលវិស័យកាត់ដេរ (CGTI) ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/11/2023

ឱកាសសិក្សាអាហារូបករណ៍ជំនាញបច្ចេកទេសពីវិទ្យាស្ថានបណ្ដុះបណ្ដាលវិស័យកាត់ដេរនៅកម្ពុជា ឬហៅថា CGTI ប្រកាស់ផ្ដល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់ចំនួន៥៥កន្លែង...

ឱកាសផ្លាស់ប្តូរការសិក្សាអន្តរជាតិ ទៅសាកលវិទ្យាល័យ Sannio ប្រទេសអ៊ីតាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/06/2026

ឱកាសផ្លាស់ប្តូរការសិក្សាអន្តរជាតិ នៅសាកលវិទ្យាល័យ Sannio ប្រទេសអ៊ីតាលី ឆ្នាំសិក្សា ២០២៦-២០២៧...

អាហារូបករណ៍​ TV​ET ​រយៈពេល​២​ឆ្នាំ​ ​ចំនួន​៦០​កន្លែង​ ​នៅ​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្ត​ព្រះវិហារ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/08/2026

​សម្រាប់​ឆ្នាំ​២០២៧​ខាង​មុខ​នេះ​ វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្ត​ព្រះវិហារ ​នឹង​ជ្រើសរើស​និស្សិត​ឱ្យ​ទទួល​អាហារូបករណ៍​ ​១០០​%​ ​សរុប​ចំនួន​ ​៦០​កន្លែង​