កម្ពុជាបើកយុទ្ធនាការលើកកម្ពស់ការគាំពារ អភិវឌ្ឍន៍កុមារតូច និងការអប់រំកម្រិតមូលដ្ឋាន

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត

ខណៈដែលកម្ពុជាកំពុងត្រៀមបើកបវេសនកាលឆ្នាំថ្មី សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦ នៅដើមខែវិច្ឆិកាខាងមុខ ក្រសួងអប់រំ យុវជន និងកីឡា ដោយ​មានការ​គាំទ្រពីអង្គការយូនីសេហ្វ បានផ្តើម​ធ្វើយុទ្ធនាការទូទាំងប្រទេស​ដើម្បីដោះស្រាយបញ្ហាអត្រាបោះបង់ការសិក្សា និងធានាថា កុមារគ្រប់រូបចាប់ពីវ័យកុមារតូច ​រហូត​ដល់​វ័យជំទង់ទទួលបានការអប់រំប្រកបដោយបរិយាប័ន្ន និងគុណភាព។

យុទ្ធនាការរួមគ្នានេះ នឹងលើកកម្ពស់ការយល់ដឹង កៀរគរសហគមន៍ និងពង្រឹងប្រព័ន្ធគាំទ្រដើម្បីរក្សាកុមារឱ្យ​នៅបន្តសិក្សា និងបង្កើនលទ្ធផលសិក្សា។ យុទ្ធនាការនេះ ក៏​នឹងផ្តោតលើការអប់រំកុមារតូច បរិយាកាស​សិក្សាប្រកដោយបរិយាប័ន្ន និងអន្តរាគមន៍តាមតម្រូវការ សម្រាប់កុមារដែលងាយរងគ្រោះបំផុត។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា “ការធ្វើឱ្យ​ប្រសើរឡើងនូវលទ្ធផលសិក្សា និងការកាត់បន្ថយការបោះបង់​ការ​សិក្សា​របស់កុមារ​នៅតែ​ជា​អាទិភាពចម្បង នៃផែនការយុទ្ធសាស្រ្តវិស័យអប់រំរបស់យើង។ ខណៈពេលដែលកម្ពុជា បានពង្រីកលទ្ធភាពនៃការទទួលបានសេវាអប់រំគ្រប់កម្រិតមានការរីកចម្រើនគួរឱ្យកត់សម្គាល់ មិនត្រឹមតែប៉ុណ្ណោះ​យើង​ត្រូវធានាថា កុមារគ្រប់រូបមិនត្រឹមតែបានចូលសាលារៀនប៉ុណ្ណោះទេ ប៉ុន្តែពួកគេត្រូវបញ្ចប់​ការសិក្សា​ដោយ​មាន​ជំនាញចាំបាច់សម្រាប់ជីវិត និងការងារ ផងដែរ។

នៅក្នុងឆ្នាំ២០២៣ កម្ពុជាមានកុមារក្នុងវ័យសិក្សា​ប្រមាណ ៣ លាននាក់ (២ លាននាក់នៅក្នុងបឋមសិក្សា និង ១ លាននាក់នៅអនុវិទ្យាល័យ) ដែលក្នុងនោះមាន​កុមារ ​និងក្មេងជំទង់ប្រហែល៣សែននាក់បានបោះបង់ការសិក្សា។ គិតមកដល់ឆ្នាំ២០២៤ កុមារ ១៥.៥ ភាគរយបានបោះបង់ការសិក្សានៅកម្រិតមធ្យមសិក្សាបឋមភូមិ។

ជាមួយ​គ្នានេះ បើយោង​តាម​របាយការណ៍របស់ក្រសួងអប់រំ កុមារអាយុ ៥ឆ្នាំ ប្រមាណ ៣០% មិនទាន់បានចុះឈ្មោះចូលរៀននៅកម្រិតកុមារតូចបានគ្រប់ៗគ្នានៅឡើយ។

លោកបណ្ឌិត វីល ផាកស៍ នាយកយូនីសេហ្វប្រចាំនៅកម្ពុជាបានថ្លែងនៅក្នុងពិធី​ប្រកាសដាក់ឱ្យ​អនុវត្តជាផ្លូវការយុទ្ធនាការនេះនៅខេត្តកំពង់ចាមថា “យើងត្រូវតែធ្វើសកម្មភាពឥឡូវនេះ ដើម្បីធានាថា កុមារគ្រប់រូបត្រូវបានមើលឃើញ គាំទ្រ និងផ្តល់ឱកាសដោយសើ្មគ្នា។ ទាំងនេះជាមូលហេតុ ដែលយូណេសេហ្វគាំទ្រក្រសួងអប់រំ យុវជន និងកីឡា ក្នុងការចាប់ផ្តើមយុទ្ធនាការសាធារណៈចំនួនពីរ រួមគ្នាដោយគោលដៅតែមួយ គឺ ធានាបាននូវការអប់រំប្រកប​ដោយគុណភាពសម្រាប់កុមារគ្រប់រូប ចាប់ពីវ័យកុមារតូចរហូតដល់វ័យជំទង់”។

“ការអប់រំប្រកបដោយគុណភាពមិនមែនជាក្តីសុបិន្តទេ វាគឺជាកាតព្វកិច្ច។ អនាគតរបស់កូនចៅរបស់យើងមិនអាចរង់ចាំបានទេ”

សេចក្តីប្រកាស​ព័ត៌មានរបស់​យូនីសេហ្វ បានឱ្យដឹងថា កុមារមកពីគ្រួសារក្រីក្រ តំបន់ជនបទ សហគមន៍ជនជាតិដើមភាគតិច និងកុមារដែលមានពិការភាពបន្តប្រឈមនឹងឧបសគ្គក្នុងការរៀនសូត្រ និងមានចំនួនតិចតួចក្នុងថ្នាក់រៀន។ កុមារដែលមានពិការភាពទំនងជាមិនបានចូលរៀនរហូតដល់ទៅពីរដង បើធៀបជាមួយកុមារដទៃដែលមានអាយុប្រហាក់ប្រហែលគ្នា ។

សេចក្តីប្រកាស​ព័ត៌មានដដែល​ឱ្យដឹងថា យុទ្ធនាការនេះនឹងចាប់ផ្តើមនៅក្នុងខេត្តរតនគិរីមុនគេ ទើបបន្ត​ទៅកាន់ខេត្តសៀមរាប​ និងកំពង់ចាម ដោយផ្តោតលើសមាសធាតុសំខាន់ពីរ គឺការគាំពារ និងអភិវឌ្ឍន៍កុមារតូច និង ទប់ស្កាត់ការបោះបង់ការសិក្សារបស់កុមារវ័យជំទង់៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួងអប់រំ​ប្រកាស​ពីអាហារូបករណ៍ថ្នាក់វេជ្ជសាស្រ្តទូទៅ និងថ្នាក់ Medical Residency នៅ​សាធារណរដ្ឋអាស៊ែបៃហ្សង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/05/2025

ក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃទី៥ ឧសភា បានជូនដំណឹងថា សាធារណរដ្ឋ អាស៊ែបៃហ្សង់ នឹងផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ចំនួន ៣កន្លែង ក្រោមកម្មវិធីអាហារូបករណ៍ "Heydar Aliyev-International Education Grand Program”

វគ្គបណ្តុះបណ្តាល “អក្ខរកម្មបញ្ញាសិប្បនិម្មិត (AI Literacy)” ដោយឥតគិតថ្លៃ សម្រាប់យុវជនកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/02/2026

ដើម្បីឆ្លើយតបទៅនឹងការរីកចម្រើន នៃបច្ចេកវិទ្យាឌីជីថល អង្គការខេប (KAPE) តាមរយៈគ្រូបង្គោល AI Ready ASEAN សហការជាមួយ នាយកដ្ឋានបរិវត្តកម្មឌីជីថល នៃក្រសួងអប់រំ យុវជន និងកីឡា និង ក្រុមប្រឹក្សាយុវជនអង្គការសហប្រជាជាតិ (UNYAP)

វិទ្យាស្ថានបច្ចេកទេស​ឧស្សាហកម្ម ផ្តល់អាហារូបករណ៍ជាង៣ពាន់កន្លែង សម្រាប់ការសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/10/2023

វិទ្យាស្ថានបច្ចេកទេស​ឧស្សាហកម្ម (ITI) បានប្រកាសជ្រើសរើស​សិស្ស និស្សិត​ទាំងពីរភេទ​ឱ្យ​ចូលរៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ថ្នាក់អាហារូបករណ៍​ចំនួន ៣៤៨៥នាក់។

NIEI​ ​​ជ្រើសរើស​សិស្ស​ឱ្យ​ចូល​រៀន​វគ្គ​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​ «​មិន​បង់​ថ្លៃ​ ​និង​ទទួលបាន​ប្រាក់​ឧបត្ថម្ភ​» ​សម្រាប់​វគ្គ​ថ្មី ​ខែសីហា​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/07/2026

​វិទ្យាស្ថាន​ជាតិ​សហគ្រិន​ភាព​ និង​ន​វានុវត្តន៍​ (​NIEI​) ​កំពុង​ប្រកាស​ជ្រើសរើស​សិស្ស​-​និស្សិត​ ​និង​ប្រជាពលរដ្ឋ​ឱ្យ​ចូល​រៀន​វគ្គ​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​ និង​បច្ចេកទេស ​(​C​1​ ​-​1.5​M​)

ឱកាសសិក្សាតាមរយៈ Online ឥតគិតថ្លៃពីកម្មវិធី UNICEF Online Course

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/05/2024

ឱកាសសិក្សាអាហារូបករណ៍តាមរយៈOnlineពីកម្មវិធី UNICEF Online Course ឆ្នាំសិក្សា២០២៤។ កម្មវិធីសិក្សាអាចផ្ដល់ភាពងាយស្រួលឱ្យអ្នកសិក្សា...

ប្រភេទ នៃអាហារូបករណ៍ទាំង១០ក្នុងប្រទេសអ៉ីតាលីដែលអ្នកគួរដឹង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/05/2025

បើ​និយាយពីការសិក្សាថ្នាក់ឧត្ដមសិក្សានៅក្នុងប្រទេសអ៉ីតាលី គេនឹងដឹងពីអាហារូបករណ៍ជាច្រើនប្រភេទ ដោយមានទាំងអាហារូបករណ៍ពេញលេញ និងអាហារូបករណ៍ដោយផ្នែក ដែលទទួលបានពីអាហារូបករណ៍ជាច្រើនទាំងក្នុង...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Sydney ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Sydney នៃប្រទេសអូស្ដ្រាលីឆ្នាំសិក្សា២០២៣ ។ការសិក្សាផ្ដល់ដោយកម្មវិធី...

CA​DT ប្រកាស​ផ្តល់​អាហារូបករណ៍​ ​”​ទេពកោសល្យ​ឌីជីថល​តេជោ​” ​ចំនួន​ ​២០០ ​កន្លែង​ ​សម្រាប់​ឆ្នាំ​សិក្សា​ ​២០២៦​-​២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/09/2026

​ដោយ​មាន​ការ​គាំទ្រ​ ​និង​ឧបត្ថម្ភ​ផ្ទាល់​ពី​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ ​(​ក.​ប​.​ទ​.​)​,​ ​បណ្ឌិត្យ​សភា​បច្ចេកវិទ្យា​ឌីជីថល​កម្ពុជា​ ​(​CADT​)​ ​បាន​ប្រកាស​ជា​ផ្លូវការ​នូវ​ការ​បើក​ទទួល​ពាក្យប្រឡង​ជ្រើសរើស...

មជ្ឈមណ្ឌល​បណ្តុះបណ្តាលវិជ្ជាជីវៈ​ខេត្តកែប ផ្តល់​ការ​សិក្សា​ជំនាញពេញនិយមចំនួន១១​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/09/2024

ជា​ឱកាស​សម្រាប់​យុវជន ក៏​ដូចជា​បងប្អូនប្រជាពលរដ្ឋ​​រស់​នៅ​ខេត្តកែប ដែលមានបំណងចង់ទទួលបានជំនាញ​ពិតប្រាកដមួយ​សម្រាប់​ជីវិត ពេលនេះ​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្តកែប ប្រកាស​ជ្រើសរើស​សិក្ខា​កាម​ឱ្យ​ចូលរៀន​ដោយ​ឥតគិតថ្លៃ ទៅលើជំនាញ​ចំនួន១១។