កម្ពុជា-កូរ៉េ បញ្ជាក់រួមគ្នាពីសារសំខាន់ នៃការ​អភិវឌ្ឍមនុស្សជំនាន់ក្រោយ ដោយ​បំពាក់ជំនាញឧស្សាហកម្ម និង​ឌីជីថល

ក្នុងអំឡុងជំនួបកំពូលរវាង​សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ​កម្ពុជា និង ឯកឧត្តម យូន ស៊កយ៉ល ប្រធានាធិបតី នៃសាធារណរដ្ឋកូរ៉េ កាលពីពេលថ្មីៗនេះ មេដឹកនាំប្រទេស​ទាំងពីរ បានបញ្ជាក់រួមគ្នា ពីសារសំខាន់ នៃការ​ជំរុញ​ការ​អភិវឌ្ឍមនុស្ស​ជំនាន់ក្រោយ ដែលបំពាក់ដោយជំនាញ​ឧស្សាហកម្ម និង​ឌីជីថល ដើម្បីជំរុញ​បរិវត្តកម្ម និង​នវានុវត្តន៍​ឧស្សាហកម្ម។

ក្នុងបរិការណ៍នេះ ភាគីទាំងពីរ​បានស្វាគមន៍ការ​ចាប់ផ្តើម​កម្មវិធី​ហិរញ្ញប្បទាន​ឥតសំណងថ្មីរបស់ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ដែលមានគោលបំណងផ្តល់​ឱកាស​ដល់យុវជន​ទទួល​បាន​នូវ​ជំនាញ​ឧស្សាហកម្ម និង​បច្ចេកវិទ្យាគមនាគមន៍ និង​ព័ត៌មាន (ICT) តាមរយៈ​ការ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ ការ​អប់រំផ្នែកវិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និង​គណិតវិទ្យា (STEM) ប្រកបដោយ​គុណភាព និង​កម្មវិធី​អាហារូបករណ៍។

ដោយ​ទទួលស្គាល់ថា វិទ្យាសាស្រ្ត បច្ចេកវិទ្យា និង​នវានុវត្តន៍​ ជាវិស័យ​ដែលមានការវិវឌ្ឍ និង​មានសារៈសំខាន់ខ្លាំងសម្រាប់​ការ​អភិវឌ្ឍសង្គម-សេដ្ឋកិច្ច ភាគីទាំងពីរ​បានឯកភាពបង្កើតកិច្ច​សហប្រតិបត្តិការ​ក្នុងវិស័យនេះ ។ ជាពិសេស​ភាគីកម្ពុជាបានគូស​បញ្ជាក់អំពីសារសំខាន់ នៃការ​អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ​លើ​ការ​ស្រាវជ្រាវ សួន​វិទ្យាសាស្រ្ត បច្ចេកវិទ្យា និង​នវានុវត្តន៍ ការផ្តល់អាហារូបករណ៍​សម្រាប់​ការ​សិក្សា​ថ្នាក់​ក្រោយ​ឧត្តម​លើមុខវិជ្ជាវិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និង​គណិតវិទ្យា កិច្ច​សហការ​លើ​ការ​ស្រាវជ្រាវ និង​អភិវឌ្ឍន៍ និង​ការ​ផ្ទេរបច្ចេកវិទ្យា។

ជាមួយគ្នានេះ ភាគីទាំងពីរ បានស្វាគមន៍គម្រោងរបស់ KOICA ដែល​កំពុង​ដំណើរ​ការ​នៅ​កម្ពុជា ដែលមានឈ្មោះថា «ការកសាងសមត្ថភាព និង​ការ​បង្កើតបរិយាកាស​ក្នុងជំនាញ ICT នៃការ​អប់រំបណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ (TVET)»។

គួរបញ្ជាក់ថា គម្រោងការកសាងសមត្ថភាព និងការបង្កើតបរិយាកាសក្នុងជំនាញ ICT នៃការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ (TVET) នៅកម្ពុជា គឺ​បានចាប់ផ្តើមកាល​ពីឆ្នាំ២០២៣ ​ដែលមានគោលបំណង ដើម្បីរួមចំណែកលើកកម្ពស់គុណភាព TVET តាមរយៈការកែលម្អកម្មវិធីសិក្សា និងបរិយាកាសបណ្តុះបណ្តាល និងការពង្រឹង សមត្ថភាពគ្រូបច្ចេកទេសក្នុងវិស័យ ICT។ ជាមួយគ្នានេះ កាលពីខែមីនា ឆ្នាំ២០២៤ KOICA ក៏បានផ្តល់ហិរញ្ញប្បទាន ក្នុងការ​បង្កើតមជ្ឈមណ្ឌលជាតិបណ្តុះបណ្តាលធុរកិច្ចថ្មី នៃកម្ពុជា ដែល​នឹង​រួមចំណែក​ដល់​ការ​ពន្លឿន​បរិវត្តកម្មឌីជីថល និង​សេដ្ឋកិច្ច​ឌីជីថល​របស់​កម្ពុជាផងដែរ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅចក្រភពអង់គ្លេសពីកម្មវិធីអាហារូបករណ៍ Chevening ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/09/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍Chevening នៅចក្រភពអង់គ្លេសដល់សិស្សនិស្សិតអន្តរជាតិជាច្រើនរូបរួមទាំងនិស្សិតកម្ពុជា ។ អាហារូបករណ៍នឹងចាប់...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅ Yenching Academy ប្រទេសចិនឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅ Peking University ពីកម្មវិធី Yenching Scholarship 2024 នៃប្រទេសចិនក្នុងឆ្នាំសិក្សា២០២៤...

អាហារូបករណ៍សាច់ប្រាក់ពីមូលនិធិបុប្ផាគន្ធ សម្រាប់ថ្នាក់បរិញ្ញាបត្រចំនួន៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/10/2025

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រចំនួន ៤ឆ្នាំ នៅសាកលវិទ្យាល័យផ្សេងៗក្នុងទីក្រុងភ្នំពេញ ពីមូលនិធិ បុប្ផាគន្ធ ឆ្នាំសិក្សា២០២៥-២០២៦។

អាហារូបករណ៍ខ្សែក្រវ៉ាត់មួយផ្លូវ​មួយ​​ពីរដ្ឋាភិបាលចិន សម្រាប់​ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/01/2023

ភ្នំពេញ - កម្មវិធីអាហារូបករណ៍ខ្សែក្រវ៉ាត់មួយផ្លូវមួយ របស់រដ្ឋាភិបាល នៃប្រទេសចិន បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់...

ADB-JSP ផ្ដល់អាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិសិក្សានៅ១០ប្រទេសសម្រាប់ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/04/2025

កម្មវិធីអាហារូបករណ៍ ADB-JSP (Asian Development Bank-Japan Scholarship Program) ផ្ដល់អាហារូបករណ៍សិក្សាបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យផ្សេងនៅក្នុងប្រទេសចំនួន១០ ដែលសិក្សា និងស្រាវជ្រាវលើជំនាញ...

តើអ្នកណាខ្លះអាចស្នើពាក្យប្រឡងអាហារូបករណ៍ Chevening ?

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/08/2023

កម្មវិធីអាហារូបករណ៍Chevening ជាមូលនិធិសិក្សាឥតគិតថ្លៃនៅចក្រភពអង់គ្លេស ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់និស្សិតអន្តរជាតិ ។ តើបេក្ខជនត្រូវមានលក្ខខណ្ឌមស្រប់អ្វីខ្លះអាចស្នើ...

អង្គការជឿជាក់លើសិស្សជនបទកម្ពុជា ជ្រើសរើសសិស្ស-និស្សិតសិក្សាអាហារូបករណ៍ចំនួន២០កន្លែងសម្រាប់ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/06/2024

អង្គការជឿជាក់លើសិស្សជនបទកម្ពុជាប្រកាសជ្រើសរើស សិស្ស-និស្សិតចំនួន២០នាក់ដើម្បីសិក្សាអាហារូបករណ៍នៅថ្នាក់វិទ្យាល័យ សាកលវិទ្យាល័យ...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អប់រំឯកទេសការអប់រំបឋមសិក្សា ចំនួន២០នាក់ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/01/2025

ក្រសួងអប់រំ យុវជន និងកីឡា និង អង្គការយូណេស្កូ ប្រកាសជ្រើសរើសបុគ្គលិកអប់រំ ចូលសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អប់រំឯកទេសការអប់រំបឋមសិក្សា នៅវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ ក្រោមកម្មពីធីពង្រឹងការអប់រំគ្រូបង្រៀននៅកម្ពុជា...

សម្តេចធិបតីផ្តល់អាហារូបករណ៍ ១០០% សម្រាប់ថ្នាក់វិស្វករ នៅសាលាតិចណូ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/10/2025

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផ្តល់អាហារូបករណ៍ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា(ITC) កម្រិតវិស្វករ...