កម្ពុជា និងអ៉ីស្រាអែល បន្តកិច្ចសហប្រតិបត្តិការលើវិស័យវិស្វកម្ម បច្ចេកវិទ្យា STEM និងសហគ្រិនភាព

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត

កម្ពុជា និងអ៉ីស្រាអែល កាលពីពេលថ្មីៗនេះ​បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនៃកិច្ចសហប្រតិបត្តិការថ្មីលើវិស័យវិស្វកម្មបច្ចេកវិទ្យា STEM និងសហគ្រិនភាព ក្នុងគោលដៅអភិវឌ្ឍន៍វិស័យអប់រំ និងពង្រឹងទំនាក់ទំនងមិត្តភាពដែលមានស្រាប់រវាងប្រទេសទាំងពីរ។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា កិច្ចព្រមព្រៀងថ្មីនេះ នឹងត្រួសត្រាយផ្លូវឈានទៅសម្រេចបានគោលដៅថ្មីៗរួមគ្នាកាន់តែច្រើនបន្ថែមទៀត ក្នុងបុព្វហេតុអភិវឌ្ឍមូលធនមនុស្សប្រកបដោយចីរភាព គាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាតិប្រទេសទាំងពីរ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា

ឯកឧត្តមបណ្ឌិតសភាចារ្យបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា ផ្ដោតលើការអប់រំកុមារតូច និងយកចិត្តទុកដាក់លើការពង្រឹងមូលដ្ឋានគ្រឹះចំណេះដឹងតាំងពីកម្រិតបឋមសិក្សា។ បច្ចុប្បន្នកម្ពុជា កំពុងយកចិត្តទុកដាក់លើការបំពាក់បំប៉នជំនាញសតវត្សទី២១ ការប្រើប្រាស់វិធីសាស្ត្របង្រៀនថ្មី និងបច្ចេកវិទ្យាដើម្បីលើកកម្ពស់ការរៀន និងបង្រៀន តាមរយៈសាលារៀនជំនាន់ថ្មី។ ក្រសួងអប់រំ ក៏បានបន្តដាក់បញ្ចូលនូវនវានុវត្តន៍ក្នុងវិស័យអប់រំ កម្មវិធីស្វ័យសិក្សា និងការផ្សារភ្ជាប់ទ្រឹស្តីទៅនឹងការអនុវត្ត ដើម្បីត្រៀមលក្ខណៈសិស្សឱ្យបានរួចរាល់សម្រាប់ទីផ្សារការងារនាពេលអនាគត។

ស្របគ្នានេះដែរ លោកជំទាវ Orna Sagiv ឯកអគ្គរដ្ឋទូតនៃរដ្ឋអ៉ីស្រាអែលប្រចាំកម្ពុជា បានបង្ហាញសេចក្តីរីករាយ និងថ្លែងអំណរគុណដល់ក្រសួងអប់រំ យុវជន និងកីឡា ដែលបានផ្តល់កិច្ចសហប្រតិបត្តិការប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ ព្រមទាំងបានគូសបញ្ជាក់នូវចំណាប់អារម្មណ៍ក្នុងការបន្តពង្រឹងពង្រីកទំនាក់ទំនងឱ្យកាន់តែល្អប្រសើរ លើការផ្លាស់ប្តូរនិស្សិត ការចុះកម្មសិក្សាជំនាញកសិកម្ម ឧស្សាហកម្ម វិស្វកម្ម បច្ចេកវិទ្យា និងការអប់រំ។

ឯកអគ្គរដ្ឋទូតនៃរដ្ឋអ៉ីស្រាអែលប្រចាំកម្ពុជា បានចែករំលែកពីលក្ខណៈពិសេសនៃប្រព័ន្ធអប់រំរបស់អ៉ីស្រាអែល ដែលមានការរៀបចំគន្លងអប់រំតាំងពីថ្នាក់ទី២ និងការផ្តោតយកចិត្តទុកដាក់លើការអប់រំតាំងវ័យកុមារតូច ជាពិសេសចំពោះកុមារអូទីហ្សឹម ដោយមិនទុកពួកគេឱ្យនៅដាច់ដោយឡែកឡើយ ហើយថែមទាំងជួយឱ្យពួកគេអាចស្វែងរកឃើញទេពកោសល្យពិសេសរបស់ខ្លួន និងបន្តសម្រួចសក្តានុពលនេះឱ្យកាន់តែខ្លាំងឡើង។

លោកជំទាវ Orna Sagiv ឯកអគ្គរដ្ឋទូតនៃរដ្ឋអ៊ីស្រាអែលប្រចាំកម្ពុជា

តាមរយៈកិច្ចព្រមព្រៀងថ្មីនេះ ភាគីទាំងពីរ នឹងសម្របសម្រួលជំរុញលើកកម្ពស់កិច្ចសហប្រតិបត្តិការរបស់ខ្លួន ផ្អែកលើគោលដៅអភិវឌ្ឍន៍ និងពង្រឹងទំនាក់ទំនងមិត្តភាពដែលមានស្រាប់រវាងប្រទេសទាំងពីរ រួមមាន ទី១. សម្របសម្រួលជំរុញ និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាង គ្រឹះស្ថានអប់រំ និងវិជ្ជាជីវៈ នៃប្រទេសទាំងពីរ, ទី២. ជំរុញឱ្យមានការចូលរួមក្នុងទស្សនកិច្ចសិក្សាអប់រំ និងវិជ្ជាជីវៈ និងវគ្គបណ្តុះបណ្តាលពាក់ព័ន្ធផ្សេងៗ ដែលត្រូវបានផ្តួចផ្តើមដោយភាគីណាមួយ, ទី៣. ពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការនិងការផ្លាស់ប្តូរទស្សនកិច្ចសិក្សារវាង គ្រូបង្រៀន ជំនួយការគ្រូបង្រៀន និងនាយកសាលា នៅកម្រិតមត្តេយ្យសិក្សាបឋមសិក្សា មធ្យមសិក្សា និងឧត្តមសិក្សា, ទី៤. ការផ្លាស់ប្តូរកម្មវិធីសិក្សាគរុកោសល្យ វិធីសាស្ត្របង្រៀន និងសម្ភារៈផ្សេងៗ។

ទី៥. ផ្លាស់ប្តូរព័ត៌មានដែលផ្តល់ផលប្រយោជន៍រួម ដូចជា ព័ត៌មានស្តីពីបរិយាបន្នសង្គមក្នុងវិស័យអប់រំ កម្មវិធីជួយដល់សិស្សក្រីក្រ និងកុមារពិការ, ការអប់រំសិស្សពូកែ និងសិស្សឆ្នើម, ទី៦. ជំរុញឱ្យមានការអភិវឌ្ឍកម្មវិធីសិក្សាភាសាអ៉ីស្រាអែល ក្នុងប្រទេសកម្ពុជា និងកម្មវិធីសិក្សាភាសាខ្មែរ ក្នុងប្រទេសអ៉ីស្រាអែល, ទី៧. លើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។

ជាពិសេសតាមរយៈការជំរុញឱ្យមានកិច្ចសហប្រតិបត្តិការរវាងគ្រឹះស្ថានអប់រំ និងស្រាវជ្រាវអ្នកជំនាញ និងបញ្ញវន្តក្នុងប្រទេសទាំងពីរ ការចូលរួមទៅវិញទៅមកក្នុងសន្និសីទស្តីពីវិទ្យាសាស្ត្រ ការផ្លាស់ប្តូរផ្នែកកីឡា និងជំរុញកិច្ចសហប្រតិបត្តិការរវាងយុវជននៃប្រទេសទាំងពីរ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គនបន្តផ្តល់អាហារូបករណ៍ដល់សិស្សនិទ្ទេស A និង B ជាង២០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/12/2024

សាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន បានប្រកាស​ពី​ការ​បន្តផ្តល់អាហារូបករណ៍ជាច្រើនកន្លែងដល់សិស្សានុសិស្សនិទ្ទេស A និង B ជាង២០០កន្លែង គ្រប់មុខជំនាញ សម្រាប់ឆ្នាំសិក្សាថ្មី២០២៤-២០២៥។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសហរដ្ឋអាមេរិកពីកម្មវិធីអាហារូបករណ៍ SHE-CAN ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសហរដ្ឋអាមេរិកពីកម្មវិធីអាហារូបករណ៍SHE-CAN សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្សស្រីដែលមានភាពជាអ្នកដឹកនាំ និងចង់បន្តការ.....

ឱកាស​អាហារូបករណ៍រៀនជំនាញ TVET ចំនួន ៦៦៥កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/05/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ដែលជាគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈរបស់រដ្ឋតែមួយគត់ចំណុះក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនៅខេត្តកំពង់ឆ្នាំង បានប្រកាសផ្ដល់អាហារូបករណ៍១០០%...

អាហារូបករណ៍ ​SHE-CAN ប្រកាសបើកទទួលពាក្យសម្រាប់ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/09/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ នៅសហរដ្ឋអាមេរិកសម្រាប់ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍ SHE-CAN ដោយ​អាហារូបករណ៍ SHE-CAN ចាប់បើកទទួលពាក្យស្នើសុំអាហារូបករណ៍ សម្រាប់និស្សិតស្ត្រី ដើម្បីលើកកម្ពស់ជីវភាព...

វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ផ្តល់អាហារូបករណ៍​ដល់យុវជន៣៦០នាក់រៀនជំនាញបច្ចេកទេសឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/04/2024

វិទ្យាស្ថានជាតិ​វិជ្ជាជីវៈ​ខេត្តបាត់ដំបង បានប្រកាស​ដល់​យុវជន​មក​ពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយរងហានិភ័យ ដែលមានបំណងចង់រៀនជំនាញវិជ្ជាជីវៈ ឱ្យ​ប្រញាប់ចុះឈ្មោះចូលរៀន ដោយ​ក្នុងឆ្នាំ​២០២៣-២០២៤នេះ...

អាហារូបករណ៍សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ បច្ចេកវិទ្យាឌីជីថល ចំនួន៥០កន្លែង នៅ CADT

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/02/2026

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានប្រកាស​ពីការផ្តល់អាហារូបករណ៍ចំនួន ៥០កន្លែង សម្រាប់ការ​សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឯកទេស​បច្ចេកវិទ្យាឌីជីថល នៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT)។

វិទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូនផ្ដល់អាហារូបករណ៍១០០%ចំនួន៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/01/2023

ឱកាសសិក្សានៅអាហារូបករណ៍១០០%នៅវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូនផ្ដល់ចំនួន៥០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣ ។...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធី Abu Dhabi University ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/08/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Abu Dhabi University ពីកម្មវិធី Abu Dhabi University Scholarship 2026 នៃប្រទេសអេមីរ៉ាតអារ៉ាប់រួម។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្ររយៈពេល​៤ឆ្នាំ

ឱកាសសិក្សាអាហារូបករណ៍រយៈពេលខ្លីនៅប្រទេសជប៉ុន នៃកម្មវិធីអាហារូបករណ៍ Amgen ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/01/2023

កម្មវិធីអាហារូបករណ៍ Amgen បើកផ្ដល់អាហារូបករណ៍ខ្លីរយៈពេល២ខែដោយ​មានការគាំទ្រពី Tokyo Scholarship សម្រាប់និស្សិតបរទេសដែលបានបញ្ចប់ថ្នាក់បរិញ្ញាបត្រ...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *