ភ្នំពេញ៖ ខណៈជំងឺកូវីដ-១៩ កំពុងរីករាលដាលមនុស្សគ្រប់គ្នាត្រូវសម្រាកនៅផ្ទះ ហើយពេលវេលានេះឱកាសអាចធ្វើរឿងល្អៗអភិវឌ្ឍន៍សមត្ថភាពខ្លួនឯងឱ្យកាន់តែប្រសើរ ។ កញ្ញា សេង ហ្គេកលី អ្នកនិពន្ធសៀវភៅ និងជាអ្នកនិយាយលើកទឹកចិត្តនៅក្នុងបណ្ដាញសង្គម បានលើកពីទម្លាប់ប្រាំមួយចំណុចគួរធ្វើនៅផ្ទះក្នុងបរិបទនៃការរស់នៅបែបថ្មីនេះ ។

១. អានសៀវភៅ ៖ មនុស្សគ្នាប្រហែលជាធ្លាប់ទិញសៀវភៅមកទុកដើម្បីអាន ប៉ុន្តែមិនទាន់មានពេលអានដោយគិតថាថ្ងៃណាទំនេរចាំមានពេលនៅផ្ទះចាំអានសៀវភៅនោះ ឥឡូវនេះដល់ពេលវេលានៅផ្ទះអានសៀវភៅ ។ អ្នកគួរចំណាយពេលកន្លះម៉ោង ឬមួយម៉ោងដើម្បីអានសៀវភៅ វាក៏អាចធ្វើយើងទទួលបានគំនិតថ្មីៗជារឿងរាល់ថ្ងៃផងដែរ ។

២. មើលភាពយន្ត ៖ ពេលនេះធនធានដែលមានច្រើនបំផុតនោះគឺពេលវេលា ត្រូវតែប្រើវាឱ្យបានល្អបំផុត ដោយមុននឹងយើងសម្រេចចិត្តនៅក្នុងការជ្រើសរើសខ្សែរភាពយន្តនោះមកមើល ត្រូវដឹងថារឿងនោះបង្គប់ន័យអប់រំបែបណាខ្លះ។ គួរចំណាយពេលមើលភាពយន្តណាពេលដែលមើលចប់ហើយយើងអាចទទួលតម្លៃអប់រំ ចំណេះដឹង ការកម្សាន្ត និងដំណោះស្រាយផ្សេងៗពីរឿងមួយនោះ។

៣. ពេលវេលាសម្រាប់ខ្លួនឯង ៖ គួររកពេលណាមួយឱ្យចិត្តបានសម្រាកខ្លះ ដោយមិនមើលទូរស័ព្ទនិងព័ត៌មានណាដែលធ្វើឱ្យយើងកាន់តែស្រេ្តស ។ យើងអាចទៅអង្គុយនៅកន្លែងណាមួយស្ងប់ស្ងាត់នៃបរិវេណផ្ទះ ដកង្ហើមចេញចូល១០ ទៅ១៥នាទី ដើម្បីឱ្យអារម្មណ៍បានធូរស្រាល អាចនិយាយជាមួយខ្លួនឯង និងដឹងអំពីចិត្តខ្លួនឯងបានបន្ថែម ។
៤. ធ្វើឱ្យខ្លួនឯងមានសកម្មភាពល្អៗ ៖ ជាទូទៅសភាវរស់របស់មនុស្សត្រូវតែមានចលនា ឬសកម្មភាព ពីព្រោះថាពេលនេះនៅផ្ទះមានពេលវេលាច្រើន ដោយចំណាយពេលទៅរៀបចំបន្ទប់គេង រៀបចំទូរសៀវភៅ ហាត់ប្រាណ ចម្អិនម្ហូប និងការនិយាយលេងកម្សាន្តជាមួយគ្រួសារជាដើម ហើយសកម្មភាពទាំងនេះក៏វាជួយឱ្យយើងបំបាត់ភាពតានតឹងនៅក្នុងអារម្មណ៍ រួមទាំងជំនួយដល់សុខភាពផងដែរ។
៥. សិក្សាជំនាញថ្មី ៖ នេះជាឱកាសដ៏ល្អសម្រាប់យើងទាំងអស់គ្នា មានពេលវេលាគ្រប់គ្រាន់រៀនអ្វីថ្មីៗ ដើម្បីអភិវឌ្ឍន៍ខ្លួនឯងបន្ថែមទៀតទៅតាមអ៊ីនធឺណេត មានដូចជា រៀនភាសា រៀនកាត់តវីដេអូ រៀនកុំព្យុទ័រ និងមានជំនាញជាច្រើនទៀត ។ សាកគិតទៅមើលប្រសិនជាមនុស្សនៅផ្ទះមួយខែ ហើយយកពេលវេលាសិក្សារៀនជំនាញដែលចង់រៀន នោះវានឹងទទួលបានផលវិជ្ជមានជាច្រើន ។
៦. សរសេរនិងគិតពីគោលដៅបន្ទាប់ពីចប់កូវីដ-១៩ ៖ គួរតែប្រើពេលវេលាសរសេរនិងគិតអំពីគោលដៅរបស់ខ្លួនចាប់ពីពេលនេះទៅ ។ ត្រូវគិតពីគោលដៅបន្ទាប់ថាចង់ត្រូវធ្វើអ្វី ដើម្បីត្រៀមខ្លួនជាស្រេចសម្រាប់ធ្វើរឿងទាំងនោះ ប៉ុន្តែបើគិតថាចាំចប់កូវីដ-១៩ ចាំគិតអំពីគោលដៅបន្ទាប់ វាអាចជារឿងខាតពេល ៕

ជីវប្រវត្តិ: លោក សន តុលា កំពុងសិក្សានៅដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ បច្ចុប្បន្នលោកជាអ្នកសរសេរ និងអ្នករាយការណ៍ព័ត៌មានអប់រំនៃ AMS Education។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026
ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ DAAD MIDE ឆ្នាំ២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 19/06/2024
កម្មវិធីអាហារូបករណ៍ DAAD ប្រកាសផ្ដល់អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន៣ឆមាស នៅសាកលវិទ្យាល័យ Berlin នៃប្រទេសអាល្លឺម៉ង់។ ...
ក្រសួងអប់រំជ្រើសរើសគ្រូបង្រៀនមធ្យមសិក្សា ៥០០នាក់ ដើម្បីបណ្តុះបណ្តាលក្នុងកម្មវិធីលើកកម្ពស់គុណវុឌ្ឍិគ្រូបង្រៀន ជំនាន់ទី១
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 06/04/2026
ក្រសួងអប់រំ យុវជន និងកីឡា កំពុងប្រកាសជ្រើសរើសលោកគ្រូ អ្នកគ្រូ នៃគ្រឹះស្ថានមធ្យមសិក្សាចំណេះទូទៅក្នុងសាលាគោលដៅ និងសាលាទទួលផលជះ នៃគម្រោងកែលម្អការអប់រំចំណេះទូទៅ (GEIP និងGEIP-AF)
អាហារូបករណ៍ថ្នាក់អនុបណ្ឌិត និងបណ្ឌិត ពីកម្មវិធី Australia Awards ប្រទេសអូស្រ្តាលី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 19/04/2023
កម្មវិធីអាហារូបករណ៍ «Australia Awards Scholarships Intake 2024» របស់រដ្ឋាភិបាលអូស្រ្តាលី សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ចាប់ផ្តើមដំណើរការចុះឈ្មោះ...
មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី ជ្រើសរើសយុវជនចូលរៀនជំនាញវិជ្ជាជីវៈចំនួន៣៨៥កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 18/12/2023
មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តមណ្ឌលគិរីប្រកាសជ្រើសរើសយុវជនចូលសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈចំនួន៣៨៥កន្លែងសម្រាប់ឆ្នាំសិក្សា...
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Thailand International Postgraduate Programme ឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 20/01/2025
កម្មវិធីអាហារូបករណ៍ Thailand International Postgraduate Programme (TIPP) ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ សិក្សានៅតាមសាកលវិទ្យាល័យជាច្រើន នៃប្រទេសថៃសម្រាប់ឆ្នាំសិក្សា២០២៥...
ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យខេមតិច ឆ្នាំសិក្សា២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 20/03/2025
សាកលវិទ្យាល័យខេមតិច ប្រកាសប្រឡងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិក្សាជំនាញជាច្រើនក្នុងវិស័យបច្ចេកវិទ្យា។
អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ YALE ឆ្នាំសិក្សា២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 19/11/2025
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ YALE សហរដ្ឋអាមេរិក ឆ្នាំសិក្សា២០២៦។ ការសិក្សាផ្ដល់តាមរយៈកម្មវិធីអាហារូបករណ៍ Yale University Scholarship 2026។






























