ការធ្វើ​សមាធិអាចជួយ​កុមារ និង​យុវជនមានសុខភាពផ្លូវចិត្តល្អ និង​​បង្កើនគុណភាពសិក្សាកាន់តែប្រសើរឡើង

នៅពេលលឺពាក្យថា សមាធិ យើង​នឹង​នឹក​គិតដល់ធម៌ ឬការ​ប្រារព្ធបែបសាសនា ប៉ុន្តែរយៈពេលចុងក្រោយនេះ សមាធិត្រូវ​បានទទួល​ការ​ស្វាគមន៍​ពី​សំណាក់​ពិភពវេជ្ជសាស្រ្ត និង​អ្នកវិទ្យាសាស្រ្ត ក្រោយ​​គេ​រកឃើញថា សមាធិ មានគុណប្រយោជន៍​ច្រើន​សម្រាប់ការរស់នៅ និងសុខភាពផ្លូវចិត្ត ដូចជា​កាត់បន្ថយ​ភាពតានតឹងប្រចាំថ្ងៃ(ស្រ្តេស) ​រៀន​គ្រប់គ្រង​អារម្មណ៍នៅពេល​មានកំហឹង ឬរំភើប និង​បង្កើន​ការផ្ចង់អារម្មណ៍លើការសិក្សាផងដែរ។  

អ្នកស្រី អ៊ុក សូនីតា នាយិកាសិក្សាធិការ នៃបណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ គ្រុប លើក​ឡើងថា តាមការ​ស្រាវជ្រាវ គេ​បានរកឃើញ​មានបញ្ហា​ប្រឈម​នៃភាពតានតឹងចិត្ត បញ្ហាថប់បារម្ភ ធ្លាក់ទឹកចិត្ត និង​បញ្ហារំខាន នៃអាកប្បកិរិយា បាន​កើត​ឡើងច្រើន​ចំពោះ​មនុស្ស​គ្រប់វ័យ​ទាំងអស់ មិនថាក្មេងជំទង់ ​មនុស្សធំ ហើយ​ក៏​ដូចជា​កុមារតូចផងដែរ គ្រាន់តែកុមារតូចពួកគេ​មិន​អាចបង្ហាញតាមរយៈការ​និយាយ ដូច្នេះពួកគេអាចបង្ហាញតាមរយៈការយំ ស្រែក និងរករឿង​ឪពុកម្តាយ​ជាដើម ។

តើសមាធិត្រូវអនុវត្តយ៉ាងដូចម្តេចនៅសាលារៀន ?

បើតាម អ្នកស្រី អ៊ុក សូនីតា លោកគ្រូអ្នកគ្រូអាច​អនុវត្តការសមាធិកសម្រាប់កុមារ ជារៀងរាល់៥ ទៅ​១០នាទី​មុនពេល​ចូលរៀន ឬក៏​អនុវត្ត​នៅពេល​ដែល​សង្កេតឃើញថា កុមារមានសកម្មភាពរំខាន ដូចជាអាការៈរពឹស រញ៉េរញ៉ៃខ្លាំង គ្រប់គ្រងស្ថានភាពមិនបាន ដែល​ពេលនោះហើយ គ្រូប្រចាំថ្នាក់អាចធ្វើការ​ហាមឃាត់​តាមរយៈ​ការ​ឱ្យ​ធ្វើសមាធិ។

ចំពោះសិស្សធំ រាប់ចាប់ពីកម្រិតបឋមសិក្សា រហូត​ដល់វិទ្យាល័យ ការធ្វើសមាធិ អាចអនុវត្តរាល់ពេល​ចប់គោរពទង់ជាតិ ដើម្បីឱ្យសិស្សអាចផ្ចង់អារម្មណ៍នៅពេលសិក្សា ។ ​សកម្មភាពខ្លះ​ទៀត គ្រូ អាចដឹកនាំធ្វើ​នៅ​ពេលបង្រៀន​ក៏បានផងដែរ។

យ៉ាងណាក៏ដោយ ការធ្វើសមាធិនេះ គឺត្រូវធ្វើ​តាមបច្ចេកទេស និងទទួលបានការបណ្តុះបណ្តាល​ជាក់លាក់អ្នកជំនាញបច្ចេកទេស ដែលធ្វើការងារ​ទាក់ទងនឹង​សុខភាព​ផ្លូវចិត្ត ទើបមានសមត្ថភាពយល់ដឹងពីអារម្មណ៍ និង​ផ្លូវចិត្ត​របស់សិស្ស អាចជួយពួកគេក្នុងការកាត់បន្ថយភាពតានតឹង ​ចេះផ្ចង់អារម្មណ៍ ដើម្បី​ទទួលបានសមត្ថភាព​នៅ​ក្នុងការរៀនសូត្រ​​កាន់តែប្រសើរ​ឡើង៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ ៣៥០កន្លែង នៅវិទ្យាស្ថានជំនាន់ថ្មី សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/09/2025

ដើម្បីរួមចំណែកក្នុងវិស័យអប់រំ អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងថ្នាក់បរិញ្ញាបត្រ ចំនួន៣៥០កន្លែង សិក្សានៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី ឆ្នាំសិក្សា២០២៥-២០២៦។

ឱកាសសម្រាប់និស្សិតកម្ពុជាទៅហាត់ការរយៈពេលខ្លីនៅវិទ្យាស្ថាន GIST នៃសាធារណៈរដ្ឋកូរ៉េ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/02/2023

ឱកាសសម្រាប់និស្សិត​ដែល​កំពុង​សិក្សា​នៅ​ក្នុង​វិស័យវិទ្យាសាស្រ្ត និង​វិស្វកម្ម ក្នុង​ការ​បាន​ទៅ​ហាត់ការនៅវិទ្យាស្ថានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា Gwangju...

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ១០កន្លែងនៅសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ ឆ្នាំសិក្សា២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/01/2023

កម្មវិធីអាហារូបករណ៍ ស សុខា ថ្នាក់ជាតិ បាន​ប្រកាស​ផ្ដល់ជូនអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅសាកលវិទ្យាល័យ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីសាកលវិទ្យាល័យភាសា និងវប្បធម៌ប៉េកាំងឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/01/2024

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទB នៅសាកលវិទ្យាល័យភាសា និងវប្បធម៌ប៉េកាំងសម្រាប់ឆ្នាំសិក្សា២០២៤។...

ឱកាស​ទទួលបានអាហារូបករណ៍ ១០០% សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រ​នៅ​សហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/08/2024

ជាឱកា​សសម្រាប់សិស្ស​និស្សិត​ដែលមានបំណងចង់បន្តការសិក្សា​ថ្នាក់បរិញ្ញាបត្រ​នៅសហរដ្ឋអាមេរិក ពីកម្មវិធីអាហារូបករណ៍ American University Global Leader Scholarship 2025 ។

អាហារូបករណ៍ថ្នាក់ភាសាចិន​រយៈពេល​១ឆ្នាំ នៅសាកលវិទ្យាល័យ Yunnan Normal University

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/05/2024

សាកលវិទ្យាល័យ Yunnan Normal Univercity ស្ថិត​នៅ​ទីក្រុង​គុនមីង ខេត្ត​យូនណាន ប្រទេស​ចិន បានប្រកាស​ជ្រើសរើស​និស្សិត​កម្ពុជា​ចំនួន៣០នាក់ សម្រាប់​ការ​បណ្តុះបណ្តាល​ភាសាចិន​រយៈពេល​១ឆ្នាំ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីរដ្ឋាភិបាលរុស្សីឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត និងថ្នាក់ឯកទេស(Specialist)ចំនួន៤០កន្លែងនៅសហព័ន្ធរុស្សីពីកម្មវិធីអាហារូបករណ៍...

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវផ្ដល់អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈ១៧៩កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/05/2023

គម្រោងគាំទ្រនិរន្តភាពហេដ្ឋារចនាសម្ព័នជនបទដើម្បីទៅផ្សារកសិករ និងពាណិជ្ជូបនីយកម្ម(SAAMBAT) សហការណ៍ជាមួយវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ...

ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យព័ត៌មានវិទ្យា និងទូរគមនាគមន៍ នៃប្រទេសវៀតណាមឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/12/2024

សាកលវិទ្យាល័យព័ត៌មានវិទ្យា និងទូរគមនាគមន៍ (ICTU) នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រកាសជ្រើសរើសបេក្ខជនសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥...