ក្រសួងសុខាភិបាលណែនាំពីវិធានការពារ និង​រក្សា​សុខភាព ក្នុង​ឱកាស​បុណ្យ​ចូលឆ្នាំថ្មីប្រពៃណីចិន

ដើម្បី​ចូលរួម​ការពារសុខភាព​បុគ្គលផ្ទាល់ខ្លួន និង​សមាជិក​គ្រួសារ ជាពិសេស កុមារ​តូចៗ និងមនុស្ស​ចាស់ ក្នុង​ឱកាស​ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន និង​វៀតណាម, ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រ​កម្ពុជា បានធ្វើ​ការ​ក្រើន​រំលឹក​ដល់បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​យក​ចិត្ត​ទុកដាក់​ការពារសុខភាព សុវត្ថិភាព។

ក្នុងនោះ បើតាមក្រសួងសុខាភិបាល ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​ចូលរួម​អនុវត្ត​វិធានការ​ដូចជា ៖ ប្រកាន់ខ្ជាប់អនាម័យដោយត្រូវលាងដៃឱ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹកស្អាត ឬអាល់កុល មុនចាប់កាន់អាហារ ឬប៉ះពាល់សត្វបោចសម្អាតសត្វស្លាប លាងសម្អាតសាច់ និងវត្ថុផ្សេងៗ ដែលអាចជាប្រភពចម្លងមេរោគ។ – ចុងភៅត្រូវទុកដាក់អាហារឆៅ និងឆ្អិនដាច់ដោយឡែកពីគ្នា សម្អាតសម្ភារប្រើប្រាស់សម្រាប់ ចម្អិនម្ហូបអាហារឱ្យបានត្រឹមត្រូវ និងត្រូវចម្អិនម្ហូបអាហារឱ្យបានឆ្អិនល្អ ជាពិសេសសាច់សត្វ ស៊ុត និងអាហារសមុទ្រ។ នៅពេលលោកអ្នកទិញម្ហូបអាហារដែលឆ្អិនស្រាប់នៅតាមផ្សា ឬ តាមដងផ្លូវត្រូវប្រាកដថា អាហារទាំងនោះឆ្អិនល្អ មានអនាម័យ និងមានសុវត្ថិភាព ដោយវេចខ្ចប់បានល្អ។

ពេលលោកអ្នកទិញម្ហូបអាហារដែលឆ្អិនស្រាប់នៅតាមផ្សា ឬ តាមដងផ្លូវត្រូវប្រាកដថា អាហារទាំងនោះឆ្អិនល្អ មានអនាម័យ

ត្រូវទុកដាក់ចំណីអាហារក្នុងសីតុណ្ហភាពមានសុវត្ថិភាព។ កុំរក្សាទុកអាហារក្នុងកន្លែងដែលមាន សីតុណ្ហភាពធម្មតាលើសពី ២ម៉ោង (បើសីតុណ្ហភាពត្រជាក់ត្រូវតិចជាង ៥អង្សាសេ និងបើក្ត គឺត្រូវលើសពី ៦០អង្សាសេ ឬចម្អិនអាហារមួយពេលសម្រាប់តែមួយពេល ដោយមិនទុកអាហារ សេសសល់យូរដែលអាចផ្តូម ដែលបង្កឱ្យមានការរាករូស ឈឺពោះ ក្អួតជាដើម)។ – ត្រូវប្រើប្រាស់ទឹកស្អាត និងវត្ថុធាតុដើមមានគុណភាពល្អ ហើយមិនត្រូវប្រើប្រាស់សារធាតុគីមី បន្ថែម។

ទទួលទានចំណីអាហារ និងពិសាទឹកឆ្អិនដាំពុះដែលមានអនាម័យ និងសុត្ថិភាពល្អ។ – កុំប្រើប្រាស់ម្ហូបអាហារដែលរក្សាទុកហួសកាលកំណត់ប្រើប្រាស់។

គួរតែទទួលទានចំណីអាហារ និងពិសាទឹកឆ្អិនដាំពុះដែលមានអនាម័យ និងសុត្ថិភាពល្អ

មិនត្រូវទទួលទានស្រាគ្រប់ប្រភេទ រួមទាំងស្រា ស ដែលគ្មានប្រភពផលិតច្បាស់លាស់ ឬយក មេតាណុលមកលាយជាមួយជាស្រា ស បង្កឱ្យមានការពុលរហូតដល់ស្លាប់បាត់បង់ជីវិត។ មិនត្រូវទទួលទានភេសជ្ជៈស្រវឹងលើសកម្រិត ដែលអាចបង្កអំពើហឹង្សា និងគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុ។

នៅពេលក្អកកណ្ដាស់ ត្រូវខ្ទប់មាត់ដោយពាក់ម៉ាស់ ឬប្រើកន្សែងដៃ ឬប្រើផ្នត់កែងដៃ និងមិន ត្រូវខាកស្តោះ និងបន្ទោបង់ពាសវាលពាសកាល។ – ចៀសវាងការចូលរួមក្នុងទីប្រជុំជន ឬធ្វើដំណើរ ប្រសិនបើអ្នកមានអាការៈក្ដៅខ្លួន ក្អក ឬពិបាក ដកដង្ហើម ឬមានបញ្ហាសុខភាព ហើយត្រូវទៅពិនិត្យព្យាបាលជំងឺឱ្យបានត្រឹមត្រូវ។ ត្រូវសម្រាន្តក្នុងមុង ស្លៀកពាក់ខោជើងវែង អាវដៃវែង ឱ្យបានជិត ដើម្បីបង្ការមូសខាំដែលអាច បង្កជាជំងឺគ្រុនឈាម។

ត្រូវប្រកាន់ខ្ជាប់នូវទម្លាប់រស់នៅស្អាត ធ្វើអនាម័យផ្ទះសម្បែង ផ្ទះមានពន្លឺចេញចូល ទុកដាក់របស់របរ និងសម្លៀកបំពាក់ទាំងនៅក្នុង និងក្រៅផ្ទះឱ្យមានសណ្តាប់ធ្នាប់ លុបបំបាត់ព្រៃស៊ុបទ្រុបជុំ វិញផ្ទះ ដើម្បីកាត់បន្ថយជម្រកមូស។

ពេលធ្វើដំណើរត្រូវគោរពច្បាប់ចរាចរឱ្យបានខ្ជាប់ខ្ជួន, ត្រូវប្រុងប្រយ័ត្ន និងបង្ការអគ្គីភ័យនៅតាមផ្ទះសម្បែងរៀងខ្លួន។

ត្រូវប្រុងប្រយ័ត្ន និងបង្ការអគ្គីភ័យនៅតាមផ្ទះសម្បែងរៀងខ្លួន

បើតាមការ​បញ្ជាក់របស់ក្រសួងសុខាភិបាល ប្រសិនបើបងប្អូនប្រជាពលរដ្ឋមានបញ្ហាសុខភាព ឬមានជំងឺ ឬសង្ស័យថាមានការឆ្លងជំងឺ សូមប្រញាប់ទៅស្វែងរកការពិនិត្យពិគ្រោះនៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក ឬទំនាក់ទំនងមកលេខ ១១៥៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានជាតិពហុបច្ចេកទេស​អង្គរ ផ្តល់​ឱកាស​សិក្សា​ជំនាញឥតគិតថ្លៃចំនួន ២៤០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/07/2025

វិទ្យាស្ថានជាតិ​ពហុបច្ចេកទេស​អង្គរ ដែលមានទីតាំងស្ថិត​នៅ​ក្រុងសៀមរាប បានប្រកាស​ពីការផ្តល់អាហារូបករណ៍​សិក្សា​ជំនាញ​បច្ចេកទេស​វគ្គខ្លី​ចំនួន ២៤០០កន្លែង ដោយ​ឥតគិតថ្លៃ ហើយ​សម្រាប់​បេក្ខជន​ដែល​មក​ពី​គ្រួសារក្រីក្រ និង​ងាយរងហានិភ័យ...

ឱកាស​សិក្សា​អាហារូបករណ៍​ចំនួន​២០កន្លែង​នៅ​សាកលវិទ្យាល័យ​ក្រចេះ​ឆ្នាំ​សិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/11/2024

ឱកាស​ទទួល​បានការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​ចំនួន២០​កន្លែង​នៅ​សាកលវិទ្យាល័យ​ក្រចេះ សម្រាប់​ឆ្នាំសិក្សា​២០២៤-២០២៥។ អាហារូបករណ៍​ផ្ដល់​ជូន​ការ​សិក្សា​ពី​គម្រោង...

ក្រសួងអប់រំ ប្រកាសប្រឡងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍កម្មវិធី ACYLS នៅប្រទេសចិន ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/02/2024

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសប្រឡងជ្រើសរើសសិស្ស-និស្សិតសិក្សាអាហារូបករណ៍​ពីកម្មវិធី ASEAN-CHINA YOUNG LEADERS ...

អាហារូបករណ៍​ថ្នាក់បណ្ឌិត ជំនាញវិទ្យាសាស្រ្តកុំព្យូទ័រ និងព័ត៌មានវិទ្យា នៅ​ប្រទេស​សឹង្ហបុរី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/07/2024

A*STAR Computing and Information Science (ACIS) បានប្រកាស​ផ្តល់អាហារូបករណ៍​ដល់អ្នកមានបំណងចង់បន្តការសិក្សា​ថ្នាក់បណ្ឌិត​ផ្នែកុំព្យូទ័រ និង​វិទ្យាសាស្រ្ត​ព័ត៌មាន។

អាហារូបករណ៍ ៧០% សិក្សាវគ្គខ្លីនៅ ADITI Academy

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/08/2025

ឱកាសសិក្សាវគ្គខ្លីផ្នែកព័ត៌មានវិទ្យានៅ ADITI Academy សម្រាប់សិស្សានុសិស្សចូលសិក្សារយៈពេល៣ខែ ដោយភ្ជាប់ការសិក្សាទ្រឹស្ដី និងការអនុវត្តជាក់ស្ដែង។

តួកគី ផ្តល់អាហារូបករណ៍លើការ​បណ្តុះបណ្តាល ភាសា-វប្បធម៌ ដល់មន្ត្រីរាជការ និងបញ្ញវន្តកម្ពុជា សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/05/2026

សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ នេះ សាធារណៈរដ្ឋ​តួកគីយ៉េ ​បាន​ប្រកាស​ផ្តល់​អាហារូបករណ៍​ដល់​មន្ត្រីរាជការ និង​បញ្ញវន្ត​កម្ពុជា សិក្សា​រយៈ​ពេល ៨ ខែ​ពេញ​ លើ​ការ​បណ្ដុះបណ្ដាល​ភាសា​ និង​វប្បធម៌​តួកគីយ៉េ សិក្សា​នៅ​សាធារណរដ្ឋ​តួកគីយ៉េ។

ក្រសួងអប់រំជ្រើសរើសនិស្សិត​ចូលសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់​គ្រប់គ្រង​អប់រំជំនាន់ទី១២

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/06/2023

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសជ្រើសរើសនិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងអប់រំជំនាន់ទី១២ ឆ្នាំសិក្សា២០២៣-២០២៤ ។ ការប្រឡង...

អាហារូបករណ៍ថ្នាក់ភាសាចិន​រយៈពេល​១ឆ្នាំ នៅសាកលវិទ្យាល័យ Yunnan Normal University

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/05/2024

សាកលវិទ្យាល័យ Yunnan Normal Univercity ស្ថិត​នៅ​ទីក្រុង​គុនមីង ខេត្ត​យូនណាន ប្រទេស​ចិន បានប្រកាស​ជ្រើសរើស​និស្សិត​កម្ពុជា​ចំនួន៣០នាក់ សម្រាប់​ការ​បណ្តុះបណ្តាល​ភាសាចិន​រយៈពេល​១ឆ្នាំ...

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាប្រកាសជ្រើសរើសនិស្សិតសិក្សាអាហា​រូបករណ៍​១០០%​ចំនួន៨០​កន្លែង សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/11/2023

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា(រាជធានីភ្នំពេញ)ប្រកាសជ្រើសរើសនិស្សិតចូលថ្នាក់ឆ្នាំសិក្សាមូលដ្ឋានកម្រិតវិស្វករចំនួន១៣០០កន្លែងក្នុងនោះក៏មានផ្ដល់....