ខេត្តបន្ទាយមានជ័យសម្រេចគោលដៅ​បញ្ចប់​ការ​បន្ទោបង់ពាសវាលពាសកាល

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត

ខេត្ត​បន្ទាយមានជ័យ ត្រូវ​បានប្រកាស​ជាផ្លូវការ ក្នុង​បញ្ជីខេត្ត​ដែលបាន​សម្រេច​គោលដៅ​បញ្ចប់​ការ​បន្ទោ​បង់ពាស​វាល​ពាសកាល (ODF) របស់​កម្ពុជា ដែលជា​ការផ្លាស់ប្តូរដ៏សំខាន់សម្រាប់សុខភាពសាធារណៈ អនាម័យ និងសុខុមាលភាពសហគមន៍។

តាមរយៈសេចក្តីប្រកាស​ព័ត៌មានចេញផ្សាយ​នៅថ្ងៃនេះ (១ មេសា ២០២៥) អង្គការទស្សនៈពិភពលោកបានបង្ហាញពី​មោទនភាពដែលបានចូលរួមចំណែកក្នុងសមិទ្ធផលនេះ តាមរយៈការសហការជាមួយក្រសួង មន្ទីរ អាជ្ញាធរមូលដ្ឋាន សមាជិកសហគមន៍។ តាមកម្មវិធីអានាម័យទឹកស្អាតរបស់អង្គការទស្សនៈពិភពលោកក្នុងខេត្តបន្ទាយមានជ័យតែមួយ បង្គន់អនាម័យចំនួនជាង ៣.០៦៦ ត្រូវបានសាងសង់នៅតាមផ្ទះ សាលារៀន មណ្ឌលសុខភាព និងទីសាធារណៈ ដែលផ្តល់អត្ថប្រយោជន៍ដោយផ្ទាល់ដល់គ្រួសារចំនួនជាង ១៨៧.០០០គ្រួសារ ក្នុងភូមិចំនួន៦១២ ក្នុងនេះមានកុមារជាង ២៤៩.៧០០នាក់។

សមិទ្ធផលនេះរួមចំណែកដល់យុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលផ្តល់អាទិភាពដល់សុខភាពសាធារណៈ និងនិរន្តរភាពបរិស្ថាន។ តាមរយៈការកែលម្អអនាម័យ និងការទទួលបានទឹកស្អាត ផ្តើមពីការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលជួយការពារជំងឺ និងគាំទ្រអនាគតដែលមានសុខភាពល្អសម្រាប់ទាំងអស់គ្នា។

ពីមុនមក ទាំងគ្រូ និងសិស្ស នៅសាលាបឋមសិក្សាមួយចំនួនក្នុងខេត្តបន្ទាយមានជ័យ ត្រូវពឹងផ្អែកបង្គន់អ្នកភូមិដែលនៅក្បែរ ឬងាកទៅរកការបន្ទោបង់ពាសវាលពាសកាល។ ការខ្វះខាតបង្គន់អនាម័យនេះនាំឱ្យមានអនាម័យមិនល្អ ជំងឺញឹកញាប់ និងការរំខានដល់ការសិក្សា។ ប៉ុន្តែ​ឥឡូវនេះ ជាមួយនឹងការទទួលបានទឹកស្អាត និងបង្គន់អនាម័យ សិស្ស ជាពិសេសសិស្សស្រី អាចចូលរៀនបានទៀងទាត់ជាងមុន និងផ្តោតលើការសិក្សារបស់ពួកគេដោយគ្មានការព្រួយបារម្ភអំពីសុខភាព។

អ្នកគ្រូ សៀង គី ជាគ្រូបង្រៀនថ្នាក់ទី៤ នៅស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ បានចែករំលែកថា៖ “ឥឡូវនេះយើងសប្បាយចិត្ត និងមានសុខភាពល្អជាងមុន។ ការមានបង្គន់ស្អាតនៅសាលារៀនមានន័យថាសិស្សអាចរៀនដោយមិនមានការលំបាក ហើយមិនមានជំងឺរាករូសដូចមុន”។

ដោយសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត និងអាជ្ញាធរស្រុក និងឃុំថ្នាក់មូលដ្ឋាន កម្មវិធី ទឹកស្អាតនិងអនាម័យ (WASH) របស់អង្គការទស្សនៈពិភពលោកកំពុងបង្កើតផលផ្លាស់ប្តូរទូទាំងខេត្តចំនួន៨ គឺខេត្តបន្ទាយមានជ័យ បាត់ដំបង កណ្តាល តាកែវ កំពង់ស្ពឺ កំពង់ឆ្នាំង កំពង់ធំ និងសៀមរាប ដោយមានផលជះវិជ្ជមានដល់ប្រជាជនជាង ៩៩៥.០០០នាក់។ តាមកម្មវិធីនេះកំពុងជំរុញការផ្លាស់ប្តូរយូរអង្វែងដោយផ្តល់ឱ្យមានការប្រើប្រាស់ទឹកស្អាត អនាម័យប្រសើរឡើង និងការអប់រំអនាម័យ។ តាមរយៈការសាងសង់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ រួមទាំងអណ្តូងទឹក បង្គន់ និងស្ថានីយលាងដៃ កម្មវិធីនេះកំពុងបង្កើនសុខុមាលភាពសហគមន៍ និងលើកកម្ពស់ជីវិតដែលមានសុខភាពល្អ និងធន់ជាងមុន៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសផ្លាស់ប្តូរការសិក្សា​នៅ​សាកលវិទ្យាល័យ Conservatorio Superio de Musica de Vigo ប្រទេស​អេស្ប៉ាញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/03/2026

ជា​ឱកាស​សម្រាប់សិស្សនិស្សិតកំពុងសិក្សា​ផ្នែក​តូរ្យតន្រ្តី, សាកលវិទ្យាល័យ​ភូមិន្ទវិចិត្រសិល្បៈ បានប្រកាស​ពីការ​ផ្តល់អាហារូបករណ៍ដល់​និស្សិត​ចំនួន៤រូប ដើម្បីទៅផ្លាស់ប្តូរ​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ Conservatorio

វិទ្យាស្ថាន​ពហុ​បច្ចេកទេស​កម្ពុជា​ ​ផ្តល់​អាហារូបករណ៍​ ​១០០​% ​និង​ ​៥០​% ​សម្រាប់​សិស្ស​បាក់ឌុប​ជាប់​និទ្ទេស​ ​A​ ​និង​ ​B​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/08/2026

​ជា​ការ​ផ្តល់​ឱកាស​ដល់​សិស្សានុសិស្ស​ដែល​ប្រឡង​បញ្ចប់​ថ្នាក់​ទី​១២​ ទទួលបាន​និទ្ទេស​ល្អ​, ​វិទ្យាស្ថាន​ជាតិ​ពហុ​បច្ចេកទេស​កម្ពុជា​ ​(​NPIC​) ​នឹង​ផ្តល់​អាហារូបករណ៍​ ​១០០​% ​សម្រាប់​សិស្ស​និទ្ទេស​ ​A​

វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ព្រះកុសុមៈ ​(​PPI​) ​ប្រកាស​ផ្ដល់​អាហារូបករណ៍​ជាង​ ​១​ពាន់​កន្លែង​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/07/2026

​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ព្រះកុសុមៈ ​(​PPI​) ​បាន​ប្រកាស​ផ្តល់​អាហារូបករណ៍​សិក្សា​ដោយ​ឥត​គិត​ថ្លៃ​ចំនួន​ ​១,០៥៦​កន្លែង​ ​លើ​ជំនាញ​ចំនួន​ ​១៤​មុខវិជ្ជា​ ​ព្រមទាំង​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ប្រចាំ​ខែ​ជូន​សិក្ខាកាម​ ក្រោម​កម្មវិធី​បណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ​...

អាហារូបករណ៍ជំនាញវិជ្ជាជីវៈ៣៥០កន្លែងពីអង្គការ ប៉េ អេស អឺ ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/07/2023

វិទ្យាស្ថានប៉េ អេស អឺ នៃអង្គការដើម្បីភាពញញឹម នៃកុមារប្រកាសជ្រើសរើសសិស្សក្រីក្រដើម្បីសិក្សាជំនាញវិជ្ជាជីវៈចំនួន៣៥០នាក់សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។ អាហារូបករណ៍ផ្ដល់ជូននិស្សិតដែលមិនមានលទ្ធភាពបន្តការសិក្សា...

ឱកាសកម្មសិក្សានៅផ្ទះយុវជន ដើម្បីមិត្តភាពកម្ពុជា-ចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/08/2025

ផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន (YHCCF) កំពុងប្រកាសជ្រើសរើស និស្សិតសាកលវិទ្យាល័យដែលកំពុងសិក្សាផ្នែកសេដ្ឋកិច្ច សហគ្រាលឬអាជីវកម្ម ការគ្រប់គ្រងផ្នែកគ្រោង ឬផ្នែកដែលពាក់ព័ន្ធ

អាហារូបករណ៍ទឹកប្រាក់ សម្រាប់និស្សិតក្រោយឧត្តមសិក្សា ជំនាញភូគព្ភសាស្ត្រ នៅ​ប្រទេសណូវ៉េលហ្សេឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/07/2024

អាហារូបករណ៍ទឹកប្រាក់រហូតដល់ ៥ពាន់ដុល្លារ ដើម្បីជួយដល់និស្សិតស្រាវជ្រាវក្រោយឧត្តមសិក្សា ដើម្បីសិក្សាអំពីភូគព្ភសាស្ត្រ (geological research) ដែលមានមូលដ្ឋាននៅ ណូវ៉ែលហ្សេឡង់...

ឱកាស​អាហារូបករណ៍១០០% និង៥០% ជាច្រើនកន្លែង​នៅ​វិទ្យាស្ថានតេជោសែន សាធារណការ និង​ដឹកជញ្ជូន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/12/2023

វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ប្រកាស​ផ្តល់​អាហារូបករណ៍ ១០០% ចំនួន ៥០ កន្លែង និង ៥០% (បេក្ខជននារី) ជាច្រើនកន្លែងទៀត​ រហូតដល់បញ្ចប់ការសិក្សា តាមរយៈការប្រឡងចូលរៀនជំនាន់ទី៤។

កម្មវិធីអាហារូបករណ៍ថ្នាក់អនុបណ្ឌិតពីប្រទេសអៀរឡង់ សម្រាប់ឆ្នាំសិក្សា ២០២៧/២០២៨

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/06/2026

កម្មវិធីអាហារូបករណ៍ Ireland Fellows Programme – Asia សម្រាប់ឆ្នាំសិក្សា 2027/2028 ត្រូវបានបើកទទួលពាក្យជាផ្លូវការហើយ! អាហារូបករណ៍នេះផ្តល់ឱកាសដល់និស្សិត និងមន្ត្រីជំនាញមកពីប្រទេសកម្ពុជា វៀតណាម និងឡាវ...

ឱកាសសិក្សាវជំនាញវិជ្ជាជីវៈ និងបច្ចេកទេសនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/03/2024

វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ប្រកាសជ្រើសរើសបេក្ខជនសិក្សាវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស (១,៥ លាននាក់)។ អាហា...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *