វិទ្យាស្ថាន​បណ្តុះបណ្តាល​វិជ្ជាជីវៈក្រុងឆុងឈីង បង្ហាញចំណាប់អារម្មណ៍ពង្រីកកិច្ចសហប្រតិបត្តិការជាមួយ​កម្ពុជា លើការ​បណ្តុះបណ្តាលជំនាញពាក់ព័ន្ធបច្ចេកវិទ្យា

នាព្រឹក​ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ លោកស្រី Zhang Lingling អគ្គលេខាធិការរងនៃសហគមន៍អភិវឌ្ឍន៍ការអប់រំវិជ្ជាជីវៈចិន-ឡាវ និងលោកស្រី ហេង សុគន្ធី ប្រធានសមាគមផ្លាស់ប្តូរការអប់រំវិជ្ជាជីវៈ កម្ពុជា-ចិន បាន​ជួប​សម្តែង​ការ​គួរសម​ជាមួយ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ដោយ​បង្ហាញពីចំណាប់អារម្មណ៍ ក្នុងការ​ពង្រីក​ការបណ្តុះបណ្តាល​នៅ​កម្ពុជា​ទៅ​លើជំនាញពាក់ព័ន្ធនឹង​បច្ចេកវិទ្យា ដែល​កំពុង​មានតម្រូវការ​ទីផ្សារការងារ។

លោកស្រី Zhang Lingling បានឱ្យដឹងថា បច្ចុប្បន្ន វិទ្យាស្ថានបណ្ដុះបណ្ដាលវិជ្ជាជីវៈរបស់លោកស្រី ទទួលបានការគាំទ្រពីសំណាក់រដ្ឋបាលនៃក្រុងឆុងឈីង ដើម្បីផ្តល់ការបណ្តុះបណ្តាលលើជំនាញចាំបាច់សម្រាប់បំពេញទីផ្សារការងារ ដោយផ្តោតលើជំនាញពាក់ព័ន្ធបច្ចេកវិទ្យា រ៉ូបូត និងបញ្ញាសិប្បនិម្មិត (AI) ជំនាញថែទាំរថយន្ត និងជំនាញផ្សេងៗជាច្រើនទៀត ជាពិសេសវិទ្យាស្ថានមានកម្មវិធីបណ្តុះបណ្ដាលគ្រូឧទ្ទេស សំដៅលើកកម្ពស់ស្តង់ដាជំនាញវិជ្ជាជីវៈ ការពង្រឹងជំនាញ (Upskill) និងរៀនជំនាញថ្មី (Reskill) នៅតាមតំបន់ដែលមានកិច្ចសហការជាមួយវិទ្យាស្ថាន។

ជាការឆ្លើយតប ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានបង្ហាញការគាំទ្រ ចំពោះគម្រោងពង្រីកវិសាលភាពនៃការបណ្ដុះបណ្ដាលរបស់វិទ្យាស្ថាននេះនៅកម្ពុជា ជាពិសេសឯកភាពលើការបង្កើនការបណ្តុះបណ្តាលទៅកម្រិតបរិញ្ញាបត្ររង និងបរិញ្ញាបត្រ ដែលនឹងមកនូវឱកាសសិក្សា ឱកាសការងារ ការពង្រីកចំណេះជំនាញ បច្ចេកវិទ្យា ពង្រឹងបទពិសោធន៍ និងជំនាញចាំបាច់ជាច្រើនឆ្លើយតបនឹងទីផ្សារការងារ ព្រមទាំងបានចែករំលែកពីលក្ខខណ្ឌសំខាន់ៗ ក្នុងការស្នើសុំអាជ្ញាបណ្ណសម្រាប់ការបណ្តុះបណ្តាលកម្រិតបរិញ្ញាបត្រ និងការរៀបចំឱ្យមានកម្មវិធីផ្លាស់ប្តូរកម្មវិធីសិក្សា និងកម្មសិក្សារវាងកម្ពុជា និងក្រុងឆុងឈីង។

តាងនាមក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងថ្លែងអំណរគុណដល់ សមាគមផ្លាស់ប្តូរការអប់រំវិជ្ជាជីវៈ កម្ពុជា-ចិន និង វិទ្យាស្ថាន បណ្តុះបណ្តាលវិជ្ជាជីវៈក្រុងឆុងឈីង ប្រទេសចិន ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការផ្សារភ្ជាប់ទំនាក់ទំនង និងលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងវិទ្យាស្ថានបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្រុងឆុងឈីង និងក្រសួងអប់រំ យុវជន និងកីឡា ដែលបានចូលរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ឆ្លើយតបនឹងចក្ខុវិស័យរាជរដ្ឋាភិបាលក្នុងការជំរុញឱ្យពលរដ្ឋម្នាក់ត្រូវមានជំនាញមួយយ៉ាងតិចប្រចាំជីវិត៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកា​សសិក្សាជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ឥតគិតថ្លៃ នៅ​វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តបន្ទាយមានជ័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/02/2025

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្ត​បន្ទាយមានជ័យ បានប្រកាសផ្តល់អាហារូបករណ៍​ចំនួន ៩៩០កន្លែង សម្រាប់ការ​សិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដោយ​ឥតបង់ថ្លៃដល់ប្រជាពលរដ្ឋ យុវជន យុវនារី កម្មករ កម្មការិនី និង​ជនចំណាកស្រុក​ដែល​មក​ពី​គ្រួសារក្រីក្រ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/07/2024

ឱកាសប្រឡងប្រជែងជ្រើសរើសនិស្សិតអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រចំនួន១៥កន្លែងពីក្រសួងអប់រំ យុវជន និងកីឡានៅសាធារណរដ្ឋប្រជា...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់មន្ត្រីកម្ពុជាពីកម្មវិធីអាហារូបករណ៍ JDS ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់រយៈពេល២ឆ្នាំពីកម្មវិធីអាហារូបករណ៍ជប៉ុនសម្រាប់ការអភិវឌ្ឍធនធានមនុស្ស២០២៣(JDS) សិក្សានៅប្រទេសជប៉ុន។ អាហារូបក.....

សាកលវិទ្យាល័យ​ជាតិ​បាត់ដំបង​ ​ប្រកាស​ជ្រើសរើស​បេក្ខជន​អាហារូបករណ៍​ ​Panasonic ​សម្រាប់​ឆ្នាំ​សិក្សា​ ​២០២៦​-​២០២៧​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/08/2026

សាកលវិទ្យាល័យ​ជាតិ​បាត់ដំបង​ ​(​NUBB​)​ ​បាន​ប្រកាស​ជា​ផ្លូវការ​អំពី​ការ​បើក​ទទួល​ពាក្យសុំ ​អាហារូបករណ៍​ Panasonic ​Scholarsh​ip Program ​សម្រាប់​ឆ្នាំ​សិក្សា​ ​២០២៦​-​២០២៧​

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាធារណរដ្ឋប្រជាមានិតចិនចំនួន៨០កន្លែង​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/12/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៅសាធារណរដ្ឋប្រជាមានិតចិនចំនួន៨០កន្លែង ពីគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចគតិព្រឹទ្ធបណ្ឌិត...

អាហារូបករណ៍បច្ចេកវិទ្យាឌីជីថល នៅមជ្ឈមណ្ឌលអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្រិតខ្ពស់ចំនួន៦០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/09/2024

ឱកាសសិក្សាអាហារូបករណ៍រយៈពេល២ខែផ្នែកបច្ចេកវិទ្យានៅមជ្ឈមណ្ឌលអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្រិតខ្ពស់ចំនួន៦០កន្លែង នៃកម្មវិធីអាហារូបករណ៍ព័ត៌មានវិទ្យា Pre University ជំនាន់ទី២។

ឱ​កាស​អាហារូបករណ៍​ ​១០០​% ​ថ្នាក់​បរិញ្ញាបត្រ​រង​ បរិញ្ញាបត្រ ​និង​អនុបណ្ឌិត​ ​ចំនួន​ ​៣១៤​កន្លែង​ ពី​ ស​.ស​.យ​.ក​. ​រាជធានី​ភ្នំពេញ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/07/2026

​ក្នុង​ឆ្នាំ​សិក្សា​ថ្មី​ ​២០២៦​-​២០២៧​ ​ខាងមុខ​នេះ​ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ ​(​ស.ស​.យ​.​ក.​) ​រាជធានី​ភ្នំពេញ​ ​ប្រកាស​ផ្តល់​អាហារូបករណ៍​ ​១០០​% ​ចំនួន​ ​៣១៤​កន្លែង​ សម្រាប់​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​រង ​ថ្នាក់​បរិញ្ញាបត្រ...

សាកលវិទ្យាល័យ Adelaide ផ្ដល់ការសិក្សាវគ្គខ្លីតាម Online ដោយឥតគិតថ្លៃ សម្រាប់ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/12/2025

ឱកាសសិក្សាវគ្គខ្លីតាម Online នៅសាកលវិទ្យាល័យ Adelaide ដោយឥតគិតថ្លៃសម្រាប់និស្សិតអន្តរជាតិ ពីកម្មវិធីអាហារូកបរណ៍ University of Adelaide edX សម្រាប់ឆ្នាំសិក្សា២០២៦។

អាហារូបករណ៍​ទេពកោសល្យស្ទែម ចំនួន១០កន្លែង​នៅ​សាកលវិទ្យាល័យ CamTech

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/08/2025

សម្រាប់សិស្សានុសិស្ស​ដែល​ចាប់អារម្មណ៍​ក្នុងការ​បន្ត​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ​ទៅ​លើជំនាញស្ទែម ពេលនេះ សាកលវិទ្យាល័យ CamTech បានប្រកាស​ពីអាហារូបករណ៍​ទេពកោសល្យ​ស្ទែម របស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *