ក្រុមប្រឹក្សាសហគមន៍សង្គម-វប្បធម៌អាស៊ានដាក់ចេញទិសដៅអាទិភាព ៤ចំណុចរួមគ្នាអនុវត្ត

ភ្នំពេញ – ក្រោមមូលបទ “អាស៊ានរួមគ្នាធ្វើ៖  ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា” បានឯកភាពដាក់ចេញអាទិភាព ៤ចំណុចសម្រាប់សហគមន៍សង្គម-វប្បធម៌អាស៊ាន ឆ្នាំ២០២២ រួមគ្នាអនុវត្ត រួមមាន ទី១.លើកកម្ពស់គុណតម្លៃ ការយល់ដឹង និងអត្តសញ្ញាណអាស៊ាន ទី២. លើកកម្ពស់ការអភិវឌ្ឍធនធានមនុស្ស និងការផ្តល់សិទ្ធិអំណាចដល់ស្ត្រី ទី៣. លើកកម្ពស់សុខភាព សុខុមាលភាព និងការគាំពារសង្គមសម្រាប់ប្រជាជនអាស៊ាន និងទី៤. ពង្រឹងសមត្ថភាព និងប្រសិទ្ធភាពស្ថាប័ននៃសហគមន៍សង្គម-វប្បធម៌អាស៊ាន ។

សហគមន៍សង្គម-វប្បធម៌អាស៊ាន បានដាក់ចេញអាទិភាពទាំង ៤ចំណុចខាងលើនេះ ក្នុងបំណងបញ្ជាក់ពីស្មារតីជាធ្លុងមួយរបស់អាស៊ាន ក្នុងនាមជាសហគមន៍មួយដែលមានឆន្ទៈរួម ដើម្បីទទួលជោគជ័យក្នុងការដោះស្រាយបញ្ហាប្រឈមនានាក្នុងតំបន់។ នេះបើតាមប្រសាសន៍របស់​លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សង្គម-វប្បធម៌អាស៊ានលើកទី២៧ កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ ។

លោកជំទាវ បន្តថា ស្របតាមមូលបទនេះ កិច្ចប្រជុំបានគាំទ្រយ៉ាងពេញទំហឹងលើអាទិភាពទាំងបួនរបស់សហគមន៍សង្គម-វប្បធម៌អាស៊ាន សម្រាប់ឆ្នាំ២០២២ ។ ទន្ទឹមគ្នានេះ អង្គប្រជុំឯកភាពចំពោះគំនិតផ្តួចផ្តើមបង្កើតសេចក្តីណែនាំតំបន់អាស៊ានស្តីពីការបើកសាលារៀនឡើងវិញប្រកបដោយសុវត្ថិភាព ការស្តារឡើងវិញនូវការសិក្សា និងភាពធន់ក្នុងវិស័យអប់រំ ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងជំនះឱ្យបាននូវឧបសគ្គដែលបណ្តាលមកពីជំងឺរាតត្បាតសកលកូវីដ-១៩។

បន្ថែមលើនេះ មន្ត្រីជាន់ខ្ពស់​ក្រសួងអប់រំបានឱ្យដឹងថា អង្គប្រជុំបានគូសបញ្ជាក់អំពីសារៈសំខាន់នៃការប្រកាសយកឆ្នាំ២០២២ ជាឆ្នាំនៃយុវជនអាស៊ាន តាមរយៈសេចក្តីថ្លែងការណ៍របស់ថ្នាក់ដឹកនាំអាស៊ាន។ ដោយក្នុងនោះ អង្គប្រជុំបានឯកភាពលើសំណើររបស់កម្ពុជា ក្នុងការពន្លឿនបេសកកម្មស្វែងរកការពិតក្នុងប្រទេស Timor-Leste ដែលនឹងដឹកនាំដោយឧត្តមមន្ត្រីសហគមន៍សង្គម-វប្បធម៌អាស៊ានសម្រាប់កម្ពុជា ឱ្យបានក្នុងត្រីមាសទី៣ ឆ្នាំ២០២២។ លើសពីនេះ ជំរុញលើកទឹកចិត្តឱ្យស្ថាប័ននានារបស់អាស៊ាន អញ្ជើញប្រទេស Timor-Leste ចូលរួមក្នុងគំនិតផ្តួចផ្តើម ដែលមិនពាក់ព័ន្ធនឹងការរៀបចំគោលនយោបាយ។

លោកជំទាវ ស្រួយ សុជាតិ អគ្គនាយកយុវជន នៃក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា ដើម្បីចូលរួមអបអរសាទរខួបលើកទី៥៥ របស់អាស៊ាន និងកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងលើកទី៤១ នៅឆ្នាំ២០២២ នេះ ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំគំនិតផ្តួចផ្តើម “ឆ្នាំ២០២២ ជាឆ្នាំនៃយុវជនអាស៊ាន – the Year of ASEAN Youth 2022” ។

លោកជំទាវ ស្រួយ សុជាតិ បន្ថែមថា ក្រសួងរៀបចំព្រឹត្តិការណ៍អមចំនួន៤ ដោយផ្តោតទៅលើសក្តានុពល និងគំនិតច្នៃប្រតិដ្ឋរបស់យុវជនអាស៊ាន រួមមាន ទី១. កិច្ចសន្ទនាយុវជនអាស៊ានលើកទី១ ទី២. កម្មវិធីប្រកួតប្រជែងវីដេអូយុវជនអាស៊ានលើកទី៦ ទី៣. កម្មវិធីប្រកួតប្រជែងរូបថតយុវជនអាស៊ាន និង ទី៤. កម្មវិធីជជែកដេញដោលយុវជនអាស៊ាន ២០២២ ។

គួរជម្រាបជូនថា អង្គប្រជុំកត់សម្គាល់ដោយការពេញចិត្តនូវឯកសារលទ្ធផលចំនួន៣៥ ដែលត្រូវបានបង្កើតឡើងក្នុងកំឡុងពេលនៃភាពជាប្រធានសហគមន៍សង្គម- វប្បធម៌អាស៊ានរបស់កម្ពុជា។ កាលពីថ្ងៃទី៣០ ខែមីនាកន្លងទៅ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានក្រុមប្រឹក្សាសហគមន៍សង្គម-វប្បធម៌អាស៊ាន (ASCC Council Chair) បានដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សង្គម-វប្បធម៌អាស៊ានលើកទី២៧ ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Trento ប្រទេសអ៉ីតាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/04/2025

ជាឱកាសសម្រាប់និស្សិត​កម្ពុជា​ដែលចង់បន្ត​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅ​ក្រៅ​ប្រទេស​ ពេលនេះ កម្មវិធីអាហារូបករណ៍ University of Trento Scholarshiip 2025-2026 កំពុង​ប្រកាស​ជ្រើសរើស...

អាហារូបករណ៍ប្រភេទ B ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យធានជីន ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/01/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B ប្រកាសជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា សិក្សានៅសាកលវិទ្យាល័យធានជីន សម្រាប់ឆ្នាំសិក្សា២០២៥។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ១០កន្លែងនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញឆ្នាំសិក្សា២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/01/2023

កម្មវិធីអាហារូបករណ៍ ស សុខា បានប្រកាស​ផ្ដល់ជូនអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញឆ្នាំសិក្សា២០២២-២០២៣ ។...

សាកលវិទ្យាល័យឈានមុខគេផ្នែកវេជ្ជសាស្ត្ររបស់ប្រទេសកាណាដា ប្រកាសផ្តល់អាហារូបករណ៍​សម្រាប់និស្សិតបរទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/06/2026

សាកលវិទ្យាល័យឈានមុខគេមួយផ្នែកវេជ្ជសាស្ត្រ-វិទ្យាសាស្ត្រសុខាភិបាលរបស់កាណាដា ប្រកាសបើកទ្វាទទួលនិស្សិតពីក្រៅប្រទេស

អាហារូបករណ៍ទឹកប្រាក់ពីធនាគារ អ៊ូរី ចំនួន១០០កន្លែងនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/02/2023

សាកលវិទ្យាល័យភូមិន្ទភ្នំពេញសហការណ៍ជាមួយ ធនាគារ អ៊ូរី (ខេមបូឌា) ម.ក សម្រេចផ្ដល់អាហារូបករណ៍សាច់ប្រាក់សម្រាប់និស្សិតសិក្សានៅសាកលវិទ្យាល័យភូមិន្ទ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Sydney ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Sydney នៃប្រទេសអូស្ដ្រាលីឆ្នាំសិក្សា២០២៣ ។ការសិក្សាផ្ដល់ដោយកម្មវិធី...

អាហារូបករណ៍៥០% និង១០០% នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជាឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/10/2023

ឱកាសសិក្សាអាហារូបករណ៍៥០% និង១០០% នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជាសម្រាប់ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍១០០% ផ្ដល់ជូនសម្រាប់ថ្នាក់បរិញ្ញាបត្ររយៈ....

ក្រសួងអប់រំប្រកាសជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា ទៅ​សិក្សា​នៅ​សាធារណរដ្ឋប្រជាមានិតចិន ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/03/2025

តាមរយៈក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សហការជាមួយមន្ទីរអប់រំ នៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន បានផ្ដល់អាហារូបករណ៍ចំនួន៨កន្លែង ដល់សិស្ស និស្សិត...

សិក្សាជំនាញបច្ចេកទេសរថយន្តឥតបង់ថ្លៃ នៅវិទ្យាស្ថានបច្ចេកទេស ហ្ស៊ី វ៉េ សេ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/03/2026

ជាឱកាស​សម្រាប់យុវជន​ដែលចង់ចេះជំនាញជួសជុលរថយន្ត ពេលនេះវិទ្យាស្ថានបច្ចេកទេស ហ្ស៊ី វ៉េ សេ បានប្រកាស​ចុះឈ្មោះចូលរៀន​ដោយ​ឥតគិតថ្លៃ ក្រោម​គម្រោងកម្មវិធីសិក្សា TVET 1.5M របស់រាជរដ្ឋាភិបាល។