សម្តេចតេជោ ស្នើ​ឱ្យ​មានការដាក់ពិន័យ​លើសិស្ស​ដោយភាពសមរម្យ កែប្រែពីការបង្ខំ ទៅ​ជា​ការ​ណែនាំ

ភ្នំពេញ – ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតជ័យលាភី នៃសាកលវិទ្យាល័យវេស្ទើន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានស្នើ​សុំទៅ​ដល់​លោកគ្រូអ្នកគ្រូ គួរតែ​កែប្រែពីឥរិយាបទ ពី​ការ​ប្រើវិធីបង្ខំសិស្ស ទៅជាការ​អប់រំណែនាំវិញ ។ ការស្នើ​នេះ ធ្វើ​ឡើង​ក្រោយ​ប៉ុន្មានថ្ងៃមក​នេះ មានការ​ចែក​ចាយ និង​វែកញែក​យ៉ាងផុសផុល​នៅ​លើបណ្តាញ​សង្គម​ពី​ករណី​គ្រូបង្រៀន​នៅ​វិទ្យាល័យ​សំពៅ​លូន បានអនុវត្ត​ពិន័យដោយ​កាត់សក់សិស្ស​នៅ​ក្នុងថ្នាក់រៀន។​

សម្តេចតេជោនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា គ្រូ និងសិស្ស គឺមិនខុសពីឪពុកម្តាយ និងកូននោះទេ ដូច្នេះ ការដាក់ពិន័យលើសិស្សគឺគួរធ្វើ​ដោយភាពសមស្រប ចៀសវាងការកាត់សក់សិស្សកណ្តាលចំណោមសិស្សក្នុងថ្នាក់ដូច្នេះ ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

“កូនសិស្សរបស់យើងដូចកូនរបស់យើង សក់នឹងវាមិនទាន់ត្រូវខ្នាតទេ ចឹងយើងរៀបចំកាត់សក់ឱ្យសិស្សទៅបើគង់តែមានត្រង់ឌឺកាត់ដែរនោះ”

សម្រាប់​លោកបណ្ឌិត យ៉ង់ ពៅ អគ្គលេខាធិការ នៃរាជបណ្ឌិត្យសភាកម្ពុជា មានប្រសាសន៍ថា សិស្សនៅមធ្យមសិក្សា គឺជាវ័យដែលកំពុង​ស្រឡាញ់ខ្លួន ដូច្នេះ​ប្រសិនបើមិនមានអភិក្រម នៃការកាត់សក់សិស្សមិនជាវែងខ្លាំង គឺហាក់ដូចជាមិនសូវសមនោះ​ឡើយ។

លោក​អគ្គលេខាធិការ នៃរាជបណ្ឌិត្យសភាកម្ពុជាបន្ថែមថា ការគោរពវិន័យរបស់សិស្សមិនផ្អែកទៅលើសក់តែមួយមុខទេ ពោល​គឺមាន​វិន័យផ្សេងៗទៀតរបស់សាលា ឬរបស់ក្រសួងអប់រំដែលបានចែង តែសំខាន់ការបង្រៀន និងការរៀនអនុឡោមទៅតាមគោលវិធី នៃវិធីសាស្រ្តបង្រៀន និងរៀន។

លោកបណ្ឌិត យ៉ង់ ពៅ អគ្គលេខាធិការ នៃរាជបណ្ឌិត្យសភាកម្ពុជា

“ឥឡូវនេះ សង្គមយើងបើកទូលាយ សិស្សអាចទទួលបានភាពស៊ីវិល័យតាមបណ្ដាញសង្គមមក ការធ្វើបែបនេះ មិនប្រាកដថាឱ្យសិស្សគោរពទេ សិស្សខ្លាចមួយពេលក្នុងថ្នាក់ ប៉ុន្តែវាអាចប៉ះពាល់ផ្លូវចិត្តរបស់សិស្សទៅវិញ”

យ៉ាងណាក៏ដោយ បើតាម​លោកបណ្ឌិត យ៉ង់ ពៅ ដើម្បីឱ្យសិស្សគោរពវិន័យ គឺត្រូវផ្អែក​ទៅ​លើ​៣ចំណុច ទី១.មានច្បាប់អភិក្រម បទបញ្ជារផ្ទៃក្នុងរបស់សាលាដែលអនុឡោមតាមច្បាប់អប់រំ, ទី២.ជំរុញលើកទឹកចិត្តសិស្សឱ្យព្យាយាមរៀនសូត្រតាមរយៈវិធីសាស្រ្តថ្មីៗ ដែលឱ្យសិស្ស​ចូលចិត្តរៀនកុំឱ្យបោះបង់ការសិក្សា និង ៣. ព្យាយាមពន្យល់សិស្សអំពីគុណភាពជីវិតដែលផ្អែកលើចំណេះដឹង ដែលចំណុច​នេះជារឿងសំខាន់ជាងការអនុវត្តវិន័យម្ដងម្កាលដែលធ្វើឱ្យប៉ះពាល់ផ្លូវចិត្តរបស់សិស្ស៕ 


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសចំនួន៥៥កន្លែងពី វិទ្យាស្ថានបណ្ដុះបណ្ដាលវិស័យកាត់ដេរ (CGTI) ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/11/2023

ឱកាសសិក្សាអាហារូបករណ៍ជំនាញបច្ចេកទេសពីវិទ្យាស្ថានបណ្ដុះបណ្ដាលវិស័យកាត់ដេរនៅកម្ពុជា ឬហៅថា CGTI ប្រកាស់ផ្ដល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់ចំនួន៥៥កន្លែង...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាល Hubei

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/05/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាល Hubei ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Hubei សាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា Huazhong និង សាកលវិទ្យាល័យភូមិសាស្ត្រចិន បានប្រកាស​ផ្តល់អាហារូបករណ៍...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្តមសិក្សាពីកម្មវិធីអាហារូបករណ៍ Fulbright ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/02/2025

កម្មវិធីអាហារូបករណ៍ Fulbright ប្រកាសបើកទទួលពាក្យ អាហារូបកណ៍ Fulbright ឆ្នាំសិក្សា​២០២៦-២០២៧ សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសហរដ្ឋអាមេរិក។

ឱកាសស្វែងរកមុខជំនាញសិក្សា និងការងារនៅក្រៅប្រទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/07/2024

ឱកាសល្អសម្រាប់យុវជន យុវនារីសម្រាប់ការស្វែងយល់ពីមុខជំនាញសិក្សា និងមានឱកាសបរទេសដោយឥតគិតថ្លៃជាមួយភ្នាក់ងារជំនាញពីស្ថាប័នអប់រំពីបណ្ដាប្រទេសធំៗនៅលើពិភពលោក។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Beijing Normal ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/01/2025

សាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានប្រកាសដំណឹងអំពីការជ្រើសរើសនិស្សិតទៅសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យប៉េកាំង  (Beijing Normal Universty) នាសាខា Zhuhai នៃសាធារណរដ្ឋប្រជាមានិតចិន ឆ្នាំសិក្សា២០២៥។

​ឱកាសសិក្សាអាហារូបករណ៍៧៥% នៅសាកលវិទ្យាល័យអន្តរជាតិអាល្លឺម៉ង់ ប្រទេសអាល្លឺម៉ង់ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត នៅសាកលវិទ្យាល័យអន្តរជាតិនៅប្រទេសអាល្លឺម៉ង់នៃប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៤ ។ ......

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគ​តេជោសែនសៀមរាប ផ្តល់អាហារូបករណ៍ដល់យុវជន២៤០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/04/2024

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោ​សែនសៀមរាប បានប្រកាស​ពី​ការផ្តល់អាហារូបករណ៍​ចំនួន ២៤០កន្លែង ដល់យុវជន​មក​ពី​គ្រួសារ​ក្រីក្រ/គ្រួសារងាយរងហានិភ័យ និង​កម្មករនិយោជិត បុគ្គលនៃសេដ្ឋកិច្ច​ក្រៅប្រព័ន្ធ...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺផ្ដល់អាហារូបករណ៍សិក្សាជំនាញបច្ចេកទេសចំនួន២២៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/05/2023

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺប្រកាសជ្រើសរើសសិក្ខាកាមសិក្សាជំនាញបច្ចេកទេសវគ្គខ្លី មួយសប្ដាហ៍ និងបួនខែចំនួន២២៥កន្លែង​ដោយឥតគិថ្លៃ ។...