រៀនចប់វិទ្យាល័យហើយ តើ​យុវជនគួររៀនបន្ត ឬរកការងារធ្វើ ?

បន្ទាប់ពីប្រឡងមធ្យមសិក្សាទុតិយភូមិហើយ យុវជនច្រើនមានសំណួរដូចៗគ្នាថា រៀនចប់ហើយ តើគួរធ្វើអ្វីតទៀត? គួរតែរៀនបន្ត ឬប្រឡូកក្នុងទីផ្សារការងារ? ការសម្រេចចិត្តនេះ វាអាស្រ័យទៅលើកត្តាជាច្រើន រួមមានគោលដៅអនាគត ឱកាសការងារ និងស្ថានភាពផ្ទាល់ខ្លួនរបស់ពួកគេ។

លោក សេក សុជាតិ អ្នកប្រឹក្សាយោបល់ផ្នែកផ្នត់គំនិត និង​ការស្រាវជ្រាវ ផ្តល់យោបល់ថា ចំពោះចំពោះប្អូនៗដែលទើបប្រឡងបាក់ឌុប ហើយបើសិនជាលទ្ធផលជាប់ ឬក៏ធ្លាក់ ចំណុចចាប់ផ្តើមលោកគិតថា ប្អូនៗគួរតែបន្តការសិក្សា ដោយ​ចាប់យកជំនាញនៅថ្នាក់​ឧត្តមសិក្សា​ឱ្យ​បានច្បាស់លាស់សិន លោកថា នរណាក៏​ត្រូវ​ការ​សេដ្ឋកិច្ច​សម្រាប់ចិញ្ចឹមជីវភាពដែរ ក៏​ប៉ុន្តែនៅពេលដែលយើងមិនមានចំណេះដឹងគ្រប់គ្រាន់ នោះយើងនឹងជួបបញ្ហា​រឹតតែធ្ងន់ធ្ងរ​សម្រាប់រយៈពេលវែងនៅក្នុងជីវិត។

“​មនុស្ស​ដែលមិនមានចំណេះដឹង​ថ្នាក់​ឧត្តមសិក្សា គឺជាមនុស្ស ឬក៏​ជា​បុគ្គលដែលគេចាត់ទុកជាអ្នក​ប្រើប្រាស់កម្លាំង អញ្ចឹងអ្នក​ប្រើប្រាស់​កម្លាំងមិន​មានស្ថេរភាពសម្រាប់អនាគត​ល្អប្រសើរទេ ដូច្នេះមានតែការប្រើប្រាស់ទៅលើពេលវេលាបណ្តុះ​បណ្តាល​ថ្នាក់​ឧត្តមសិក្សា​លើជំនាញច្បាស់លាស់ណាមួយ…”

សម្រាប់លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការ​រាជបណ្ឌិតសភាកម្ពុជា យល់ថា ក្រោយ​រៀនចប់ថ្នាក់វិទ្យាល័យប្អូនៗ​សិស្សានុសិស្ស​រៀនបន្ត ឬ​ធ្វើការងារសិន គឺជា​ជម្រើសល្អទាំងពីរ ។ លោកបណ្ឌិតមានប្រសាសន៍ថា ករណី​ក្មួយៗ​ប្រឡង​ជាប់ក្តី ឬមិនជាប់ក្តី ប្រសិនបើមានលទ្ធភាព គួរ​តែ​ចាប់​ឱកាស​រៀនបន្ត​ពង្រឹងសមត្ថភាព​តាម​ឧបនិស្ស័យដែលខ្លួនចូលចិត្ត តែ​បើពុំ​មានលទ្ធភាព​សម្រាប់​ការ​រៀន​បន្ត​ភ្លាមៗ ក្មួយ​ៗអាច​ចាប់​យក​ឱកាស​ការងារធ្វើសិន ហើយ​អាច​រៀនដំណាលគ្នា ឬរក​លុយបានសិន​ទើប​រៀនក៏​ជា​ជម្រើសល្អដែរ។

លោកបណ្ឌិត យង់ ពៅ មានប្រសាសន៍ថាសង្គមកម្ពុជាបច្ចុប្បន្ន​ផ្តល់​លទ្ធភាពទាំងព្រមសម្រាប់ក្មួយៗដែលប្រឡង​បញ្ចប់មធ្យមសិក្សា​ទុតិយភូមិ​​​​ ​អាច​ជ្រើសរើស​ការ​សិក្សា​តែម្តង ដោយរាជរដ្ឋាភិបាលផ្តល់លទ្ធភាពក្នុងការរៀនជំនាញវិជ្ជាជីវៈ ឬមួយ​ក៏​ចូលរៀនមហាវិទ្យាល័យ ​អាស្រ័យ​ទៅលើលទ្ធភាព និង​ឧប្បនិស្ស័យរបស់ក្មួយៗ។

បើតាមមន្រ្តីទីភ្នាក់ងារជាតិមុខរបរ និង​ការងារ (NEA) រវាងជម្រើស​រៀន​ចប់ថ្នាក់ទី១២ ត្រូវ​រៀនបន្ត ឬ​ប្រឡូង​ក្នុងទីផ្សារ​ការងារ យុវជន​គួរ​តែស្វែង​យល់​ពី​ខ្លួន​ឯង​ឱ្យ​ច្បាស់ និង​កំណត់​គោលដៅ​ឱ្យ​សមស្រប​ទៅនឹង​ចំណង់ចំណូលចិត្ត​ បុគ្គលិកលក្ខណៈ ហើយ​ជាជំនាញ​ដែល​ទីផ្សារការងារកំពុង​ត្រូវ​ការ​ និង​តម្រូវការ​ផ្ទាល់ខ្លួន។

តែយ៉ាងណា បើយុវជន​មានបំណង​ចង់បន្តការសិក្សា​នៅថ្នាក់​ឧត្តមសិក្សា គឺគួរ​តែ​ស្វែងយល់អំពីមុខ​ជំនាញ​សិក្សា​ដែលកំពុង​មានតម្រូវការ​ខ្ពស់។ បើយោង​តាម​សៀវភៅ​ទស្សនវិស័យ​មុខរបរ និងការងារ ដែល​ទើប​បោះពុម្ពផ្សាយ​នាខែតុលា ឆ្នាំ​២០២៤ របស់ក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ បច្ចុប្បន្ននេះ មុខរបរចំនួន២០​ដែល​កំពុង​តែមាន​តម្រូវ​ការ​ខ្ពស់​សម្រាប់យុវជន ដូចជា គណនេយ្យករកម្រិតខ្ពស់ ឬសវនករ, គ្រូបង្រៀននៅសាកលវិទ្យាល័យ និងឧត្តមសិក្សា, វិស្វករឧស្សាហកម្ម និងផលិតកម្ម, គ្រូបង្រៀននៅថ្នាក់មធ្យមសិក្សា, អ្នកតំណាងលក់ផ្នែកពាណិជ្ជកម្ម, វិស្វករសំណង់ស៊ីវិល, ចុងភៅ, បុគ្គលិក ឬជំនួយការផ្នែកធនធានមនុស្ស, វិជ្ជាជីវៈខាងទំនាក់ទំនងសាធារណៈ, អ្នកបច្ចេកទេសគាំទ្រដល់អ្នកប្រើប្រាស់នូវបច្ចេកវិទ្យាគមនាគមន៍ ព័ត៌មាន, វិជ្ជាជីវៈខាងគិលានុបដ្ឋាយិកា, វិស្វករអគ្គិសនី, អ្នកបច្ចេកទេសខាងវិស្វកម្មអេឡិចត្រូនិក, បុគ្គលិកទូទៅផ្នែកកត់ត្រាគណនេយ្យ និងបញ្ជី, ភ្នាក់ងារខាងមូលប័ត្រ និងហិរញ្ញវត្ថុ, គ្រូបង្រៀនអប់រំវិជ្ជាជីវៈ, បុគ្គលិកផ្គត់ផ្គង់ ឬលទ្ធកម្ម, អ្នកបច្ចេកទេសគ្រឿងម៉ាស៊ីន, អ្នកទទួលភ្ញៀវក្នុងសណ្ឋាគារ និង អ្នកក្រឡុកស្រា។

ដោយឡែកប្រសិនជាយុវជនចង់ប្រឡូកក្នុងទីផ្សារការងារភ្លាមៗ បន្ទាប់ពីបញ្ចប់ថ្នាក់ទី១២ ពួកគេត្រូវស្វែងរកប្រភពព័ត៌មានទីផ្សារការងារជាមុនសិន ដើម្បីទទួលបានព័ត៌មានអំពីឱកាសការងារ និងតម្រូវការការងារដែលស័ក្តិសមជាមួយនឹងសមត្ថភាព និងបទពិសោធន៍របស់ពួកគេ។ យុវជនអាចមកចុះឈ្មោះស្វែងរកការងារធ្វើនៅមជ្ឈមណ្ឌលការងារ ទាំង១៤ រាជធានី-ខេត្ត ឬតាមមជ្ឈនមណ្ឌលការងារចល័តរបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ។

នៅតាមមជ្ឈមណ្ឌលការងារមានមន្ត្រីជំនាញដែលជាអ្នកជួយប្រឹក្សា បង្ហាញផ្លូវអំពីវិធីសាស្រ្តស្វែងរកការងារដែលមានច្រើនប្រភព និងជួយយុវជនក្នុងការជ្រើសរើសការងារដែលកំពុងមានស្រាប់។ ក្នុងករណី យុវជនដែលទើបតែរៀនចប់មិនទាន់យល់ច្បាស់អំពីការរៀបចំខ្លួនក្នុងការងារដាក់ការងារ មន្ត្រីនៅតាមមជ្ឈមណ្ឌលការងារនឹងជួយអ្នកដែលស្វែងរកការងារបានត្រៀមខ្លួនសម្រាប់ការរកការងារ និងណែនាំអំពីវគ្គបណ្ដុះបណ្ដាលខ្លីៗបានដោយផ្ដោតទៅលើការសរសេរប្រវត្តិរូបសង្ខេប លិខិតយោង ការរៀបចំខ្លួនដើម្បីទៅសម្ភាសន៍ជាមួយក្រុមហ៊ុន ការអភិវឌ្ឍន៍ខ្លួនដើម្បីចូលទៅក្នុងទីផ្សារការងារបច្ចុប្បន្ន ដោយមិនគិតថ្លៃផងដែរ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសអាហារូបករណ៍សិក្សាឥតគិតថ្លៃនៅអាល្លឺម៉ង់ ពីកម្មវិធី DAAD MIDE 2026

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/06/2025

កម្មវិធីអាហារូបករណ៍ DAAD MIDE 2026 បានប្រកាស​ផ្តល់អាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិពីប្រទេសកំពុងអភិវឌ្ឍ ដើម្បីទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សេដ្ឋកិច្ចអន្តរជាតិ និង​ការអភិវឌ្ឍ (Master)

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង ផ្តល់អាហារូបករណ៍​រៀនជំនាញបច្ចេកទេស ៦៥៥នាក់ សម្រាប់ឆ្នាំសិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/11/2024

ជាឱកាស​សម្រាប់​សិស្សដែល​ទើបប្រឡងបាក់ឌុបរួច ក៏​ដូចជាយុវជន​ចង់ស្វែង​រកជំនាញប្រចាំជីវិត សម្រាប់ឆ្នាំ​សិក្សា​២០២៤-២០២៥នេះ វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង បានប្រកាស​ពីការ​ផ្តល់អាហារូបករណ៍​សិក្សា​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ​ឥតគិតថ្លៃ...

អាហារូបករណ៍បរិញ្ញាបត្រជាន់ខ្ពស់រយៈពេល១ឆ្នាំក្រោមគម្រោង Princess Maha Chakri Sirindhorn Scholarship ឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/05/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់បុគ្គលិកអប់រំ និងមន្ត្រីរាជការដែលកំពុងបម្រើការងារទាក់ទងនឹងការអភិវឌ្ឍយុវជន និងកុមារ នៅកម្ពុជា ។...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ ISDB Scholarship Program 2024

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/04/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បណ្ឌិត និងវគ្គសិក្សាផ្សេងៗពេញលេញពីកម្មវិធីអាហារូបករណ៍ ISDB Scholarship ...

ឱកាសសិក្សាអាហារូបករណ៍ពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលជប៉ុនឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/04/2025

តាមរយៈស្ថានទូតជប៉ុនប្រចាំកម្ពុជា កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលជប៉ុន MEXT ( Japanese Government Scholarship 2026) ប្រកាសផ្ដល់អាហារូបករណ៍ដល់និស្សិត​កម្ពុជា​សម្រាប់​ការ​សិក្សា​ថ្នាក់ឧត្ដមចំនួន៤កម្រិត​ នៅឆ្នាំសិក្សា២០២៦។

វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម ផ្តល់អាហារូបករណ៍ជាង១ពាន់កន្លែង ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/10/2025

វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រកាស​ផ្តល់អាហារូបករណ៍ចំនួន ១ ១៦០កន្លែង លើ ១៦មុខជំនាញ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ព្រមទាំងផ្ដល់ប្រាក់ឧបត្ថម្ភប្រចាំខែ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេស​អាល្លឺម៉ង់ ពី Heinrich Boll Foundation Scholarship 2026

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/11/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសអាល្លឺម៉ង់ក្រោមគម្រោងកម្មវិធី Heinrich Boll Foundation Scholarship 2026។ អាហារូបករណ៍ផ្ដល់ការសិក្សាថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សម្រាប់ការសិក្សានៅ...

អាហារូបករណ៍៥០% និង១០០% នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជាឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/10/2023

ឱកាសសិក្សាអាហារូបករណ៍៥០% និង១០០% នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជាសម្រាប់ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍១០០% ផ្ដល់ជូនសម្រាប់ថ្នាក់បរិញ្ញាបត្ររយៈ....

ឪពុកម្ដាយគួរដឹង! របៀបដោះស្រាយភាពតានតឹងផ្លូវចិត្តរបស់កុមារ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/07/2024

ភាពតានតឹងចិត្តមិនកើតមានឡើងចំពោះតែមនុស្សធំនោះទេ វាក៏អាចកើតមានចំពោះកុមារដែរ។ នៅពេលកូន ឬកុមារមានភាពតាមតឹងចិត្ត តើឪពុកម្ដាយធ្វើបែបណា? ខាងក្រោមនេះ ជារៀបដោះស្រាយភាពតានតឹង...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *