សាកលវិទ្យាល័យ និង​សាលា TVET ផ្តើមទទួលពាក្យចូលរៀនបន្ទាប់ពីបាក់ឌុប​ប្រកាសលទ្ធផល

សាកលវិទ្យាល័យ ក៏​ដូចជា​សាលា​បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ (TVET) បានចាប់ផ្តើមទទួលចុះឈ្មោះចូលរៀនហើយបន្ទាប់ពី​លទ្ធផល​ប្រឡង​សញ្ញាបត្រមធ្យមសិក្សា​ទុតិយភូមិ (បាក់ឌុប) បានប្រកាសកាលពីសប្តាហ៍​មុន។

លោក ធួល សុគន្ធរស្មី មន្រ្តី នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង មានប្រសាសន៍ថា បន្ទាប់ពីលទ្ធផលនៃការប្រឡង​បាក់ឌុ​បបាន​ប្រកាស សាកលវិទ្យាល័យជាតិគ្រប់គ្រង បានបើកឱ្យសិស្សចុះឈ្មោះចូលរៀនថ្នាក់បរិញ្ញាបត្រលើគ្រប់ជំនាញឯកទេស សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦ ហើយ​ឃើញថា មាន​សិស្ស​និស្សិតជាច្រើន​បាន​មក​ចុះ​ឈ្មោះ​ចូលរៀន។

សិស្សចុះឈ្មោះចូលរៀន នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង

បើតាមលោក សុគន្ធរស្មី ការចុះឈ្មោះចូលរៀននៅសាកលវិទ្យាល័យជាតិគ្រប់គ្រង សម្រាប់សិស្សប្រឡងជាប់បាក់ឌុបហើយ អាចចុះឈ្មោះចូលរៀនបាន ដោយមិនមានឯកសារភ្ជាប់អ្វីទាំងអស់ ហើយសម្រាប់សញ្ញាបត្រ និងឯកសារមួយចំនួនទៀតសាលា នឹងយកតាមក្រោយ នៅពេលសិស្សបានចុះឈ្មោះចូលរៀនរួចរាល់។

លោក ធួល សុគន្ធរស្មី ក៏​បាន​បញ្ជាក់ដែរថា នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង មានពីរកម្មវិធី គឺកម្មវិធីថ្នាក់ជាតិ មិន​មាន​ការ​ប្រឡងចូលនោះទេ លើកលែងជំនាញអង់គ្លេស និងកម្មវិធីថ្នាក់អន្តរជាតិ ត្រូវធ្វើតេស្តចូល។ ឧទាហរណ៍ មុខវិជ្ជាវិទ្យាសាស្រ្តកុំព្យូទ័រ គឺត្រូវធ្វើតេស្តគណិតវិទ្យា ភាសាអង់គ្លេស ជាដើម ប្រសិនជាសិស្សប្រឡងបាក់ឌុបមិនទទួលបាននិទ្ទេស A B C លើមុខវិជ្ជាទាំងនេះ។

សម្រាប់សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលជា​សាកលវិទ្យាល័យ​មួយ​ក្នុង​ចំណោម​សាកលវិទ្យាល័យល្បីល្បាញរបស់ប្រទេសកម្ពុជា ក៏បាន​ចាប់ផ្តើម​ចុះឈ្មោះ​សិស្សដើម្បីធ្វើការប្រឡង​ជ្រើសរើស​និស្សិត​ឱ្យ​រៀន​ថ្នាក់ឆ្នាំសិក្សា​មូលដ្ឋាន (ឆ្នាំទី១) ឆ្នាំសិក្សា​២០២៥-២០២៦ តាំងតែពីថ្ងៃទី០១ ខែកញ្ញា មក​ម្ល៉េះ។ បើតាមសេចក្តីជូនដំណឹង ការទទួលពាក្យ​​ប្រឡង​ជ្រើសរើស​និស្សិត​ឱ្យ​ចូលរៀន​នៅ​សាកលវិទ្យាល័យ​ភូមិន្ទភ្នំពេញ នឹង​ធ្វើរហូត​ដល់ថ្ងៃទី២៥ ខែតុលា ដោយ​សិស្សត្រូវ​ភ្ជាប់ជាមួយសំណុំ​ឯកសារមួយចំនួនដូចជា ពាក្យសុំចុះឈ្មោះ ១ច្បាប់, ជីវប្រវត្តិ​សង្ខេប​មានបិទរូបថតទំហំ ៤x៦ ចំនួន១ច្បាប់, សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬសញ្ញាបត្រ​ដែលមាន​តម្លៃស្មើ ១ច្បាប់, សាលាកបត្រ​ឯកត្តជន ១សន្លឹក និង រូបថត ៤x៦ ចំនួន ៣សន្លឹក។

ដោយ​ឡែក​សម្រាប់​សាលា​បណ្តុះបណ្តាលជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ (TVET) វិញ បើតាមលោក ស៊ុន មេសា អ្នកនាំពាក្យ​ក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ តាមសាលា និង​វិទ្យាស្ថាន​ដែលស្ថិត​នៅ​ក្រោម​ឱវាទក្រសួង ពេលនេះ​ក៏​កំពុង​តែបើក​ទទួលចុះឈ្មោះ​ចូលរៀន ហើយ​ក៏​មាន​សិស្ស​មក​ចុះឈ្មោះ​ចូលរៀនបណ្តើរៗហើយ ប៉ុន្តែ​លោក​មិន​ទាន់អាច​បញ្ជាក់ពីទិន្នន័យ​បាន​នៅឡើយ។

ឯកឧត្តម ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

យោង​តាម​សេចក្តីជូនដំណឹងពីការ​ចុះឈ្មោះ​សិស្ស​និស្សិតសម្រាប់កម្រិតសញ្ញាបត្របច្ចេកទេស សញ្ញាបត្រ​ជាន់ខ្ពស់បច្ចេកទេស ក៏​ដូចជា​កម្រិតបរិញ្ញាបត្រ​បច្ចេកទេស នៅ​សាលា ក៏​ដូចជា​វិទ្យាស្ថាន​បណ្តុះបណ្តាលបច្ចេកទេស និង​វិជ្ជាជីវៈ (TVET) គឺត្រូវ​ការ​ឯកសារ​ត្រឹមតែ សំបុត្រកំណើតថតចម្លង ១ច្បាប់, អត្តសញ្ញាណប័ណ្ណ​ថតចម្លង ១ច្បាប់, សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬ​តារាងលទ្ធផលប្រឡង​ថ្នាក់ទី១២ និង រូបថត ៤x៦ ចំនួន ៦សន្លឹក (អាវធំ, ក្រវ៉ាត់ក, ផ្ទៃ​ក្រោយ​ពណ៌ខៀវ)។

បើតាម​លោក ស៊ុន មេសា សាលា និង​វិទ្យាស្ថាន​បណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ គឺមាន​បណ្តុះបណ្តាល​ជំនាញ​រហូត​ដល់ ៤៥ជំនាញ។ ក្នុងនោះ ជំនាញបច្ចេកទេសដែលកំពុងទទួលមានតម្រូវការខ្ពស់ រួមមាន វិស្វករសំណង់ស៊ីវិល, ជំនាញទេសចរណ៍ និងបដិសណ្ឋារកិច្ច, មេកានិចរថយន្ត, ព័ត៌មានវិទ្យា, បរិក្ខាត្រជាក់, កសិឧស្សាហកម្ម និងជំនាញជាច្រើនទៀត។ “ដូច្នេះប្រសិនបើប្អូនៗសិស្សានុសិស្សចាប់អារម្មណ៍ អាចស្នើចុះឈ្មោះចូលរៀនដោយឥតបង់ថ្លៃ ហើយសម្រាប់សិស្សមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ នឹងទទួលបានប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាលចំនួន”។

ជាមួយ​គ្នានេះ អ្នកនាំពាក្យ​ក្រសួងការងារ ក៏បានលើកទឹកចិត្តដល់សិស្សានុសិស្សដែល​ចង់ឆាប់ទទួលបាន​ការងារធ្វើ ទទួលបានប្រាក់ចំណូលខ្លះ អាចចូលរៀនជំនាញ TVET ដោយចំណាយពេលត្រឹមតែ៤ខែ នឹងអាចមានជំនាញមួយ ដើម្បីរកការងារធ្វើបាន ដោយក្រោយរៀនចប់ក្រសួងក៏​នឹង​រកការងារឱ្យធ្វើ។ លើសពីនេះ ជាឱកាសមួយដ៏ល្អក្នុងការស្វែងរកជំនាញ ក៏ដូចជាកាត់បន្ថយការចំណាយថវិកាគ្រួសារ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង ផ្តល់អាហារូបករណ៍​រៀនជំនាញបច្ចេកទេស ៦៥៥នាក់ សម្រាប់ឆ្នាំសិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/11/2024

ជាឱកាស​សម្រាប់​សិស្សដែល​ទើបប្រឡងបាក់ឌុបរួច ក៏​ដូចជាយុវជន​ចង់ស្វែង​រកជំនាញប្រចាំជីវិត សម្រាប់ឆ្នាំ​សិក្សា​២០២៤-២០២៥នេះ វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង បានប្រកាស​ពីការ​ផ្តល់អាហារូបករណ៍​សិក្សា​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ​ឥតគិតថ្លៃ...

ក្រសួងមហាផ្ទៃ ជ្រើសរើសនិស្សិត និងសិស្សនគរបាលអាហារូបករណ៍ប្រចាំឆ្នាំចំនួន៤០០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/01/2026

ក្រសួងមហាផ្ទៃ​កាលពីដើមសប្តាហ៍​នេះ បានប្រកាស​ពីការប្រឡងប្រជែងជ្រើសរើសនិស្សិតនិងសិស្សនគរបាលអាហារូបករណ៍ប្រចាំឆ្នាំ ឱ្យចូលសិក្សាថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រនគរបាល ថ្នាក់សញ្ញាបត្រមធ្យមឯកទេសនគរបាល...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន១០កន្លែង​ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាចំនួន១០កន្លែង​ ពីកម្មវិធីអាហារូបករណ៍ EDC-AFD-EU ។​ អាហារូបករណ៍ផ្ដល់ជូនការសិក្សារយៈពេល ២ឆ្នាំ ឬ៣ឆ្នាំតាមមុនជំនាញ ...

ឱកាស​អាហារូបករណ៍រៀនជំនាញ TVET ចំនួន ៦៦៥កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/05/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ដែលជាគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈរបស់រដ្ឋតែមួយគត់ចំណុះក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនៅខេត្តកំពង់ឆ្នាំង បានប្រកាសផ្ដល់អាហារូបករណ៍១០០%...

ឱកាសសិក្សាអាហារូបករណ៍កម្រិតវិស្វករនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជារាជធានីភ្នំពេញ និងខេត្តត្បូងឃ្មុំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/12/2023

គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រកាសផ្ដល់អាហារូបករណ៍សិក្សាកម្រិតវិស្វករនៅ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Salford ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/05/2025

ឱកាសសម្រាប់សិស្ស និស្សិត​កម្ពុជា​ដែល​ចង់បន្តការសិក្សា​នៅ​ចក្រភពអង់គ្លេស ពេលនេះ កម្មវិធី Salford International Excellence Scholarship បានប្រកាសផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់...

អាហារូបករណ៍ថ្នាក់បណ្ឌិត សិក្សា​នៅសាកលវិទ្យាល័យ Standford សហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/08/2024

កម្មវិធីអាហារូបករណ៍ Knight-Hennessy បានប្រកាស​ផ្តល់អាហារូបករណ៍​១០០% សម្រាប់ថ្នាក់បណ្ឌិតចំនួន១០០កន្លែង ទៅសិក្សា​នៅសាកលវិទ្យាល័យ Stanford សហរដ្ឋអាមេរិក ដោយ​មានផ្តល់​ថ្លៃសិក្សា...

អាហារូបករណ៍សិក្សានៅសាកលវិទ្យាល័យ Pisa ប្រទេសអ៊ីតាលីឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/04/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Pisa នៃប្រទេសអ៊ីតាលីឆ្នាំសិក្សា២០២៣ ។ ...

ឱកាសចូលរួម វគ្គបណ្តុះបណ្តាលភាពយន្តខ្នាតខ្លីកម្ពុជា ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/10/2026

យុវជនកម្ពុជាដែលមានក្តីស្រមៃចង់ក្លាយជាអ្នកផលិតភាពយន្តអាជីព ពេលនេះអាចចាប់យកឱកាសចូលរួមក្នុងកម្មវិធី «វគ្គបណ្តុះបណ្តាលភាពយន្តខ្នាតខ្លីកម្ពុជា ២០២៦»