លោក កែវ ធារី ៖ ក្រោយចប់បាក់ឌុប យុវជនមានជម្រើស ៣ ដើម្បីសម្រេចិត្ត លើការរៀបចំផែនការជីវិត

បើចង់រៀនខ្ពស់ ត្រូវរៀនបន្តថ្នាក់សាកលវិទ្យាល័យ, បើចង់បានប្រាក់ខែភ្លាមៗ រកការងារធ្វើ, បើចង់រៀនបន្តនៅក្រៅប្រទេស ត្រូវពង្រឹងសមត្ថភាពភាសាបរទេសណាមួយ ហើយស្វែងអាហារូបករណ៍ និងបើចង់ឆាប់មានជំនាញ ត្រូវរៀនជំនាញបច្ចេកទេស ឬវគ្គខ្លី។ នេះជាការលើកឡើងរបស់លោក កែវ ធារី អ្នកសម្របសម្រួលកម្មវិធីជាន់ខ្ពស់ នៃ CGTI ក្នុងកម្មវិធីបន្ទាប់បាក់ឌុប កាលពីពេលថ្មីៗនេះ។

លោក កែវ ធារី បានចែករំលែកវិធីសាស្ត្រសម្រេចចិត្ត ក្រោយចប់បាក់ឌុបថា ជាដំបូងយុវជនត្រូវរៀបចំផែនការជីវិតសម្រាប់ខ្លួនឯងឱ្យបានច្បាស់ ព្រោះក្នុងនាមជាយុវជន ត្រូវចេះបង្កើតឱកាស ចាប់ឱកាស និងស្វែងរកឱកាស សម្រាប់កសាងជីវិតខ្លួនឯង។

លោកថា ដើម្បីអាចរៀបចំផែនការជីវិតខ្លួនឯងបានល្អ យុវជនត្រូវវាយតម្លៃ និងស្គាល់ពីចំណុចខ្លាំង និងចំណុចខ្សោយខ្លួនឯងឱ្យបានច្បាស់។ ព្រោះការស្គាល់ពីសមត្ថភាពខ្លួនឯងច្បាស់ គឺជាគន្លឹះសំខាន់ ដើម្បីឱ្យយុវជនអាចកំណត់ពីប្រភេទការងារ ឬអាជីព ដែលចង់ធ្វើ ព្រមទាំងអាចស្វែងរកការងារ ស្របតាមតម្រូវការទីផ្សារ។

បើតាមលោក កែវ ធារី ក្រោយបញ្ចប់ការសិក្សាថ្នាក់ទី១២ យុវជនមានជម្រើសចំនួន ៣ ដើម្បីសម្រេចចិត្ត។ ជម្រើសទី១ គឺ ការប្រមូលព័ត៌មានអំពីសាកលវិទ្យាល័យ ដើម្បីងាយស្រួលជ្រើសរើសសាកលវិទ្យាល័យ ដែលចាប់អារម្មណ៍ តាមរយៈការសិក្សាពីសាកលវិទ្យាល័យនីមួយៗបានឱ្យច្បាស់។ ជម្រើសទី២ សម្រាប់អ្នកមិនទាន់ចង់រៀនបន្តភ្លាមៗ អាចយកពេល ១ឆ្នាំ ឬ២ឆ្នាំ ដើម្បីពង្រឹងសមត្ថភាពខ្លួនឯងបន្ថែម ជាពិសេស គឺសមត្ថភាពភាសា និងបច្ចេកវិទ្យា។

ជម្រើសទី៣ គឺការជ្រើសរើសរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដើម្បីឆាប់មានជំនាញ និងឆាប់ទទួលបានឱកាសចេញធ្វើការ។

លោក កែវ ធារី សង្កត់ធ្ងន់ថា រឿងសំខាន់មួយទៀត ដែលយុវជនត្រូវគិតគូរ គឺការរៀបចំផែនការហិរញ្ញវត្ថុ ព្រោះការបន្តការសិក្សា ត្រូវការចំណាយលើការថ្លៃសាលា សៀវភៅ និងការរស់នៅប្រចាំថ្ងៃ។ ដូច្នេះ ផែនការចំណាយ ប្រចាំថ្ងៃ ប្រចាំសប្ដាហ៍ និងប្រចាំឆ្នាំ ពិតជាមានសារៈសំខាន់ណាស់ ក្នុងការធានាឱ្យបានជីវិតមួយ ដែលមិនខ្វះមុខខ្វះក្រោយ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Australia Awards ២០២៤នៅប្រទេសអូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/02/2024

កម្មវិធីអាហារូបករណ៍ Australia Awards ប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យល្បីៗក្នុងប្រទេសអូស្ត្រាលី...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Beijing Normal ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/01/2025

សាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានប្រកាសដំណឹងអំពីការជ្រើសរើសនិស្សិតទៅសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យប៉េកាំង  (Beijing Normal Universty) នាសាខា Zhuhai នៃសាធារណរដ្ឋប្រជាមានិតចិន ឆ្នាំសិក្សា២០២៥។

អាហារូបករណ៍រដ្ឋាភិបាលចិន ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ ជំនាញវេជ្ជសាស្ត្រ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/04/2026

ឱកាស​ទទួលបានអាហារូបករណ៍រដ្ឋាភិបាលចិន ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ ប្រភេទ CSC Type B ទៅសិក្សា​ជំនាញវេជ្ជសាស្ត្រ ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ឆ្នាំសិក្សា ២០២៦-២០២៧ នៅប្រទេសចិន

ឱកាសសិក្សាវគ្គខ្លីតាម Online ពីសាកលវិទ្យាល័យ Boston ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/04/2025

សាកលវិទ្យាល័យអន្តរជាតិ Boston នៅរដ្ឋMassachusetts នៃសហរដ្ឋអាមេរិក ប្រកាសផ្ដល់ការសិក្សាវគ្គខ្លី តាមរយៈ Online សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ កម្មវិធីសិក្សា មានផ្ដល់ជូនសញ្ញាបត្របញ្ជាក់ការសិក្សាក្រោយសិស្សរៀនចប់។

អាហារូបករណ៍អាស៊ានសិស្សថ្នាក់វិទ្យាល័យសម្រាប់ប្រទេសកម្ពុជា-សឹង្ហបុរី ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/02/2024

ឱកាសសិក្សាអាហារូបករណ៍អាស៊ានសម្រាប់សិស្សវិទ្យាល័យសិក្សានៅប្រទេសសឹង្ហបុរីឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្សកម្ពុជាដែលកំពុង...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Oxford Pershing Sqaure Graduate ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/09/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Oxford ចក្រភពអង់គ្លេសពីកម្មវិធីអាហារូបករណ៍ Oxford Pershing Sqaure Graduate Scholarship ២០២៤-២០២៥ ។...

ឱកាសថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីអាហារូបករណ៍អូស្ត្រាលីឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/02/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលអូស្ត្រាលីឆ្នាំសិក្សា២០២៦ ចាប់បើកទទួលពាក្យសម្រាប់សិស្ស និសិ្សត និងសាធារណជនកម្ពុជាហើយ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ...

ឱកាសសម្រាប់សិស្សនារី ! មូលនិធិហាប់ស្វែល ប្រកាសផ្តល់អាហារូបករណ៍ស្នាក់នៅ និងបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/04/2026

មូលនិធិហាប់ស្វែល (Harpswell Foundation) ដែលជាអង្គការឈានមុខគេក្នុងការគាំទ្រ និងលើកកម្ពស់សមត្ថភាពស្ត្រីនៅកម្ពុជា បានប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

អាហារូបករណ៍ Leading Professionals in Asia Countries ថ្នាក់បណ្ឌិត ឆ្នាំសិក្សា២០២៦ នៅសាកលវិទ្យាល័យ Nagoya ប្រទេសជប៉ុន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/12/2025

កម្មវិធីអាហារូបករណ៍ Leading Professionals in Asia Countries កំពុង​ប្រកាសពីការផ្តល់អាហារូបករណ៍ដល់​មន្រ្តីរាជការ ឬបុគ្គល​ដែលស្ថិត​នៅ​ក្នុង​តំណែងជាថ្នាក់ដឹកនាំក្នុង​បណ្តា​ប្រទេស​ក្នុង​តំបន់អាស៊ីអាគ្នេយ៍...