ផែនការជីវិតជួយឱ្យលោក Michael Dell ក្លាយជាម្ចាស់ក្រុមហ៊ុនបច្ចេកវិទ្យាឆ្នើមរបស់ពិភពលោក

សម្រាប់អ្នកប្រើប្រាស់កុំព្យូទ័រភាគច្រើនប្រាកដជាស្គាល់ឈ្មោះកុំព្យូទ័រម៉ាក Dell យ៉ាងច្បាស់ ដែលបច្ចុប្បន្នស្លាកយីហោផលិតផលបច្ចេកវិទ្យាមួយនេះ កំពុងទទួលបានប្រជាប្រិយភាពគាំទ្រយ៉ាងខ្លាំង និងកំពុងប្រកួតប្រជែងគុណភាពជាមួយផលិតកុំព្យូទ័រផ្សេងៗ ។ ក្រុមហ៊ុន Dell បានដាក់ឈ្មោះដោយលោក Michael Dell យកតាមឈ្មោះរបស់គាត់ផ្ទាល់តែម្តង ហើយគេដឹងថាលោកជាមនុស្សដែលច្បាស់លាស់នឹងការងារ ព្រមទាំងមានផែនការជីវិតតាំងពីកុមារភាព ។

បច្ចុប្បន្នលោក Michael Dell មានអាយុ ៥៨ឆ្នាំ ជាស្ថាបនិក និងប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនផលិតបច្ចេកវិទ្យាម៉ាក Dell ព្រមទាំងបានជាប់ឈ្មោះជាមហាសេដ្ឋីបច្ចេកវិទ្យាមានទឹកប្រាក់ប្រមាណជាង ៥០ពាន់លានដុល្លារអាមេរិក ។ ទស្សនាវដ្តី Forbes ដែលចុះផ្សាយពីបុគ្គលឆ្នើមរបស់ពិភពលោក បានផ្តល់ចំណាត់ថ្នាក់លោក Dell ជាបុគ្គលមានប្រជាប្រិយភាពលេខរៀងទី៥៩ ក្នុងចំណោមបុគ្គលមានប្រជាប្រិយភាពរបស់ពិភពលោក និងជាប់ចំណាត់ថ្នាក់ជាមហាសេដ្ឋីលេខរៀងលំដាប់ទី២៣ ។

លោក Michael Dell កើតនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ១៩៦៥ នៅទីក្រុង Houston រដ្ឋ Texas សហរដ្ឋអាមេរិក ។ អតីតកាលលោក Michael Dell បានចាប់ផ្តើមរៀនធ្វើការតាំងពីអាយុ ១២ឆ្នាំ ដោយគាត់ចាប់ផ្តើមអាជីពដំបូងជាអ្នកលាងចាននៅភោជនីយដ្ឋានមួយ ។ ក្នុងនាមជាសិស្សធ្វើការបណ្តើររៀនបណ្តើរលោកបានបន្តការសិក្សានៅសាកលវិទ្យា Texas ទីក្រុង Austin ។ ជីវិតជានិស្សិតមហាវិទ្យាល័យ លោក Dell មិនមែនជាសិស្សពូកែទេ ហើយបានព្យូរការសិក្សានៅអាយុ ១៩ឆ្នាំ ហើយងាកមកចាប់អារម្មណ៍លើការងារបង្កើតកុំព្យូទ័រ និងចូលរួមសិក្ខាសាលាបច្ចេកវិទ្យាជាច្រើនដែលនិយាយពីកុំព្យូទ័រ ។

យុវជន Michael Dell បានប្រើទុនដំបូងទឹកប្រាក់ចំនួន ១ពាន់ដុល្លារវិនិយោគលើការបង្កើតប្រព័ន្ធកុំព្យូទ័រ ដែលហៅថា PCs Limited នៅឆ្នាំ១៩៨៤ ។ ក្រោយមកលោកបានលក់កុំព្យូទ័រទទួលបានប្រាក់ចំនួន ៨ម៉ឺនដុល្លារ ហើយក៏បានពង្រីកខ្លួនជាបន្តបន្ទាប់ និងចេញមុខជាក្រុមហ៊ុនលក់ផលិតផលជាសាធារណៈនៅឆ្នាំ១៩៨៨ ។ ឆ្នាំដដែលនេះ PCs Limited របស់លោកបានក្លាយជាក្រុមហ៊ុនសាជីវកម្មកុំព្យូទ័រដែលមានឈ្មោះថា Dell Computer Corporation and Ultimately Dell Inc., ហើយបានប្រតិបត្តិការលក់ដោយផ្ទាល់ទៅកាន់អតិថិជន ព្រមទាំងមានក្រុមការងារជំនាញជួសជុលនៅពេលអតិថិជនជួបបញ្ហា ។ ក្រុមហ៊ុនសាជីវកម្មកុំព្យូទ័រនេះមិនប្រើប្រាស់សេវាលក់បែបឈ្មួញកណ្តាលនោះទេ គ្រប់យ៉ាងត្រូវលក់និងទិញដោយផ្ទាល់ពីក្រុមហ៊ុនតែម្តង ។

ថ្វីត្បិតលោក Dell មិនបានសិក្សាកម្រិតថ្នាក់មហាវិទ្យាល័យពាណិជ្ជកម្មក៏ពិតមែន ប៉ុន្តែតាមរយៈការងារដែលលោកស្រឡាញ់ លោកបានរៀបចំផែនការផ្ទាល់ខ្លួន និងផែនការអាជីវកម្មបានយ៉ាងល្អ ព្រមទាំងបង្កើតទស្សនៈវិស័យពាណិជ្ជកម្មដោយឈរលើគោលការណ៍លក់ដោយព្យាយាមកាត់បន្ថយចំណាយ និងផ្តល់សេវាកម្មបន្ថែមប្រកបដោយទំនុកចិត្តដល់អតិថិជន ។ ស្របនឹងជោគជ័យលើគោលដៅការងាររបស់ខ្លួន រាល់វេទិកាសាធារណៈម្តងៗ លោក Dell តែងតែចែករំលែកគន្លឺះគ្រប់គ្រងអាជីវកម្ម និងការកសាងភាពច្បាស់លាស់នៃគោលដៅជីវិតទៅកាន់យុវជន ។

នៅឆ្នាំ២០១៤ លោកបានចាកចេញពីតំណែងជានាយកប្រតិបត្តិក្រុមហ៊ុន និងកាន់តួនាទីជាប្រធានក្រុមប្រឹក្សាភិបាល ព្រមទាំងចាប់ផ្តើមបង្កើតមូលនិធិជួយសង្គមផ្សេងៗ ។ ទន្ទឹមគ្នានេះ លោក Dell ក៏ជាអ្នកផ្តួចផ្តើមឱ្យកើតមានវេទិកាសេដ្ឋកិច្ចពិភពលោក ឬ World Economic Forum និងជាគណៈកម្មាធិការប្រតិបត្តិ នៃក្រុមប្រឹក្សាពាណិជ្ជកម្មអន្តរជាតិ និងជាទីប្រឹក្សារបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលើកិច្ចការវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ។

គួររម្លឹកដែរថា នៅឆ្នាំ១៩៩៩ លោក Michael Dell និងភរិយាលោកស្រី Susan បានបង្កើតមូលនិធិសប្បុរធម៌ឈ្មោះថា Michael & Susan Dell Foundation ដើម្បីផ្តល់ថវិកាជួយគាំទ្រដល់ការរស់នៅរបស់កុមារជុំវិញពិភពលោក ដោយមូលនិធិនេះផ្តោតសំខាន់លើការលើកកម្ពស់សុខភាពសាធារណៈ ការអប់រំ សុវត្ថិភាពកុមារ ការអភិវឌ្ឍយុវជន និងកិច្ចការងារគាំពារទារកជាដើម ។ តាមរយៈការបង្កើតមូលនិធិជួយពិភពលោកនេះ លោក Michael Dell និងគ្រួសារបានចំណាយប្រាក់រាប់សិបលានដុល្លារជារៀងរាល់ឆ្នាំដើម្បីកិច្ចការមនុស្សធម៌ ។ គេនៅចាំបានថា ម្តងនោះកាលពីឆ្នាំ ២០០៦ លោក Dell បានបរិច្ចាកថវិកាប្រមាណជាង ៥០លានដុល្លារអាមេរិកឱ្យទៅសាកលវិទ្យាល័យ University of Texas នៅទីក្រុង Austin ដែលលោកធ្លាប់សិក្សា ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាស​ទទួលបានអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ China Three Gorges

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/04/2023

សាកលវិទ្យាល័យ China Three Gorges នៃប្រទេសចិន បានប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ចំនួន០៥...

វគ្គបណ្តុះបណ្តាលខ្លី​តាម​ប្រព័ន្ធអនឡាញ “Good Governance” របស់ប្រទេស​នូវែលសេឡង់ ដល់មន្រ្តីកម្ពុជា ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/12/2025

រដ្ឋាភិបាល​នូវែល​សេឡង់ នឹង​រៀបចំ​វគ្គ​បណ្តុះបណ្តាល​រយៈពេលខ្លី ក្រោម​ប្រធានបទ "Good Governance" តាមប្រព័ន្ធ​អនឡាញ រយៈពេល​សិក្សា​ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ ដល់​មន្រ្តីរាជការ​កម្ពុជា។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/10/2025

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានផ្តល់អាហារូបករណ៍ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) នៅសាកលវិទ្យាល័យ...

អាហារូបករណ៍ជំនាញ​វិស្វកម្ម​ឧស្សាហកម្ម នៅវិទ្យាស្ថាន​ពហុបច្ចេក​ទេស​ខេត្ត​កំពង់ស្ពឺ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/10/2025

ជាឱកា​សសម្រាប់សិស្សានុសិស្ស​ដែលទើបប្រឡង​បាក់ឌុបរួច ដោយ​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្ត​កំពង់ស្ពឺ បានប្រកាស​ផ្តល់អាហារូបករណ៍ ១០០%

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតចំនួន១០កន្លែងពីរដ្ឋាភិបាលបារាំងសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/01/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅប្រទេសបារាំងចំនួន១០កន្លែងពីរដ្ឋាភិបាលបារាំងឆ្នាំសិក្សា២០២៤ -២០២៥។ អាហារូបករណ៍ជាការផ្ដល់...

ឱកាសសិក្សាសញ្ញាបត្រជាន់ខ្ពស់ចំនួន១០កន្លែងនៅវិទ្យាស្ថានបច្ចេកទេស​ឧស្សាហកម្ម ឆ្នាំ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/11/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់កម្រិតសញ្ញាបត្រជាន់ខ្ពស់ ឬថ្នាក់បរិញ្ញាបត្ររង នៅវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនក្រោមការឧបត្ថម្ភ និងគាំទ្រពី...

អាហារូបករណ៍ ៥០ភាគរយ សម្រាប់មន្រ្តីរាជការបម្រើការនៅក្រសួងមហាផ្ទៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/11/2025

អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា បាន​ប្រកាស​ផ្តល់​អាហារូបករណ៍ ៥០% សម្រាប់ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (អនុបណ្ឌិត) និង​ថ្នាក់បណ្ឌិត សិក្សា​នៅ​សាកលវិទ្យាល័យ​អាស៊ីអឺរ៉ុប...

កម្មវិធីតិចណូវេសិន ជ្រើសរើសសិស្សកម្ពុជា ចូលរួម​ការអប់រំបច្ចេកវិទ្យា និង​សហគ្រិនភាព

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/01/2026

ឱកាសសម្រាប់សិស្សានុសិស្ស ដែលមានបំណងចង់ចេះបង្កើត Mobile App និងចង់ក្លាយជាសហគ្រិនវ័យក្មេង ពេលនេះ កម្មវិធីតិចណូវេសិន (Technovation) ប្រកាស​ជ្រើសរើស​​សិស្ស​ដែល​មាន​អាយុ៨ ដល់១៨ឆ្នាំ...

មូលនិធិព្រីនស៍ បញ្ចប់វគ្គសម្ភាសន៍ចុងក្រោយ ប្រកបដោយជោគជ័យ សម្រាប់អាហារូបករណ៍ ចេន ហ្ស៊ី ជំនាន់ទី៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/03/2024

មូលនិធិព្រីនស៍ដែលជាមូលនិធិមនុស្សធម៌នៃសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប ថ្មីៗនេះបានធ្វើបទសម្ភាសន៍ចុងក្រោយ សម្រាប់កម្មវិធីអាហារូបករណ៍ ចេន ហ្ស៊ី របស់ខ្លួន។