ADB ផ្តល់កម្ចី ១០០លានដុល្លារ ដើម្បីជំរុញ​​ការបណ្តុះបណ្តាល TVET នៅកម្ពុជា

ធនាគារអភិវឌ្ឍអាស៊ី ដែលហៅកាត់ថា ADB បានអ​នុម័តកម្ចីចំនួន ១០០លានដុល្លារ ដើម្បីជួយ​លើក​កម្ពស់​សមត្ថភាព​កម្លាំងពលកម្ម​នៅ​កម្ពុជា តាមរយៈ​ការ​ធ្វើកំណែទម្រង់ និង​ការវិនិយោគ​លើវិស័យអប់រំ និងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ។

លោកស្រី Jyotsana Varma នាយិកាធនាគារ​អភិវឌ្ឍន៍អាស៊ីប្រចាំប្រទេស​កម្ពុជា បាននិយាយថា ការកែទម្រង់កម្លាំងពលកម្ម និង​ការ​ធ្វើទំនើបកម្មសេដ្ឋកិច្ចរបស់កម្ពុជា ទាមទារ​ឱ្យ​មានកំណែទម្រង់​ជាបន្ត នៃប្រព័ន្ធ TVET តាមរយៈយុទ្ធសាស្រ្តស៊ីជម្រៅ និង​ការវិនិយោគជាបន្តបន្ទាប់ឱ្យទាន់ពេលវេលា ។ កំណែទម្រង់រចនាសម្ព័ន្ធ និង​ស្ថាប័ន TVET ទាំងនេះ មានសារសំខាន់សម្រាប់​ការរៀបចំ​កម្មវិធី​បណ្តុះបណ្តាលដែលឆ្លើយតបនឹង​តម្រូវ​ការ​ទីផ្សារ ធ្វើ​ឱ្យ​ប្រសើរ​ឡើងនូវ​ទីតាំង និង​ឧបករណ៍​បណ្តុះបណ្តាល និង​ពង្រីកមូលនិធិអភិវឌ្ឍន៍​ជំនាញ (SDF)។

គួរ​បញ្ជាក់ថា មូលនិធិអភិវឌ្ឍន៍​ជំនាញ ត្រូវ​បាន​សាកល្បង​ដោយ​រាជរដ្ឋាភិបាល ក្រោម​គម្រោងជំនាញ​សម្រាប់​ភាពប្រកួតឈ្នះ ផ្តល់ហិរញ្ញប្បទានដោយ ADB ដែលត្រូវ​បានអនុម័ត​ក្នុង​ឆ្នាំ​២០១៩ ដើម្បី​បង្កើនជំនាញ និង​សមត្ថភាព​ប្រកួតប្រជែង នៃកម្លាំង​ពលកម្ម​ដែល​កំពុង​កើន​ឡើង​របស់កម្ពុជា។ ការ​ដាក់​សាកល្បង SDF នេះ បាន​នឹង​កំពុងឆ្លើយតប​ទៅនឹងតម្រូវការ​បណ្តុះបណ្តាល​ជំនាញ​សម្រាប់​វិស័យ​ឧស្សាហកម្ម តាមរយៈ​ភាពជាដៃគូសហហិរញ្ញប្បទាន​ជាមួយ​ស្ថាប័នរាជរដ្ឋាភិបាល ផ្នែកឧស្សាហកម្ម ភ្នាក់ងារ​ផ្តល់​ការ​បណ្តុះបណ្តាល និង​ដៃគូ​អភិវឌ្ឍន៍​នានា។

យោ​ងតាមរបាយការណ៍របស់មូលនិធិអភិវឌ្ឍជំនាញបាន​ឱ្យដឹងថា បន្ទាប់ពី​អនុវត្ត​អស់រយៈពេល​៥ឆ្នាំ គម្រោងនេះ​ត្រូវ​បានវាយតម្លៃ និង​អនុម័តផ្តល់ថវិកា​បដិភាគ​សម្រាប់គម្រោង​បណ្តុះបណ្តាល​ជំនាញសរុបចំនួន ១០០គម្រោង ដោយ​បណ្តុះបណ្តាលសិក្ខាកាមសរុប​ចំនួន ១១ ៣០៩ នាក់ ក្នុងនោះ ៤១៤៤ ឬ ៣៧% ជាស្រ្តី។

យ៉ាងណាក៏​ដោយ​បើយោងតាមទិន្នន័យ បច្ចុប្បន្ន​ទីផ្សារ​ការងារ​នៅ​កម្ពុជា​មានអ្នកធ្វើ​ការ​ប្រមាណ ៩លាននាក់ ដែលក្នុងនោះ​មានស្រ្តី ៤៩% ។ គិត​ត្រឹម​ឆ្នាំ​២០២១ ប្រជាពលរដ្ឋ​កម្ពុជា ៥៤%​មានអាយុក្រោម ៣០ឆ្នាំ ដែលបង្ហាញពីឱកាស​ពិសេស​មួយ​សម្រាប់​ប្រទេស​ក្នុង​ការ​បង្កើន​ការ​វិនិយោគ​លើ​ការ​អភិវឌ្ឍធនធាន​មនុស្ស ដើម្បី​បង្កើន​ជំនាញ​សម្រាប់​និយោជិតថ្មីចូលទៅ​ក្នុង​ទីផ្សារ​ការងារ និង​លើក​កម្ពស់​ជំនាញ​របស់និយោជិត ដែលកំពុង​បំពេញ​ការងារ​ទៅតាម​តម្រូវ​ការ​ឧស្សាហកម្ម​ផងដែរ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សាកលវិទ្យាល័យខេមតិចផ្ដល់អាហារូបករណ៍ ១០០% និង៧៥% សម្រាប់និស្សិតស្រ្តី និងនិស្សិតមកពីខេត្តដាច់ស្រយាល

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/01/2023

សាកលវិទ្យាល័យខេមតិចកំពុងបើកផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងសញ្ញាបត្រជាន់ខ្ពស់ចំនួន១០០កន្លែងសម្រាប់និស្សិតស្រ្តី និងនិស្សិតមកពីបណ្ដាខេត្តដាច់ស្រយាល ...

ឱកាស​សិក្សា​ជំនាញបច្ចេកទេស​ឥតបង់ថ្លៃ នៅ​វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនបាត់ដំបង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/12/2023

កម្មវិធីបណ្តុះបណ្តាល​ជំនាញវិជ្ជាជីវៈ និង​បច្ចេកទេស ដល់យុវជន​មក​ពី​គ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ប្រកាស​ជ្រើសរើសសិក្ខាកាម​ចូលសិក្សា​ជំនាញបច្ចេកទេសជាច្រើនកន្លែង នៅ​វិទ្យាស្ថាន​...

ក្រសួងមហាផ្ទៃ ជ្រើសរើសនិស្សិត និងសិស្សនគរបាលអាហារូបករណ៍ប្រចាំឆ្នាំចំនួន៤០០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/01/2026

ក្រសួងមហាផ្ទៃ​កាលពីដើមសប្តាហ៍​នេះ បានប្រកាស​ពីការប្រឡងប្រជែងជ្រើសរើសនិស្សិតនិងសិស្សនគរបាលអាហារូបករណ៍ប្រចាំឆ្នាំ ឱ្យចូលសិក្សាថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រនគរបាល ថ្នាក់សញ្ញាបត្រមធ្យមឯកទេសនគរបាល...

កម្មវិធីអាហារូបករណ៍ចេនហ្ស៊ី ផ្តល់អាហារូបករណ៍១០០% ដល់និស្សិតកំពុងសិក្សា​នៅ​សាកលវិទ្យាល័យធំៗ​ចំនួន៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/01/2025

និស្សិត​ដែល​កំពុងសិក្សា​នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ, សាកលវិទ្យាល័យ​ជាតិគ្រប់គ្រង និង​វិទ្យាស្ថាន​បច្ចេកវិទ្យាកម្ពុជា នឹងមានឱកាស​ទទួលបានអាហារូបករណ៍​១០០%រយៈពេល៤ឆ្នាំ..

ឱកាស​សម្រាប់យុវជន និស្សិត ចូលរួមសិក្ខាសាលាពាក់ព័ន្ធនឹង​កិច្ច​ការពាណិជ្ជកម្មនៅ​ប្រទេ​សចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/06/2024

ដើម្បីចូលរួម​អបអរសាទរ​ឆ្នាំ នៃការផ្លាស់ប្តូរ​ប្រជាជន និង​ប្រជាជន​កម្ពុជា-ចិន ឆ្នាំ២០២៤ សមាគមទំនាក់ទំនង​យុវជន​កម្ពុជា-ចិន (CCYA) និងសមាគម​និស្សិត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​ប្រជាមានិត​ចិន (ASCS)...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យឌីជីថលកម្ពុជាចំនួន៣០០នាក់ពី ស.ស.យ.ក រាជធានីភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/01/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យឌីជីថលកម្ពុជាចំនួន៣០០កន្លែង ពីសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីរដ្ឋាភិបាលរុស្ស៉ី ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/06/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលរុស្ស៉ី ប្រកាសបើកទទួលពាក្យអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅក្នុងប្រទេសរុស្ស៉ី សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់៧០កន្លែងពីកម្មវិធីអាហារូបករណ៍ CP ALL ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/04/2023

កម្មវីធីអាហារូបករណ៍ CP ALL បើកផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជា និងឡាវ សម្រាប់​ការ​សិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃឆ្នាំសិក្សា២០២៣ ។...

ក្រសួងអប់រំជ្រើសរើសនិស្សិត ១២០នាក់ ទៅសិក្សាថ្នាក់ក្រោយឧត្តមសិក្សា និងបរិញ្ញាបត្រ នៅ​ប្រទេស​វៀតណាម ក្នុងឆ្នាំសិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/03/2024

យោង​ទៅ​លើ​អនុស្សរណៈ នៃ​កិច្ច​ព្រមព្រៀង​ស្តីពី​កិច្ច​សហប្រតិបត្តិការ​អប់រំ រវាង​ក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រ​កម្ពុជា និង​ក្រសួងអប់រំ បណ្តុះបណ្តាល នៃសាធារណរដ្ឋសង្គមនិយម​វៀតណាម...