ការបណ្តុះកុមារ និង​យុវជន ពីចំណេះដឹងហិរញ្ញវត្ថុ ជួយ​ពួកគេ​កាត់បន្ថយគំនិតសម្ភារៈនិយម និងបណ្តុះផ្នត់គំនិតសហគ្រិនភាព

ចំណេះដឹងហិរញ្ញវត្ថុបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងជីវិតប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ឬអាចនិយាយបានថា ចំណេះដឹងមួយនេះ គឺជាបំណិនជីវិតដែលមនុស្សម្នាក់ៗត្រូវយកមកប្រើប្រាស់ ក្នុងការចាត់ចែង គ្រប់គ្រងធនធានលុយកាក់ ទ្រព្យសម្បត្តិឱ្យមានប្រសិទ្ធិភាព និងធ្វើឱ្យជីវិតរស់នៅប្រចាំថ្ងៃកាន់តែប្រសើរ។

លោក ទុំ តុលា នាយកសិក្សាធិការផ្នែកបំណិនជីវិត និង Leader in Me នៃបណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រប មានប្រសាសន៍ថា ជាទូទៅនៅពេលដែលកុមារ ឬក៏យុវជនមិនទាន់មានចំណេះដឹងហិរញ្ញវត្ថុ មិនទាន់មានទម្លាប់ក្នុងការប្រើប្រាស់លុយដ៏ត្រឹមត្រូវ ពួកគេងាយស្រួលក្នុងការធ្លាក់ចូលទៅក្នុងបំណុលអាក្រក់ ចូលចិត្តសម្ភារៈនិយម ហើយចំណាយលុយដោយគ្មានគោលដៅ ដែលវាជាហានិភ័យមួយសម្រាប់យុវជន ។

តាមប្រសាសន៍បញ្ជាក់របស់​លោក ទុំ តុលា បើក្រឡេកមើលទៅលើការសិក្សានៅពេលបច្ចុប្បន្ន យុវជនបានចំណាយរយៈពេល១២ឆ្នាំនៅក្នុងការសិក្សាពីកម្រិតបឋមសិក្សា រហូតដល់កម្រិតវិទ្យាល័យ ហើយអាចចំណាយរយៈពេល៤ឆ្នាំទៀតនៅកម្រិតសិក្សាថ្នាក់បរិញ្ញាបត្រ និងអាចបន្ត ២ ទៅ៣ឆ្នាំថែមទៀត នៅថ្នាក់អនុបណ្ឌិត ឬបន្តទៅកាន់ថ្នាក់បណ្ឌិត នៅក្នុងគោលបំណងប្រកបអាជីវកម្មខ្លួនឯង ឬទៅធ្វើការងារតាមជំនាញដែលខ្លួនប្រាថ្នា, តែជាចំណុចរួម យុវជនចង់មានសេរីភាពហិរញ្ញវត្ថុ ដូច្នេះប្រសិនបើពួកគេ​មិនមានចំណេះដឹងហិរញ្ញវត្ថុទេនោះ គឺពួកគេមិនអាចមានសេរីភាពហិរញ្ញវត្ថុបានឡើយ ។

បើតាមលោក ទុំ តុលា នៅក្នុងការគ្រប់គ្រងចាយវាយទៅលើហិរញ្ញវត្ថុ គឺមាន ៣ចំណុចសំខាន់ ទី១ បុគ្គលម្នាក់ៗត្រូវមានចំណេះដឹងហិរញ្ញវត្ថុ ដោយមានន័យថា យុវជនត្រូវដឹងថា តើរបស់ណាជារបស់តម្រូវការ ? តើរបស់ណាដែលជារបស់ចង់បាន? ហើយអ្វីជាទ្រព្យសម្បត្តិ និងអ្វីទៅជាទ្រព្យបំណុល ? ក្នុងនោះយុវជនក៏ត្រូវដឹងដែរថា តើការគ្រប់គ្រងចំណាយដោយរបៀបម៉េច ? ឬអាចនិយាយថា តើនៅពេលដែលគាត់មានលុយហើយ តើត្រូវចំណាយមុន ឬក៏សន្សំមុន ? ទី២ ត្រូវមានទម្លាប់ក្នុងការប្រើប្រាស់លុយដោយត្រឹមត្រូវ និងទី៣ គឺគ្រប់គ្រងសម្ពាធសម្ភារៈនិយម ។ លោក ទុំ តុលា មានប្រសាសន៍ថា សម្ពាធសម្ភារៈនិយម មិនមែនមានសម្រាប់តែកុមារ ឬយុវជននោះទេ សូម្បីតែមនុស្សចាស់ក៏មានបញ្ហានេះដែរ ដូច្នេះប្រសិនបើអ្នកទាំងអស់គ្នាមិនទទួលបានចំណេះដឹងដ៏ត្រឹមត្រូវ នោះនឹងធ្លាក់ចូលទៅក្នុងបំណុល ដែលនឹងមានបញ្ហានៅក្នុងផ្នែកហិរញ្ញវត្ថុ។

តើវ័យណាទើបអាចរៀនពីចំណេះដឹងហិរញ្ញវត្ថុបាន ?

នាយកសិក្សាធិការផ្នែកបំណិនជីវិតនៃបណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ មានប្រសាសន៍ថា នៅពេល​ដែលយើងនិយាយពីចំណេះដឹងហិរញ្ញវត្ថុ យើង​ត្រូវ​គិតអំពីបំណិនជីវិត ហើយ​បំណិនជីវិតគឺជាអ្វីដែលយើង​ប្រើប្រាស់រាល់ថ្ងៃ ដូចនេះ ការបង្រៀនពីចំណេះដឹងហិរញ្ញវត្ថុ គឺយើងអាចបង្រៀន​ចាប់តាំងពីកុមារ​មាន​អាយុ​៦ឆ្នាំទៅ ពោល​គឺនៅពេល​ដែលគាត់ចេះចាយលុយ ដើម្បី​ឱ្យ​គាត់អាច​គ្រប់គ្រងលុយ​ដោយ​ខ្លួនឯង។ « បំណិនជីវិត គាត់ត្រូវការចាយលុយរាល់ថ្ងៃ ប្រសិនបើគាត់មិន​មានចំណេះដឹងហិរញ្ញវត្ថុទេ ការចាយ​វាយលុយ​របស់គាត់គឺមិនមានគោលដៅច្បាស់លាស់ទេ… អញ្ចឹង​ទាល់តែ​យើង​បង្រៀនគាត់ពីតូចឡើងមក ដើម្បីឱ្យក្លាយជាទម្លាប់ ហើយ​គាត់អាចប្រើប្រាស់លុយប្រកបដោយប្រសិទ្ធភាពបាន» ។

យ៉ាងណាក៏ដោយ បើតាម​លោក ទុំ តុលា ប្រសិនបើ កុមារ ឬ​យុវជន ​ទទួលបាន​ចំណេះ​ដឹងពីហិរញ្ញវត្ថុ ​អាច​ប្រើប្រាស់វាក្នុងជីវិតប្រចាំថ្ងៃបាន នោះនៅពេលពួកគេធំឡើង ពួកគេអាចដឹកនាំខ្លួនឯង ដឹកនាំគ្រួសារបាន ព្រោះថា ឪពុកម្តាយមិនអាចតាមជួយជ្រោមជ្រែងពួកគាត់បានរហូតនោះទេ ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍កន្លែងស្នាក់នៅក្នុងទីក្រុងភ្នំពេញសម្រាប់ជនជាតិដើមភាគតិចឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/07/2025

សមាគមយុវជនជនជាតិដើមភាគតិចកម្ពុជា កំពុងប្រកាសផ្ដល់កន្លែងស្នាក់នៅសម្រាប់បេក្ខជនចំនួន២០រូប ដែលមិនមានលទ្ធភាពក្នុងអំឡុងពេលបន្តការសិក្សានៅទីក្រុងភ្នំពេញ តាមបណ្ដាវិទ្យាស្ថាន និងសាកលវិទ្យាល័យនានា សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។

អាហារូបករណ៍ថ្នាក់បណ្ឌិត សិក្សា​នៅសាកលវិទ្យាល័យ Standford សហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/08/2024

កម្មវិធីអាហារូបករណ៍ Knight-Hennessy បានប្រកាស​ផ្តល់អាហារូបករណ៍​១០០% សម្រាប់ថ្នាក់បណ្ឌិតចំនួន១០០កន្លែង ទៅសិក្សា​នៅសាកលវិទ្យាល័យ Stanford សហរដ្ឋអាមេរិក ដោយ​មានផ្តល់​ថ្លៃសិក្សា...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Chulalongkorn

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/04/2025

កម្មវិធីអាហារូបករណ៍ Chulalongkorn University’s Graduate Scholarship Program ប្រកាសជ្រើសរើស និស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់បេក្ខជនដែលជាពលរដ្ឋមកពីប្រទេស....

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រពីកម្មវិធីអាហារូបករណ៍ Erasmus University ប្រទេសហូឡង់ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រកម្មវិធីអាហារូបករណ៍ Erasmus University ពីក្រសួងអប់រំ វប្បធម៌ និងវិទ្យាសាស្ត្រហូឡង់ និងសាកលវិទ្យាល័យស្រាវជ្រាវហូឡង់ និងសាកលវិទ្យាល័យវិទ្យាសាស្ត្រអនុវត្ត...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ជ្រើសរើសបេក្ខជនសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈឥតគិតថ្លៃចំនួន៦៥៥នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/01/2025

ឱកាសសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈចំនួន៦៥៥កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសកំពង់ឆ្នាំង សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាជំនាញថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទស (បរិញ្ញាបត្ររង)...

ក្រសួងអប់រំជ្រើសរើសនិស្សិតអាហារូបករណ៍ ថ្នាក់បរិញ្ញាបត្រ ទៅសិក្សានៅ Southern University of Science and Technology ប្រទេសចិន សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/02/2026

ក្នុងឆ្នាំ២០២៦នេះ Southern University of Science and Technology (SUSTech) នៃសាធារណរដ្ឋប្រជាមានិតចិន បានផ្តល់ អាហារូបករណ៍ ចំនួន ១០កន្លែង ដល់និស្សិតកម្ពុជា ដើម្បីទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ...

ក្រសួងអប់រំ ផ្ដល់វគ្គបណ្តុះបណ្តាលជំនាញសរសេររបាយការណ៍ជាភាសាអង់គ្លេសសម្រាប់បុគ្គលិកអប់រំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/11/2023

ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយអង្គការ The Asia Foundation ដោយមានការគាំទ្រពីអង្គការ UNICEF បានប្រកាសផ្ដល់វគ្គបណ្តុះបណ្តាល ជំនាញសរសេរ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ៥០កន្លែង លើជំនាញបច្ចេកវិទ្យាឌីជីថល នៅ CADT

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/01/2026

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) ប្រកាស​ជ្រើសរើសនិស្សិតអាហារូបករណ៍ចំនួន ៥០ នាក់ ស្មើនឹង ២ ថ្នាក់ ដើម្បីសិក្សាថ្នាក់ បរិញ្ញាបត្រជាន់ខ្ពស់ ឯកទេសបច្ចេកវិទ្យាឌីជីថល ព្រមទាំងធ្វើការបណ្តុះបណ្តាលវិធីសាស្ត្របង្រៀនជំនាញបច្ចេកវិទ្យាឌីជីថល...