សកម្មភាពដែលយុវជនយុវនារីជាពុទ្ធសាសនិកត្រូវប្រតិបត្តិក្នុងថ្ងៃបុណ្យវិសាខបូជា

បុណ្យវិសាខបូជា ជាបុណ្យ​មួយ​ដ៏សំខាន់​បំផុត ដែល​ប្រទេស​អ្នកកាន់ព្រះពុទ្ធសាសនា និង​ពុទ្ធបរិស័ទ​ទូទាំងពិភពលោក ក៏​ដូចជា​កម្ពុជា តែង​ប្រារព្ធ​ធ្វើជា​រៀងរាល់ឆ្នាំ ដើម្បីរំលឹក​ដល់ព្រឹត្តិការណ៍​ដ៏ពិសេស​ចំនួន៣ ដែលទាក់ទងនឹងព្រះសម្មាសម្ពុទ្ធ គឺ ការ​ប្រសូត ការត្រាស់ដឹង និង​ការ​ចូល​និព្វាន។ តើក្នុងនាមជាពុទ្ធសាសនិកជនខ្មែរ យុវជន យុវនារី គួរ​ប្រតិបត្តិអ្វីខ្លះ​នៅ​ក្នុង​ថ្ងៃបុណ្យ​វិសាខបូជា?

ឯកឧត្តម ឆាត សុឆេត អ្នកនាំពាក្យ​ ក្រសួងធម្មការ និងសាសនា មានប្រសាសន៍ថា ថ្ងៃបុណ្យវិសាខបូជា ក៏ជាថ្ងៃដែលប្ររព្ធឡើងដើម្បីរំលឹកដល់ព្រឹត្តិការណ៍ចំនួន៣គឺ ទីមួយថ្ងៃដែលព្រះបរមពោធិសត្វទ្រង់ប្រសូត ទីពីរជាថ្ងៃដែលព្រះពុទ្ធទ្រង់ត្រាសដឹងឡើងនៅក្នុងលោក និងទីបីជាថ្ងៃដែលព្រះសម្មាសម្ពុទទ្រង់រំលត់ខណ្ឌចូលបរិនិពាន្ធ។ បើតាម​មន្រ្តីជាន់ខ្ពស់​ក្រសួងធម្មការ និង​សាសនារូបនេះថា នៅក្នុងថ្ងៃបុណ្យវិសាខបូជា យុវជន យុវនារី គ្រប់រូបដែលកាន់ព្រះពុទ្ធសាសនាគួររៀបចំខ្លួនឱ្យបានល្អដោយការស្លៀកពាក់សមរម្យ រៀបចំគ្រឿងសក្ការៈបូជាចំពោះព្រះរតនត្រៃក្នុងថ្ងៃបុណ្យវិសាខបូជា និងការចូលរួមរៀបចំផ្ទះសំបែង វត្តអារាម កន្លែងសក្ការៈបូជាផ្សេងៗ រៀបចំពាក្យស្លោកខ្លឹមសារអប់រំ​ ទង់ជាតិ ទង់សាសនា​ ទង់ព្រះមហាក្សត្រ ជាពិសេសគួរតែចូលរួមដង្ហែរនូវវិសាខបូជានេះ។ ឯកឧត្ដមបន្តថា អ្វីដែលកាន់តែសំខាន់នោះគឺ ចូលរួមបោសសម្អាតទីធ្លាវត្ត សមាទានសីល ស្ដាប់ព្រះសង្ឃចម្រើនព្រះបរិត្ត ធ្វើសម្មាធិ បង្ហោះគោម និងការសូត្របទផ្សេងៗក្នុងឱកាសបុណ្យវិសាខបូជា។

ឯកឧត្ដម ឆាត សុឆេត បន្ថែមថា ដើម្បីឱ្យថ្ងៃបុណ្យជាតិផ្សេងៗមានការចាប់អារម្មណ៍ និងអាចជាការចងចាំល្អៗសម្រាប់មនុស្សគ្រប់គ្នា យុវជនយុវនារីត្រូវដឹងថា ពិធីបុណ្យទាំងអស់នេះជាពិធីបុណ្យចែករំលែក ជាក់ស្ដែងពុទ្ធបរិស័ទ្ធទៅវត្តអារាមធ្វើបុណ្យថ្វាយទាន ម្ហូបអាហារ ដែលទាំងអស់នេះហើយជាការចែករំលែក។ ដូចនេះបុណ្យវិសាខបូជានេះ ជាបុណ្យបង្អោនចិត្តដោយសទ្ធាជ្រះថ្លា និងនាំគ្នាគោរពបដិបត្ដិបូជា ជាពិសេសគឺការអប់រំចិត្តរបស់ខ្លួនឯងឱ្យបានល្អដោយគោរពតាមឱវាទរបស់ព្រះពុទ្ធចំនួន៣គឺ ទីមួយមិនឱ្យធ្វើអំពើអាក្រក់ផ្សេងៗតាមកាយវិការចិត្ត ទីពីរធ្វើអំពើល្អឱ្យបានច្រើនតាមរយៈកាយវិការចិត្ត និងទីបីបុគ្គលគ្រប់រូបត្រូវសម្អាតចិត្តខ្លួនឯងឱ្យបានស្អាតផូរផង់។

« គ្រប់វត្តអារាមទាំងអស់ត្រូវរៀបចំព្រះឆាយាលក្ខណ៍របស់ព្រះអគ្គមហាសង្ឃរាជាធិបតីកិតិឧទ្ទេសបណ្ឌិត ទេព វង្ស ដើម្បីបូជានូវព្រះគិតគុណរបស់សម្ដេចឱ្យកាន់តែខ្ពង់ខ្ពស់រុងរឿងប្រសើរ»

ឯកឧត្តម ឆាត សុឆេត

ជាមួយគ្នានេះ ឯកឧត្ដមក៏​បានស្នើ​ដល់យុវជនយុវនារីដែលកាន់ព្រះពុទ្ធសាសនាទាំងអស់ គួរចាប់អារម្មណ៍ទៅលើការសិក្សា និងការចែករំលែកព្រះពុទ្ធវចនៈទៅកាន់បងប្អូនសាច់ញាតិទាំងអស់គ្នា និងសង្ឃឹមថា យុវជនគ្រប់រូបយកមេរៀនដែលជាទ្រឹស្ដីរបស់ព្រះពុទ្ធទៅគោរពប្រតិបត្តិដើម្បីបង្កើនសុភមង្គល ឧត្ដមភាព និងតម្លៃក្នុងជីវិត ជាពិសេសបង្កើតនូវសាមគ្គីភាពនៅក្នុងជីវិត។​​ ឯកឧត្តមក៏សង្ឃឹមដែរថា នឹងមានការចូលរួមពីសំណាក់យុវជនយុវនារីឱ្យបានច្រើនកុះករនៅក្នុងថ្ងៃបុណ្យវិសាខបូជា។

គួរបញ្ជាក់ថា សម្រាប់ពិធីបុណ្យវិសាខបូជា ឆ្នាំនេះ នឹង​ប្រព្រឹត្តទៅនៅថ្ងៃ១៥កើត ខែពិសាខ ដែល​ត្រូវ​នឹង​ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ ។ ដើម្បីធ្វើ​ឱ្យ​ពិធីបុណ្យវិសាខបូជាកាន់តែមានភាពអធិអធម ក្រសួងធម្មាការ និងសាសនា បានធ្វើសេចក្ដីណែនាំទៅដល់​មន្ទីរធម្មការ និង​សាសនា គ្រប់រាជធានី ខេត្ត ត្រូវ​សហការជាមួយសាលាគណ និង​រដ្ឋបាល​រាជធានីខេត្ត ដើម្បីធ្វើការផ្សព្វផ្សាយ​ពីខ្លឹមសារស្តីពី បុណ្យវិសាខបូជា ដល់ប្រជាពុទ្ធបរិស័ទ និងយុវជន​គ្រប់មជ្ឈដ្ឋាន​ឱ្យ​បានយល់ជ្រួតជ្រាប​អំពីអត្ថន័យ នៃពិធីបុណ្យវិសាខបូជា, បំផុស​ឱ្យ​គ្រប់វត្តអារាម រៀបចំពិធីបុណ្យវិសាខបូជា​ឱ្យ​បានមហោឡារិក ស្របតាមទំនៀម​ទម្លាប់ ប្រពៃណីជាតិ និងព្រះពុទ្ធសាសនា, គ្រប់វត្ត មណ្ឌល​វិបស្សនាធុរៈ និង​អាស្រមព្រះពុទ្ធសាសនា ត្រូវ​បោស​សម្អាតទីធ្លា ព្រះវិហារ កុដិ ឧបដ្ឋានសាលា និង​កន្លែង​គោរពសក្តារៈបូជា ព្រមទាំង​តុបតែង​លម្អផ្កាភ្ញី បំភ្លឺភ្លើង ចងបដា ដែលមាន​រូប​ភាពព្រះពុទ្ធទ្រង់​ប្រសូតិ ត្រាស់ដឹង បរិនិព្វាន និង​ចងទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ ព្រមទាំង​បដា​ពាក្យស្លោកផ្សេងៗ ត្រូវ​រៀបចំ​ឱ្យ​មានពិធីចម្រើន​ព្រះបរិត្ត សម្តែង​ព្រះធម៌ទេសនា និង​ដឹកនាំពុទ្ធបរិស័ទសូធ្យធម៌បទ ធ្វើសមាធិកម្មដ្ឋានជាដើម៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាស​ទទួលបានអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ China Three Gorges

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/04/2023

សាកលវិទ្យាល័យ China Three Gorges នៃប្រទេសចិន បានប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ចំនួន០៥...

អាហារូបករណ៍ ADB-Korea Fellowship Program ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់​នៅ​ប្រទេស​កូរ៉េ សម្រាប់មន្រ្តីរាជការកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/02/2026

ធនាគារ អភិវឌ្ឍន៍អាស៊ី (ADB) សហការជាមួយរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ បានផ្តល់នូវកម្មវិធីអាហារូបករណ៍ ADB-Korea Fellowship Program (KFP) សម្រាប់ឆ្នាំសិក្សា២០២៦ ដែលមានគោលបំណង ពង្រឹងសមត្ថភាពមន្ត្រីរាជការមកពី...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីរដ្ឋាភិបាលរុស្សីឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត និងថ្នាក់ឯកទេស(Specialist)ចំនួន៤០កន្លែងនៅសហព័ន្ធរុស្សីពីកម្មវិធីអាហារូបករណ៍...

អាហារូបករណ៍ ១៥០កន្លែង ពីវិទ្យាស្ថានវីឌីស៊ី សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/10/2025

វិទ្យាស្ថានវីឌីស៊ី បានប្រកាស​ផ្តល់អាហារូបករណ៍​ដល់​សិស្ស​និស្សិត​ចំនួន ១៥០កន្លែង សម្រាប់​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​រង និង​ថ្នាក់បរិញ្ញាបត្រ តាមរយៈកម្មវិធីអាហារូបករណ៍​អភិសន្តិបណ្ឌិត

ឱកាស​សិក្សា​អាហារូបករណ៍​ចំនួន​២០កន្លែង​នៅ​សាកលវិទ្យាល័យ​ក្រចេះ​ឆ្នាំ​សិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/11/2024

ឱកាស​ទទួល​បានការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​ចំនួន២០​កន្លែង​នៅ​សាកលវិទ្យាល័យ​ក្រចេះ សម្រាប់​ឆ្នាំសិក្សា​២០២៤-២០២៥។ អាហារូបករណ៍​ផ្ដល់​ជូន​ការ​សិក្សា​ពី​គម្រោង...

អាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យ Saskatchewan ប្រទេសកាណាដាឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/06/2023

ឱកាសសិក្សាអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Saskatchewan នៃប្រទេសកាណាដាឆ្នាំសិក្សា២០២៤ ។ ...

អាហារូបករណ៍ថ្នាក់ភាសាចិននៅសាធារណរដ្ឋប្រជាមានិតចិនចំនួន៥០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/12/2023

សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិត(ស.ន​.ក.ច) មានកិត្តិយសជូនដំណឹងដល់សាធារណៈជន ជាពិសេសសិស្ស-និស្សិតអំពីអាហារូបករណ៍ថ្នាក់ភាសាចិន...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Debrecen ប្រទេសហុងគ្រី ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/05/2025

កម្មវិធីអាហារូបករណ៍ University of Debrecen Scholarship ប្រកាសផ្ដល់អាហារូបករណ៍ដល់និស្សិតអន្តរជាតិ ស្នើពាក្យដើម្បីសិក្សាថ្នាក់ឧត្ដមសិក្សា នៅសាកលវិទ្យាល័យ Debrecen នៃទីក្រុង Debrecen ប្រទេសហុងគ្រី...

ក្រសួងទេសចរណ៍​ផ្តល់អាហារូបករណ៍១០កន្លែង នៅវិទ្យាស្ថានទេសចរណ៍​សៀងហៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/01/2023

ក្រសួងទេសចរណ៍​កម្ពុជា បានប្រកាស​ទៅ​ដល់​សិស្ស និស្សិត បុគ្គលិក​ជំនាញ​ទេសចរណ៍ និង​មន្រ្តីរាជការ​ក្រសួងទេសចរណ៍​ទាំងអស់ ពីការផ្តល់អាហារូបករណ៍​ចំនួន​១០កន្លែង...