យុវជនកម្ពុជាមួយ​ក្រុម​បង្ហាញពីការស្ម័គ្រចិត្តជួយ​បង្រៀន​សិស្ស​នៅ​តាមជំរុំជនភៀសសឹក

យុវជនស្ម័គ្រចិត្ត​កម្ពុជា​សម្រាប់វិស័យអប់រំ ដែលមាន​សមាជិក​ប្រមាណជាង៥០នាក់ បានបង្ហាញអំពីការស្ម័គ្រចិត្ត​ចុះទៅ​កាន់តំបន់ជំរុំជនភៀសសឹក ដើម្បីជួយ​បង្រៀន​សិស្ស​នៅ​តាមជំរុំ។ ការ​បង្ហាញអំពីបំណងនេះ​បានធ្វើ​ឡើង​ក្នុង​ជំនួប​ជាមួយ​លោកបណ្ឌិត កាន់ ពុទ្ធី ប្រធាន​នាយកដ្ឋាន​បឋមសិក្សា នៃក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃម្សិលមិញ (២៩ កក្កដា)។

កញ្ញា តាន់ ម៉ាលីស អ្នកទំនាក់ទំនងសាធារណៈ នៃក្រុម​យុវជន​ស្ម័គ្រ​ចិត្ត​កម្ពុជា​សម្រាប់​វិស័យ​អប់រំ លើកឡើងថា ក្រុមរបស់នាងដែល​មានសមាជិកស្នូល​ប្រមាណជាង ៥០នាក់ គ្រោង​នឹង​ចុះ​ទៅជួយ​តាម​មូលដ្ឋានសំខាន់ៗ​ចំនួនពីរ រួមមាន តំបន់​ក្នុង​ខេត្ត​ឧត្តរមានជ័យ និង​ខេត្ត​ព្រះវិហារ ដែល​មាន​ចំនួនជនភៀសសឹក​ច្រើនជាងគេ និងមានសាលារៀន ព្រមទាំងទីតាំងបង្រៀនរងផលប៉ះពាល់ធ្ងន់ធ្ងរ។

បើតាមកញ្ញា ម៉ាលីស សកម្មភាពសំខាន់ដែលក្រុមរបស់នាងនឹងធ្វើ គឺចុះ​ទៅ​កាន់ទីតាំង​ជំរុំ​ជនភៀសសឹក ដើម្បី​លើកទឹកចិត្ត​ដល់ប្អូនៗ​សិស្សានុសិស្ស នៅ​តាម​ទីតាំង​សុវត្ថិភាព ដែលងាយរងគ្រោះ​ដោយ​ការ​ប៉ះទង្គិច​ផ្លូវ​ចិត្ត​តាម​រយៈសកម្មភាពផ្សេងៗ, ​ផ្គត់ផ្គង់​ជា​សៀវភៅ សម្ភារៈសិក្សា​ចាំបាច់ សម្រាប់​បន្ត​ការ​សិក្សា​ជាបណ្តោះអាសន្ន ហើយ​ពិសេស​គឺការ​ចុះ​ជួយ​បង្រៀន​នៅតាមជំរុំ ដោយផ្តោត​លើ​ថ្នាក់បឋមសិក្សា។

យ៉ាងណាក៏ដោយ បច្ចុប្បន្ន​ក្រុម​យុវជនស្ម័គ្រចិត្ត​កម្ពុជា​សម្រាប់វិស័យអប់រំ ក្រុម​តែកៀរគរថវិកា និងជំនួយពីសប្បុរសជន ព្រមទាំងកៀរគរយុវជនស្ម័គ្រចិត្ត​បន្ថែមទៀត ហើយ​គ្រោង​នឹងធ្វើសកម្មភាព​ឆាប់ៗ​នេះ។

លោកជំទាវបណ្ឌិត ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា ក្រសួងអប់រំ យុវជន និងកីឡា អបអរសាទរ ក៏ដូចជាសូមថ្លែងអំណរគុណទៅប្អូនៗជាអ្នកស្ម័គ្រចិត្តទាំងអស់ដែលបានចូលរួមចូលជួយជ្រោមជ្រែងប្អូនៗសិស្សានុសិស្សដើម្បីឱ្យពួកគាត់ទទួលបាននូវការអប់រំបន្ថែម។ ទន្ទឹមគ្នានេះ នៅក្នុងកាលៈទេសៈដែលសាលារៀនកំពុងតែប្រឈម ដោយសាលារៀនជាច្រើននៅតាមខេត្តប្រចាំព្រំដែនទាំង៥ កំពុងតែបិទទ្វារ។

អ្នកនាំពាក្យក្រសួងអប់រំ បញ្ជាក់ថា នេះគឺជាកត្តាដែលបង្ហាញអំពីការសាមគ្គីភាព និងការជួយជ្រោមជ្រែងគ្នាទៅវិញទៅមក ដើម្បីឱ្យប្អូនៗបន្តទទួលបានចំណេះដឹង និងអនាគតល្អ ហើយក្លាយជាធនធានមនុស្សក្នុងការអភិវឌ្ឍប្រទេសជាតិនៅពេលខាងមុខ។

បើតាមលោកជំទាវបណ្ឌិត ឃួន វិច្ឆិកា ក្រសួងអប់រំ ក៏បានធ្វើការងារជាមួយដៃគូជាច្រើនទាំងគ្រឹះស្ថានសាធារណៈ ក៏ដូចជាឯកជន ដើម្បីធ្វើយ៉ាងណាបន្តគាំទ្រប្អូនៗឱ្យបានចូលរៀន ជាពិសេសសម្រាប់មន្ទីរខេត្តក្រុងនានា ក្រសួងក៏បានធ្វើការជាមួយ ដើម្បីឱ្យប្អូនៗដែលភៀសសឹកអាចចុះឈ្មោះចូលរៀន ហើយក៏បានសហការជាមួយសាលានានា ដើម្បីបង្រៀនតាមអនឡាញ ក្នុងនោះនាយកដ្ឋានជំនាញក៏បានបញ្ជូនឯកសារស្វ័យសិក្សា ក៏ដូចជាការរៀនតាមវីដេអូនានានៅក្នុងកម្មវិធីសិក្សាឌីជីថលរបស់ក្រសួងផងដែរ។

យោង​តាម​របាយការណ៍​ដែលចេញផ្សាយ​ដោយ​ក្រសួងការពារជាតិ ជម្លោះប្រដាប់អាវុធតាមព្រំដែន​រវាង​ប្រទេស​កម្ពុជា និងថៃ បានធ្វើ​ឱ្យ​មានជនភៀសសឹកប្រមាណជាង១៦ម៉ឺននាក់ ដោយក្នុងនោះ​សាលារៀន​ប្រមាណ ៦០៥ ត្រូវ​បិទទ្វារ ព្រមទាំងប្អូនៗ កុមារ និងសិស្សានុសិស្សរងគ្រោះប៉ះពាល់ដល់ការសិក្សាប្រមាណ ១៥ម៉ឺននាក់៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សា​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ឥតគិតថ្លៃពីវិទ្យាស្ថានពហុបច្ចេកទេស​ខេត្តព្រះសីហនុ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/12/2023

វិទ្យាស្ថានបច្ចេកទេស​ខេត្តព្រះសីហនុ បានប្រកាស​ផ្តល់​អាហារូបករណ៍ ១០០ភាគរយ សម្រាប់វគ្គសិក្សា​កម្រិតសញ្ញាបត្របច្ចេកទេស និង​វិជ្ជាជីវៈ ១ (C1) ដោយសិក្សា​រយៈពេល​៤ខែ ដោយ​ឥតគិតថ្លៃ។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យក្យូតូពីកម្មវិធី ADB-JSP ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/07/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យក្យូតូពីកម្មវិធីអាហារូបករណ៍ ADB-JSP ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនប្រជាជន...

សាកលវិទ្យាល័យ​ស៊ុនយ៉ាតសេន ប្រទេសចិន ផ្តល់អាហារូបករណ៍​១០កន្លែង​សម្រាប់​និស្សិត​កម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/02/2023

ក្រោម​កម្មវិធី «2023 Sun Yat-sen University Belt and Road Schoiarship Program for International Students» សាកលវិទ្យាល័យ​ស៊ុន​យ៉ាតសេន​នៅទីក្រុងក្វាងចូវ ប្រទេសចិន...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅអាល្លឺម៉ង់ ពីកម្មវិធី Neudert-Foundation ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/11/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសអាល្លឺម៉ង់សម្រាប់ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍ Neufert Founation Scholarship 2026។ អាហារូបករណ៍ផ្ដល់ការសិក្សារយៈពេល ១ឆ្នាំ ទៅ២ឆ្នាំ តាមកម្មវិធីសិក្សា។

អាហារូបករណ៍ស្រាវជ្រាវក្រោយឧត្ដមសិក្សានៅសាកលវិទ្យាល័យ Sydney ប្រទេស​អូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/09/2023

ឱកាសសិក្សាអាហារូបករណ៍ស្រាវជ្រាវក្រោយឧត្ដមសិក្សាសម្រាប់អន្តរជាតិនៅសាកលវិទ្យាល័យSydny ប្រទេសអូស្រ្តាលីឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ជាការផ្ដល់ឱ្យពីសាកលវិទ្យាល័យSydny...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Western Australia ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/06/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Western Australia សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍សិក្សាជាប្រភេទអាហារូបករណ៍ ពេញលេញសម្រាប់និស្សិតអន្តរជាតិ ដែលជាបេក្ខជនជ័យលាភីអាហារូបករណ៍។

អាហារូបករណ៍ផ្លាស់ប្ដូរការសិក្សានៅប្រទេសកូរ៉េពី Global Korea Scholarship ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/01/2026

ឱកាសទៅផ្លាស់ប្ដូរការសិក្សានៅប្រទេសកូរ៉េ ពីកម្មវិធីអាហារូបករណ៍ Global Korea Scholarship សម្រាប់ឆ្នាំសិក្សា២០២៦។ កម្មវិធីអាហារូបករណ៍នឹងគាំទ្រពេញលេញលើបេក្ខភាពអាហារូបករណ៍ក្នុងរយៈពេលផ្លាស់ប្ដូរការសិក្សា...

សាលាមធ្យមវិចិត្រសិល្បៈជ្រើសរើសសិស្សចូលរៀនឥតគិតថ្លៃសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/09/2023

សាលាមធ្យមសិក្សាវិចិត្រសិល្បៈនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈប្រកាសប្រលងជ្រើសរើសសិស្សានុសិស្សសិក្សាជំនាញសិល្បៈឥតគិតថ្លៃឆ្នាំសិក្សា ២០២៣-២០២៤...

អាហារូបករណ៍នៅសាកលវិទ្យាល័យ Zhejiang Normal ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/12/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ Zhejiang Normal នៃសាធារណរដ្ឋប្រជាមានិតចិន សម្រាប់ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិន CSC Type B។



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *