អង្គការទស្សនៈពិភពលោក អំពាវនាវឱ្យនៅបន្តការការពារកុមារ ខណៈមានភាពធូរស្រាលជម្លោះព្រំដែន

ការប៉ះទង្គិចនៅតាមបណ្តាយព្រំដែនកម្ពុជា-ថៃ កាលពីពេលកន្លងទៅថ្មីៗនេះ បានធ្វើឱ្យមានការជម្លៀសប្រជាពលរដ្ឋ និងការបិទទ្វារសាលារៀនរាប់រយកន្លែងជាបណ្តោះអាសន្ន នៅក្នុងខេត្តដែលរងផលប៉ះពាល់។ ទន្ទឹមគ្នានេះ អង្គការទស្សនៈពិភពលោក បន្តអំពាវនាវឱ្យមានការការពារ និងថែរក្សាសុខុមាលភាពកុមារជាបន្ទាន់ក្នុងគ្រាដែលមានវិបត្តិនេះ រួមមាន ការធានាឱ្យមានលទ្ធភាពទទួលបានសេវាចាំបាច់ ដូចជា សុខាភិបាល ការអប់រំ និងការគាំទ្រផ្លូវចិត្តជាដើម។

លោក នី សុផារ៉ាន់ នាយកប្រតិបត្តិអង្គការទស្សនៈពិភពលោកអន្តរជាតិ ប្រចាំនៅកម្ពុជា មានប្រសាសន៍ថា ទោះបីស្ថានការណ៍មានភាពធូរស្រាល យើងនៅតែត្រៀមខ្លួនរួចជាស្រេច ដើម្បីឆ្លើយតបបន្ថែម ប៉ុន្តែយើងក៏មិនអាចធ្វើតែម្នាក់ឯងបាននោះដែរ។ លោក នី សុផារ៉ាន់ ក៏បានអំពាវនាវដល់ដៃគូ អ្នកឧបត្ថម្ភ និងសហគមន៍អន្តរជាតិ បន្តគាំទ្រ ដើម្បីការពារជីវិតធានាបានលទ្ធភាពទទួលបានជំនួយ និងគាំទ្រដល់អ្នករងគ្រោះផ្លូវចិត្ត ដោយសារវិបត្តិនេះ។

លោក នី សុផារ៉ាន់ នាយកប្រតិបត្តិអង្គការទស្សនៈពិភពលោកអន្តរជាតិ ប្រចាំនៅកម្ពុជា

អង្គការទស្សនៈពិភពលោក បានចាប់ផ្តើមការឆ្លើយតបបន្ទាន់ និងសហការជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន និងអ្នកស្ម័គ្រចិត្តយុវជន ដើម្បីផ្តល់ជំនួយសង្គ្រោះបន្ទាន់។ លោក នី សុផារ៉ាន់ បន្តថា ក្នុងពេលមានវិបត្តិ អាទិភាពរបស់យើង គឺធានាថា កុមារគ្រប់រូបទទួលបានការគាំទ្រ ការការពារ និងគ្មានកុមារណាម្នាក់ត្រូវបានទុកចោលឡើយ។

​”យើងឃើញផ្ទាល់ពីផលប៉ះពាល់ដ៏ធ្ងន់ធ្ងរទៅលើកុមារ និងគ្រួសាររបស់ពួកគេ។ កែវភ្នែករបស់កុមារដែលបង្ហាញពីភាពភ័យខ្លាចក្នុងសភាពកំពុងរត់គេចខ្លួន គឺជារឿងមួយរំឭកយើងថា ពួកគាត់ជាក្រុមដែលងាយរងគ្រោះបំផុត នៅពេលមានជម្លោះកើតឡើង”

បន្តការការពារកុមារខណៈមានភាពធូរស្រាលជម្លោះព្រំដែន

នៅខណៈពេលនេះ អង្គការទស្សនៈពិភពលោក បាននិងកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដៃគូអភិវឌ្ឍន៍ និងអង្គការមូលដ្ឋាន ដើម្បីពង្រឹកកិច្ចខិតខំប្រឹងប្រែងក្នុងការផ្តល់ការគាំទ្រផ្លូវចិត្ត និងធានាសុវត្ថិភាពសម្រាប់កុមារដែលត្រូវបានផ្លាស់ទីដោយសារជម្លោះព្រំដែន។

គួរជំរាបជូនថា គិតត្រឹមថ្ងៃទី២៩ ខែកក្កដា ឆ្នាំ ២០២៥ អង្គការទស្សនៈពិភពលោក បានផ្តល់ជំនួយជាអាហារ និងសម្ភារៈ ទឹកស្អាត និងអនាម័យ (WASH) ការការពារកុមារ និងការអប់រំ តាមរយៈការបង្កើតទីកន្លែងកុមារមេត្រីជាបណ្តោះអាសន្ន ការផ្តល់ការគាំទ្រផ្លូវចិត្ត និងសម្ភារៈអប់រំ និងកីឡាកម្សាន្តនានា នៅតាមមណ្ឌលសុវត្ថិភាពចំនួន ៥៦ ដោយនៅក្នុងនោះ ១៣នៅខេត្តសៀមរាប ២៨នៅខេត្តបន្ទាយមានជ័យ និង ១៥ នៅខេត្តព្រះវិហារ សម្រាប់គ្រួសារចំនួន ៨ ៣៧៥ គ្រួសារ ដែលមានប្រជាពលរដ្ឋចំនួន ២៩៤០០ នាក់ ក្នុងនោះមានកុមារប្រមាណ ១១៧០០នាក់៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱ​កាស​អាហារូបករណ៍​សម្រាប់​យុវជន​ដែល​មក​ពី​គ្រួសារ​ក្រីក្រ ​និង​ងាយ​រង​ហានិភ័យ​នៅក្នុង​ខេត្ត​សៀមរាប ​នៅ​វិទ្យាស្ថាន​ ​NPIA​ ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/07/2026

វិទ្យាស្ថាន​ជាតិពហុ​បច្ចេក​ទេស​អង្គរ (NPIA) នៃក្រសួង​ការងារ និងបណ្ដុះ​បណ្ដាល​ជំនាញវិជ្ជាជីវៈ ផ្ដល់ជូន​អាហា​រូបករណ៍​សម្រាប់​យុវ​ជន និង​ពលរដ្ឋ​នៅក្នុង​ខេត្តសៀមរា​បសរុបជាង១ពាន់នាក់ ផ្ដោត​លើជំនាញ​ចំនួន...

អាហារូបករណ៍ ទៅសិក្សានៅ University of Bath ប្រទេស​អង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/05/2026

តាម​រយៈ​កម្មវិធី អាហារូបករណ៍ Bath International Excellence Scholarship នៅ​ឆ្នាំ​២០២៦ នេះ​ សាកលវិទ្យាល័យ​ University of Bath ចក្រភពអង់គ្លេស​ នឹង​ផ្តល់​អាហារូបករណ៍​ដល់​និស្សិត​អន្តរ​ជាតិ​ឆ្នើម...

ក្រសួង​ប្រៃសណីយ៍​ ​ប្រកាស​ផ្តល់​អាហារូបករណ៍​​ទេពកោសល្យ​ឌីជីថល​តេជោ ​២៥​កន្លែង​ ​លើ​ជំនាញ​ «​វិទ្យាសាស្ត្រ​កុំព្យូទ័រ​កង់​ទិច​» ​នៅ​សាកលវិទ្យាល័យ​ ​AUPP​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/08/2026

​ដើម្បី​ឆ្លើយតប​ទៅនឹង​ការ​វិវត្ត​យ៉ាង​រហ័ស​នៃ​បច្ចេកវិទ្យា​ឌីជីថល ​និង​ការ​អភិវឌ្ឍ​មូលធន​មនុស្ស​ក្នុង​យុគសម័យ​ថ្មី​ ​និង​ក្នុង​គោលបំណង​ជំរុញ​កំណើន​សេដ្ឋកិច្ច​ ​ការ​ប្រកួតប្រជែង​ផ្នែក​បច្ចេកវិទ្យា​

វិទ្យាស្ថាន​បច្ចេកទេស​ឧស្សាហកម្ម ផ្តល់​អាហារូបករណ៍​សិក្សា​ជំនាញ​បច្ចេកទេស​ឥតគិតថ្លៃ ១០៧៤កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/11/2024

វិទ្យាស្ថាន​បច្ចេកទេស​ឧស្សាហកម្ម ប្រកាស​ពី​ការ​ផ្តល់​អាហារូបករណ៍​ឥតបង់ថ្លៃ ចំពោះ​ការរៀន​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ កម្រិត​សញ្ញាបត្រ​ជាន់ខ្ពស់បច្ចេកទេស និងសញ្ញាបត្រ​បច្ចេកទេស និង​វិជ្ជាជីវៈ ២ និង៣ សរុបចំនួន ១០៧៤នាក់។

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ៣០០កន្លែងពីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោឆ្នាំសិក្សា ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/12/2023

ឱកាសទទួលបានអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រចំនួន៣០០កន្លែងពីកម្មវិធីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោថ្នាក់បរិញ្ញាបត្រឆ្នាំសិក្សា២០២៤ ពីសម្ដេចអគ្គ...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារផ្ដល់អាហារូបករណ៍វគ្គជំនាញ ១២០កន្លែង ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/05/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារ បានប្រកាសផ្ដល់ជូនអាហារូបករណ៍ ១០០% ក្រោមកម្មវិធីអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ (TVET) ១.៥លាននាក់ ចំនួន១២០កន្លែង...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Beijing University of Technology ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/05/2023

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិន បានប្រកាស់ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសិក្សានៅសាកលវិទ្យាល័យ...

អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិត ផ្នែកវេជ្ជសាស្ត្រ នៅប្រទេសជប៉ុន រយៈពេល៦ឆ្នាំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 08/07/2026

អាហារូបករណ៍សិក្សាពេញថ្លៃផ្នែកវិជ្ជសាស្ត្រ នៅប្រទេសជប៉ុន សម្រាប់ឆ្នាំសិក្សា២០២៧-២០៣៥

ឱកាសសម្រាប់និស្សិតជំនាញនីតិសាស្រ្ត និងព័ត៌មានវិទ្យា ចូលហាត់ការនៅអគ្គលេខាធិការដ្ឋានក្រសួងអប់រំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/04/2026

ជាឱកាស​សម្រាប់​និស្សិតទាំងពីរភេទ​ដែល​កំពុងសិក្សា​ជំនាញនីតិសាស្រ្ត និង​ព័ត៌មានវិទ្យា, អគ្គលេខាធិការដ្ឋាន ក្រសួងអប់រំ យុវជន និងកីឡា កំពុងជ្រើសរើស​មន្រ្តីហាត់ការ​មក​បម្រើ​ការងារ​ចំនួន ៨រូប ក្នុងនោះជំនាញ​នីតិសាស្រ្ត​...





អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *