៩ចំណុចបង្ហាញថាអក្ខរកម្មឌីជីថលជួយដល់ជីវភាពរស់នៅប្រចាំថ្ងៃ

ភ្នំពេញ- យោងតាមអង្គការ UNESCO “អក្ខរកម្មឌីជីថល” សំដៅដល់សមត្ថភាពក្នុងការប្រើប្រាស់បច្ចេកវិទ្យា និងឧបករណ៍ឌីជីថល ដើម្បីស្វែងរក ប្រើប្រាស់គ្រប់គ្រង វាយតម្លៃបង្កើតនិងចែករំលែកព័ត៌មានដោយសុវត្ថិភាព និងមានភាពត្រឹមត្រូវ ដែលទាមទារទាំងជំនាញបច្ចេកទេស និងការយល់ដឹង ដើម្បីធ្វើឱ្យសកម្មភាពសេដ្ឋកិច្ច-សង្គមកាន់តែប្រសើរ។

ទន្ទឹមគ្នានេះ អក្ខរកម្មឌីជីថលមានអត្ថប្រយោជន៍ជួយដល់ជីវភាពរស់នៅប្រចាំថ្ងៃ រួមមាន ពង្រឹងទំនាក់ទំនង សន្សំសំចៃពេលវេលា និងថវិកា បង្កើនសុវត្ថិភាព ពង្រឹងការសិក្សា បង្កើនឱកាសការងារ ទទួលបានព័ត៌មានថ្មីៗ បង្កើនផលិតភាព និងប្រសិទ្ធភាពការងារ បង្កើនការលក់ និងជួយដល់កំណើនសេដ្ឋកិច្ចជាតិ។ នេះបើតាមការចេញផ្សាយរបស់មជ្ឈមណ្ឌលកម្ពុជា ៤.០ ។

ទី១. ពង្រឹងទំនាក់ទំនង ៖ ជំនាញអក្ខរកម្មឌីជីថលអាចជួយឱ្យយើងចេះទំនាក់ទំនងជាមួយគ្រួសារ, មិត្តភក្តិ, មិត្តរួមការងារ និងអ្នកដទៃទៀតតាមប្រព័ន្ធអនឡាញបានយ៉ាងងាយស្រួល។ ទន្ទឹមគ្នានេះ ការចេះប្រើប្រាស់អ៊ីម៉ែល បណ្តាញសង្គមមួយចំនួន ដូចជា Facebook, Instagram, Telegram និង Skype ជាដើម អាចឱ្យយើងប្រាស្រ័យទាក់ទងគ្នាបានយ៉ាងលឿន និងងាយស្រួលទោះស្ថិតនៅឆ្ងាយពីគ្នាយ៉ាងណាក៏ដោយ។

ទី២. សន្សំសំចៃពេលវេលា និងថវិកា ៖ កាលណាបុគ្គលមានបំណិនអក្ខរកម្មឌីជីថល អាចមានសមត្ថភាពបញ្ជាទិញទំនិញតាមប្រព័ន្ធអនឡាញដោយពុំចាំបាច់ធ្វើដំណើរឆ្ងាយ និងទទួលបានការដឹកជញ្ជូនដល់ទីតាំងផ្ទាល់ ព្រមទាំងអាចទូទាត់ប្រាក់តាមបែបឌីជីថល។ លើសពីនេះ ការប្រើប្រាស់សេវាធនាគារតាមរយៈកម្មវិធីទូរស័ព្ទ ស្វែងរកការងារតាមប្រព័ន្ធអឺនធឺណិត និងទទួលបានសេវាកម្មនានាតាមប្រព័ន្ធអនឡាញអាចជួយសន្សំសំចៃពេលវេលា និងថវិកាព្រមទាំងសម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃ។

ទី៣. បង្កើនសុវត្ថិភាព ៖ ទន្ទឹមនឹងការផ្តល់ភាពងាយស្រួល បច្ចេកវិទ្យាក៏អាចបង្កហានិភ័យមួយចំនួន ដូចជា ការបន្លំ (Phishing) ការលួចព័ត៌មានផ្ទាល់ខ្លួន មេរោគ និងការបោកបញ្ឆោតតាមប្រព័ន្ធអឺនធឺណិតជាដើម។ ដូច្នេះ ការយល់ដឹងពីរបៀបការពារខ្លួនពីការគំរាមកំហែងតាមប្រព័ន្ធអឺនធឺណិតពិតជាមានសារៈសំខាន់ណាស់។ ក្នុងន័យនេះ អក្ខរកម្មឌីជីថលអាចជួយឱ្យយើងមានសមត្ថភាព និងយល់ដឹងគ្រប់គ្រាន់ក្នុងការការពារពាក្យសម្ងាត់ និងព័ត៌មានផ្ទាល់ខ្លួន ក៏ដូចជាចេះប្រើប្រាស់កម្មវិធីកម្ចាត់មេរោគ (Anti-virus Software)ក្នុងកុំព្យូទ័រ និងធ្វើបច្ចុប្បន្នភាពកម្មវិធីទាំងនោះ។

ទី៤. ពង្រឹងការសិក្សា ៖ សិស្សដែលមានជំនាញអក្ខរកម្មឌីជីថលអាចពង្រឹងគុណភាពកិច្ចការសាលារបស់ពួកគេតាមរយៈការប្រើប្រាស់ធនធាននៅលើបណ្តាញអឺនធឺណិត ដូចជា ការស្វែងរកតាមរយៈ Google វីដេអូបង្រៀន បណ្ណាល័យអេឡិចត្រូនិក និងការប្រើប្រាស់អ្វីម៉ែលសម្រាប់ឆ្លើយឆ្លងជាមួយគ្រូជាដើម។ មិនតែប៉ុណ្ណោះ ជាមួយនឹងចំណេះដឹងក្នុងការប្រើប្រាស់គេហទំព័រ និងកម្មវិធីទូរស័ព្ទ យើងអាចសិក្សារៀនសូត្រពេញមួយជីវិតបានតាមរយៈការប្រើប្រាស់គេហទំព័រ និងកម្មវិធីទូរស័ព្ទមួយចំនួន ដូចជា Khan Academy, YouTube, Lynda, edX, Coursera, Udemy និងTed.com ជាដើម។

ទី៥. បង្កើនឱកាសការងារ ៖ បច្ចុប្បន្ននេះ ការងារដែលតម្រូវឱ្យបុគ្គលិកមានជំនាញអក្ខរកម្មឌីជីថលបានកើនឡើងជាលំដាប់ និងបានក្លាយជាតម្រូវការដ៏ចាំបាច់មួយ ហើយអ្នកដែលមានជំនាញអក្ខរកម្មឌីជីថលច្បាស់លាស់តែងទទួលបានប្រាក់ខែខ្ពស់។ ដូច្នេះ ជំនាញអក្ខរកម្មឌីជីថលអាចជួយបង្កើនឱកាសការងារ និងជម្រើសការងារកាន់តែប្រសើរសម្រាប់មនុស្សគ្រប់គ្នា។ មិនតែប៉ុណ្ណោះការជ្រើសរើសបុគ្គលិកក្នុងពេលបច្ចុប្បន្នភាគច្រើនត្រូវបានធ្វើឡើងតាមប្រព័ន្ធអឺនធឺណិត ដែលតម្រូវឱ្យអ្នកស្វែងរកការងារ ត្រូវចេះស្វែងរក និងដាក់ពាក្យសុំការងារតាមប្រព័ន្ធអនឡាញ។

ទី៦. ទទួលបានព័ត៌មានថ្មីៗ ៖ ជាមួយនឹងជំនាញអក្ខរកម្មឌីជីថល យើងអាចមានសមត្ថភាពទទួលបានព័ត៌មានទាក់ទងនឹងព្រឹត្តិការណ៍កើតឡើងថ្មីៗជុំវិញពិភពលោក ព័ត៌មានកីឡា ព័ត៌មានចរាចរណ៍ និងការព្យាករណ៍អាកាសធាតុជាដើម តាមប្រព័ន្ធអឺនធឺណិតបានយ៉ាងរហ័ស និងងាយស្រួល។ មិនតែប៉ុណ្ណោះ ជំនាញអក្ខរកម្មឌីជីថលក៏អាចជួយឱ្យយើងចេះត្រិះរិះពិចារណាក្នុងការវាយតម្លៃប្រភពព័ត៌មានមុននឹងជឿជាក់ ឬចែករំលែកបន្ត។

ទី៧. បង្កើនផលិតភាព និងប្រសិទ្ធភាពការងារ ៖ ជំនាញអក្ខរកម្មឌីជីថលអនុញ្ញាតឱ្យយើងចេះប្រើប្រាស់បច្ចេកវិទ្យាដើម្បីបង្កើនប្រសិទ្ធភាពការងារ ទាំងការងារជាលក្ខណៈបុគ្គល និងការងារជាក្រុម។ ទន្ទឹមគ្នានេះ យើងអាចប្រើប្រាស់បច្ចេកវិទ្យាមួយចំនួន ដូចជា ស្វ័យប្រវត្តិកម្មអ៊ីម៉ែល ប្រព័ន្ធគ្រប់គ្រងឯកសារ កម្មវិធីគ្រប់គ្រងធនធានមនុស្ស ឧបករណ៍វិភាគទិន្នន័យ និងកម្មវិធីគណនេយ្យជាដើម ដើម្បីសម្រួលដំណើរការការងារ ចំណេញពេលវេលា និងកាត់បន្ថយកំហុសជាយថាហេតុ ដើម្បីជួយបង្កើនផលិតភាព និងប្រសិទ្ធភាពការងារ។

ទី៨. បង្កើនការលក់៖ អក្ខរកម្មឌីជីថលអាចជួយឱ្យអាជីវកម្មនានាបង្កើនការលក់ដោយសារតែអាជីវកម្មទាំងនោះមានសមត្ថភាពក្នុងការធ្វើទីផ្សារតាមបែបឌីជីថល ក្រោមទម្រង់ជាការផ្សព្វផ្សាយវីដេអូ ការផ្សព្វផ្សាយតាមគេហទំព័រ និងបណ្តាញសង្គមល្បីៗ និងការធ្វើទីផ្សារតាមអ៊ីម៉ែលជាដើម។

ទី៩. ជួយដល់កំណើនសេដ្ឋកិច្ចជាតិ៖ អក្ខរកម្មឌីជីថលអាចជួយជំរុញផលិតភាព និងនវានុវត្តភាពស្ទើរតែគ្រប់វិស័យសេដ្ឋកិច្ច និងសង្គម រួមមាន វិស័យផលិតផលកម្ម និងសេវាកម្មនានា វិស័យពាណិជ្ជកម្ម និងការវិនិយោគ ក៏ដូចជាការតភ្ជាប់ខ្សែច្រវាក់ផលិតកម្ម និងខ្សែច្រវាក់តម្លៃនៅក្នុងកម្រិតតំបន់ និងកម្រិតសកលលោក។ កត្តាទាំងនេះបង្ហាញឱ្យឃើញថាអក្ខរកម្មឌីជីថលពិតជាជួយទ្រទ្រង់ដល់កំណើនសេដ្ឋកិច្ចជាតិ ពិសេសសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍។

គួរបញ្ជាក់ថា អក្ខរកម្មឌីជីថល ផ្តោតលើចំណុចសំខាន់ចំនួន៤ រួមមាន ទី១. ចេះស្វែងរកព័ត៌មានត្រឹមត្រូវលើអ៊ីនធឺណិត ទី២. ចេះប្រើប្រាស់ និងចែករំលែកព័ត៌មានតាមអនឡាញ ទី៣. យល់ដឹងពីសុវត្ថិភាពនៃបច្ចេកវិទ្យា និងទី៤. បង្កើតមាតិកាឌីជីថល និងចែករំលែកប្រកបដោយក្រមសីលធម៌៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Leed នៃចក្រភពអង់គ្លេសឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យLeed ពីកម្មវិធីអាហារូបករណ៍ Leed Scholarship 2024 សម្រាប់សិក្សាផ្នែកគណនេយ្យ ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់វិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/11/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងប្រកាសជ្រើសរើស សិស្សានុសិស្ស និងសាធារណៈជន ចូលសិក្សាជំនាញវិជ្ជាជីវៈ សម្រាប់ថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ (C1 ១,៥លាននាក់) ចំនួន៩០០នាក់។

ឱកាសចូលរួមកម្មវិធីសិក្ខាសាលាអន្តរជាតិ “The 5th ROK-Mekong Youth Group Workshop” នៅប្រទេសកូរ៉េខាងត្បូង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/06/2026

ជាឱកាស​សម្រាប់យុវជន​កម្ពុជាក្នុងការ​ផ្លាស់ប្តូរ​ការ​សិក្សា​ទៅក្រៅប្រទេស ពេលនេះ ក្រសួងការបរទេសនៃសាធារណរដ្ឋកូរ៉េ (ROK) បានប្រកាសបើកទទួលពាក្យសុំសម្រាប់ការ​ចូលរួមកម្មវិធីសិក្ខាសាលាក្រុមយុវជនកូរ៉េ-មេគង្គ លើកទី៥ ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និង​បរិញ្ញាបត្រជាន់ខ្ពស់ ១០កន្លែង​នៅ​សាកលវិទ្យាល័យលីមកុកវីង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/12/2023

ជាឱកាស​សម្រាប់សិស្សនិស្សិត​ដែលកំពុងស្វែង​រក​អាហារូបករណ៍​សិក្សាថ្នាក់បរិញ្ញាបត្រ និង​បរិញ្ញាបត្រជាន់ខ្ពស់ នៅ​សាកលវិទ្យាល័យ​លីមកុកវីង ពេលនេះ គណៈកម្មាធិការអាហារូបករណ៍...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ១៥កន្លែង នៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/10/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១៥កន្លែងនៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។

អាហារូបករណ៍ថ្នាក់ស្រាវជ្រាវនៅសាកលវិទ្យាល័យ Caltech នារដូវក្តៅឆ្នាំ 2025

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/01/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ស្រាវជ្រាវនៅ California Institute of Technology នៃសាកលវិទ្យាល័យ Caltech សហរដ្ឋអាមេរិក នារដូវក្ដៅសម្រាប់ឆ្នាំសិក្សា២០២៥...

អាហារូបករណ៍ China University of Petroleum ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/12/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅ China University of Petroleum សម្រាប់ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍ China Scholarship Council (CSC)។

ឱកាសសិក្សាអាហារូបករណ៍សិក្សាជំនាញវិស្វករថែទាំយន្តហោះពីកម្មវិធី Wefly Scholarship នៅប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/02/2023

ឱកាសទទួលបានអាហារូបករណ៍ចាប់ពី៣០% ៥០% និង១០០% សិក្សាលើជំនាញវិស្វករថែទាំយន្តហោះពីកម្មវិធីអាហារូបករណ៍ Wefly Scholarship Program...

រៀន​ជំនាញ​បច្ចេកទេស​ ​១៣​ជំនាញ​ ​ឥត​គិត​ថ្លៃ​ ​នៅ​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្ត​កំពង់ឆ្នាំង​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/07/2026

​សម្រាប់​យុវជន ​ក៏​ដូចជា​ប្រជាពលរដ្ឋ​ទូទៅ​ដែល​កំពុង​ស្វែងរក​ការ​សិក្សា​ជំនាញ​បច្ចេកទេស ​ពេលនេះ​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្ត​កំពង់ឆ្នាំង​ ​កំពុង​ជ្រើសរើស​សិស្ស​ឱ្យ​ចូល​រៀន​ជំនាញ​បច្ចេកទេស​ និង​វិជ្ជាជីវៈ​ ​ទៅ​លើ​ ​១៣​ជំនាញ​ដោយ​ឥត​គិត​ថ្លៃ​...