ក្រសួងអប់រំទទួលសៀវភៅសិក្សាភាសារអង់គ្លេសជាង ១ម៉ឺនប្រាំពីរពាន់ក្បាលពីវិស័យឯកជន

ភ្នំពេញ – ក្រសួងអប់រំ យុវជន និងកីឡា បានទទួលសៀវភៅសិក្សាភាសារអង់គ្លេសសម្រាប់សិស្សកម្រិតថ្នាក់បឋមសិក្សា និងមធ្យមសិក្សាចំនួនជាង ១ម៉ឺនប្រាំពីរពាន់ក្បាលពីវិស័យឯកជន ដើម្បីចែកជូនសិស្សានុសិស្សនៅតាមសាលាដាច់ស្រយាល និងសាលាដែលមានតម្រូវការសៀវភៅជាភាសាអង់គ្លេស។ ពិធីប្រគល់និងទទួលសៀវភៅនេះ បានធ្វើឡើងកាលពីថ្ងៃចន្ទ នៅទីស្តីការក្រសួងអប់រំ យុវជន និងកីឡា ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្ដីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា សៀវភៅភាសាអង់គ្លេសទាំងនេះ នឹងចែកជូននៅតាមសាលារៀននៅក្នុងស្រុកកងមាស ខេត្តកំពង់ចាម សាលារៀនជំនាន់ថ្មីនៃវិទ្យាល័យព្រះស៊ីសុវត្ថិ និងសាលារៀនមួយចំនួនតាមរាជធានី និងបណ្តាខេត្ត ដើម្បីចែកឱ្យសិស្សានុសិស្សសិក្សារៀនសូត្រ និងបំប៉នសមត្ថភាពភាសាបរទេសរបស់ពួកគេ ។

ចំណែកលោក ម៉េង ហៀង អគ្គនាយកក្រុមហ៊ុនម៉ូនូមែនប៊ុក បានឱ្យដឹងថា អំឡុងវិបត្តិកូវីដ-១៩ សិស្សនិស្សិតភាគច្រើនបានទទួលសេវាបង្រៀន និងរៀនតាមវិធីសាស្រ្តថ្មី (Online )ដោយឡែកសិស្សានុសិស្សនៅជនបទអាចជួបប្រទះបញ្ហាប្រឈមលើលទ្ធភាពទទួលសេវាអប់រំ ដោយសារកង្វះគ្រឿងអេឡិចត្រូនិក និងសៀវភៅសិក្សា ។

អគ្គនាយកក្រុមហ៊ុនម៉ូនូមែនប៊ុក បានបញ្ជាក់ថា កាលពីឆ្នាំ២០២១ កន្លងទៅក្រុមហ៊ុនម៉ូនូមែនប៊ុក បានបរិច្ចាកសៀវភៅសិក្សាភាសាអង់គ្លេសចំនួន ១ម៉ឺនប្រាំបីពាន់ក្បាលជូនដល់សាលារៀននៅស្រុកសូត្រនិគម ខេត្តសៀមរាប ស្រុកកោះសូទិន និងស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ព្រមទាំងបណ្តាអង្គការមួយចំនួន ដូចជា World Vision Cambodia, អង្គការ Children’s Fund និងស្ថានទូតអូស្រ្តាលីជាដើម ។ សូមជម្រាបថា សៀវភៅសិក្សាភាសាអង់គ្លេសចំនួន ១ម៉ឺនប្រាំពីរពាន់ប្រាំរយក្បាល ដែលក្រុមហ៊ុនម៉ូនូមែនប៊ុក ប្រគល់ជូនក្រសួងអប់រំ យុវជន និងកីឡា គិតជាទឹកប្រាក់ស្មើប្រមាណ ១០ម៉ឺនដុល្លារអាមេរិក ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ចំនួន២៣០កន្លែងនៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី ពី ស.ស.យ.ក រាជធានីភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី ចំនួន២៣០កន្លែង ពីសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំ...

វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ ផ្ដល់ការសិក្សាជំនាញ TVET ២៤០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/06/2025

ឱកាសរៀនជំនាញវិជ្ជាជីវៈ (TVET) សម្រាប់សិស្សានុសិស្ស និងសាធារណៈជន ដោយឥតគិតថ្លៃចំនួន២៤០០កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសអង្គរសម្រាប់វគ្គសិក្សាថ្មី។ អាហារូបករណ៍ផ្ដល់ឱ្យសិក្សាពេញលេញ ពីរាជរដ្ឋាភិបាល...

សាកលវិទ្យាល័យ​ស៊ុនយ៉ាតសេន ប្រទេសចិន ផ្តល់អាហារូបករណ៍​១០កន្លែង​សម្រាប់​និស្សិត​កម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/02/2023

ក្រោម​កម្មវិធី «2023 Sun Yat-sen University Belt and Road Schoiarship Program for International Students» សាកលវិទ្យាល័យ​ស៊ុន​យ៉ាតសេន​នៅទីក្រុងក្វាងចូវ ប្រទេសចិន...

CGTI កម្ពុជាផ្ដល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់ចំនួន១១០កន្លែងសម្រាប់​ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/01/2023

វិទ្យាស្ថានបណ្ដុះបណ្ដាលវិស័យកាត់ដេរនៅកម្ពុជា ហៅកាត់ថា CGTI បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់ចំនួន១១០កន្លែង...

បណ្ដុំអាហារូបករណ៍សិក្សានៅសាកលវិទ្យាល័យ American University of Dubai ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/01/2026

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម ពីបណ្ដុំអាហារូបករណ៍ជាច្រើនដែលផ្ដល់ឱ្យពេញលេញ និងដោយផ្នែក។ កម្មវិធីសិក្សាផ្ដល់ឱ្យតាមរយៈអាហារូបករណ៍...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ពីរដ្ឋាភិបាលប៊ែលហ្សិកឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/06/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលប៊ែលហ្សិក ប្រកាសជ្រើសរើសនិស្សិតអន្តរជាតិសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងវគ្គបណ្ដុះបណ្ដាលផ្សេងៗ នៅសាកលវិទ្យាល័យជាច្រើនក្នុងប្រទេសប៊ែលហ្សិកសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។

ឱកាសសិក្សាអាហារូបករណ៍ KOICA-GIST ប្រទេសកូរ៉េ ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/03/2023

កម្មវិធីអាហារូបករណ៍ពេញលេញ KOICA-GIST កំពុងផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅវិទ្យាស្ថានបច្ចេកវិទ្យា Gwanju នៃប្រទេស​កូរ៉េ ...

នូវែលសេឡង់ ជ្រើសរើសមន្ត្រីរាជការកម្ពុជា ៤ រូប សិក្សាវគ្គបណ្ដុះបណ្ដាលខ្លី ក្រោមប្រធានបទ “Public Health Management ASEAN Online 2026”

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 07/07/2026

នូវែលសេឡង់ នឹងជ្រើសរើសមន្ត្រីរាជការកម្ពុជា ៤ រូប សិក្សាវគ្គបណ្ដុះបណ្ដាលរយៈពេលខ្លី ក្រោមប្រធានបទ "Public Health Management ASEAN Online 2026"