វេទិកាយុវជន និងធុរកិច្ច ឆ្នាំ២០២៥ ទទួលបាន​ការគាំទ្រពីសិស្ស និស្សិត និងសាធារណជន

វេទិកាយុវជន និង​ធុរកិច្ច​ឆ្នាំ២០២៥ ដែល​រៀបចំ​ឡើង​ដោយ​ក្រុមយុវជន នៃក្លឹបធុរកិច្ច (Business Society) របស់សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ ក្រោម​មូលបទ បម្លែងវិបត្តិជាឱកាស ៖ «លើកតម្កើងអត្តសញ្ញាណជាតិខ្មែរ និងលើកកម្ពស់សក្ដានុពលយុវជនតាមរយៈពាណិជ្ជកម្មក្នុងស្រុក» (Turning Crisis into Opportunities: Shaping Cambodianess and Empowering Youth Through Local Business) ដែលបានប្រព្រឹត្តឡើងកាលពីថ្ងៃសុក្រ ថ្ងៃទី២១ ខែ វិច្ឆិកា ឆ្នាំ ២០២៥ កន្លងទៅមជ្ឈមណ្ឌលបច្ចេកវិទ្យា (AUPP Tech Center) នៃសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ ទទួលបានការគាំទ្រគួរជាទីកត់សម្គាល់ ដោយមានការ​ចូលរួមពីសិស្ស-និស្សិត និងសាធារណជន​ជាង ៣០០នាក់។

ក្រុមយុវជន នៃក្លឹបធុរកិច្ច (Business Society) នៃសាកលវិទ្យាអាមេរិកកាំងភ្នំពេញ ត្រូវ​បានបង្កើតឡើងក្នុងគោលបំណងជំរុញ លើកទឹកចិត្ត និងប្រមូលផ្ដុំយុវជនពោរពេញដោយទេពកោសល្យ ជាពិសេសផ្នែកជំនាញធុរកិច្ចដើម្បីទទួលបានឱកាសស្វែងយល់ ចែករំលែកបទពិសោធន៍ ចំណេះដឹង និងទស្សនៈផ្ទាល់ខ្លួន ក្នុងគោលបំណងចម្បងធំមួយ គឺរួមចំណែកលើកស្ទួយខឿនសេដ្ឋកិច្ចប្រទេសកម្ពុជា ស្របតាមយុទ្ធសាស្រ្តរាជរដ្ឋាភិបាលដឹកនាំដោយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

បញ្ហាដែលកំពុងកើតឡើងនៅក្នុងសង្គមបច្ចុប្បន្ន ពិសេសបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ ដែលនាំឱ្យមានការសម្ដែងការមិនពេញចិត្ត និងពហិការផលិតផលនានា បានជំរុញឱ្យក្រុមការងាររៀបចំ «វេទិកាយុវជននិងធុរកិច្ច ឆ្នាំ២០២៥» ឡើង ក្នុងគោលបំណងជំរុញនូវឆន្ទៈ មនសិការ និងស្មារតីស្នេហាជាតិ និងលើកកម្ពស់ចំណេះដឹងអំពីសហគ្រិនភាព នវានុវត្តន៍ និងការអភិវឌ្ឍជំនាញ ដើម្បីចាប់យកកាលានុវត្តភាពថ្មីៗ សម្រាប់យុវជនខ្មែរគ្រប់រូប។

ក្នុងនោះផងដែរ វេទិកាមួយនេះទទួលបានការចូលរួមពីសំណាក់វត្តមាន ឯកឧត្តមសំ សិទ្ធិស័ក្តិ អនុរដ្ឋលេខាធិការនៃក្រសួងពាណិជ្ជកម្ម និងជាតំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម អមដោយការចូលរួមពីសំណាក់ លោកស្រីបណ្ឌិត លិន កន្និកា និង លោកបណ្ឌិត Keith Sharp អនុប្រធាននៃសាកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ។

ទន្ទឹមនឹងនេះ នៅក្នុងកម្មវិធីក៏ទទួលបានការចូលរួមពីវាគ្មិនកិត្តិយស ឧកញ៉ា ប៉ិច បូឡែន ប្រធានសមាគម​សហគ្រិន​វ័យក្មេងកម្ពុជា ដែលចូលរួម ចែករំលែកជុំវិញប្រធានបទ ៖ «លើកកម្ពស់សក្ដានុពលយុវជន ដើម្បីអនាគតពាណិជ្ជកម្មកម្ពុជា» ដោយ ឧកញ៉ាប្រធាន បានលើកឡើងចំណុចជាច្រើនជុំវិញគន្លឹះក្នុងការចាប់យកអាជីវកម្មបង្កើតថ្មី ការតាមដានដោយយកចិត្តទុកដាក់លើស្ថានភាពសេដ្ឋកិច្ច និងឱកាសវិនិយោគមួយចំនួន ដែលអ្នកចូលរួមអាចទទួលបានការយល់ដឹងដោយផ្ទាល់អំពីការត្រៀមលក្ខណៈសម្រាប់អនាគតនៃឧស្សាហកម្មនិងពាណិជ្ជកម្មរបស់កម្ពុជា។

ពិសេសជាងនេះទៅទៀត យើងបានរៀបចំនូវកិច្ចពិភាក្សាដ៏មានសារសំខាន់ ដោយមានការអញ្ជើញចូលរួម៖

  • លោក ជា សុខហ៊ី បីល នាយកគ្រប់គ្រងក្រុមហ៊ុន Omohub និង TedxPhnom Penh
  • លោក ញ៉ែម ដាវីត អ្នកឯកទេសអភិវឌ្ឍន៍ជំនាញ នៃមូលនិធិអភិវឌ្ឍន៍ជំនាញ
  • កញ្ញា ដែក ដារី ស្ថាបនិក 360 Events
  • លោកបណ្ឌិត Sing Ong Yu ព្រឹទ្ធបុរសមហាវិទ្យាល័យធុរកិច្ច និងគ្រប់គ្រង

ដោយបានចែករំលែកនិងពិភាក្សាទៅលើបានផ្ដល់នូវទំនុកចិត្តដល់យុវជនកម្ពុជាក្នុងការពង្រឹងអត្តសញ្ញាណជាតិនិងមោទនភាពជាតិរបស់យើងតាមរយៈសហគ្រិនភាព នវានុវត្តន៍ និងឌីជីថល។

គោលបំណងសំខាន់របស់ វេទិកាយុវជន និងធុរកិច្ច គឺ លើកកម្ពស់ចំណេះដឹងទាក់ទងនឹងសហគ្រិនភាព ការច្នៃប្រឌិត និងការអភិវឌ្ឍជំនាញ ដើម្បីចាប់យកឱកាសថ្មីៗសម្រាប់យុវជនកម្ពុជា។ ដោយយើងជឿជាក់យ៉ាងមុតមាំថា “មានតែការរួបរួមគ្នា ទើបយើងរឹងមាំ” ជាពិសេសក្នុងនាមយុវជនជំនាន់ក្រោយ យើងសង្ឃឹមថាកម្មវិធីនេះនឹងផ្តល់តម្លៃក្នុងការលើកស្ទួយអត្តសញ្ញាណជាតិខ្មែរយើង និងទទួលបានការចូលរួមយ៉ាងច្រើនពីសហគ្រិន អាជីវកម្មថ្មី សិស្ស និស្សិត និងសាធារណជនពីគ្រប់មជ្ឈដ្ឋាន៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ Unpad ASEAN Scholarship ថ្នាក់អនុបណ្ឌិត សិក្សានៅសាកលវិទ្យាល័យ UNIVERSITAS PADJADJARAN ប្រទេសឥណ្ឌូណេសុី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/10/2025

កម្មវិធីអាហារូបករណ៍ Unpad ASEAN (UAS) ដែលជាគំនិតផ្តួចផ្តើមរបស់សាកលវិទ្យាល័យ Padjadjaran (Universitas Padjadjaran) គាំទ្រដល់បុគ្គល និងអ្នកជំនាញឆ្នើមមកពីបណ្តាប្រទេសអាស៊ានដើម្បីបន្តការសិក្សាថ្នាក់...

វិទ្យាស្ថានពហុបច្ចេកទេសតេជោសែនស្វាយរៀងជ្រើសរើសយុវជនចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/03/2025

វិទ្យាស្ថានពហុបច្ចេកទេសតេជោសែនស្វាយរៀង ប្រកាសជ្រើសរើស សិស្សានុសិស្ស និងសាធារណៈជន ចូលសិក្សាជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃ។ ការសិក្សាផ្ដល់ជូនក្រោមកម្មវិធីសិក្សា ១លាន៥សែននាក់ ដែលគាំទ្រដោយរាជរដ្ឋាភិបាលកម្ពុជា។

បណ្ឌិត្យសភានគរបាលកម្ពុជា ជ្រើសរើសនិស្សិតចូលសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់វិទ្យាសាស្ត្រនគរបាល ជំនាន់ទី១៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/03/2025

បណ្ឌិតសភានគរបាលកម្ពុជា នៃក្រសួងមហាផ្ទៃ ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ វិទ្យាសាស្ត្រនគរបាល ជំនាន់ទី១៣ សិក្សារយៈពេល២ឆ្នាំ។ ការសិក្សាផ្ដោតលើជំនាញចំនួន២ គឺ ជំនាញស៊ើបអង្កេតព្រហ្មទណ្ឌ ជំនាញគ្រប់គ្រង...

ក្រសួងការងារ​ផ្តល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ជំនាញ Animation ទៅ​សិក្សា​នៅប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/04/2024

តាមរយៈ​កិច្ច​សហការ​រវាង​ក្រសួងការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង CIIC International Education Technology (Beijing) (CIICIE) នៃសាធារណរដ្ឋប្រជាមានិតចិន, ក្នុងឆ្នាំ​សិក្សា​២០២៤-២០២៥...

វគ្គបណ្តុះបណ្តាល “អក្ខរកម្មបញ្ញាសិប្បនិម្មិត (AI Literacy)” ដោយឥតគិតថ្លៃ សម្រាប់យុវជនកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/02/2026

ដើម្បីឆ្លើយតបទៅនឹងការរីកចម្រើន នៃបច្ចេកវិទ្យាឌីជីថល អង្គការខេប (KAPE) តាមរយៈគ្រូបង្គោល AI Ready ASEAN សហការជាមួយ នាយកដ្ឋានបរិវត្តកម្មឌីជីថល នៃក្រសួងអប់រំ យុវជន និងកីឡា និង ក្រុមប្រឹក្សាយុវជនអង្គការសហប្រជាជាតិ (UNYAP)

កម្មវិធីផ្លាស់ប្តូរវប្បធម៌ Autumn Korean Culture Camp 2024 នៅប្រទេសកូរ៉េខាងត្បូង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/07/2024

ជាឱកាសសម្រាប់សិស្សានុសិស្សក្នុងការសិក្សាស្វែងយល់អំពីវប្បធម៌ដ៏សម្បូរបែប និងទទួលយកបទពិសោធថ្មីៗនៅក្នុងប្រទេសកូរ៉េខាងត្បូងរយៈពេល ៦ ថ្ងៃ គឺចាប់ពីថ្ងៃទី១៧-២២ ខែវិច្ឆិកា ឆ្នាំ២០២៤...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅប្រទេសចិន ចំនួន១០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/04/2025

តាមរយៈសមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន (ACSC) បានប្រកាសជ្រើសរើសសិស្ស និស្សិតកម្ពុជា ឱ្យ​ទៅសិក្សាថ្នាក់បរិញ្ញាបត្រនៅក្នុងខេត្ត Hainan និងខេត្ត Yunnan នៃសាធារណរដ្ឋប្រជាមានិតចិន ចំនួន១០កន្លែង...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅអាល្លឺម៉ង់ ពីកម្មវិធី Neudert-Foundation ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/11/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសអាល្លឺម៉ង់សម្រាប់ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍ Neufert Founation Scholarship 2026។ អាហារូបករណ៍ផ្ដល់ការសិក្សារយៈពេល ១ឆ្នាំ ទៅ២ឆ្នាំ តាមកម្មវិធីសិក្សា។

អាហារូបករណ៍​សម្រាប់សិស្សមានជីវភាពលំបាក ចង់សិក្សា​នៅ​សាកលវិទ្យាល័យ និង​សាលា​ជំនាញបច្ចេកទេស ឆ្នាំសិក្សា​២០២៤-២០២៥ ពីអង្គការ​កុមារមេគង្គ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/04/2024

ឱកាសសម្រាប់ប្អូនៗថ្នាក់ទី១២ ដែលមានជីវភាពលំបាក និងមិនមានលទ្ធភាពរៀនបន្ត ហើយមានបំណងចង់បានអាហារូបករណ៍ពីអង្គការកុមារមេគង្គទៅសិក្សានៅសាកលវិទ្យាល័យ សាលាជំនាញឯកទេស....