ភ្នំពេញ – តាមរយៈយុទ្ធនាការស្វែងរកការគាំទ្រដល់ការបញ្ឈប់ការជួញដូរសាច់សត្វឆ្កែ និងឆ្មា ដែលធ្វើឡើងដោយអង្គការ Four Paws រយៈពេលជាងមួយឆ្នាំកន្លងទៅនេះ មានប្រជាពលរដ្ឋប្រមាណជា ១លានប្រាំសែននាក់ ឬស្មើប្រមាណ ១០%នៃប្រជាជនសរុប បានចុះហត្ថលេខាចូលរួមគាំទ្រ ។ នេះបើតាមការលើកឡើងរបស់កញ្ញា ថាន រដ្ឋានី មន្រ្តីកម្មវិធីថែទាំសត្វ របស់អង្គការ Four Paws។
បើតាមការស្រាវជ្រាវរបស់អង្គការ Four Paws បានរកឃើញថា នៅទូទាំងអាស៊ីមានសត្វឆ្កែ និងឆ្មាប្រមាណ ៣០លានក្បាល បានសម្លាប់យកសាច់នៅក្នុងមួយឆ្នាំៗ ក្នុងនោះសម្រាប់ប្រទេសកម្ពុជា មានសត្វឆ្កែ និងឆ្មាប្រមាណ ៣លានក្បាលក្នុងមួយឆ្នាំៗ សម្លាប់ដើម្បីយកសាច់បរិភោគ។ ខេត្តសៀមរាប ជាខេត្តប្រភពមួយដ៏ធំដែលផ្គត់ផ្គង់សាច់សត្វឆ្កែ និងឆ្មាទៅកាន់បណ្តារខេត្តផ្សេងៗទៀត។

កាលពីអំឡុងខែកក្កដា ឆ្នាំ២០២០ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តសៀមរាប បានចេញសេចក្តីជូនដំណឹង ដោយធ្វើការហាមឃាត់ការធ្វើអាជីវកម្មទិញ លក់ និងពិឃាតសត្វសុនខ (ឆ្កែ) ដោយថែមទាំងព្រមានចាត់វិធានការតាមច្បាប់ផងដែរ ចំពោះជនទាំងឡាយណាដែលនៅបន្តការដើរទាក់ លក់ ទិញ និងពិឃាតសត្វឆ្កែ ដើម្បីយកទៅធ្វើជាម្ហូបអាហារ ដោយផ្ទុយទៅនឹងសេចក្តីជូនដំណឹងនោះ។

យ៉ាងណាក៏ដោយ ក្រោយការចេញសេចក្តីជូនដំណឹងនោះ កញ្ញា ថាន រដ្ឋានី បានបញ្ជាក់ថា ការកាប់សម្លាប់សត្វឆ្កែ និងការលក់សាច់សត្វឆ្កែនៅភូមិសាស្រ្តខេត្តសៀមរាបមានការថយចុះ ប៉ុន្តែក៏នៅមានកន្លែងខ្លះនៅតែលួចលាក់ក្រោមរូបភាពផ្សេង។
“វាមានការថយចុះច្រើន ប៉ុន្តែកន្លែងខ្លះនៅបន្តធ្វើក្រោមផ្លាករូបភាពផ្សេងៗ ដោយពីមុនដាក់ស្លាកសាច់ពិសេស ប៉ុន្តែឥឡូវផ្លាស់ប្តូរ ដូច្នេះម៉ូយៗគេអាចស្គាល់ ប៉ុន្តែអ្នកធម្មតាអត់ដឹងទេ”
កញ្ញា ថាន រដ្ឋានី មន្រ្តីកម្មវិធីថែទាំសត្វ របស់អង្គការ Four Paws
មន្រ្តីកម្មវិធីថែទាំសត្វ របស់អង្គការ Four Paws បានបញ្ជាក់ថា គេបានរកឃើញទីតាំងពិឃាតសត្វឆ្កែប្រមាណ ២០ភាគរយ មានមេរោគផ្សេងៗ ពិសេសគឺមេរោគអាសន្នរោគ , ដូច្នេះ អ្នកបរិភោគសត្វឆ្កែ និងឆ្មាទាំងនោះ ប្រហែលជាមិនបានដឹងទេថា សាច់សត្វទាំងនោះអាចនឹងមានមេរោគ ដូច្នេះនៅពេលដែលពួកគាត់ទទួលទាន ពួកគាត់អាចនឹងឆ្លងមេរោគទាំងនោះ។

ជាមួយគ្នានេះដែរ កញ្ញា រដ្ឋានី ក៏បានអំពាវនាវឱ្យមានការចូលរួមពីប្រជាពលរដ្ឋទាំងអស់ ក្នុងការបញ្ឈប់សកម្មភាពជួញដូរសត្វឆ្កែ និងឆ្មា និងបង្កើនការស្រឡាញ់ទៅលើសត្វចិញ្ចឹមឱ្យកាន់តែច្រើនឡើង៕

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធី MOFCOM ២០២៥ នៅសាធារណរដ្ឋប្រជាមានិតចិន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 21/04/2025
តាមរយៈការផ្សព្វផ្សាយរបស់ ក្រសួងអប់រំ យុវជន និងកីឡា បុគ្គលិកអប់រំទាំងអស់នឹងមានឱកាសបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាធារណរដ្ឋប្រជាមានិតចិន ក្រោមកម្មវិធីអាហារូបករណ៍ MOFCOM...
សាកលវិទ្យាល័យខេមតិចផ្ដល់អាហារូបករណ៍ ១០០% និង៧៥% សម្រាប់និស្សិតស្រ្តី និងនិស្សិតមកពីខេត្តដាច់ស្រយាល
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 10/01/2023
សាកលវិទ្យាល័យខេមតិចកំពុងបើកផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងសញ្ញាបត្រជាន់ខ្ពស់ចំនួន១០០កន្លែងសម្រាប់និស្សិតស្រ្តី និងនិស្សិតមកពីបណ្ដាខេត្តដាច់ស្រយាល ...
ក្រសួងអប់រំជ្រើសរើសបេក្ខជនជាង៣ពាន់នាក់ឱ្យទទួលអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងថ្នាក់បរិញ្ញាបត្រ លើជំនាញបច្ចេកទេស និងវិជ្ជាជីវៈ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 27/10/2025
តាមរយៈកម្មវិធី Competency Based ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសជ្រើសរើសសិស្សានុសិស្សដែលបានប្រឡងជាប់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣ សរុបចំនួន ៣ ០២៥កន្លែង...
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Illinois Wesleyan នៃសហរដ្ឋអាមេរិក ឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 19/10/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Illinois Wesleyan នៃសហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៣-២០២៤។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាដល់និស្សិតទូទាំង....
វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺប្រកាសផ្ដល់ការបណ្ដុះបណ្ដាលវិជ្ជាជីវៈកម្រិត១ដោយឥតបង់ថ្លៃ ៧៧៥កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 02/06/2025
វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺបានប្រកាសផ្ដល់ជូនអាហារូបករណ៍ ១០០% សម្រាប់ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈកម្រិត១ ចំនួន៧៧៥កន្លែង ដល់ក្រុមយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ...
ក្រសួងប្រៃសណីយ និងទូរគមនាគមន៍ ផ្ដល់អាហារូបករណ៍១០០% សិក្សាវគ្គខ្លីផ្នែកសន្តិសុខបច្ចេកវិទ្យា
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 07/06/2023
ក្រសួងប្រៃសណីយ និងទូរគមនាគមន៍ប្រកាសផ្ដល់អាហារូបករណ៍ ១០០% ចំនួន៤០កន្លែងសម្រាប់ការសិក្សាផ្នែកសន្តិសុខបច្ចេកវិទ្យា ។ ជំនាញដែល...
អាហារូបករណ៍៥០កន្លែងសិក្សានៅសាកលវិទ្យាល័យខេមរៈថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ឆ្នាំ២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 16/12/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ៥០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥ នៅសាកលវិទ្យាល័យខេមរៈ តាមរយៈគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត...
អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសចំនួន៥៥កន្លែងពី វិទ្យាស្ថានបណ្ដុះបណ្ដាលវិស័យកាត់ដេរ (CGTI) ឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 14/11/2023
ឱកាសសិក្សាអាហារូបករណ៍ជំនាញបច្ចេកទេសពីវិទ្យាស្ថានបណ្ដុះបណ្ដាលវិស័យកាត់ដេរនៅកម្ពុជា ឬហៅថា CGTI ប្រកាស់ផ្ដល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់ចំនួន៥៥កន្លែង...


























