កុមារមត្តេយ្យនិងបឋមសិក្សាជិត ១លាននាក់បានទទួលអាហារូបត្ថម្ភនៅតាមសាលារៀន

ភ្នំពេញ – កម្មវិធីផ្ដល់អាហារតាមសាលារៀន បានផ្តល់ផលដល់កុមារថ្នាក់មត្តេយ្យសិក្សា និងបឋមសិក្សាជិត ១លាននាក់ នៅតាមសាលារៀនចំនួនជាង ១ពាន់សាលា ក្នុងខេត្តចំនួន ១០ ។ ទន្ទឹមគ្នានេះនៅឆ្នាំ ២០២២ សាលារៀនចំនួន ២៩០សាលានឹងផ្តល់ថវិកាគាំទ្រដោយរាជរដ្ឋាភិបាល និង៨២៣ សាលាទៀត នឹងបន្តគាំទ្រដោយកម្មវិធីស្បៀងអាហារពិភពលោក។ នេះបើតាមប្រសាសន៍របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ក្នុងទស្សនកិច្ចផ្តល់អាហារតាមសាលារៀនប្រគល់សម្ភារគាំទ្រដល់កម្មវិធីចំនួន៨៥សាលា នៅសាលាបឋមសិក្សាដូនឳ ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប កាលពីម្សិលមិញ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់រដ្ឋាភិបាលនិងប្រជាជនសហរដ្ឋអាមេរិក តាមរយៈមូលនិធិ McGovern-Dole និងក្រសួងកសិកម្មសហរដ្ឋអាមេរិក (USDA) ដែលបានផ្តល់ថវិកាប្រមាណ ៨៤លានដុល្លារ ចាប់តាំងពី២០០១រហូតមកទល់បច្ចុប្បន្ន ។ ឯកឧត្តមបណ្ឌិតសភាចារ្យ បន្តថា មូលនិធីនេះ ចូលរួមចំណែកអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា និងធានាឱ្យកុមារមកពីសហគមន៍ក្រីក្រ មានបញ្ហាអសន្តិសុខស្បៀង និងកង្វះអាហារូបត្ថម្ភ ទទួលបានស្បៀងអាហារូបត្ថម្ភខ្ពស់ និងមានសុខភាពល្អ ព្រមទាំងជួយកុមារមានឱកាសយកចិត្តទុកដាក់រៀនសូត្រប្រកបដោយសមធម៌។

“កម្មវិធីផ្ដល់អាហារតាមសាលារៀន ប្រើប្រាស់កសិផលក្នុងសហគមន៍ ជាគោលដៅចម្បងមួយក្នុងការផ្ដល់ និងបង្កើនអាហារូបត្ថម្ភដល់កុមារឱ្យទទួលបានការលូតលាស់មាំមួនទាំងផ្នែក  បញ្ញា ស្មារតី ផ្ដោតលើការរៀនសូត្របានល្អប្រសើរ”

ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន

លោកស្រី ក្លែរកូណាន់ នាយិកាប្រចាំប្រទេសកម្ពុជានៃកម្មវិធីស្បៀងអាហារពិភពលោក មានប្រសាសន៍ថា ចាប់តាំងពីឆ្នាំ១៩៩៩ មកមានកុមារប្រមាណជាង ២លាននាក់ មកពីជាង ១ពាន់សាលា នៃខេត្តគោលដៅចំនួន១០ ទទួលបានប្រយោជន៍ដ៏ធំពីកម្មវិធីផ្តល់អាហារតាមសាលារៀន។ លោកស្រីបន្តថា ការផ្តល់អាហារដែលប្រកបដោយអាហារូបត្ថម្ភ នាំឱ្យកុមារមានសុភាពល្អ ហើយរួមចំណែកគាំទ្រកុមារដែលមកពីគ្រួសារក្រីក្រងាយរងគ្រោះបានចូលរៀន។

“កម្មវិធីនេះ ជាការវិនិយោគដែលមានប្រសិទ្ធភាពបំផុត ព្រោះបានលើកកម្ពស់ការចុះឈ្មោះចូលរៀន ការមិនបោះបង់ចោលការសិក្សា និងធ្វើកុមារមានការយកចិត្តទុកដាក់សិក្សានៅក្នុងថ្នាក់រៀន”

លោកស្រី ក្លែរកូណាន់

លោក Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំកម្ពុជា បន្ថែមថា ដោយមើលឃើញពីសារៈសំខាន់នៃកម្មវិធីផ្តល់អាហារតាមសាលានេះ ក្រសួងកសិកម្មសហរដ្ឋអាមេរិក បានផ្តល់ថវិកាប្រមាណជាង ៨៤លានដុល្លារដល់កម្មវិធីស្បៀងអាហារពិភពលោក ដើម្បីគាំទ្រដល់កម្មវិធីនេះ សម្រាប់សិស្សបឋមសិក្សាទូទាំងប្រទេសកម្ពុជា។ លោករំពឹងថា បើទោះជាជំនួយត្រូវបានបញ្ចប់នៅពេលណាមួយ ក៏កម្មវិធីនេះនៅតែអាចបន្តប្រកបដោយនិរន្តរភាពនៅកម្ពុជា។

គួររំលឹកថា ផែនទីបង្ហាញផ្លូវសម្រាប់ការអនុវត្តកម្មវិធីផ្តល់អាហារតាមសាលារៀន បានដាក់ឱ្យអនុវត្តកាលពី ខែឧសភា ឆ្នាំ២០១៥ កន្លងទៅ ទនន្ទឹមគ្នានេះ ក្រសួងអប់រំ យុវជន និងកីឡា និងកម្មវិធីស្បៀងអាហារពិភពលោកបានអនុវត្តដោយជោគជ័យ ក្នុងការផ្ទេរ-ទទួល កម្មវិធីផ្តល់អាហារូបករណ៍ពីកម្មវិធីស្បៀងអាហារពិភពលោក មកជាកម្មវិធីជាតិទាំងស្រុងនៅត្រឹមឆ្នាំ២០២០ ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសអាហារូបករណ៍ថ្នាក់ភាសាចិនរយៈពេល ១ ឆ្នាំ នៅសាកលវិទ្យាល័យ YUNNAN NORMAL UNIVERSITY ចំនួន ៣០ កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/02/2025

ជាឱកាស​សម្រាប់សិស្ស​និស្សិត ជាពិសេស​គ្រូបង្រៀនភាសាចិន ពេលនេះ​តាមរយៈ​សមាគម​និស្សិត​កម្ពុជា​ប្រចាំ​សាធាំរណរដ្ឋប្រជាមានិតចិន បានប្រកាស​ពីការផ្តល់អាហារូបករណ៍​ថ្នាក់ភាសាចិន​រយៈពេល​១ឆ្នាំ...

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ និង​បរិញ្ញាបត្រជាន់ខ្ពស់ នៅប្រទេសឥណ្ឌូនេស៊ី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/01/2026

សាកលវិទ្យាល័យ Muhammadiyah Purwokerto (UMP) ប្រកាសជ្រើសរើសនិស្សិតអន្តរជាតិឱ្យចូលរៀនក្នុងកម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រ និង​ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់ សម្រាប់ឆ្នាំសិក្សា២០២៦...

សាកលវិទ្យាល័យ SUSTech នៃប្រទេសចិន ជ្រើសរើសនិស្សិតអាហារូបករណ៍​១០កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/03/2023

សាកលវិទ្យាល័យ Southern University of Science and Technology (SUSTech) នៃសាធារណរដ្ឋ​ប្រជាមានិតចិន បានប្រកាស​ផ្តល់​អាហារូបករណ៍​ចំនួន ១០កន្លែង ដល់​និស្សិត​កម្ពុជា...

ឱកាសសិក្សាតាមរយៈ Online ឥតគិតថ្លៃពីកម្មវិធី UNICEF Online Course

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/05/2024

ឱកាសសិក្សាអាហារូបករណ៍តាមរយៈOnlineពីកម្មវិធី UNICEF Online Course ឆ្នាំសិក្សា២០២៤។ កម្មវិធីសិក្សាអាចផ្ដល់ភាពងាយស្រួលឱ្យអ្នកសិក្សា...

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង ផ្តល់អាហារូបករណ៍​រៀនជំនាញបច្ចេកទេស ៦៥៥នាក់ សម្រាប់ឆ្នាំសិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/11/2024

ជាឱកាស​សម្រាប់​សិស្សដែល​ទើបប្រឡងបាក់ឌុបរួច ក៏​ដូចជាយុវជន​ចង់ស្វែង​រកជំនាញប្រចាំជីវិត សម្រាប់ឆ្នាំ​សិក្សា​២០២៤-២០២៥នេះ វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង បានប្រកាស​ពីការ​ផ្តល់អាហារូបករណ៍​សិក្សា​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ​ឥតគិតថ្លៃ...

ឱកាសអាហាររូបករណ៍ International Undergraduate Excellence Award សម្រាប់ឆ្នាំសិក្សា ២០២៦ នៅប្រទេស​អង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/02/2026

សាកលវិទ្យាល័យ University of Westminster នៃចក្រភពអង់គ្លេស ប្រកាសដាក់ឱ្យដំណើរការនូវកម្មវិធីអាហាររូបករណ៍ International Undergraduate Excellence Award (IEA) សម្រាប់ការសិក្សាដែលនឹងចាប់ផ្តើមនៅ...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រពីកម្មវិធីអាហារូបករណ៍សម្ដេចវិបុលបញ្ញា សុខ អាន នៅសាកលវិទ្យាល័យពុទ្ធិសាស្ត្រ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/01/2024

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រពីកម្មវិធីអាហារូបករណ៍សម្ដេចវិបុលបញ្ញា សុខ អាន នៅសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ សម្រាប់ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ផ្តោតលើឧត្តមភាព...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតពីកម្មវិធី Melbourne Graduate Research

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/07/2024

ឱកាសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Melbourne ពីកម្មវិធី Melbourne Graduate ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ ISDB Scholarship Program 2024

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/04/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បណ្ឌិត និងវគ្គសិក្សាផ្សេងៗពេញលេញពីកម្មវិធីអាហារូបករណ៍ ISDB Scholarship ...