ទិវាសុខភាពផ្លូវចិត្តពិភពលោក២០២៣ ផ្តោតលើបញ្ហាសុខភាពផ្លូវចិត្តជាសិទ្ធិមនុស្សសកល

ទិវាសុខភាពផ្លូវចិត្តពិភពលោក ឬ World Mental Health Day តែងប្រារព្ធនៅថ្ងៃទី១០ ខែតុលាជារៀងរាល់ឆ្នាំ ។ ទិវានេះមានគោលបំណងបង្ហាញពីសារៈសំខាន់នៃសុខភាពផ្លូវចិត្ត, បង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់អ្នកពាក់ព័ន្ធគាំទ្រដល់សកម្មភាពអប់រំសុខភាពផ្លូវចិត្ត, បង្កើនការយល់ដឹងពីវិធីដោះស្រាយសុខភាពផ្លូវចិត្ត, និងការតស៊ូមតិដើម្បីសុខុមាលភាពផ្លូវចិត្តជាដើម ។

ទិវាសុខភាពផ្លូវចិត្តពិភពលោកឆ្នាំ២០២៣ ប្រារព្ធឡើងក្រោមប្រធានបទ “សុខភាពផ្លូវចិត្ត គឺជាសិទ្ធិមនុស្សសកល” ដែលជាសញ្ញាអាចបញ្ជាក់ថា បញ្ហាសុខភាពផ្លូវចិត្តរបស់មនុស្សគ្រប់រូបជាបញ្ហាសិទ្ធិមនុស្ស ដែលគ្រប់គ្នាត្រូវយកចិត្តទុកដាក់ ការពារ គាំទ្រ ព្រមទាំងពង្រឹងសេវាសុខភាពផ្លូវចិត្តឱ្យមានគុណភាពល្អ ។

អង្គការសុខភាពពិភពលោក (WHO) បានលើកឡើងថា សុខភាពផ្លូវចិត្តគឺជាសិទ្ធិជាមូលដ្ឋានរបស់មនុស្សគ្រប់រូប “ចិត្តរបស់យើង សិទ្ធិយើង – Our minds, our rights” ។ មនុស្សគ្រប់រូបទោះនៅទីណាក៏ដោយ មានសិទ្ធិទទួលបានស្តង់ដារសុខភាពផ្លូវចិត្តខ្ពស់បំផុត ។ សិទ្ធិនេះរាប់បញ្ចូលទាំងសិទ្ធិទទួលបានការការពារពីហានិភ័យសុខភាពផ្លូវចិត្ត ព្រមទាំងការថែទាំប្រកបដោយគុណភាព និងសិទ្ធិទទួលបានសេរីភាព ឯករាជ្យភាព និងការដាក់បញ្ចូលក្នុងសហគមន៍ ។

សុខភាពផ្លូវចិត្តល្អមានសារៈសំខាន់ចំពោះសុខុមាលភាពទូទៅ ។ បច្ចុប្បន្នមនុស្សម្នាក់ក្នុងចំណោមប្រាំបីនាក់នៅទូទាំងពិភពលោកកំពុងរស់នៅជាមួយនឹងស្ថានភាពប៉ះទង្គិចសុខភាពផ្លូវចិត្ត ដែលអាចប៉ះពាល់ដល់សុខភាពផ្លូវកាយ សុខុមាលភាពនៃការរស់នៅរបស់ពួកគេ ។ ស្ថានភាពសុខភាពផ្លូវចិត្តក៏កំពុងជះឥទ្ធិពលខ្លាំង និងមានអត្រាកកំណើនខ្ពស់ទៅលើកុមារ និងមនុស្សវ័យជំទង់ផងដែរ ។

គួរបញ្ជាក់ថា តាមការចុះផ្សាយរបស់ World Economic Forum បានឱ្យដឹងថា ប្រជាជន ៥១% នៃមនុស្សវ័យក្មេងដែលមានអាយុពី ២២ ទៅ ២៧ ឆ្នាំបានស្វែងរកជំនួយសម្រាប់បញ្ហាផ្លូវចិត្ត ឬកើតមានបញ្ហាសុខភាពផ្លូវចិត្តក្នុងឆ្នាំកន្លងមក ។ បញ្ហាសុខភាពផ្លូវចិត្តកើតឡើងកាន់តែធ្ងន់ធ្ងរសម្រាប់ប្រជាជនដែលងាយរងគ្រោះ ដូចជា ជនអន្តោប្រវេសន៍ និងអ្នកទទួលរងការរើសអើងនានា។ សុខុមាលភាពផ្លូវចិត្តរបស់យុវជន និងមនុស្សវ័យជំទង់កំពុងលេចចេញជាកង្វល់ដ៏សំខាន់មួយ ដែលឆ្លុះបញ្ចាំងគុណភាពជីវិត និងសកម្មភាពរស់នៅរបស់ពួកគេ ។

ទោះយ៉ាងណាក៏ដោយគេនៅតែអាចរកឃើញដំណោះស្រាយសម្រាប់បញ្ហាផ្លូវចិត្ត ។ ដំណោះស្រាយសមស្របដែលគ្រប់គ្នាអាចធ្វើបាន ដើម្បីលើកកម្ពស់សុខភាពផ្លូវចិត្តមនុស្សនៅជុំវិញខ្លួន គឺចាត់ទុកសុខភាពផ្លូវចិត្តរបស់មនុស្សគ្រប់រូបប្រៀបដូចជាអាយុជីវិតបុគ្គល និងជាក្តីសង្ឃឹមរបស់សហគមន៍ ។ ប្រសិនបើនរណាម្នាក់មានអារម្មណ៍បាក់ទឹកចិត្ត ឬធ្លាក់ទឹកចិត្ត ឬមានជំងឺផ្លូវចិត្តណាមួយ គួរផ្តល់យោបល់ដើម្បីឱ្យបុគ្គលយល់ដឹងអំពីវិធីសាស្ត្រអន្តរាគមន៍បង្ការបញ្ហាសុខភាពផ្លូវចិត្ត, ទប់ស្កាត់ការរើសអើងទៅលើបុគ្គលដែលមានបញ្ហាផ្លូវចិត្ត, និងជំរុញឱ្យមានការចូលរួមពីស្ថាប័នពាក់ព័ន្ធយកចិត្តទៅលើការថែទាំ ការព្យាបាលឱ្យបានត្រឹមត្រូវ និងទាន់ពេលវេលា ។

សូមជម្រាបថា ទិវាអន្តរជាតិសម្រាប់ការអប់រំសុខភាពផ្លូវចិត្តសកលលោក ឬទិវាសុខភាពផ្លូវចិត្តពិភពលោកបានប្រារព្ធឡើងជាលើកដំបូងនៅក្នុងឆ្នាំ១៩៩២ ជាគំនិតផ្តួចផ្តើមរបស់សហព័ន្ធពិភពលោកសម្រាប់សុខភាពផ្លូវចិត្ត ដែលជាអង្គការសុខភាពផ្លូវចិត្តពិភពលោកមានសមាជិក និងទំនាក់ទំនងនៅក្នុងប្រទេសជាង១៥០៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Loughborough នៃចក្រភពអង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/03/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់ក្រោយបរិញ្ញាបត្រនៅសាកលវិទ្យាល័យ Loughborough នៃចក្រភពអង់គ្លេស....

ស្វែងយល់ពីសាកលវិទ្យាល័យអឺរ៉ុបចំនួន ៥០សាលា នៅកម្មវិធីពិព័រណ៍សិក្សានៅអឺរ៉ុបឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/11/2025

និស្សិតកម្ពុជាដែលកំពុងស្វែងរកឱកាសទទួលបានការអប់រំកម្រិតពិភពលោកនឹងមកជួបជុំគ្នានៅសាលបុរីកោះពេជ្រ សម្រាប់កម្មវិធីពិព័រណ៍សិក្សានៅអឺរ៉ុបឆ្នាំ ២០២៥ នៅថ្ងៃទី១២ ខែវិច្ឆិកា...

ឱកាស​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេសចិន តាមរយៈអាហារូបករណ៍​រដ្ឋាភិបាលចិន​ឆ្នាំ​២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/12/2024

តាមរយៈ​ស្ថានទូត​ចិន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា សហការជាមួយ​សហភាពសហព័ន្ធ​យុវជន​កម្ពុជា នឹងផ្តល់​អាហារូបករណ៍​ដល់​យុវជន​កម្ពុជា​ដើម្បី​បន្ត​ការសិក្សា​ថ្នាក់​ឧត្តមសិក្សា​នៅ​ប្រទេសចិនសម្រាប់ឆ្នាំសិក្សា​២០២៥។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិ នៅវិទ្យាស្ថានស៊ីអ៊ីអូ ១០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិពីវិទ្យាស្ថានស៊ីអ៉ីអូចំនួន១០០ កន្លែងសម្រាប់សិស្សានុសិស្សកំពុងត្រៀមបញ្ចប់ថ្នាក់ទី១២ និងនិស្សិត...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង សិក្សា​នៅប្រទេស​ចិន ចំនួន១៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/03/2026

សមាគមសហប្រតិបត្តិការ​ដើម្បីជំរុញ​ការអប់រំ កម្ពុជា-អាស៊ាន-ចិន បានប្រកាស​ពីការ​ផ្តល់អាហារូបករណ៍ចំនួន១៥កន្លែង

អាហារូបករណ៍សម្រាប់ជំនាញសិល្បៈ និងតន្រ្តី នៅសាកលវិទ្យាល័យ Edith Cowan ប្រទេសអូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/07/2024

កម្មវិធីអាហារូបករណ៍ Greg Benjamin WAAPA Music Entrance បានប្រកាស​ផ្តល់អាហារូបករណ៍ដែលមាន​តម្លៃរហូត​ដល់ ១ម៉ឺនដុល្លារ សម្រាប់និស្សិតភ្លេងព្យាណូ ...

ឱកាសទស្សនកិច្ចសិក្សានៅប្រទេសចិនស្ដីពីកម្មវិធីគ្រាប់ពូជដើម្បីអនាគតរបស់ប្រទេសកម្ពុជាឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/07/2024

ឱកាសទស្សនកិច្ចសិក្សារយៈពេល១សប្ដាហ៍សម្រាប់សិស្សនិស្សិតឆ្នើមតំណាងឱ្យកម្ពុជាស្ដីពី កម្មវិធីគ្រាប់ពូជដើម្បីអនាគតរបស់ប្រទេសកម្ពុជា...

ឱកាសសិក្សាអាហារូបករណ៍សិក្សាវគ្គខ្លីពី World Health Organization តាមរយៈ Online 

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/06/2024

តាមរយៈ OpenWHO អង្គការសុខភាពពិភពលោកផ្ដល់វគ្គសិក្សាតាម Internet ដោយឥតគិតថ្លៃសម្រាប់សិស្សនិស្សិតអន្តរជាតិទូទាំងពិភពលោក។ វគ្គ...

ឱកាសចូលរួមវគ្គបណ្ដុះបណ្ដាលរយៈពេលខ្លីនៅប្រទេសជប៉ុន ពី កម្មវិធី Dusin Leadership 

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/07/2025

កម្មវិធីអាហារូបករណ៍ Dusin Leadership Training លើកទី២៦ ប្រកាសជ្រើសរើសបេក្ខជនចូលសិក្សាវគ្គបណ្ដុះបណ្ដាល រយៈពេល១០ខែ សម្រាប់ជនមានពិការភាព សិក្សានៅប្រទេសជប៉ុន ឆ្នាំសិក្សា២០២៦-២០២៧។