តើការធ្លាក់ចុះសមត្ថភាពនៃការអាន និងជំនាញគណិតវិទ្យា អាចបង្ករឱ្យមានផលប៉ះពាល់ដល់អ្វីខ្លះ?

អង្គការសម្រាប់កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) បានសិក្សាជាលើកដំបូងអំពីសមត្ថភាពក្នុងការសិក្សា និងសុខុមាលភាពរបស់សិស្ស ចាប់តាំងពីជំងឺរាតត្បាត បានចេញផ្សាយអំពីរូបភាពនៃក្ដីបារម្ភរបស់ខ្លួន។

កម្មវិធីសម្រាប់ការវាយតម្លៃនិស្សិតអន្តរជាតិ (ដែលត្រូវបានគេស្គាល់ថា PISA) នៅឆ្នាំ ២០២២ បានរកឃើញថា ការខិតខំសិក្សារបស់សិស្សបានធ្លាក់ចុះមិនធ្លាប់មានពីមុនមក នៅតំបន់ OECD ដែលមានប្រទេសចំនួន ៣៧ ចូលរួម។ បើប្រៀបធៀបទៅនឹងការបោះពុម្ពចុងក្រោយក្នុងឆ្នាំ២០១៨ ការអានជាមធ្យមបានធ្លាក់ចុះចំនួន ១០ពិន្ទុ ខណៈគណិតវិទ្យាធ្លាក់ចុះជិត ១៥ពិន្ទុ។

OECD បានលើកឡើងថា ការធ្លាក់ចុះនៃមុខវិជ្ជាគណិតវិទ្យានេះ បានកើតឡើងនៅក្នុងប្រទេស អាល្លឺម៉ង់ អ៊ីស្លង់ ហូឡង់ ន័រវេស និងប៉ូឡូញ ដោយធ្លាក់ចុះប្រមាណ ២៥ពិន្ទុ ឬច្រើនជាងនេះ។ ទន្ទឹមនឹងនេះ ជំងឺរាតត្បាត COVID-19 ក៏បង្ករឱ្យមានផលប៉ះពាល់របស់វាទៅលើការសិក្សាផងដែរ ប៉ុន្តែជាផ្នែកមួយប៉ុណ្ណោះ ព្រោះការធ្លាក់ចុះពិន្ទុគណិតវិទ្យា និងវិទ្យាសាស្ត្រ គឺចាប់ផ្ដើមស្ដែងឡើងតាំងពីមុនឆ្នាំ ២០១៨ មកម្ល៉េះ។

នាយកផ្នែកអប់រំរបស់ OECD លោក Andreas Schleicher បានលើកឡើងក្នុងសន្និសីទសារព័ត៌មានមួយថា «COVID ប្រហែលជាមានឥទ្ធិពលខ្លះ ប៉ុន្តែមិនមែនទាំងស្រុងនោះទេ មានកត្តារួចចំណែកជាច្រើនទៀត ហើយកត្តាទាំងនោះ ទំនងជាមានលក្ខណៈអចិន្ត្រៃយ៍ក្នុងប្រព័ន្ធអប់រំ ដែលអ្នកបង្កើតគោលនយោបាយ គួរតែយកចិត្តទុកដាក់ឱ្យមែនទែន។»

ហេតុអ្វីបានជាទិន្នន័យសំខាន់ ?

PISA ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ២០១០ ហើយបានផ្ដល់នូវរូបភាពរយៈពេលវែងនៃការទទួលបានការអប់រំនៅទូទាំងប្រទេសចំនួន ៨២ ដែលជាសមាជិក OECD ។ ជាមួយនឹងក្មេងអាយុ ១៥ឆ្នាំ ប្រហែល ៧០ ម៉ឺននាក់ ដែលត្រូវបានធ្វើតេស្តនៅក្នុង PISA ចុងក្រោយនេះ ទិន្នន័យ និងការយល់ច្បាស់ពីប្រភពនៃបញ្ហា គឺជាប្រភពព័ត៌មានដ៏មានតម្លៃ សម្រាប់ប្រទេសនៅជុំវិញពិភពលោក។

លោក Mathias Cormann អគ្គលេខាធិការ OECD បានពន្យល់ថា « PISA 2022 ជួយកំណត់ភាពខ្លាំងប្រៀបធៀប នៃប្រព័ន្ធអប់រំ ដែលដំណើរការបានល្អ ទោះបីជាមានការភ្ញាក់ផ្អើលនាពេលថ្មីៗនេះក៏ដោយ។» លោកបន្តថា «ទិន្នន័យនេះ អនុញ្ញាតឱ្យអ្នកបង្កើតគោលនយោបាយទូទាំង ៨១ប្រទេស និងសេដ្ឋកិច្ចដែលចូលរួម​ អាចពឹងផ្អែកបាន ហើយសម្របខ្លួនទៅនឹងកាលៈទេសៈជាក់ស្ដែងរបស់ប្រទេសពួកគេ និងបន្តការកែទម្រង់ប្រព័ន្ធអប់រំសម្រាប់អនាគតដ៏ភ្លឺស្វាង និងវិបុលភាព។»

ក្នុងអត្ថបទរបស់ WE Forum បានបន្ថែមថា ការកសាងប្រព័ន្ធអប់រំដែលបំពាក់ឱ្យសិស្សនូវជំនាញ អាកប្បកិរិយា និងតម្លៃ សម្រាប់សេដ្ឋកិច្ចនាពេលអនាគត គឺចាំបាច់ណាស់។ នៅខែមករា ឆ្នាំ ២០២២ វេទិកាសេដ្ឋកិច្ចពិភពលោកបានចេញផ្សាយនូវនិយមន័យនៃការអប់រំ 4.0 របស់ខ្លួន ដែលមានចំណងជើង ក្រដាសសសម្រាប់អនាគតនៃការរៀនសូត្រ ដែលមានគោលបំណងជួយអភិវឌ្ឍប្រព័ន្ធអប់រំឱ្យបានកាន់តែ​ប្រសើរ។

ការសម្រេចបាននូវភាពប៉ិនប្រសប់ជាមូលដ្ឋានក្នុងជំនាញទាំងនេះក៏នឹងមានសារៈសំខាន់សម្រាប់ការងារនាពេលអនាគតផងដែរ។ ជាពិសេស​ គឺការរៀនជំនាញថ្មី (Reskill) និងការសម្របខ្លួនទៅនឹងការមកដល់នៃនិន្នាការពិសេសៗដូចជា បញ្ញាសិប្បនិម្មិត (AI) កាន់តែមានសារៈសំខាន់។ ខណៈរបាយការណ៍អនាគតនៃការងាររបស់វេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ ២០២៣ បានរកឃើញថា និយោជកប៉ាន់ស្មានថា ៤៤ភាគរយ នៃបុគ្គលិកនឹងត្រូវជួបឧបសគ្គក្នុងការងារបស់ខ្លួនក្នុងរយៈពេល ៥ឆ្នាំខាងមុខ។

Forum’s Education 4.0 Alliance កំពុងធ្វើការជាមួយរដ្ឋាភិបាល និងម្ចាស់អាជីវកម្ម ដើម្បីធានាថា ប្រព័ន្ធអប់រំកំពុងបណ្ដុះបណ្ដាលសិស្សសម្រាប់ការងារនាពេលអនាគត។

មេរៀននៃវិបត្តិកូវីដសម្រាប់ពិភពលោក្នុងប្រព័ន្ធអប់រំ

OECD រំលេចមេរៀនចំនួន ១០ ដែលអាចរៀនបានពីប្រព័ន្ធអប់រំដែលមានភាពធន់ នៅពេលដែលមានវត្តមានជំងឺរាតត្បាត COVID – 19 ដែលធ្វើឱ្យការអប់រំមានភាពទូលំទូលាយជាងមុន។

១. ជួយឱ្យសាលារៀនបើកបានយូរ ដើម្បីទទួលសិស្សបានកាន់តែច្រើន

២. ជួយឱ្យសិស្សបានត្រៀមខ្លួនសម្រាប់ការរៀនតាមរបៀបស្វ័យភាព

៣. កសាងមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការរៀនសូត្រ និងសុខុមាលភាពសម្រាប់សិស្សទាំងអស់

៤. កំណត់ពីមូលហេតុនៃការរំខាន ដែលបណ្ដាលមកពីការប្រើប្រាស់ឧបករណ៍ឌីជីថលនៅក្នុងថ្នាក់រៀន

៥. ពង្រឹងភាពជាដៃគូរវាងសាលា និងគ្រួសារសិស្ស និងជួយឱ្យឪពុកម្ដាយចូលរួមជាមួយសិស្ស ក្នុងការសិក្សា

៦. ពន្យារអាយុនៅពេលជ្រើសរើសទៅក្នុងកម្មវិធីអប់រំផ្សេងៗ

៧. ផ្តល់ការគាំទ្របន្ថែមដល់សិស្សដែលជួបការលំបាក ជំនួសឱ្យការតម្រូវឱ្យពួកគេរៀនឡើងវិញ ឬរៀននៅកម្រិតដដែល

៨. បង្កើតសាលារៀន ដែលដូចជាមជ្ឈមណ្ឌលសម្រាប់អន្តរកម្មសង្គម

៩. ធានាបាននូវបុគ្គលិក និងសម្ភារៈអប់រំដែលមានគុណភាពខ្ពស់ និងគ្រប់គ្រាន់

១០. រួមបញ្ចូលគ្នានូវស្វ័យភាពរបស់សាលា និងយន្តការធានាគុណភាព៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញបត្រជាន់ខ្ពស់ នៃសាលាគោលនយោបាយសាធារណៈលីក្វាន់យូប្រទេសសឹង្ហបុរី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាលាគោលនយោបាយសាធារណៈលីក្វាន់យូ នៃសាកលវិទ្យាល័យជាតិសិង្ហបុរីសម្រាប់មន្ត្រីរាជការកម្ពុជា...

ឱកាស​អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាបត្រ មិនឆ្លង​កាត់ការប្រឡង ៣១៥កន្លែង ពី អ.ម.ត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/09/2026

គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត)

អាហារូបករណ៍ ២៥០០កន្លែង ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្ររង សម្រាប់សិស្សផ្នែកអប់រំបច្ចេកទេស ឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/10/2026

សម្រាប់សិស្សានុសិស្ស​ដែល​បានប្រឡងជាប់​សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣, ក្រសួងអប់រំ យុវជន និងកីឡា កំពុងជ្រើសរើសបេក្ខជនចំនួន ២៥០០កន្លែង

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគ​តេជោសែនសៀមរាប ផ្តល់អាហារូបករណ៍ដល់យុវជន២៤០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/04/2024

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោ​សែនសៀមរាប បានប្រកាស​ពី​ការផ្តល់អាហារូបករណ៍​ចំនួន ២៤០កន្លែង ដល់យុវជន​មក​ពី​គ្រួសារ​ក្រីក្រ/គ្រួសារងាយរងហានិភ័យ និង​កម្មករនិយោជិត បុគ្គលនៃសេដ្ឋកិច្ច​ក្រៅប្រព័ន្ធ...

អាហារូបករណ៍រដ្ឋាភិបាលជប៉ុននៅសាកលវិទ្យាល័យ Nagoya រយៈពេលមួយឆ្នាំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/08/2024

ឱកាសសិក្សាអាហារូបករណ៍រយៈពេលមួយឆ្នាំនៅសាកលវិទ្យាល័យ Nagoya ពីអាហារូបករណ៍រដ្ឋាភិបាលជប៉ុនក្រោមកម្មវិធី YLP (Young Leaders’ Program) ផ្នែករដ្ឋបាលថែទាំសុខភាព។

វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្ត​បន្ទាយមានជ័យ ផ្ដល់​អាហារូបករណ៍​ថ្នាក់​សញ្ញាបត្រ​បច្ចេកទេស​ចំនួន៦០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/11/2024

នៅ​ក្នុង​ឆ្នាំសិក្សា​២០២៤-២០២៥ វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្ត​បន្ទាយមានជ័យ បាន​ប្រកាស​ជ្រើសរើស​សិស្ស-និស្សិតចំនួន៦០០នាក់ សម្រាប់​ទទួល​អាហារូបករណ៍​សិក្សា​ទៅ​លើមុខ​ជំនាញ​ជាច្រើន​ដែល​កំពុង​មាន​តម្រូវ​ការ...

ឱកាសសិក្សាថ្នាក់បរិញ្ញបត្ររង-បរិញ្ញាបត្រ នៅវិទ្យាស្ថានអាហ្កាចំនួន១០០​កន្លែង​ ពីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញបត្ររង និងថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានអាហ្កាចំនួន១០០កន្លែង ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិឆ្នាំ២០២៣-២០២៤។ អាហារូបករណ៍ផ្ដល់ជូនក្រោមការឧបត្ថម្ភ ...

អាហារូបករណ៍រៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ៧៤០កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/11/2023

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តព្រៃវែង ប្រកាសផ្តល់អាហារូបករណ៍​១០០ភាគរយ ដល់​សិស្ស និស្សិត​រៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ​សម្រាប់ឆ្នាំសិក្សា​២០២៣-២០២៤ ចំនួន ៧៤០នាក់។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យអន្តរជាតិ Cyprus ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/04/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យអន្តរជាតិ Cyprus នៃសាធារណរដ្ឋស៊ីប (Republic of Cyprus) សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត។