សាកលវិទ្យាល័យអាមេរិកឈានមុខគេ ក្នុងការផលិតនិស្សិតឱ្យមានការងារធ្វើ

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត។

ក្នុងចំណោមសាកលវិទ្យាល័យកំពូលចំនួន ១០ ដែលផលិតនិស្សិតបញ្ចប់ការសិក្សាឱ្យមានការងារធ្វើច្រើនបំផុតក្នុងពិភពលោក មានសាកលវិទ្យាល័យមកពីអាមេរិកចំនួន ៥ ទៅហើយ, នេះបើយោងតាមចំណាត់ថ្នាក់ការងារសាកលវិទ្យាល័យសកលឆ្នាំ ២០២៥។

ចំណាត់ថ្នាក់ ដែលចេញផ្សាយដោយ Time Higher Education (THE) បានបង្ហាញឱ្យឃើញពីសាកលវិទ្យាល័យ ដែលក្រុមហ៊ុនធំៗជឿជាក់ថា ល្អបំផុត សម្រាប់ការជ្រើសរើសនិស្សិតដែលបញ្ចប់ការសិក្សានៅទីនោះ ឱ្យបំពេញការងារ នៅក្រុមហ៊ុនពួកគេ។

សាលាមកពីសហរដ្ឋអាមេរិកចំនួន ៤ រួមមាន វិទ្យាស្ថានបច្ចេកវិទ្យាម៉ាសាជូសេត (MIT), វិទ្យាស្ថានបច្ចេកវិទ្យាកាលីហ្វ័រញ៉ា (Caltech), សាកលវិទ្យាល័យស្ទែនហ្វដ និងសាកលវិទ្យាល័យហាវ៉ាដ គឺឈរនៅលំដាប់កំពូលទាំង ៤បន្តបន្ទាប់គ្នា។ គ្រឹះស្ថានអប់រំទាំងបួននេះ តាមពីក្រោយដោយ សាកលវិទ្យាល័យខេមព្រីច របស់អង់គ្លេស និងសាកលវិទ្យាល័យ ព្រីនស្តុន ដែលជាស្ថាប័នអប់រំ ដ៏មានកិត្យានុភាពមួយទៀតរបស់អាមេរិក។

ស្ថាប័ន The THE បានប្រើទិន្នន័យពីក្រុមហ៊ុនប្រឹក្សាធនធានមនុស្សរបស់បារាំង Emerging ដើម្បីចាត់ចំណាត់ថ្នាក់សាកលវិទ្យាល័យចំនួន ២៥០ មកពី ៤២ប្រទេស ដោយមាននិយោជកបោះឆ្នោតឱ្យស្ថាប័នអប់រំ ទាំងក្នុងប្រទេស និងអន្តរជាតិ។

នេះគឺជាលើកទី ១៤ នៃការបង្កើតឱ្យមានការចាត់ចំណាត់ថ្នាក់នេះឡើង ដោយមានការបោះឆ្នោតពីអ្នកគ្រប់គ្រងផ្នែកប្រតិបត្តិការ មកពីប្រទេសចំនួន ៣៣ ដែលធ្វើឱ្យការចាត់ថ្នាក់នេះ ក្លាយជាកម្មវិធីចាត់ចំណាត់ថ្នាក់ដ៏ធំបំផុតមួយនាពេលបច្ចុប្បន្ន។

ចំណុចសំខាន់ នៃការវាយតម្លៃចំណាត់ថ្នាក់នៅឆ្នាំនេះ គឺសារៈសំខាន់នៃបទពិសោធន៍ការងារ។ និយោជក ឱ្យតម្លៃកាន់តែខ្លាំងឡើងដល់និស្សិតបញ្ចប់ការសិក្សា ដែលធ្លាប់ឆ្លងកាត់ការអនុវត្តការងារជាក់ស្ដែង ក្រៅពីជំនាញដែលរៀនពីសាលា និងជំនាញជីឌីថល។ ការស្រាវជ្រាវបង្ហាញថា ប្រហែល ៤៦ភាគរយ នៃនិយោជក សង្កត់ធ្ងន់លើសមត្ថភាពក្នុងការរៀន និងសម្របខ្លួនទៅនឹងបច្ចេកវិទ្យា និងនិន្នាការថ្មីៗ ខណៈដែល ៤៥ភាគរយ ឱ្យតម្លៃខ្ពស់លើជំនាញសហការដូចជា ជំនាញទំនាក់ទំនង និងធ្វើការងារក្រុម។

ចំណាត់ថ្នាក់ ដែលចេញផ្សាយដោយ Time Higher Education (THE).

លោកស្រី Seeta Bhardwa ការីនិពន្ធនៃ The Student បានលើកឡើងថា បច្ចុប្បន្ននិយោជកកំពុងស្វែងរកអ្នកជំនាញជាច្រើន ជាពិសេសគឺនិស្សិតដែលទើបតែបញ្ចប់ការសិក្សាថ្មីៗ និងមានជំនាញឌីជីថល បទពិសោធន៍ការងារ និងយល់ដឹងពីសង្គម។ លើសពីនេះ រឿងដែលគួរឱ្យចាប់អារម្មណ៍នោះគឺ សាកលវិទ្យាល័យនៅទូទាំងពិភពលោក កំពុងពង្រឹងកម្មវិធីសិក្សា និងផ្ដួចផ្ដើមគំនិតថ្មីៗ ដើម្បីបំពេញតម្រូវការទាំងនេះ ខណៈពេលដែលសាកលវិទ្យាល័យរបស់អាមេរិក និងអង់គ្លេស កំពុងឈានមុខគេក្នុងសកម្មភាពនេះ។ ទន្ទឹមនឹងនេះ សាកលវិទ្យាល័យនៅតំបន់អាស៊ី និងអឺរ៉ុបដីគោក ក៏កំពុងរីកចម្រើនគួរឱ្យកត់សម្គាល់ដែរ។

ស្របគ្នានឹងសាកលវិទ្យាល័យមកពីអាមេរិក និងអង់គ្លេស, សាកលវិទ្យាល័យមកពីបារាំង អាល្លឺម៉ង់ និងចិន ក៏កំពុងទទួលបានចំណាត់ថ្នាក់ល្អ ក្នុងតារាងចំណាត់ថ្នាក់ដែរ។

សាកលវិទ្យាល័យកំពូលរបស់ចិនទាំងពីគឺ សាកលវិទ្យាល័យប៉េកាំងជាប់ចំណាត់ថ្នាក់លេខ ១១ និងសាកលវិទ្យាល័យ Tsinghue ជាប់ចំណាត់ថ្នាក់លេខ១៩។ នៅក្នុងតារាងចំណាត់ថ្នាក់ សាកលវិទ្យាល័យមកពីអាស៊ី មានភាពលេចធ្លោគួរឱ្យកត់សម្គាល់ ក្នុងចំណោមសាកលវិទ្យាល័យ​ដែលបានចូលរួមវាយតម្លៃចំនួន ២៥០ មានសាកលវិទ្យាល័យមកពីអាស៊ី ចំនួន ៥២។

ក្នុងចំណោមសាកលវិទ្យាល័យទាំង៥២ ប្រទេសឥណ្ឌា មានសាកលវិទ្យាល័យចំនួន ១០ និងមាន ២ស្ថិតក្នុងចំណោមចំណាត់ថ្នាក់ កំពូលទាំង ៥០ ក្នុងនោះ វិទ្យាស្ថានបច្ចេកវិទ្យាឥណ្ឌាដេលី (ចំណាត់ថ្នាក់ ២៨) និងវិទ្យាស្ថានវិទ្យាសាស្ត្រឥណ្ឌា (ចំណាត់ថ្នាក់ ៤៧) ត្រូវបានគេចាត់ទុកថា ជាគ្រឹះស្ថានអប់រំឯកទេសបច្ចេកវិទ្យាដ៏ជោគជ័យបំផុតមួយរបស់ឥណ្ឌា៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស្វែងយល់ពីសាកលវិទ្យាល័យអឺរ៉ុបចំនួន ៥០សាលា នៅកម្មវិធីពិព័រណ៍សិក្សានៅអឺរ៉ុបឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/11/2025

និស្សិតកម្ពុជាដែលកំពុងស្វែងរកឱកាសទទួលបានការអប់រំកម្រិតពិភពលោកនឹងមកជួបជុំគ្នានៅសាលបុរីកោះពេជ្រ សម្រាប់កម្មវិធីពិព័រណ៍សិក្សានៅអឺរ៉ុបឆ្នាំ ២០២៥ នៅថ្ងៃទី១២ ខែវិច្ឆិកា...

ឱកាសសិក្សា​ជំនាញវិជ្ជាជីវៈ​នៅវិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោសែន​សៀមរាប ចំនួន ១៧៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/11/2024

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោសែន​សៀមរាប​ប្រកាស​ជ្រើសរើស​សិស្សានុសិស្ស​ឱ្យ​ចូលសិក្សា​ជំនាញវិជ្ជាជីវៈ​ជាច្រើន​កន្លែង​សម្រាប់​ឆ្នាំសិក្សា​២០២៤-២០២៥។

ឱកាសសិក្សាវគ្គខ្លីតាម Online ពីសាកលវិទ្យាល័យ Boston ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/04/2025

សាកលវិទ្យាល័យអន្តរជាតិ Boston នៅរដ្ឋMassachusetts នៃសហរដ្ឋអាមេរិក ប្រកាសផ្ដល់ការសិក្សាវគ្គខ្លី តាមរយៈ Online សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ កម្មវិធីសិក្សា មានផ្ដល់ជូនសញ្ញាបត្របញ្ជាក់ការសិក្សាក្រោយសិស្សរៀនចប់។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Donghua ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/08/2025

កម្មវិធីអាហារូបករណ៍ Donghua University Scholarship 2026 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សម្រាប់ឆ្នាំសិក្សា២០២៦ នៅសាកលវិទ្យាល័យ Donghua ប្រទេសចិន។

ក្រសួងទេសចរណ៍ជ្រើសរើសគ្រូជំនាញសម្រាប់សាលាវិជ្ជាជីវៈទេសចរណ៍ចំនួន១០នាក់ ទៅសិក្សានៅប្រទេសបារាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/02/2024

ក្រសួងទេសចរណ៍ប្រកាសជ្រើសរើសគ្រូបណ្ដុះបណ្ដាលជំនាញសម្រាប់សាលាវិជ្ជាជីវៈទេសចរណ៍ចំនួន១០រូប ដើម្បីចូលរួមវគ្គបណ្ដុះបណ្ដាលគ្រូជំនាញនៅ...

ឱកាសសិក្សាវគ្គខ្លីឌីជីថល និងភាពធននៃប្រព័ន្ធ TVET ពីកម្មវិធីអូស្រ្តាលី-អាស៊ាន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/09/2023

ឱកាសសិក្សាអាហារូបករណ៍វគ្គខ្លីឌីជីថល និងភាពធននៃប្រព័ន្ធTVET ពីកម្មវិធីអូស្រ្តាលី-អាស៊ាន ឬ Aus4ASEAN ។ ការសិក្សាផ្ដល់ជូនសម្រាប់ពលរដ្ឋក្នុងប្រទេសសមាជិកអាស៊ានដែលចូលរួម...

ឱកាស​សិក្សា​ជំនាញបច្ចេកទេស​ឥតបង់ថ្លៃ នៅ​វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនបាត់ដំបង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/12/2023

កម្មវិធីបណ្តុះបណ្តាល​ជំនាញវិជ្ជាជីវៈ និង​បច្ចេកទេស ដល់យុវជន​មក​ពី​គ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ប្រកាស​ជ្រើសរើសសិក្ខាកាម​ចូលសិក្សា​ជំនាញបច្ចេកទេសជាច្រើនកន្លែង នៅ​វិទ្យាស្ថាន​...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងថ្នាក់ក្រោយ​ឧត្តមសិក្សា​ចំនួន១២០កន្លែងនៅ​សាធារណរដ្ឋសង្គមនិយម​វៀតណាម ឆ្នាំ​សិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/04/2023

រសួងអប់រំយុវជន និង​កីឡា កាលពីពេលថ្មីៗនេះ បានប្រកាសជ្រើសរើស​និស្សិត​អាហារូបករណ៍​ថ្នាក់​ក្រោយ​ឧត្តមសិក្សា និង​ប្រឡង​ជ្រើសរើស​និស្សិត​អាហារូបករណ៍...