សាកលវិទ្យាល័យ​នៅ​តំបន់អាស៊ីកំពុងឡើងចំណាត់ថ្នាក់ជាសាកលវិទ្យាល័យ​ល្អបំផុត​របស់ពិភពលោក

នៅពេលនិយាយពីការ​ទៅសិក្សា​នៅ​បរទេស ជាធម្មតា​គេនឹងគិតមុនដំបូងគេ គឺទៅសិក្សា​នៅ​សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស ឬប្រទេស​មួយ​ចំនួន​នៅ​តំបន់អឺរ៉ុប ។ តែបច្ចុប្បន្នគឺមានការផ្លាស់ប្តូរហើយ ដោយ​សាកលវិទ្យាល័យជាច្រើន​នៅ​តំបន់អាស៊ី ​កំពុងឡើងចំណាត់ថ្នាក់បន្តិចម្តងៗ និងក្លាយជាទិសដៅសម្រាប់​ការ​បន្ត​សិក្សានៅបរទេសរបស់និស្សិតអន្តរជាតិ។

នៅ​ក្នុង​ចំណាត់ថ្នាក់ប្រចាំឆ្នាំលើកទី១៩ របស់ស្ថាប័ន Time Higher Education World ទៅ​លើ​សាកលវិទ្យាល័យ​ល្បីៗជុំវិញពិភពលោក គេបានឃើញ​​គ្រឹះស្ថាន​ឧត្តមសិក្សា​នៅអាស៊ីជាច្រើន​បានហក់​ឡើង​ចំណាត់ថ្នាក់ ក្នុង​ចំណោម​​សាកលវិទ្យាល័យដែល​​ល្អបំផុតរបស់ពិភពលោក ខណៈ​សាកលវិទ្យាល័យធំៗមួយ​ចំនួន​នៅអាមេរិក និង​អឺរ៉ុប បានធ្លាក់ចំណាត់ថ្នាក់ជាលំដាប់។

ការវាយតម្លៃបានបង្ហាញថា ក្នុងចំណោមគ្រឹះស្ថានឧត្តមសិក្សាល្អបំផុតទាំង១០០ របស់ពិភពលោក មានសាកលវិទ្យាល័យមកពីអាមេរិកចំនួន ៣៤ ដែល​តួរលេខនេះមានអត្រាថយចុះខ្លាំង បើធៀបទៅនឹងឆ្នាំ២០១៨ ដែលកាលនោះមានរហូតដល់ ៤៣គ្រឹះស្ថានឧត្តមសិក្សា។ ទន្ទឹមនឹងការថយចុះរបស់អាមេរិក ប្រទេសចិន ស្រាប់​តែពង្រីកកិត្តិនាមគ្រឹះស្ថានឧត្តមសិក្សារបស់ខ្លួន ដោយកើនឡើងពី៤ក្នុង២០១៨ រហូតដល់ ១២ក្នុងតារាងគ្រឹះស្ថានកំពូលទាំង១០០នៅឆ្នាំ២០២៣ ក្នុងនោះហុងកុង មានឈ្មោះគ្រឹះស្ថានឧត្តមសិក្សាចំនួន ៥។ ចំណែកកូរ៉េខាងត្បូងមានសាកលវិទ្យាល័យចំនួន ៣ ខណៈកាលពីឆ្នាំ២០១៨ មាន ២ ហើយប្រទេសជប៉ុន និងសិង្ហបុរី ក៏​មាន​សាកលវិទ្យាល័យចំនួន២ដូចគ្នា​។

យោងតាមគេហទំព័រ Study International បង្ហាញថា មូលហេតុចម្បងដែលទាក់ចិត្តនិស្សិតមកពីជុំវិញពិភពលោកមកសិក្សានៅតំបន់នអាស៊ី មាន ៣ ធំៗដូចជា ៖ កត្តាការសិក្សា និងការរស់នៅមានតម្លៃទាប, កត្តារីកចម្រើនប្រព័ន្ធអប់រំ និងចំណាត់ថ្នាក់ពិភពលោកកើនឡើងជាលំដាប់ ព្រមទាំងកត្តាប្រវត្តិសាស្ត្រ វប្បធម៌ និងអាហារសម្បូរបែប។

វិធីវាយតម្លៃចំណាត់ថ្នាក់

ការវាយតម្លៃចំណាត់ថ្នាក់សាកលវិទ្យាល័យ គឺគេផ្អែកលើសកម្មភាពស្នូលរបស់សាលា ដែលមានដូចជា វិធីសាស្ត្របង្រៀន ការសិក្សាស្រាវជ្រាវ ប្រសិទ្ធភាពការផ្ទេរចំណេះដឹង និងទស្សនវិស័យនៃការអភិវឌ្ឍ។ ចំពោះទិន្នន័យ នៃការ​វាយតម្លៃចំណាត់ថ្នាក់សាកលវិទ្យាល័យ​ក្នុងឆ្នាំ២០២៣ នេះ​ គឺគេផ្អែកលើឯកសារស្រាវជ្រាវជាង ១៥.៥លានច្បាប់ និងដកស្រង់ពីលេខយោងចំនួន ១១២លានចំណុចនៃឯកសារស្រាវជ្រាវទាំងអស់។ ព្រមទាំងមានការស្ទង់មតិលើអ្នកសិក្សាចំនួន ៤ម៉ឺននាក់ទូទាំងពិភពលោកអំពីកេរ្តិ៍ឈ្មោះនៃការបណ្ដុះបណ្ដាលជាលក្ខណៈអន្តរជាតិរបស់សាលានីមួយៗ ដោយផ្អែកលើទិន្នន័យប្រាក់ចំណូលស្ថាប័ន ទំហំប្រជាសាស្ត្រ នៃមហាវិទ្យាល័យ រួមទាំងការជ្រើសរើសបុគ្គលិកអន្តរជាតិ និងកិច្ចសហការស្រាវជ្រាវជាសកលផងដែរ។

អ្វីដែលរឹតតែពិសេសនោះគឺ ចំណាត់ថ្នាក់ពិភពលោក ដែលកំណត់ដោយស្ថាប័ន Time Higher Education World បានក្លាយជារង្វាស់យ៉ាងសុក្រឹត្យ និងជាប្រភពនៃទិន្នន័យមួយ អនុញ្ញាតឱ្យអ្នកស្រាវជ្រាវឃ្លាំមើលយ៉ាងដិតដល់ចំពោះការវិវត្ត នៃនវានុវត្តសកល និងវឌ្ឍនភាពចំណេះដឹងសេដ្ឋកិច្ចរបស់ប្រជាជន។ ទិន្នន័យនេះ​ គឺជំនួយដល់ការបង្កើតគោលនយោបាយជាតិរបស់រដ្ឋាភិបាល ការសម្រេចចិត្តរបស់ថ្នាក់ដឹកនាំសាកលវិទ្យាល័យ ក៏ដូចជាជួយដល់និស្សិតអន្តរជាតិរាប់លានអ្នក ដែលកំពុងប្រើទូរស័ព្ទដៃ ដើម្បីស្រាវជ្រាវពីសាកលវិទ្យាដែលគួរឱ្យទុកចិត្តសម្រាប់ការសិក្សា។

សាកលវិទ្យាល័យកំពូលទាំង ១០ក្នុងពិភពលោក

សាកលវិទ្យាល័យរបស់ចក្រភពអង់គ្លេស Oxford University ទទួលបានចំណាត់ថ្នាក់លេខ១ រយៈពេល៧ឆ្នាំជាប់គ្នា ហើយចំណុចដែលធ្វើឱ្យស្ថាប័ននេះ រក្សាចំណាត់ថ្នាក់របស់ខ្លួនបានរាល់ឆ្នាំ គឺដោយសារភាពល្បីល្បាញក្នុងការចែករំលែកចំណេះដឹងជាលក្ខណៈអន្តរជាតិ និងកិត្តិនាមដែលល្បីល្បាញជាសកលយ៉ាងយូរមកហើយ។ ចំណែកចំណាត់ថ្នាក់លេខ២បានទៅលើ Harvard University រីឯ University of Cambridge (ឡើងពីលេខ៥) និង Stanford University (ឡើងពីលេខ៤) ទទួលបានចំណាត់ថ្នាក់លេខ៣ផ្ទូនគ្នា។ ដោយឡែកចំណាត់ថ្នាក់លេខ៥ បានទៅលើ The Massachusetts Institute of Technology របស់សហរដ្ឋអាមេរិក។ ខាងក្រោមនេះគឺចំណាត់ថ្នាក់សាកលវិទ្យាល័យកំពូលៗទាំង១០របស់ពិភពលោក ដែលយើងស្រង់ទិន្នន័យពី Time Higher Education មានដូចជា៖

តាមរយៈការបង្ហាញខាងលើ យើងសង្កេតឃើញសាកលវិទ្យាល័យមួយចំនួន ៦ មកពីសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស បានរក្សាតំណែងរបស់ខ្លួនក្នុងចំណាត់ថ្នាក់កំពូលទាំង ១០បានយ៉ាងល្អ។ ហើយកត្តាដែលនាំឱ្យស្ថាប័នខាងលើ អាចរក្សាភាពខ្លាំងនៅលើឆាកអន្តរជាតិបាន មានចំនួន ៣ធំៗដូចជា កត្តាកេរ្តិ៍ឈ្មោះ និងភាពល្បីល្បាញជាសកល កត្តាអំណោយផលនៃទីតាំង (នៅជិតក្រុមហ៊ុន និងកន្លែងស្រាវជ្រាវល្បីៗរបស់ពិភពលោក) និងកត្តាការប្រកួតប្រជែងលើប្រព័ន្ធអប់រំប្រកបដោយប្រសិទ្ធភាព៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសចូលរួមកម្មវិធីសិក្ខាសាលាអន្តរជាតិ “The 5th ROK-Mekong Youth Group Workshop” នៅប្រទេសកូរ៉េខាងត្បូង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/06/2026

ជាឱកាស​សម្រាប់យុវជន​កម្ពុជាក្នុងការ​ផ្លាស់ប្តូរ​ការ​សិក្សា​ទៅក្រៅប្រទេស ពេលនេះ ក្រសួងការបរទេសនៃសាធារណរដ្ឋកូរ៉េ (ROK) បានប្រកាសបើកទទួលពាក្យសុំសម្រាប់ការ​ចូលរួមកម្មវិធីសិក្ខាសាលាក្រុមយុវជនកូរ៉េ-មេគង្គ លើកទី៥ ...

ឱ​កាស​សម្រាប់​យុវជន​កម្ពុជា​អភិវឌ្ឍន៍​ជំនាញ​គ្រប់គ្រង​អ៊ីនធឺណិត​សកល ​សិក្សា​នៅ​ប្រទេស​ព័រទុយហ្គាល់​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/07/2026

ឱកាសសម្រាប់យុវជនកម្ពុជាអភិវឌ្ឍន៍ជំនាញគ្រប់គ្រងអ៊ីនធឺណិតសកល សិក្សានៅប្រទេសព័រទុយហ្គាល់

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ​៦០កន្លែង​នៅ​សាកលវិទ្យាល័យ​ភូមិន្ទវិចិត្រ​សិល្បៈ​ ឆ្នាំសិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/11/2024

ដើម្បីគាំទ្រ និងបន្តលើកស្ទួយវិស័យអប់រំ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេច​គតិព្រឹទ្ធបណ្ឌិត ផ្ដល់អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ចំនួន​៦០កន្លែង សិក្សានៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ សម្រាប់សិក្សា២០២៤-២០២៥។

រៀនជំនាញឥតគិតថ្លៃ សម្រាប់អតីតពលករដែលធ្លាប់ធ្វើការនៅបរទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/01/2026

មជ្ឈមណ្ឌលពលករទេសន្តប្រវេសន៍​មាតុភូមិនិវត្តន៍​កម្ពុជា (HRCC) ដែលជាមជ្ឈមណ្ឌលបណ្តុះបណ្តាល និងគាំទ្រពលករទេសន្តរប្រវេសន៍ (ពលករចំណាកស្រុក)

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនស្វាយរៀង ជ្រើសរើស​សិស្ស​ចូលរៀនជំនាញ​បច្ចេកទេស ចំនួន៣៣០កន្លែង​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/10/2024

ជា​ឱកាស​សម្រាប់​យុវជន យុវនារី ដែល​មក​ពី​គ្រួសារក្រីក្រ ឬ​គ្រួសារ​ងាយរងហានិភ័យ និង​សាធារណៈជន​ទូទៅ ដែលមានបំណង​ចង់ទទួលបានជំនាញមួយ​ច្បាស់លាស់សម្រាប់ជីវិត, វិទ្យាស្ថានពហុបច្ចេកទេស​ភូមិ​ភាគ​តេជោសែនស្វាយរៀង ប្រកាស​ជ្រើសរើស​សិស្ស​ចូលរៀន​...

អាហារូបករណ៍នៅសាកលវិទ្យាល័យ Zhejiang Normal ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/12/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ Zhejiang Normal នៃសាធារណរដ្ឋប្រជាមានិតចិន សម្រាប់ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិន CSC Type B។

មូលនិធិអាហារូបករណ៍ Mabuchi International ផ្តល់​អាហារូបករណ៍សម្រាប់និស្សិត​កម្ពុជា​ចេះភាសាជប៉ុន ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/11/2025

មូលនិធិ​អាហារូបករណ៍​អន្តរជាតិ​ម៉ាប៊ូឈិ (Mabuchi International Scholarship Foundation) ប្រកា​សផ្តល់អាហារូបករណ៍​សម្រាប់និស្សិត​កម្ពុជា​ដែលចេះភាសាជប៉ុន សម្រាប់ឆ្នាំសិក្សា​២០២៦។

ឱកាសសិក្សាជំនាញបច្ចេកទេសវិជ្ជាជីវៈចំនួន២១០០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/11/2023

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យប្រកាសជ្រើសរើសយុវជន យុវនារី និងសាធារណជនសិក្សាវគ្គបណ្ដុះបណ្ដាលសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ រយៈពេល៤ខែ ចំនួន២១០០...

ឱកាសសម្រាប់និស្សិតកម្ពុជា! អាហារូបករណ៍ពេញថ្លៃ DAAD ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែក STEM នៅប្រទេសអាល្លឺម៉ង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/06/2026

បច្ចុប្បន្ន កម្មវិធីអាហារូបករណ៍ដ៏មានកិត្យានុភាព DAAD Study Scholarships for STEM Disciplines របស់រដ្ឋាភិបាលអាល្លឺម៉ង់ កំពុង​​បើក​ទទួល​ពាក្យ​ស្នើសុំពីនិស្សិតមក​ពីប្រទេស​កំពុងអភិវឌ្ឍ រួមទាំងប្រទេសកម្ពុជាផងដែរ...