រដ្ឋបាលត្រាំ ផ្ដាច់ជំនួយស្រាវជ្រាវនៅសាកលវិទ្យាល័យ Harvard

ជាមួយនឹងការកើនឡើង ការប៉ះទង្គិចគ្នារវាងរដ្ឋបាលរបស់ប្រធានាធិបតី ដូណាល់ ត្រាំ និងសាកលវិទ្យាល័យ ហាវឺត ក្រសួងអប់រំអាម៉េរិក បានប្រកាសថា Harvard នឹងមិនមានសិទ្ធិទទួលបានជំនួយស្រាវជ្រាវថ្មីទេ លុះត្រាតែមានការយល់ព្រមតាមលក្ខណៈវិនិច្ឆ័យនៃការអនុលោម ពីសេតវិមាន។

មន្ត្រីជាន់ខ្ពស់ម្នាក់មកពីក្រសួងអប់រំ បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃចន្ទថា សាកលវិទ្យាល័យ Harvard មិនមានសិទ្ធិទទួលបានជំនួយថ្មីណាមួយពីរដ្ឋាភិបាលសហព័ន្ធ រហូតដល់ពួកគេបង្ហាញពីការគ្រប់គ្រងប្រកបដោយការទទួលខុសត្រូវរបស់សាកលវិទ្យាល័យ។

ការផ្អាកនេះក៏រួមបញ្ចូលទាំងមូលនិធីស្រាវជ្រាវផ្នែកវេជ្ជសាស្ត្រផងដែរ នេះបើយោងតាមមន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ ប៉ុន្តែការផ្អាក មិនប៉ះពាល់ដល់ជំនួយនិស្សិតសហព័ន្ធនោះទេ។

មន្ត្រីរូបនេះបន្ថែមថា ទំនុកចិត្តសាធារណៈជនចំពោះសាកលវិទ្យាល័យ គឺមានកម្រិតទាបជាងពេលណាទាំងអស់ហើយថា Harvard បានបរាជ័យក្នុងការប្រយុទ្ធប្រឆាំងនឹងបញ្ហាប្រឆាំងសាសនានិយម និងការរើសអើងក្នុងបរិវេនសាលា។

សាកលវិទ្យាល័យនេះ ក៏បានបោះបង់នូវភាពម៉ត់ចត់ នៃឧត្តមភាពសិក្សា ហើយបានក្លាយទៅជាស្ថាប័នឆ្វេងនិយម ដែល «គ្មានភាពចម្រុះនៃទស្សនៈទាល់តែសោះ – Zero viewpoint diversity» នេះបើយោងតាមមន្ត្រីដែលបាននិយាយថា មានតែ ៣% នៃមហាវិទ្យាល័យរបស់ Harvard ប៉ុណ្ណោះ ដែលត្រូវបានកំណត់ថា មានស្មារតីអភិរក្សនិយម។

អ្នកនាំពាក្យសាកលវិទ្យាល័យ Harvard បានប្រាប់សារព័ត៌មាន ABC News ថា ការផ្លាស់ប្ដូរនេះ មិនត្រឹមតែនាំឱ្យបាត់បង់ឱកាសសម្រាប់ការបង្កើតថ្មី សម្រាប់ Harvard ខ្លួនឯងប៉ុណ្ណោះទេ ប៉ុន្តែការអនុវត្តនេះ នឹងមានផលវិបាកយ៉ាងធ្ងន់ធ្ងរសម្រាប់អនាគតនៃការអប់រំជាន់ខ្ពស់នៅសហរដ្ឋអាម៉េរិក៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍សម្រាប់សិស្សនារី ដែលមានបំណងបន្តការ​សិក្សា​ថ្នាក់ឧត្តមសិក្សា​នៅ​រាជធានីភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/05/2024

មូលនិធិហាប់ស្វែល (Harpswell Foundation) ដែលជាអង្គការមិនមែនរដ្ឋាភិបាល បានប្រកាសផ្តល់អាហារូបករណ៍ ២០២៤-២០២៥ សម្រាប់សិស្ស​នារី​ដែល​រស់​នៅ​តាម​បណ្តា​ខេត្ត​ដែលកំពុងសិក្សា...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យគៀងយ៉ាង ប្រទេសវៀតណាម

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/03/2023

ភ្នំពេញ - សាកលវិទ្យាល័យភូមិន្ទភ្នំពេញបានប្រកាសជ្រើសរើសនិស្សិតទៅសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យគៀងយ៉ាងប្រទេសវៀតណាមក្នុងឆ្នាំ...

ក្រសួងអប់រំជ្រើសរើសបេក្ខជនជាង៣ពាន់នាក់ឱ្យ​ទទួល​អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និង​ថ្នាក់បរិញ្ញាបត្រ លើជំនាញបច្ចេកទេស និងវិជ្ជាជីវៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/10/2025

តាមរយៈកម្មវិធី Competency Based ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាស​ជ្រើសរើស​សិស្សានុសិស្ស​ដែលបានប្រឡង​ជាប់សញ្ញាបត្រ​បច្ចេកទេស និង​វិជ្ជាជីវៈកម្រិត៣ ​សរុបចំនួន ៣ ០២៥កន្លែង...

មជ្ឈមណ្ឌលបុប្ផាណា រើសសិស្សអាហារូបករណ៍ ១២នាក់ លើជំនាញផលិតភាពយន្តឯកសារ និងពហុប្រព័ន្ធផ្សព្វផ្សាយ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/01/2026

មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា (Bophana Center) បានប្រកាសទទួលពាក្យសុំចូលរៀនវគ្គបណ្តុះបណ្តាលផ្នែក «ផលិតភាពយន្តឯកសារ និងពហុប្រព័ន្ធផ្សព្វផ្សាយ» សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧...

ឱកាសសិក្សាអាហារូបករណ៍១០០% លើជំនាញបច្ចេកវិទ្យានៅថ្នាក់បណ្ដុះបណ្ដាលបច្ចេកវិទ្យា អាន-ANT

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/12/2023

ថ្នាក់បណ្ដុះបណ្ដាលបច្ចេកវិទ្យាអាន-ANT ប្រកាសផ្ដល់អាហារូបករណ៍សិក្សាជំនាញបច្ចេកវិទ្យាវគ្គខ្លីចំនួន៧៥កន្លែ។ ការសិក្សាមានរយៈពេល១១ខែ...

អាហារូបករណ៍​សម្រាប់ការ​សិក្សាថ្នាក់បរិញ្ញាបត្រ​នៅ​សាកលវិទ្យាល័យ DALI ប្រទេស​ចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/07/2024

សាកលវិទ្យាល័យ DALI នៃ​សាធារណរដ្ឋ​ប្រជាមានិតចិន បាន​ប្រកាស​ផ្តល់​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​ចំនួន១០កន្លែង ដល់និស្សិត​កម្ពុជា ដើម្បីទៅ​បន្ត​ការ​សិក្សា​នៅ​សាធារណរដ្ឋប្រជាមានិតចិន​ សម្រាប់ឆ្នាំសិក្សា​២០២៤-២០២៥។

ឱកាសសិក្សាជំនាញវិជ្ជាជីវៈឥតគិតថ្លៃនៅវិទ្យាស្ថានជាតិសហគ្រិន និងនវានុវត្តន៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/06/2023

វិទ្យាស្ថានជាតិសហគ្រិន និងនវានុវត្តន៍ប្រកាសជ្រើសរើសបេក្ខជនសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈរយៈពេលខ្លីសម្រាប់ឆ្នាំសិក្សា២០២៣។...

សិក្សាជំនាញ៨ ឥតគិតថ្លៃ នៅ​វិទ្យាស្ថាន​ជាតិសហគ្រិនភាព និង​នវានុវត្តន៍ (NIEI)

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/02/2025

សម្រាប់យុវជនមកពីគ្រួសារក្រីក្រ/គ្រួសារងាយរងហានិភ័យ កម្មករនិយោជិតនៃសេដ្ឋកិច្ចក្នុងនិងក្រៅប្រព័ន្ធ និងសារធារណៈជនទូទៅ ដែលចង់ទទួលបាន​ជំនាញ​មួយ​ច្បាស់លាស់​ប្រចាំជីវិត ដើម្បីប្រកប​ការងារ ឬបង្កើតជាមុខរបរ​ ពេលនេះ...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រពីកម្មវិធីអាហារូបករណ៍ Erasmus University ប្រទេសហូឡង់ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រកម្មវិធីអាហារូបករណ៍ Erasmus University ពីក្រសួងអប់រំ វប្បធម៌ និងវិទ្យាសាស្ត្រហូឡង់ និងសាកលវិទ្យាល័យស្រាវជ្រាវហូឡង់ និងសាកលវិទ្យាល័យវិទ្យាសាស្ត្រអនុវត្ត...