ក្រុមហ៊ុនបច្ចេកវិទ្យា ណែនាំគោលការណ៍​មួយ​ចំនួន ដើម្បី​ការពារសុវត្ថិភាពលើប្រព័ន្ធឌីជីថល

បរទេស ៖ ​គ្រោះថ្នាក់ផ្សេងៗនៅ​លើ​អ៊ីនធឺណិតគឺជា​បញ្ហា​ស្មុគស្មាញមួយ ដែលបញ្ហាប្រឈមជាច្រើនកំពុងបន្តមាននៅលើបណ្តាញសង្គមដូចជា ការរំលោភបំពាន ការកេងប្រវ័ញ្ចផ្លូវភេទលើកុមារ ការនិយាយស្អប់ខ្ពើម ព័ត៌មានមិនពិត ការធ្វើអត្តឃាត និងខ្លឹមសារទាក់ទងនឹងការធ្វើបាបខ្លួនឯងជាដើម កំពុង​ត្រូវ​បានផ្សព្វផ្សាយ​នៅ​លើ​ប្រព័ន្ធអ៊ីនធឺណេត ដែល​វាកំពុង​ក្លាយ​ជា​បញ្ហា​ដ៏​ស្មុគស្មាញ និង​ព្រួយ​បារម្ភ។

យោង​តាម​ការ​ចុះផ្សាយ​របស់ WeForum បច្ចុប្បន្ន​មានមនុស្ស​ជាង៥ពាន់លាននាក់បានប្រើប្រាស់​អ៊ីនធឺណេត ក្នុងនោះ​ជាធម្មតា​ពួក​គេ​ចំណាយ​ច្រើន​ជាង​៤០ភាគរយ នៃជីវិត​ប្រចាំថ្ងៃរបស់ពួកគេ និង​ច្រើនជាង​២ម៉ោង​ក្នុង​មួយ​ថ្ងៃលើ​បណ្តាញ​សង្គម។ គេ​ក៏​បានប៉ាន់​ប្រមាណដែរថា អ្នក​ប្រើប្រាស់​អ៊ិនធឺណេត​ម្នាក់ក្នុង​ចំណោម​៣នាក់ គឺជា​កុមារ​ដែលមាន​អាយុក្រោម​១៨ឆ្នាំ ហើយ​កុមារ​ប្រហែល ៨០ភាគរយបានរាយការណ៍ពីអារម្មណ៍គ្រោះថ្នាក់ នៃការរំលោភបំពានផ្លូវភេទ ឬការកេងប្រវ័ញ្ចលើអ៊ីនធឺណិត។

ប្រឈមនឹង​បញ្ហា​នេះ សម្ព័ន្ធវេទិកាសេដ្ឋកិច្ចពិភពលោកសម្រាប់សុវត្ថិភាពឌីជីថល ដែល​ប្រមូលផ្តុំដោយក្រុមការងារចម្រុះរួមមានក្រុមហ៊ុនបច្ចេកវិទ្យា និង​អង្គការ​ពិភពលោក​នានា ដូចជា Microsoft, WeProtect Global Alliance, Meta, Amazon, Google, OHCHR, Ofcom UK, Global Partners Digital បានចេញ​គោលការណ៍ណែនាំមួយ​ចំនួន​ដើម្បីជំរុញសុវត្ថិភាពឌីជីថលនៅ​ក្នុង​ឧស្សាហកម្ម និងសង្គម។ គោល​ការណ៍​ទាំងនោះ​រួមមាន ៖

ទីមួយ ៖ អ្នកប្រើប្រាស់​ប្រព័ន្ធអ៊ីនធឺណេត ឬបណ្តាញ​សង្គម​ទាំងអស់គួរតែសហការគ្នាដើម្បីបង្កើតបរិយាកាសអនឡាញដែលមានសុវត្ថិភាព ជឿជាក់ និងរួមបញ្ចូលគ្នា ។ ការសម្រេចចិត្តណាមួយ​ គឺគួរតែត្រូវបានធ្វើឡើងដោយផ្អែកលើភស្តុតាង ការយល់ដឹង និងទស្សនៈចម្រុះ ។ តម្លាភាពគឺមានសារៈសំខាន់ ហើយការច្នៃប្រឌិតគួរតែត្រូវបានជំរុញ។

ទីពីរ ៖ រដ្ឋាភិបាលគួរបែងចែករវាងខ្លឹមសារខុសច្បាប់ និងខ្លឹមសារដែលស្របច្បាប់។ ចំពោះខ្លឹមសារបង្ហោះណាដែលអាចបង្កគ្រោះថ្នាក់ គឺគួរមានវិធានការណ៍ណាមួយស្របតាមផ្លូវច្បាប់ ដើម្បីធានាការគោរពច្បាប់ គោលនយោបាយ និងការពារសិទ្ធិអ្នកប្រើប្រាស់ទាំងអស់ ។

ទីបី ៖ អ្នកផ្តល់សេវាកម្មអនឡាញគួរប្តេជ្ញាគោរពសិទ្ធិមនុស្ស និងបង្កើតគោលនយោបាយដើម្បីធានាសុវត្ថិភាព ហើយវាត្រូវបញ្ចូលជាស្តង់ដារ និងសហការជាមួយអ្នកផ្តល់សេវាកម្មអនឡាញផ្សេងៗទៀត។

មិនត្រឹមតែប៉ុណ្ណោះ ក្រុមសង្គមស៊ីវិល និងអង្គការមិនមែនរដ្ឋាភិបាលក៏ដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញសុវត្ថិភាពឌីជីថល និងការលើកកម្ពស់សិទ្ធិមនុស្សផងដែរ ដោយពួកគេគួរ​ផ្តល់នូវការយល់ដឹងចំពោះផលប៉ះពាល់នៃសុវត្ថិភាពអនឡាញ និងសេរីភាពនៅលើបណ្តាញអនឡាញ ដើម្បីប្រឆាំងនឹងការរំលោភបំពាន និងការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមអ៊ីនធឺណិត ភាពជ្រុលនិយមជាដើម៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ផ្ដល់អាហារូបករណ៍សិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ចំនួន ៥១០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/11/2023

ឱកាសសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈដោយឥតគិតថ្លៃនៅវិទ្យាស្ថានពហុបច្ចេកទេសកំពង់ធំ ចំនួន៥១០នាក់ ដល់យុវជន យុវតី សិស្ស និស្សិត និងសាធារណជនដែលមកពី...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ ISDB Scholarship Program 2024

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/04/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បណ្ឌិត និងវគ្គសិក្សាផ្សេងៗពេញលេញពីកម្មវិធីអាហារូបករណ៍ ISDB Scholarship ...

ក្រសួងអប់រំ ប្រកាសប្រឡងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍កម្មវិធី ACYLS នៅប្រទេសចិន ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/02/2024

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសប្រឡងជ្រើសរើសសិស្ស-និស្សិតសិក្សាអាហារូបករណ៍​ពីកម្មវិធី ASEAN-CHINA YOUNG LEADERS ...

អង្គការ ACE ផ្ដល់អាហារូបករណ៍ជាកន្លែងស្នាក់នៅសម្រាប់សិស្ស-និស្សិត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/06/2024

ឱកាសទទួលបានកន្លែងស្នាក់នៅសម្រាប់សិស្ស និងនិស្សិតពីអង្គការ Advanced Centre for Empowerment(ACE) សម្រាប់ឆ្នាំសិក្សាឆ្នាំ២០២៤...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈចំនួន២៧០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 30/09/2024

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែងប្រកាសជ្រើសរើសសិក្ខាកាមចូលសិក្សាជំនាញវិជ្ជាជីវៈវគ្គខ្លីក្រោមគម្រោង១លាន៥សែននាក់របស់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់វគ្គសិក្សាថ្មី។ អាហារូបករណ៍​ផ្ដល់ជូនការសិក្សាចំនួន២៧០នាក់ លើមុខជំនាញ៩ផ្សេងគ្នា។

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យផ្ដល់អាហារូបករណ៍២២០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/05/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យបានប្រកាសផ្ដល់អាហារូបករណ៍ឥតបង់ថ្លៃ ១០០% ចំនួន២២០កន្លែង លើមុខជំនាញចំនួន១១មុខ ដល់ក្រុមយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យក្នុងខេត្តបន្ទាយមានជ័យ...

ក្រសួងការងារ​ផ្តល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ជំនាញ Animation ទៅ​សិក្សា​នៅប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/04/2024

តាមរយៈ​កិច្ច​សហការ​រវាង​ក្រសួងការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង CIIC International Education Technology (Beijing) (CIICIE) នៃសាធារណរដ្ឋប្រជាមានិតចិន, ក្នុងឆ្នាំ​សិក្សា​២០២៤-២០២៥...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសហរដ្ឋអាមេរិកពីកម្មវិធីអាហារូបករណ៍ SHE-CAN ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសហរដ្ឋអាមេរិកពីកម្មវិធីអាហារូបករណ៍SHE-CAN សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្សស្រីដែលមានភាពជាអ្នកដឹកនាំ និងចង់បន្តការ.....

នូវែលសេឡង់ ជ្រើសរើសមន្ត្រីរាជការកម្ពុជា ៤ រូប សិក្សាវគ្គបណ្ដុះបណ្ដាលខ្លី ក្រោមប្រធានបទ “Public Health Management ASEAN Online 2026”

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 07/07/2026

នូវែលសេឡង់ នឹងជ្រើសរើសមន្ត្រីរាជការកម្ពុជា ៤ រូប សិក្សាវគ្គបណ្ដុះបណ្ដាលរយៈពេលខ្លី ក្រោមប្រធានបទ "Public Health Management ASEAN Online 2026"