សឹង្ហបុរីប្រែក្លាយកោះចាក់សំរាម Semakau ទៅជាប្រព័ន្ធអេកូឡូស៊ីធម្មជាតិ

បរទេស ៖ យោងទៅតាមប្រភពពី Greenetwork បានបង្ហាញថា កោះ Semakau មិនដូចកន្លែងចាក់សំរាមកខ្វក់ធម្មតាទេ ប៉ុន្តែវាលេចចេញជាដីពណ៌បៃតងខៀវស្រងាត់ ដែលប្រភេទសត្វស្លាប និងសត្វល្អិតផ្សេងៗប្រមូលផ្តុំគ្នានៅជាប្រព័ន្ធអេកូឡូស៊ីដែលមានសុខភាពល្អ។

កោះចាក់សំរាម Semakau មានទីតាំងនៅប្រទេស​សិង្ហបុរី ដែលជាកន្លែងទាក់ទាញទេសចរណ៍ធម្មជាតិមួយពោរពេញ​ទៅ​ដោយ​ដើមឈើ សត្វ​ស្លាប​ជាច្រើន​ប្រភេទ និង​ជីវចម្រុះ​ដ៏​សម្បូរបែប។ វាត្រូវហ៊ុំព័ទ្ធដោយថ្មប៉ប្រះទឹកផ្កាថ្មដ៏ស្រស់ស្អាត ដែលអាចមើលឃើញតាមរយៈទឹកសមុទ្រថ្លា។ កោះចាក់សំរាម Semakau ស្ថិតនៅចម្ងាយប្រហែល ៨ គីឡូម៉ែត្រនៅភាគខាងត្បូងនៃប្រទេសសិង្ហបុរី និង​ មានផ្ទៃដី ៣៥០ ហិកតា​ ព្រមទាំងត្រូវបានសាងសង់នៅឆ្នេរសមុទ្រដែលតភ្ជាប់កោះ Semekau និងកោះ Sengkang។ កន្លែងនេះត្រូវបានបង្កើតឡើងដើម្បីធានាថា សំរាមមិនហូរចូលទៅក្នុងសមុទ្រក្នុងកម្រិតខ្ពស់ និងបង្កើត​ទៅជាបរិស្ថានប្រកបដោយនិរន្តរភាព។

កោះ Semakau គឺជាកន្លែងចាក់សំរាមតែមួយគត់នៅក្នុងប្រទេសសិង្ហបុរី ដែលបានរួមចំណែកធ្វើឱ្យប្រទេសកោះមួយ​នេះ​ល្បីល្បាញជុំវិញពិភពលោកថា ជាទីក្រុងស្អាតផងដែរ។ កន្លែងចាក់សំរាមនេះត្រូវបានរចនា សាងសង់ និងគ្រប់គ្រងដោយទីភ្នាក់ងារបរិស្ថានជាតិសិង្ហបុរី (NEA)។ កាកសំណល់ដែលប្រមូលបានត្រូវឆ្លងកាត់ដំណាក់កាលជាបន្តបន្ទាប់ មុននឹងបញ្ជូនទៅកន្លែងចាក់សំរាម។ កាកសំណល់​ត្រូវ​បាន​ដុត​ជា​លើក​ដំបូង​នៅ​ក្នុង​រោងចក្រ​ដុត​បំផ្លាញ​ដោយ​កាត់​បន្ថយ​បរិមាណ​របស់​វា​ប្រមាណ ៩០%។ ដំណើរការចំហេះនេះក៏ត្រូវបានប្រើដើម្បីជំរុញទួរប៊ីន និងដើម្បីផលិតថាមពលអគ្គិសនីផងដែរ។

គោលការណ៍សំខាន់នៃដំណើរការទាំងមូល គឺការប្រែក្លាយកាកសំណល់ទៅជាថាមពល ហើយ​ផេះពីដំណើរការចំហេះត្រូវបានដឹកជញ្ជូនទៅចាក់​នៅ Semakau Landfill ដោយកប៉ាល់ដឹកទំនិញ។ ដោយ​សារផេះទាំងនោះលាយជាមួយដី វាបានបង្កើតជាស្មៅ និងរុក្ខជាតិដុះ ហើយវាបានប្រែកន្លែងចាក់សំរាមមួយ​នេះ ទៅជាវាលស្មៅបៃតង ។ ដីបៃតងធម្មជាតិបានទាក់ទាញប្រភេទសត្វកម្រ និងសត្វល្អិតជាច្រើនប្រភេទ។ សព្វថ្ងៃនេះ Semakau Landfill បានក្លាយជាទីតាំងដ៏ល្អបំផុតមួយនៅក្នុងប្រទេសសិង្ហបុរីសម្រាប់ការមើលបក្សី។

ទីលានចាក់សំរាម Semakau ត្រូវបានសាងសង់ឡើងក្នុងឆ្នាំ ១៩៩៩ អាចផ្ទុកកាកសំណល់បានរហូតដល់ ៦៣ លានម៉ែត្រគូប ហើយត្រូវបានគេរំពឹងថានឹងពេញនៅឆ្នាំ ២០៣៥ ។ តែយ៉ាងណា ទីភ្នាក់ងារបរិស្ថានជាតិសិង្ហបុរី NEA រំពឹងថា នឹងពង្រីកកន្លែងចាក់សំរាមនៅ Semakau ដោយ​ជៀសវាងការចំណាយដ៏ច្រើន​ក្នុង​ការ​ការសាងសង់កន្លែងចាក់សំរាមនៅឆ្នេរសមុទ្រមួយផ្សេងទៀតនាពេលអនាគត ។

កន្លែងចាក់សំរាម Semakau ក៏មានការបើកឱ្យភ្ញៀវទេសចរចូលទស្សនាផងដែរ និងបើកសម្រាប់ការស្រាវជ្រាវដើម្បីសិក្សាអំពីការគ្រប់គ្រងកាកសំណល់នៅ Semakau Landfill ។ គួរបញ្ជាក់ផងដែរថា ប្រព័ន្ធគ្រប់គ្រងកាកសំណល់របស់ប្រទេសសឹង្ហបុរីផ្តោតទៅលើ 3Rs គឺ ប្រើប្រាស់តាមតម្រូវការ (កាត់បន្ថយ), ប្រើប្រាស់សម្រាប់គោលបំណងដូចគ្នា ឬថ្មី (ការប្រើប្រាស់ឡើងវិញ) និងបំប្លែងកាកសំណល់ទៅជាផលិតផលមានប្រយោជន៍ (កែច្នៃឡើងវិញ) ឆ្ពោះទៅរកចក្ខុវិស័យនៃ Zero Waste Nation៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ជំនាញ​វិស្វកម្ម​ឧស្សាហកម្ម នៅវិទ្យាស្ថាន​ពហុបច្ចេក​ទេស​ខេត្ត​កំពង់ស្ពឺ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/10/2025

ជាឱកា​សសម្រាប់សិស្សានុសិស្ស​ដែលទើបប្រឡង​បាក់ឌុបរួច ដោយ​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្ត​កំពង់ស្ពឺ បានប្រកាស​ផ្តល់អាហារូបករណ៍ ១០០%

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រពីកម្មវិធីអាហារូបករណ៍ Erasmus University ប្រទេសហូឡង់ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រកម្មវិធីអាហារូបករណ៍ Erasmus University ពីក្រសួងអប់រំ វប្បធម៌ និងវិទ្យាសាស្ត្រហូឡង់ និងសាកលវិទ្យាល័យស្រាវជ្រាវហូឡង់ និងសាកលវិទ្យាល័យវិទ្យាសាស្ត្រអនុវត្ត...

ឱកាស​សិក្សា​អាហារូបករណ៍​ជំនាញ​វិជ្ជាជីវៈ​នៅ​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្ត​មណ្ឌលគិរី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/11/2024

មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្តមណ្ឌលគិរី​ប្រកាស​ផ្ដល់​អាហារូបករណ៍​សិក្សា​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស​ដល់​យុវជន​មក​ពី​គ្រួសារក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ​ចំនួន​២៤០​កន្លែង។

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី Youth of Excellence Scheme of China ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់ពីកម្មវិធី Youth of Excellence Scheme of China (YES China) នៅវិទ្យាស្ថានបច្ចេកវិទ្យា Harbin ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាល Hubei

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/05/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាល Hubei ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Hubei សាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា Huazhong និង សាកលវិទ្យាល័យភូមិសាស្ត្រចិន បានប្រកាស​ផ្តល់អាហារូបករណ៍...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Khalifa សហព័ន្ធអារ៉ាប់រួម ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/01/2024

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Khalifa នៃសហព័ន្ធអារ៉ាប់រួម ឆ្នាំសិក្សា២០២៤ ​។ អាហា​រូបករណ៍​ផ្ដល់ជូនសម្រាប់និស្សិតអន្តរជាតិទូទាំងពិភពលោកដោយ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅប្រទេសថៃ ពីកម្មវិធីអាហារូបករណ៍ Child’s Dream University Scholarship ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/01/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យជាច្រើននៅក្នុងប្រទេសថៃពីកម្មវិធីអាហារូបករណ៍ Child’s Dream University Scholarship ...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ៣០០កន្លែងពីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោឆ្នាំសិក្សា ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/12/2023

ឱកាសទទួលបានអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រចំនួន៣០០កន្លែងពីកម្មវិធីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោថ្នាក់បរិញ្ញាបត្រឆ្នាំសិក្សា២០២៤ ពីសម្ដេចអគ្គ...