សិង្ហបុរី ចាប់​ផ្ដើម​សិក្សា​លើ​គម្រោង​រយៈពេល ៥ឆ្នាំ ស្ដីពី​ជំងឺធ្លាក់ទឹកចិត្ត ដើម្បី​រក​វិធី​បង្កា​ជំងឺនេះ

វិទ្យាស្ថាន​សុខភាព​ផ្លូវចិត្ត​របស់​សិង្ហបុរី (IMH) បាន​ផ្ដួចផ្ដើម​ការ​សិក្សា​រយៈពេល ៥ឆ្នាំ ដើម្បី​រកមូលហេតុ​នៃជំងឺ​ធ្លាក់ទឹក​ចិត្ត​ក្នុង​ចំណោម​មនុស្ស​ពេញវ័យ​ក្នុង​ប្រទេស​នេះ ដោយ​មាន​គោលបំណង​ស្វែង​រក​វិធីបង្កា ឬបញ្ឈប់​មិន​ឱ្យ​ជំងឺនេះ​បន្ត​កើត​មាន។

ការសិក្សា​នេះនឹង​តាម​ដាន​អ្នក​រស់នៅ​ក្នុង​ប្រទេស​សិង្ហបុរី​ប្រហែល ៣,២០០នាក់ ដែល​មាន​អាយុ​ចន្លោះ​ពី ១៨ ទៅ ៧៥ឆ្នាំ ខណៈ​ដែល​ពួក​គេ​កំពុង​រស់នៅ​ក្នុង​ជីវភាព​ប្រចាំថ្ងៃ ដើម្បី​សិក្សាពី​របៀប​ដែល​រោគសញ្ញា​នៃ​ជំងឺ​ធ្លាក់​ទឹកចិត្ត និង​ភាព​ធ្ងន់ធ្ងរ​នៃ​ជំងឺនេះ​វិវត្តន៍​ទៅ​តាម​ពេលវេលា។ ការ​តាម​ដាន​នេះ ធ្វើឡើង​លើ​មនុស្ស ២ក្រុម ដោយ​ក្រុម​ទី១ គឺ​បុគ្គល​ចំនួន ១,២២៩នាក់ ដែលត្រូវ​បានធ្វើ​រោគ​វិនិច្ឆ័យ​ថា មាន​ជំងឺធា្លក់​ទឹកចិត្ត និងក្រុមទី២ គឺ​មនុស្ស​មិនមាន​ជំងឺ ដែល​មាន​ចំនួន​ដូចគ្នា។

អ្នក​ចូលរួម ៧៤៣នាក់​ផ្សេង​ទៀត​នឹង​មាន​ជំងឺធ្លាក់​ទឹក​ចិត្ត subsyndromal ដែលជា​ទម្រង់​នៃជំងឺ​ធ្លាក់​ទឹកចិត្ត​កម្រិត​ស្រាល ដែលមិន​បំពេញ​តាម​លក្ខណៈ​វិនិច្ឆ័យ​សម្រាប់​ជំងឺ​ធ្លាក់​ទឹកចិត្ត​កម្រិតធ្ងន់ (MDD) នោះទេ។ ទម្រង់​ស្រាល​នេះ ច្រើន​តែមិន​មាន​រោគវិនិច្ឆ័យ និងមិន​ទទួល​បាន​ការ​ព្យាបាល ដែល​អាច​បង្កើន​ហានិភ័យ​នៃ​ការវិវត្ត​ទៅជា​ជំងឺធ្លាក់​ទឹកចិត្ត​ពេញលេញ។

នេះជា​ការ​សិក្សា​លើមនុស្ស​ទូទាំង​ប្រទេស​លើក​ដំបូង ដើម្បីតាម​ដាន​ការ​អភិវឌ្ឍ និង​គន្លង​នៃជំងឺ​បាក់ទឹកចិត្ត​កម្រិតធ្ងន់ (MDD) ដែល​ត្រូវ​បាន​ប្រជាជន​ក្នុង​តំបន់​ស្គាល់​ជាទូទៅ​ថា ជាជំងឺ​ធ្លាក់​ទឹកចិត្ត។

អ្នកស្រាវជ្រាវ នឹង​សិក្សា​ពីរបៀប ដែល​ព្រឹត្តិការណ៍​ចម្រុះ​កើត​ឡើង​ក្នុងជីវិត និងកត្តា​ដែលមាន​ឥទ្ធិពល​លើការ​អភិវឌ្ឍ និង​ការវិវត្តន៍​នៃជំងឺ​ធ្លាក់​ទឹកចិត្ត។

កត្តាទាំង​នេះ រួមមាន​កត្តា​ហានិភ័យ និង​លក្ខខណ្ឌ​មួយ​ចំនួន ដូចជា អាយុ ភេទ ការ​គោរព​ខ្លួន​ឯង ភាពធន់ ការគ្រប់គ្រង​អារម្មណ៍ និង​របៀប​រស់នៅ ព្រមទាំង​កត្តា​សង្គម ដូចជា ទំនាក់​ទំនង​របស់​មនុស្ស​ម្នាក់ ជាមួយ​គ្រួសារ និង​មិត្តភក្ដិ។

MDD គឺជា​ជំងឺផ្លូវចិត្ត ដែល​រីករាល​ដាល​ខ្លាំង​បំផុត នៅ​ក្នុង​ប្រទេស​សិង្ហបុរី ខណៈការ​ស្ទង់មតិ​បាន​បង្ហាញ​ថា ប្រជាជន​សិង្ហបុរី​ប្រហែល ៦,៣ ភាគរយ ធ្លាក់ខ្លួន​ក្នុង​ស្ថានភាព​នេះ ក្នុង​ចំណុច​ណាមួយ នៃជីវិត​របស់​ពួកគេ, នេះបើ​យោង​តាម​ទិន្នន័យ​ទូទាំង​ប្រទេស​ថ្មី​បំផុត​ដែល​បានពី​ការសិក្សា​សុខភាព​ផ្លូវចិត្ត​សិង្ហបុរី​ឆ្នាំ២០១៦៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/07/2024

ឱកាសប្រឡងប្រជែងជ្រើសរើសនិស្សិតអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រចំនួន១៥កន្លែងពីក្រសួងអប់រំ យុវជន និងកីឡានៅសាធារណរដ្ឋប្រជា...

ឱកាសសិក្សាវគ្គបំប៉នតាម Online សម្រាប់សិស្សថ្នាក់ទី១២ ដែលជាកូនវីរៈកងទ័ពជួរមុខ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/09/2025

ដើម្បីរួមចំណែកជាមួយរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍធនធានមនុស្ស និងដើម្បីជួយ​សម្រាលបន្ទុកហិរញ្ញវត្ថុក្នុងគ្រួសារវីរៈកងទ័ពជួរមុខ សាលាបង្វឹកស្តាតអាប់ខមមីញ៉ូនីធី ប្រកាសផ្ដល់អាហារូបករណ៍១០០% ចំពោះកូនៗវីរៈកងទ័ពជួរមុខ សម្រាប់ការសិក្សាវគ្គបំប៉នតាម Online

ឱកាសកម្មសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បរិញ្ញាបត្រឆ្នាំទី៣ ពីកម្មវិធីអាហារ KAUST នៅអារ៉ាប់ប៊ីសាអូឌីត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/10/2023

ឱកាសកម្មសិក្សាអន្តរជាតិសម្រាប់សិស្សថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បរិញ្ញាបត្រនៅសាកលនៅសាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា King Abdullah ចំនួន១៣០កន្លែង....

ឱកាសសិក្សាជំនាញ AI ពីកម្មវិធី Google Course Artificial Intelligence 2024 តាមរយៈ Online

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/02/2024

កម្មវិធី Google Course Artificial Intelligence 2024 ផ្ដល់ការសិក្សាអំពី Artificial Intelligence(AI) សម្រាប់ឆ្នាំសិក្សា២០២៤ ។ ការសិក្សាវគ្គខ្លីនេះផ្ដល់...

មជ្ឈមណ្ឌលបុប្ផាណា រើសសិស្សអាហារូបករណ៍ ១២នាក់ លើជំនាញផលិតភាពយន្តឯកសារ និងពហុប្រព័ន្ធផ្សព្វផ្សាយ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/01/2026

មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា (Bophana Center) បានប្រកាសទទួលពាក្យសុំចូលរៀនវគ្គបណ្តុះបណ្តាលផ្នែក «ផលិតភាពយន្តឯកសារ និងពហុប្រព័ន្ធផ្សព្វផ្សាយ» សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧...

ឱកាសអាហារូបករណ៍សិក្សាឥតគិតថ្លៃនៅអាល្លឺម៉ង់ ពីកម្មវិធី DAAD MIDE 2026

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/06/2025

កម្មវិធីអាហារូបករណ៍ DAAD MIDE 2026 បានប្រកាស​ផ្តល់អាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិពីប្រទេសកំពុងអភិវឌ្ឍ ដើម្បីទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សេដ្ឋកិច្ចអន្តរជាតិ និង​ការអភិវឌ្ឍ (Master)

ឱកាស​អាហារូបករណ៍ ៥០កន្លែង​សម្រាប់​និស្សិត​កម្ពុជា ទៅបន្តការសិក្សា​នៅ​ប្រទេស​ចិន តាមរយៈ​កម្មវិធី 2025-Skilk Road Program

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/05/2025

ក្រោម​កិច្ច​សហការ​រវាង​សមាគមនិស្សិត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​ប្រជាមានិតចិន និង​សាកលវិទ្យាល័យ​មួយចំនួន​នៅ​ប្រទេស​ចិន សមាគមបាន​ប្រកាស​ពី​ការផ្តល់​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ និង​បរិញ្ញាបត្រជាន់ខ្ពស់​ចំនួន៥០កន្លែង ដែលជា​ប្រភេទ​អាហារូបករណ៍​...

ឱកាសសិក្សា Online នៅវិទ្យាស្ថានបច្ចេកវិទ្យា Massachusetts ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/07/2023

វិទ្យាស្ថានបច្ចេកវិទ្យា Massachusetts ផ្ដល់ការសិក្សាឥតគិតថ្លៃសម្រាប់កម្មវិធីសិក្សា online វគ្គខ្លីឆ្នាំសិក្សា២០២៣-២០២៤ ដោយមានសញ្ញាបត្របញ្ជាក់ការសិក្សាជូន ។...

ឱកាស​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​នៅ​សាកលវិទ្យាល័យ RMUTP ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/01/2025

សាកលវិទ្យាល័យ Rajamangala University of Technology Phra Nakhon (RMUTP) នៃ​ព្រះរាជាណាចក្រ​ថៃឡង់ដ៍ កំពុង​ធ្វើ​ការ​ជ្រើសរើស​និស្សិត​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ ចំនួន២កន្លែង សម្រាប់ឆ្នាំ​សិក្សា​២០២៥។