ជំងឺធ្លាក់ទឹកចិត្តញញឹម ស្ងៀមស្ងាត់ពិបាកកំណត់អាការ

ភ្នំពេញ៖ តើមានមនុស្សប៉ុន្មាននាក់ដែលអ្នកមើលឃើញមានទឹកមុខរីករាយ ប៉ុន្តែផ្នែកខាងក្នុងមានជំងឺធ្លាក់ទឹកចិត្ត? ជាធម្មតាអ្នកដែលមានជំងឺធ្លាក់ទឹកចិត្តមានលក្ខណៈអសកម្មមិនអាចងើបចេញពីគ្រែរួចទេ ប៉ុន្តែមែនអ្នកជំងឺធ្លាក់ទឹកចិត្តទាំងអស់មានសញ្ញាមិនដូចគ្នាទាំងអស់នោះទេ។ ជាក់ស្ដែង ជំងឺបាក់ទឹកចិត្តញញឹម អាចញញឹម ទឹកមុខរីករាយ ឬធ្វើកិច្ចការងារប្រចាំថ្ងៃបានទាំងផ្លូវចិត្តកំពុងតែពិបាកខ្លាំង។ នេះជាការបញ្ជាក់របស់លោក ឈឹម សុធារ៉ា វេជ្ជបណ្ឌិត​ឯកទេស​ជំងឺ​ផ្លូវ​ចិត្ត និង​ជា​នាយក​ប្រតិបត្តិ​អង្គការ​ចិត្ត​សង្គម​អន្ដរ​វប្បធម៌ TPO ។

វេជ្ជបណ្ឌិត ឈឹម សុធារ៉ា មានប្រសាសន៍ថា បុគ្គលខ្លះដឹងថាខ្លួនមានជំងឺធ្លាក់ទឹកចិត្ត និងមិនអាចធ្វើការងារប្រចាំថ្ងៃបាន។ ប៉ុន្តែអ្នកខ្លះមានជំងឺធ្លាក់ទឹកចិត្ត អាចញញឹម​ សប្បាយ និងបំពេញការងារបានល្អក្នុងពេលជាមួយគ្នា ។ លោកថា មនុស្សមានជំងឺធ្លាក់ទឹកចិត្តញញឹមមិនមាននណាចាប់អារម្មណ៍នោះទេ ឬមិនដែល ឮពាក្យទាំងនេះផង។ ជាទូទៅអ្នកជំងឺធ្លាក់ទឹកចិត្តញញឹមមិនទទួលស្គាល់អារម្មណ៍ឈឺចាប់របស់ខ្លួនថាជាជំងឺធ្លាក់ទឹកចិត្តទេ ​ដោយសារខ្លាចគេថាខ្លួនជាមនុស្ស​ទន់ខ្សោយ។

វេជ្ជបណ្ឌិតរូបនេះ បន្តថា និយមន័យជំងឺធ្លាក់ទឹកចិត្តញញឹម អាចនិយាយយ៉ាងសាមញ្ញថា ញញឹមកំពុងឈឺចាប់ពីជំងឺធ្លាក់ទឹកចិត្ត។ សញ្ញាសំខាន់នៃជំងឺធ្លាក់ទឹកចិត្តញញឹម គឺភាពក្រៀមក្រំហើយញញឹមនៅផ្នែកខាងក្រៅដើម្បីបិទបាំងអារម្មណ៍ក្រៀមក្រំពិតរបស់ខ្លួនតែប៉ុណ្ណោះ។ អ្នកជំងឺអាចមានអារម្មណ៍ក្រៀមក្រំដោយសារបរាជ័យក្នុងទំនាក់ទំនងស្នេហា អារម្មណ៍ពិបាកក្នុងការងារ មិនអាចមើលឃើញពីគោលដៅជីវិត ឬមានអារម្មណ៍ថាជីវិតគេហាក់ដូចជាមិនដើរក្នុងផ្លូវត្រូវ។

រោគសញ្ញាផ្សេងទៀតនៃជំងឺធ្លាក់ទឹកចិត្តញញឹម គឹមនុស្សមានអារម្មណ៍ថប់បារម្មណ៍ ភ័យ ខឹង អស់កម្លាំង ម៉ួរមៅ អស់សង្ឃឹម គេងមិនលក់ បាត់បង់ការសប្បាយ មិនចង់ចូលរួមក្នុងសកម្មភាពកំសាន្តផ្សេងៗ និងបាត់ចំណង់រួមដំណេក។ ប៉ុន្តែមនុស្សម្នាក់ៗមានរោគសញ្ញាខុសៗគ្នា ។

លោក ឈឹម សុធារ៉ា នាយក​ប្រតិបត្តិ​អង្គការ​ចិត្ត​សង្គម​អន្ដរ​វប្បធម៌ (TPO)

“អាចនិយាយថាអ្នកជំងឺធ្លាក់ទឹកចិត្តញញឹម គឺមានសភាពដូចជាការពាក់ “ម៉ាស់ ឬ ស្រោមមុខ” គឺថាអ្នកជំងឺធ្លាក់ទឹកចិត្តញញឹមមិនបង្ហាញពីចំណុចទាំងឡាយដែលអាចឱ្យពិភពខាងក្រៅមើលឃើញ ឬដឹងពីអារម្មណ៍ខ្លួនទេ” 

វេជ្ជបណ្ឌិត ឈឹម សុធារ៉ា បញ្ជាក់បន្ថែមថា ជំងឺធ្លាក់ទឹកចិត្តញញឹមក៏ដូចជាជំងឺធ្លាក់ទឹកចិត្តផ្សេងទៀតអាចព្យាបាលបាន។ ក្រៅពីជំនួយប្រឹក្សាយោបល់ពីវេជ្ជបណ្ឌិតជំនាញ អ្នកជំងឺអាចជួយខ្លួនឯងដោយបើកចិត្តឱ្យទូលាយចែករំលែកបញ្ហារបស់ខ្លួនដល់អ្នកជិតស្និទ្ធ ដើម្បីទទួលបានការគាំទ្រណាមួយជួយបំបាត់អារម្មណ៍ក្រៀមក្រំទាំងនោះ។

គួរបញ្ជាក់ផងថា យោងតាមឯកសាររបស់អង្គការសុខភាពពិភពលោក (WHO) បង្ហាញថាជំងឺធ្លាក់ទឹកចិត្តញញឹមមានរោគសញ្ញាផ្ទុយគ្នាពី ជំងឺធ្លាក់ទឹកចិត្តធម្មតា។ សញ្ញានេះអាចជាហេតុពិបាកវិនិច្ឆ័យរកលទ្ធផល។


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Deakin ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/07/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យDeakin នៃប្រទេសអូស្ត្រាលី។ អាហារូបរកណ៍...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Chulalongkorn

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/04/2025

កម្មវិធីអាហារូបករណ៍ Chulalongkorn University’s Graduate Scholarship Program ប្រកាសជ្រើសរើស និស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់បេក្ខជនដែលជាពលរដ្ឋមកពីប្រទេស....

ឱកាសអាហារូបករណ៍សិក្សានៅប្រទេសអូស្ត្រាលី ពី Macquarie University International Scholarship សម្រាប់និស្សិត​ពីតំបន់អាស៊ាន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/12/2025

សាកលវិទ្យាល័យ Macquarie ដែលជាគ្រឹះស្ថានសិក្សាលំដាប់ថ្នាក់អន្តរជាតិមួយក្នុងប្រទេសអូស្ត្រាលី កំពុងប្រកាសផ្តល់អាហារូបករណ៍ Vice-Chancellor's International Scholarship សម្រាប់និស្សិតឆ្នើមមកពីបណ្តា...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈចំនួន៤០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/09/2023

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យផ្ដល់ការសិក្សាឥតគិតថ្លៃជំនាញវិជ្ជាជីវៈចំនួន៤០កន្លែង នៅខេត្តបន្ទាយមានជ័យ ។ ការសិក្សាវគ្គបណ្ដុះបណ្ដាលនឹងចាប់ផ្ដើមចំនួន២វគ្គ ...

អាហារូបករណ៍បច្ចេកវិទ្យាឌីជីថល នៅមជ្ឈមណ្ឌលអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្រិតខ្ពស់ចំនួន៦០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/09/2024

ឱកាសសិក្សាអាហារូបករណ៍រយៈពេល២ខែផ្នែកបច្ចេកវិទ្យានៅមជ្ឈមណ្ឌលអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្រិតខ្ពស់ចំនួន៦០កន្លែង នៃកម្មវិធីអាហារូបករណ៍ព័ត៌មានវិទ្យា Pre University ជំនាន់ទី២។

អាហារូបករណ៍អាស៊ានសិស្សថ្នាក់វិទ្យាល័យសម្រាប់ប្រទេសកម្ពុជា-សឹង្ហបុរី ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/02/2024

ឱកាសសិក្សាអាហារូបករណ៍អាស៊ានសម្រាប់សិស្សវិទ្យាល័យសិក្សានៅប្រទេសសឹង្ហបុរីឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្សកម្ពុជាដែលកំពុង...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ផ្នែកវិស័យអាកាសចរណ៍ នៅសាកលវិទ្យាល័យ Qatar Airway 2025 

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/04/2025

កម្មវិធីអាហារូបករណ៍ Qatar Airway University Undergraduate Scholarship 2025 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Qatar Airway សម្រាប់ឆ្នាំសិក្សា២០២៥។ 

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោសែនតាកែវ ជ្រើសរើស​យុវជន​ចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ១ ចំនួនជាង១ពាន់នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/02/2025

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោ​សែនតាកែវ បានប្រកាស​ពីការជ្រើសរើស​យុវជន​ឱ្យ​ចូលរៀន​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ១ ក្រោម​គ្រោង​កម្មវិធី ១,៥លាននាក់របស់រាជរដ្ឋាភិបាល រហូត​ដល់ទៅ​ចំនួន ១៦៨០នាក់ ក្នុងឆ្នាំ២០២៥នេះ។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិ នៅវិទ្យាស្ថានស៊ីអ៊ីអូ ១០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិពីវិទ្យាស្ថានស៊ីអ៉ីអូចំនួន១០០ កន្លែងសម្រាប់សិស្សានុសិស្សកំពុងត្រៀមបញ្ចប់ថ្នាក់ទី១២ និងនិស្សិត...