រុក្ខជាតិបៃតង ជាថ្នាំប៉ូវកម្លាំងដ៏ល្អ សម្រាប់សុខភាពផ្លូវចិត្ត និងសុខុមាលភាពរបស់មនុស្ស

ប៊ែលហ្ស៊ិកកំពុងរកឃើញថា ព្រៃឈើ ដែលពោរពេញដោយរុក្ខជាតិពណ៌បៃតង អាចជាថ្នាំប៉ូវកម្លាំងដ៏ល្អ សម្រាប់សុខភាពផ្លូវចិត្ត និងសុខុមាលភាពរបស់មនុស្ស។

ប្រជាជន បានលើកឡើងថា នៅក្នុងគ្រាដែលពិភពលោក ពោរពេញដោយភាពតានតឹង ការថប់បារម្ភដោយសារបញ្ហាសង្គ្រាម ការគំរាមកំហែងផ្នែកសេដ្ឋកិច្ច និងភាពតានតឹងជាច្រើនទៀត បានធ្វើឱ្យមនុស្សរកឃើញថា ភាពស្ងប់ស្ងាត់ជាអ្វីដែលពួកគេចង់បាន។

ស្របនឹងនិន្នាការនេះ ដើមឈើ Hallerbos ដែលជារុក្ខជាតិ មានភាពស្រងូតស្រងាត់ ត្រូវបានគេឱ្យឈ្មោះថាជា «ឱសថមានជីវិតសម្រាប់ផ្លូវចិត្ត» ខណៈក្នុងការស្រាវជ្រាវ អ្នកជំនាញបានរកឃើញជាយូរមកហើយថា ការចំណាយពេលនៅក្នុងធម្មជាតិ អំឡុងពេលមានបញ្ហា ធ្វើឱ្យផ្លូវចិត្តរបស់អ្នកស្ងប់។

សមាគមអ្នកចិត្តសាស្ត្រអាមេរិក បានចេញផ្សាយនៅក្នុងឆ្នាំ២០២០ថា សកម្មភាពនេះមានទំនាក់ទំនាក់ទៅនឹងការកាត់បន្ថយភាពតានតឹង ធ្វើឱ្យអារម្មណ៍ប្រសើរឡើង ពង្រឹងសមត្ថភាពផ្ដោតអារម្មណ៍ និងការថយចុះនូវហានិភ័យនៃជំងឺវិកលចរិត និងអត្ថប្រយោជន៍ជាច្រើនទៀត។

លោក Ignace Glorieux សាស្ត្រាចារ្យសង្គមវិទ្យានៅសាកលវិទ្យាល័យ Brussels បាននិយាយថា នេះគឺជាពេលវេលាដ៏អស្ចារ្យ ជាមួយនឹងភាពមិនប្រាកដប្រជាអន្តរជាតិជាច្រើន បានធ្វើឱ្យមនុស្សវ័យក្រោម ៣០ឆ្នាំ កំពុងស្ថិតនៅក្រោមសម្ពាធ ជាពិសេសបន្ទាប់ពីជំងឺរាតត្បាត កូវីដ-១៩។

លោក Mark Demesmaeker អតីតសមាជិកសភាអឺរ៉ុប អ្នកចូលចិត្តថែសួន និងជាក្រុមប្រឹក្សាក្រុងនៅទីក្រុង Halle ជាកន្លែងដែលគាត់បានដើរព្រៃអស់ជាច្រើនទសវត្សរ៍បាននិយាយថា វាជាពេលវេលាដ៏លំបាកមួយ សម្រាប់មនុស្សគ្រប់គ្នា។ ប៉ុន្តែឥឡូវនេះ យ៉ាងហោចណាស់ ធម្មជាតិដ៏ស្រស់ស្អាតនេះ អាចស្វាគមន៍ អ្នកដែលកំពុងមានចិត្តអន្ទះសារ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/02/2025

តាមរយៈគម្រោងជំនាញសម្រាប់ការប្រកួតប្រជែង (S4C) វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ (NIEI) ប្រកាសជ្រើសរើសសិស្សចូលរៀនអាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស (បរិញ្ញាបត្ររង) សម្រាប់ជំនាញវិស្វកម្មអគ្គិសនី...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Zhejiang Normal ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/01/2025

សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ​ Zhijiang សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាលើជំនាញ...

អាហារូបករណ៍រដ្ឋាភិបាលចិននៅសាកលវិទ្យាល័យ Beijing Jiaotong ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីរដ្ឋាភិបាលចិននៅសាកលវិទ្យាល័យ Beijing Jiaotong ឆ្នាំសិក្សា២០២៤។...

វិទ្យាស្ថានសិក្សា​បច្ចេកទេស​ធនាគារ ផ្តល់អាហារូបករណ៍ ១០០% ដល់និស្សិត​ដែលមានគ្រួសារ​ជាយុទ្ធជនពលីជីវិត​ដើម្បីបុព្វហេតុការពារជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/07/2025

ដើម្បីចូលរួមចំណែកជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​អភិវឌ្ឍ​ធនធាន​ម​នុស្ស និង​ចូលរួម​សម្រាល​បន្ទុកហិរញ្ញវត្ថុ​ក្នុងគ្រួសារយុទ្ធជន​ពលី វិទ្យាស្ថាន​សិក្សា​បច្ចេកទេស​ធនាគារ (វ.ប.ធ.) បានប្រកាស​ផ្តល់អាហារូបករណ៍...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Loughborough នៃចក្រភពអង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/03/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់ក្រោយបរិញ្ញាបត្រនៅសាកលវិទ្យាល័យ Loughborough នៃចក្រភពអង់គ្លេស....

អាហារូបករណ៍សិក្សាវគ្គខ្លីថ្នាក់ Full-Stack Development នៅ ADITI Academy

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/10/2025

ឱកាសសិក្សាអាហារូបករណ៍វគ្គខ្លីថ្នាក់ Full-Steak Development រយៈពេល៤ខែ នៅ ADITI Academy សម្រាប់ឆ្នាំសិក្សាថ្មី។ អាហារូបករណ៍គាំទ្រ​ដោយ​ធនាគារវីង ផ្ដល់ជូន ១០០% ចំនួន ៣០កន្លែង ៨០% ចំនួន១០កន្លែង និង ៧០% ចំនួន ១០កន្លែង។

ឱកាសអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យណានជីង​ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/02/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាសម្រាប់និស្សិតបរទេសនៅសាកលវិទ្យាល័យណានជីងប្រទេសចិនឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍...

វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ ផ្តល់អាហារូបករណ៍​ដល់យុវជន រៀនធ្វើនំ ធ្វើម្ហូប ភេសជ្ជៈ ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/05/2024

សម្រាប់យុវជនមកពីគ្រួសារក្រីក្រ/គ្រួសារងាយរងហានិភ័យ កម្មករនិយោជិតនៃសេដ្ឋកិច្ចក្នុងនិងក្រៅប្រព័ន្ធ ដែលមាន​បំណងចង់រៀន​ធ្វើ​នំ ធ្វើ​ម្ហូប ក៏​ដូចជា​ធ្វើភេសជ្ជៈ ពេលនេះ វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍...

អាហារូបករណ៍ Chevening របស់រាជរដ្ឋាភិបាលអង់គ្លេស ចាប់ផ្តើមទទួលពាក្យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/08/2024

អាហារូបករណ៍ Chevening របស់រាជរដ្ឋាភិបាលអង់គ្លេស បានបើកទទួលពាក្យសម្រាប់អ្នកដែលចង់ទៅបន្តការសិក្សានៅចក្រភពអង់គ្លេសហើយ ដោយការដាក់ពាក្យ​អាចធ្វើឡើងពីពេលនេះ...