មនុស្សមានអារម្មណ៍ឯកាកាន់តែច្រើនក្នុងទីក្រុង ប៉ុន្តែតំបន់បៃតងអាចដោះស្រាយបញ្ហានេះ

យោងតាម WE Forum បានបង្ហាញថា ភាពឯកាត្រូវបានកំណត់ថា ជាអារម្មណ៍នៃទុក្ខព្រួយ ដែលបណ្ដាលមកពីភាពខុសគ្នានៃទំនាក់ទំនងសង្គម ដែលអ្នកចង់បាន និងទិដ្ឋភាពជាក់ស្ដែងនៃជីវិតអ្នក។ វាអាចជះឥទ្ធិពលយ៉ាងខ្លាំង ទៅលើសុខភាពផ្លូវចិត្ត និងរាងកាយរបស់យើង ហើយថែមទាំងត្រូវបានផ្សារភ្ជាប់ទៅនឹងលក្ខខណ្ឌសុខភាពជាច្រើនទៀតផងដែរ ក្នុងនោះមានទាំងជំងឺធ្លាក់ទឹកចិត្ត ការញៀនស្រា ការថយចុះមុខងារយល់ដឹងនៃខួរក្បាល និងជំងឺបេះដូង។

ការស្រាវជ្រាវបានបង្ហាញថា ខណៈពេលដែលការបំពុលបរិយាកាស ជំងឺធាត់ និងការប្រើប្រាស់គ្រឿងស្រវឹងច្រើនហួសប្រមាណ បានបង្កើនហានិភ័យនៃការស្លាប់របស់មនុស្សក្នុងអត្រា ៦ភាគរយ, ២៣ភាគរយ និង៣៧ភាគរយរៀងៗគ្នា ភាពឯកាអាចបង្កើនហានិភ័យនៃការស្លាប់ដល់ទៅ ៤៥ភាគរយ។ ខណៈកត្តាសង្គម ហិរញ្ញវត្ថុ និងបច្ចេកវិទ្យា គឺជាកត្តាចម្បងសំខាន់ ភស្តុតាងនៃការស្រាវជ្រាវក៏បានបង្ហាញផងដែរថា បម្រែបម្រួលនៃនគរូបនីយកម្ម គឺជាកត្តាសំខាន់ចម្បងមួយទៀត។

ជាងពាក់កណ្ដាល នៃចំនួនប្រជាជនពិភពលោករស់នៅក្នុងទីក្រុង ហើយចំនួននេះកំពុងបន្តកើនឡើងជារៀងរាល់ឆ្នាំ។ នៅឆ្នាំ ២០៥០ គេរំពឹងថា ៦៦ភាគរយ នៃចំនួនប្រជាជនពិភពលោក នឹងរស់នៅតំបន់ទីក្រុង។ រហូតមកដល់ពេលនេះ យើងបានដឹងតិចតួចណាស់អំពីការរស់នៅក្នុងទីក្រុង មានឥទ្ធិពលមកលើបទពិសោធនៃភាពឯការបស់មនុស្ស។

វេទិកាសេដ្ឋកិច្ចពិភពលោក (WE Forum) បានបង្កើតកម្មវិធីទូរស័ព្ទ ដើម្បីស៊ើបអង្កេតទំនាក់ទំនងរវាងការរស់នៅក្នុងទីក្រុង និងភាពឯកាក្នុងពេលវេលាជាក់ស្ដែង។ កម្មវិធីនេះប្រើបច្ចេកទេសមួយហៅថា ការវាយតម្លៃមួយភ្លែតអេកូឡូស៊ី (ecological momentary assessment) ដោយអញ្ជើញអ្នកដែលរស់នៅទីក្រុងឱ្យចូលរួមឆ្លើយសំណួរអំពីបទពិសោធន៍នៃការរស់នៅបច្ចុប្បន្នរបស់ពួកគេ។ ការវាយតម្លៃសរុបចំនួន ១៦,៦០២ ត្រូវបានបញ្ចប់ដោយមនុស្ស ៧៥៦នាក់នៅទូទាំងពិភពលោក។

ជាលទ្ធផលរកឃើញថា ការស្ថិតក្នុងបរិយាកាសចង្អៀតអាចបង្កើនភាពឯកាដល់ទៅ ៣៨ភាគរយ។ ក្រៅពីនេះ កត្តា អាយុ ភេទ ជាតិសាសន៍ កម្រិតវប្បធម៌ និងមុខរបរ។ ផ្ទុយទៅវិញ ការចូលរួមក្នុងសង្គម ការមានឱកាសជជែក និងចែករំលែកអារម្មណ៍ ធ្វើឱ្យថយចុះអារម្មណ៍ឯកា ២១ភាគរយ។ នេះបង្ហាញថា ការរក្សាទំនាក់ទំនងដែលមានគុណភាពពិតជាមានសារៈសំខាន់សម្រាប់មនុស្ស។

រឿងដែលគួរឱ្យចាប់អារម្មណ៍មួយទៀត ការសិក្សាបង្ហាញថា មនុស្សមាន ២៨ភាគរយ ដូចជាមិនសូវមានអារម្មណ៍នៅក្នុងទីក្រុងដែលសម្បូរទៅដោយធម្មជាតិ ដូចជា ដើមឈើ រុក្ខជាតិ និងសត្វសា្លប នេះគឺជាលក្ខណៈពិសេស ដែលជាទីក្រុងជាច្រើនកំពុងបាត់បង់។

ប្រសិនបើភាពឯកាត្រូវបានកាត់បន្ថយ ដោយការភ្ជាប់ទំនាក់ទំនងជាមួយធម្មជាតិ ដោយពង្រឹងគុណភាព តំបន់ពណ៌បៃតង និងពណ៌ខៀវ ដូចជា ឧទ្យាន និងទន្លេ នៅក្នុងទីក្រុងឱ្យបានច្រើន នឹងអាចជួយមនុស្សឱ្យមានអារម្មណ៍ឯកាតិច។ ទន្ទឹមនឹងនេះ ការសិក្សាមុនៗ បានបង្ហាញថា ធម្មជាតិអាចផ្ដល់នូវអត្តប្រយោជន៍ជាច្រើន សម្រាប់សុខភាពផ្លូវចិត្ត៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាស​គ្រូបង្រៀន​ចូលរួម​កម្មវិធី Teacher Training Students នៅប្រទេស​ជប៉ុន ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/01/2026

ជា​ឱកាសសម្រាប់លោកគ្រូ អ្នកគ្រូ ដែលកំពុងបង្រៀន​នៅ​តាម​សាលា​រៀន​បឋមសិក្សា មធ្យមសិក្សា និង​សាលាគរុកោសល្យ នៅទូទាំងប្រទេស​កម្ពុជា, សម្រាប់ឆ្នាំ​២០២៦នេះ កម្មវិធីអាហារូបករណ៍ Teacher Training...

អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ចំនួន១៥​កន្លែង​នៅ​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង​ឆ្នាំ​សិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/11/2024

តាម​រយៈ​ការ​លើក​ស្ទួយ​ក្នុង​វិស័យ​អប់រំ ឯកឧត្ដម​អភិបណ្ឌិត ស សុខា និង លោកជំទាវ កែ សួនសុភី សហការ​ជាមួយ​សាកលវិទ្យាល័យ​ជាតិគ្រប់គ្រង ប្រកាស​ជ្រើសរើស​និស្សិត​ចំនួន១៥នាក់​ដើម្បី​សិក្សា​ថ្នាក់...

ឱកាសសម្រាប់សិស្ស-និស្សិត RUPP ទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅ Sogang University

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 29/05/2026

សាកលវិទ្យាល័យ Sogang (Sogang University) ដែលជាគ្រឹះស្ថានឧត្តមសិក្សាដ៏ល្បីល្បាញ និងចំណាស់ជាងគេមួយនៅក្នុងសាធារណរដ្ឋកូរ៉េ ក្រោមជំនួយកិច្ចសហការជាមួយអង្គការ Jesuit Service-Cambodia...

អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​នៅ​រាជបណ្ឌិតសភាកម្ពុជា សម្រាប់សិស្ស​និទ្ទេស A, B ​និង C

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/12/2024

រាជបណ្ឌិតសភាកម្ពុជា បានប្រកាស​​ពី​ការ​បណ្តុះបណ្តាល​ថ្នាក់បរិញ្ញាបត្រ​ក្នុងឆ្នាំសិក្សា​២០២៤-២០២៥ ដោយក្នុងនោះនឹងផ្តល់អាហារូបករណ៍ ១០០%, ៥០% និង ៣០% សម្រាប់សិស្សដែលមាន​និទ្ទេស A, B និង C សម្រាប់ការ​សិក្សា​រយៈពេល៤ឆ្នាំ។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យបច្ចេកវិទ្យាហាប៊ីន ប្រទេសចិនឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/12/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិន កំពុងបើកប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សិក្សានៅសាកលវិទ្យាល័យបច្ចេកវិទ្យាហាប៊ីន ឆ្នាំ២០២៦។ អាហារូបករណ៍ផ្ដល់ឱ្យសិក្សាជាថ្នាក់ភាសាអង់គ្លេស និងភាសាចិន។

អាហារូបករណ៍ព្រះមហាក្សត្រថៃ សិក្សានៅសាកលវិទ្យាបច្ចេកវិទ្យា SURANAREE ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/02/2023

សាកលវិទ្យាល័យបច្ចេកវិទ្យា SURANAREE នៃប្រទេសថៃ បានបើកផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២០កន្លែងដល់សិស្សនិស្សិតក្នុងតំបន់អាស៊ានពីកម្មវិធីអាហារូបករណ៍...

អាហារូបករណ៍ជំនាញសំណង់ស៊ីវិល តាមរយៈ​កម្មវិធី​អាហារូបករណ៍​ផ្លូវមួយ​ខ្សែក្រវ៉ាត់មួយ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/01/2025

តាមរយៈ​កិច្ច​សហការ​រវាង​សមាគមនិស្សិត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​ប្រជាមានិតចិន និង​សាកលវិទ្យាល័យមួយ​ចំនួន​នៅ​រដ្ឋធានីប៉េកាំង សាធារណរដ្ឋ​ប្រជាមានិតចិន បានសម្រេច​ផ្តល់អាហារូបករណ៍​ផ្លូវ​មួយ​ខ្សែក្រវ៉ាត់​មួយ សម្រាប់​ថ្នាក់បរិញ្ញាបត្រ និង​បរិញ្ញាបត្រ​ជាន់ខ្ពស់...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីអាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B នៅសាកលវិទ្យាល័យ Shanghai ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/01/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា សិក្សា​នៅសាកលវិទ្យាល័យ Shanghai សម្រាប់ឆ្នាំសិក្សា២០២៥ ដល់និស្សិតអន្តរជាតិជាច្រើននាក់។ អាហារូបករណ៍ផ្ដល់ការសិក្សា ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...

ឱកាសអាហារូបករណ៍ពេញលេញនៅសាកលវិទ្យាល័យ Monash ប្រទេសអូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/05/2025

កម្មវិធីអាហារូបករណ៍ K.C Kuok Scholarship ប្រកាសផ្ដល់អាហារូបករណ៍ដល់និស្សិតអន្តរជាតិ សិក្សានៅសាកលវិទ្យាល័យ Monash នៃប្រទេសអូស្ត្រាលី។ អាហារូបករណ៍ផ្ដល់ជូនដោយអតីតនិស្សិតនៃសាកលវិទ្យាល័យ Monash