បរទេស៖ យោងទៅតាមរបាយការណ៍នៃគម្លាតយេនឌ័រសកលដែលចេញផ្សាយដោយវេទិកាសេដ្ឋកិច្ចពិភពលោក (Weforum) បានប៉ាន់ប្រមាណថា ដើម្បីឱ្យមានសមភាពយេនឌ័រដែលស្រ្តីមានភាពស្មើរគ្នានឹងបុរសនៅក្នុងវិស័យការងារ គឺត្រូវការប្រហែល ១៣២ ឆ្នាំ ។ ដូច្នេះការរៀនតាមអ៊ីនធឺណិត គឺផ្ដល់នូវឱកាសដ៏មានតម្លៃមួយសម្រាប់ស្ត្រី ដោយភ្ជាប់ពួកគេទៅនឹងឱកាស និង អនាគតកាន់តែប្រសើរ ថែមទាំងជាសក្តានុពលក្នុងការកែលម្អសមភាពយេនឌ័រនៅក្នុងការអប់រំឧត្តមសិក្សា និងការអភិវឌ្ឍន៍កម្លាំងពលកម្មផងដែរ។
ខាងក្រោមនេះ គឺអត្ថប្រយោជន៍ចំនួន៣ចំណុចដែលបង្ហាញដោយ WeForum ចំពោះការសិក្សាតាមអ៊ីនធឺណិតសម្រាប់ស្រ្តី៖
១. សម្រួលនូវឧបសគ្គក្នុងការសិក្សា ៖ កំណើនស្ត្រីដែលរៀនតាមអ៊ីនធឺណិតបានកើនឡើងយ៉ាងខ្លាំង ហើយកំពុងចាប់ផ្តើមជិតស្មើរនឹងការចូលរួមរបស់បុរសនៅក្នុងប្រទេសជាច្រើនផងដែរ។ តាមទិន្នន័យរបស់ Coursera បានបង្ហាញថា គម្លាតយេនឌ័រក្នុងការសិក្សាតាមអ៊ីនធឺណិតគឺតូចជាងការអប់រំបែបប្រពៃណី។ ការស្រាវជ្រាវថ្មីៗផ្សេងទៀតក៏បានរកឃើញដែរថា ការរៀនតាមអ៊ីនធឺណិតមានភាពងាយស្រួលសម្រាប់ស្រ្តីបានច្រើនជាងការអប់រំដោយផ្ទាល់។

២. ការពង្រឹងយេនឌ័រនៅក្នុងវិស័យ STEM ៖ របាយការណ៍គម្លាតយេនឌ័រសកលឆ្នាំ២០២២ ក៏បានបង្ហាញដែរថា ស្ត្រីនៅតែបាត់បង់ឱកាសសិក្សានៅក្នុងវិស័យមួយចំនួនដូចជា បច្ចេកវិទ្យាព័ត៌មាន ទំនាក់ទំនងបច្ចេកវិទ្យា (ICT) និង វិស្វកម្ម។ ទាំងការសិក្សាតាមអនឡាញ និង ការសិក្សាបែបប្រពៃណី វិស័យបចេ្ចកវិទ្យាឌីជីថល គេឃើញមានបុរសរៀនច្រើនជាង ជាពិសេសនៅក្នុងវិស័យ STEM ។ គេក៏មើលឃើញដែរថា ស្ត្រីទំនងជាចុះឈ្មោះក្នុងវគ្គសិក្សាដែលបង្រៀនដោយគ្រូស្ត្រី ហើយពួកគេវាយតម្លៃវគ្គសិក្សាទាំងនេះកាន់តែខ្ពស់។ របាយការណ៍ Coursera រកឃើញថា សមភាពយេនឌ័របានកើនឡើងនៅក្នុងការបណ្តុះបណ្តាលតាមអ៊ីនធឺណិត សម្រាប់ ICT នៅចន្លោះឆ្នាំ ២០១៩ និង ២០២១។ នៅមជ្ឈឹមបូព៌ា ការចុះឈ្មោះសិក្សា ICT តាមអ៊ីនធឺណិតសម្រាប់ស្ត្រីនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីតបានកើនឡើងពី ៩,២ ទៅ ១៦,១ ភាគរយ។ ការរៀនតាមអ៊ីនធឺណេតអាចជួយសម្រួលដល់ការសិក្សាខ្នាតធំ និង ផ្តល់សិទ្ធិអំណាចដល់ស្ត្រីក្នុងវិស័យ STEM នៅប៉ុន្មានឆ្នាំខាងមុខ ហើយវាក៏ជាឱកាសក្នុងការទាក់ទាញស្ត្រីកាន់តែច្រើនឱ្យចូលរួមក្នុងការអប់រំ STEM ផងដែរ។

៣. ការផ្សារភ្ជាប់ស្ត្រីទៅនឹងជំនាញ និង ការងារនាពេលអនាគត ៖ ការរៀនតាមអ៊ីនធឺណិតកំពុងបើកផ្លូវថ្មីដែលភ្ជាប់ស្ត្រីទៅនឹងការងារនាពេលអនាគត។ ចំណែកការចុះឈ្មោះចូលរៀនក្នុងចំណោមអ្នកសិក្សាជាស្ត្រីនៅលើ Coursera បានកើនឡើងយ៉ាងខ្លាំងពី ២៥ ភាគរយក្នុងឆ្នាំ ២០១៩ ដល់ ៤០ ភាគរយក្នុងឆ្នាំ២០២១។ វិញ្ញាបនបត្រទាំងនេះនឹងជួយស្ត្រីឱ្យទទួលបានជំនាញសម្រាប់ការងារឌីជីថលដូចជា ផ្នែកព័ត៌មានវិទ្យា ការអភិវឌ្ឍន៍កម្មវិធី ការរចនា UX និង ទីផ្សារប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលបង្កើតឡើងដោយនិយោជកកំពូលៗដូចជា Google, IBM, Meta និង Salesforce។ តាមរយៈការសិក្សាជំនាញឌីជីថល ស្ត្រីនឹងអាចទទួលបានតួនាទីថ្មីនៅក្នុងកម្លាំងការងារទំនើប ហើយទំនងចង់ធ្វើការវិនិយោគលើការធ្វើការជាមួយមនុស្ស និង ជំនាញគ្រប់គ្រងខ្លួនឯង ខណៈពេលដែលបុរសជ្រើសរើសជំនាញកម្រិតខ្ពស់នៅក្នុងវិស័យឌីជីថល និង ការច្នៃប្រឌិតបែបបច្ចេកវិទ្យា៕

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឱកាសសិក្សាជំនាញ TVET ឥតគិតថ្លៃចំនួន ២១០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសតេជោសែន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 28/04/2023
ក្រោមគម្រោងកម្មវិធីធ្វើទំនើបកម្មប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈឆ្នាំ២០២៣ វិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន ដែលជាគ្រឹះស្ថានអប់រំបណ្តុះបណ្តាល...

ឱកាសសិក្សានៅសាកលវិទ្យាល័យ Warwick ពីកម្មវិធី ASEAN-UK សម្រាប់ស្ត្រីក្នុងវិស័យ STEM
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 28/03/2025
កម្មវិធី ASEAN-UK Sage ផ្ដល់ឱកាសសិក្សាក្នុងគម្រោង Women in STEM Scholarship ប្រកាសផ្ដល់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យ Warwick ក្នុងវិស័យ STEM ដល់ស្ត្រីដែលស្ថិតក្នុងប្រទេសតំបន់អាស៊ាន...

មជ្ឈមណ្ឌលអន្តេវាសិកនិស្សិតនារី ប្រកាសជ្រើសរើសនិស្សិតនារី ១២០នាក់ឱ្យទទួលបានការស្នាក់នៅក្នុងឆ្នាំសិក្សា២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 27/08/2025
ដោយមានការគាំទ្រ និងលើកទឹកចិត្តដល់វិស័យអប់រំ ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសនិស្សិតនារីចំនួន១២០នាក់ ឱ្យទទួលបានកន្លែងស្នាក់នៅបណ្ដោះអាសន្ន នៃអន្តេវាសិកនិស្សិតនារី ក្នុងឆ្នាំសិក្សា២០២៥-២០២៦។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា១០កន្លែងនៅសាកលវិទ្យាល័យ Pavia ប្រទេសអ៊ីតាលី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 06/04/2023
កម្មវិធីអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៃសាកលវិទ្យាល័យ Pavia ប្រទេសអ៊ីតាលី កំពុងបើកផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ...

វិទ្យាស្ថានជាតិកសិកម្មព្រែកលៀបផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ១០០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 05/01/2023
វិទ្យាស្ថានជាតិកសិកម្មព្រែកលៀបបានប្រកាសផ្ដល់អាហារូបករណ៍១០០%ថ្នាក់បរិញ្ញាបត្រចំនួន១០០០កន្លែងសម្រាប់សិស្សទើបបញ្ចប់មធ្យមសិក្សាទុតិយភូមិ...

បណ្ឌិត្យសភានគរបាលកម្ពុជា ផ្តល់អាហារូបករណ៍៤០០កន្លែង សម្រាប់សិស្សនិស្សិតដែលចង់ក្លាយជាមន្រ្តីនគរបាល
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 19/11/2024
ក្រសួងមហាផ្ទៃកាលពីពេលថ្មីៗនេះបានប្រកាសដល់សាធារណជន ក៏ដូចជាសិស្ស និស្សិត ដែលមានបំណងក្លាយជានាយនគរបាល និងនាយនគរបាលរងបន្តវេន ក្នុងក្របខ័ណ្ឌមន្រ្តីនគរបាលជាតិ សូមត្រៀមខ្លួនក្នុងការដាក់ពាក្យប្រឡងប្រជែងទទួលយកអាហារូបករណ៍...

អាហារូបករណ៍ Eric Bleumink ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Groningen ឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 31/08/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យGroningen ពីកម្មវិធីអាហារូបករណ៍ Eric Bleumink នៃប្រទេសហូឡង់ឆ្នាំសិក្សា២០២៤-២០២៥...

ឱកាសសម្រាប់យុវជន និស្សិត ចូលរួមសិក្ខាសាលាពាក់ព័ន្ធនឹងកិច្ចការពាណិជ្ជកម្មនៅប្រទេសចិន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 26/06/2024
ដើម្បីចូលរួមអបអរសាទរឆ្នាំ នៃការផ្លាស់ប្តូរប្រជាជន និងប្រជាជនកម្ពុជា-ចិន ឆ្នាំ២០២៤ សមាគមទំនាក់ទំនងយុវជនកម្ពុជា-ចិន (CCYA) និងសមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន (ASCS)...
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប



































































