តើបញ្ញាសិប្បនិម្មិត (AI) អាចមានឥទ្ធិពលបែបណា មកលើឧស្សាហកម្មច្នៃប្រឌិត?

យោងតាម WE Forum បានឱ្យដឹងថា ចាប់តាំងពីមានការចាប់អារម្មណ៍ច្រើនមកលើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) មានការជជែកដេញដោលយ៉ាងច្រើន អំពីឥទ្ធិពលនៃបច្ចេកវិទ្យានេះ មកលើអនាគត នៃទីផ្សារការងារ។ រហូតដល់ពេលថ្មីៗនេះ មានការសន្មត់យ៉ាងច្បាស់ថា ការងារច្នៃប្រឌិតនឹងមានសុវត្ថិភាពពីស្វ័យប្រវត្តិកម្មទៀតផង។

ការមកដល់ភ្លាមៗ នៃបញ្ញាសិប្បនិម្មិត (AI) ជំនាន់ថ្មីៗបានផ្លាស់ប្ដូរអ្វីៗគ្រប់យ៉ាង ។ បច្ចេកវិទ្យានេះ បានទាក់ទាញចំណាប់អារម្មណ៍មនុស្ស ដែលធ្វើការនៅក្នុងឧស្សាហ៍កម្មច្នៃប្រឌិតជាខ្លាំង ជាពិសេស អ្នកនិពន្ធ អ្នកឌីហ្សាញ អ្នកថតរូប និងផលិតករភាពយន្តជាដើម។

សាធារណៈមតិភាគច្រើនយល់ឃើញជុំវិញការបង្កើតបញ្ញាសិប្បនិម្មិត (AI)​ ថាជាការគម្រាមកំហែង មកលើការងាររបស់មនុស្ស។ ប៉ុន្តែក្រុមអ្នកស្រាវជ្រាវកំពុងចង្អុលបង្ហាញថា បច្ចេកវិទ្យានេះ នឹងនាំមកនូវឱកាសជាច្រើនទាក់ទងនឹងការបង្កើនផលិតភាព ប្រសិទ្ធភាព និងប្រាក់ចំណេញ។

តើបញ្ញាសិប្បនិម្មិត (AI) នឹងរំខានដល់ឧស្សាហកម្មច្នៃប្រឌិតយ៉ាងដូចម្តេច ?

ការស្រាវជ្រាវពី Goldman Sachs បានបង្ហាញថា បញ្ញាសិប្បនិម្មិត (AI) មានសក្តានុពលក្នុងការធ្វើឱ្យការងារប្រមាណ ២៦ភាគរយ ត្រូវជំនួយដោយស្វ័យប្រវត្តិកម្ម ក្នុងនោះមាននៅក្នុងវិស័យដូចជា សិល្បៈ ការរចនា ការកម្សាន្ត ប្រព័ន្ធផ្សព្វផ្សាយ និងវិស័យកីឡា ។

ចំណែក Harvard Business Review បានរាយការណ៍ថា បញ្ញាសិប្បនិម្មិត (AI) ជំនាន់ថ្មី មានសមត្ថភាពកម្រិតខ្ពស់រួចទៅហើយ ។ របាយការណ៍នេះ បន្ថែមថា បច្ចេកវិទ្យា GPT– 3 ដែលត្រូវបានគេហៅថា Jasper អាចផលិតអត្ថបទប្លុក, មាតិកាលើបណ្ដាញសង្គម, ច្បាប់ចម្លងគេហទំព័រ (web copy), អ៊ីម៉ែលសម្រាប់លក់, មាតិកាពាណិជ្ជកម្ម និងប្រភេទមាតិកាជាច្រើនទៀត។ ខណៈក្រុមហ៊ុនផលិតអាហារធំៗ ដូចជា Heinz និង Nestlé បានប្រើប្រាស់មាតិកាដែលបង្កើតដោយបញ្ញាសិប្បនិម្មិត (AI) រួចហើយនៅក្នុងយុទ្ធនាការផ្សាយពាណិជ្ជកម្ម។

តើបញ្ញាសិប្បនិម្មិតអាចបន្ថែមគុណតម្លៃនៅក្នុងឧស្សាហកម្មច្នៃប្រឌិតដោយរបៀបណា ?

បញ្ញាសិប្បនិម្មិត (AI) ទើបតែលេចឡើងក្នុងរយៈពេលខ្លី សម្រាប់ការប្រើប្រាស់ជាសាធារណៈប៉ុណ្ណោះ ។ ដូច្នេះ មានន័យថា​ នេះគឺជាដំណាក់កាលដំបូង ដែលក្រុមហ៊ុនជាច្រើន កំពុងស្វែងយល់អំពីរបៀបប្រើប្រាស់ និងបន្ថែមគុណតម្លៃបញ្ញាសិប្បនិម្មិត (AI) ទៅក្នុងការច្នៃប្រឌិត។

ទីប្រឹក្សាគ្រប់គ្រង McKinsey & Company បានពិនិត្យយ៉ាងដិតដល់លើឧស្សាហកម្មច្នៃម៉ូត ដើម្បីសាកល្បងអំពីរបៀប ដែលអាចប្រើបញ្ញាសិប្បនិម្មិត (AI) នៅក្នុងវិស័យនេះ ។ McKinsey បានមើលឃើញថា​ ការងារនៅក្នុងវិស័យច្នៃប្រឌិត គឺលើសពីសមត្ថភាពរបស់បញ្ញាសិប្បនិម្មិត (AI) ។ ប៉ុន្តែអ្នកស្រាវជ្រាវបានកំណត់ឱកាសក្នុងការអភិវឌ្ឍន៍ផលិតផល និងការបង្កើតថ្មី, ការធ្វើផ្សារ និងការលក់ ព្រមទាំងសកម្មភាពជាច្រើនទៀត ដោយប្រើបញ្ញាសិប្បនិម្មិត (AI) ជាជំនួយ។

ការគ្រប់គ្រងហានិភ័យនៃ Generative AI

វត្តមានបញ្ញាសិប្បនិម្មិត (AI) នឹងនាំមកនូវឱកាសជាច្រើន ប៉ុន្តែបច្ចេកវិទ្យានេះ ក៏នឹងនាំមកនូវហានិភ័យ ដែលត្រូវតែគ្រប់គ្រងដោយប្រុងប្រយ័ត្នផងដែរ ។ កង្វល់ចម្បងបំផុតមួយនោះគឺ រាល់ព័ត៌មានដែលមានលក្ខណៈឯកជន និងទិន្នន័យ ដែលត្រូវបានប្រើដោយបច្ចេកវិទ្យាបញ្ញសិប្បនិម្មិត (AI) គឺត្រូវបានរក្សាទុកដោយក្រុមហ៊ុន AI ទាំងអស់ ។ ចំណុចនេះ គឺជាការប្រថុយប្រថានមួយនៅពេល ដែលយើងប្រើបញ្ញាសិប្បនិម្មិត (AI) ដោយងាយប្រឈមនឹងការបាត់បង់ទិន្នន័យសម្ងាត់ ខ្លឹមសារ ឬក៏មាតិកាជាដើម ។ TechRadar រាយការណ៍ថា Samsung បានបាត់បង់ការគ្រប់គ្រងកូដប្រភពដ៏មានតម្លៃ និងកំណត់ត្រាសំខាន់ៗនៅក្នុងកិច្ចប្រជុំសម្ងាត់ នៅពេលដែលបុគ្គលិកក្រុមហ៊ុនបានបញ្ចូលទិន្នន័យទាំងនេះទៅក្នុង ChatGPT ។

បញ្ហាមួយទៀតជាមួយ Generative AI បានកើតឡើងចំពោះកាសែត Guardian ក្នុងចក្រភពអង់គ្លេស ដែលវាត្រូវបានគេរកឃើញថា ChatGPT បានផលិតអត្ថបទ និងបន្ថែមឈ្មោះអ្នកសរសេរអត្ថបទព័ត៌មាន ដោយបង្ហាញថា ព័ត៌មាននោះជារបាយការណ៍របស់ Guardian យ៉ាងពិតប្រាកដ។ បញ្ហា​នេះ​បាន​កើត​ឡើង​នៅ​ពេល​ដែល​មនុស្សម្នាក់​បាន​សួរ​អំពី​អត្ថបទ ​ដែល​គាត់បាន​ឃើញ​នៅ​លើ ChatGPT តែ​រក​មិនឃើញអត្ថបទពិតប្រាកដ។

ដូច្នេះ សម្រាប់​ឧស្សាហកម្ម​ច្នៃប្រឌិត, Generative AI ​នឹង​នាំមក​នូវ​អត្ថប្រយោជន៍​ជាច្រើន ប៉ុន្តែ​លុះត្រាតែ​មាន​ការ​ការពារ​ខ្លឹមសារ និង​ការកម្មសិទ្ធិបញ្ញា របស់អ្នកផលិត និងសិល្បៈករ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសម្រាប់និស្សិតកម្ពុជាទៅហាត់ការរយៈពេលខ្លីនៅវិទ្យាស្ថាន GIST នៃសាធារណៈរដ្ឋកូរ៉េ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/02/2023

ឱកាសសម្រាប់និស្សិត​ដែល​កំពុង​សិក្សា​នៅ​ក្នុង​វិស័យវិទ្យាសាស្រ្ត និង​វិស្វកម្ម ក្នុង​ការ​បាន​ទៅ​ហាត់ការនៅវិទ្យាស្ថានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា Gwangju...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​បណ្ឌិត ១២១កន្លែង ពីកម្មវិធីអាហារូបករណ៍ Thailand Scholarship Year 2025

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/03/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យជាច្រើនក្នុងប្រទេសថៃ ក្រោមកម្មវិធីអាហារូបករណ៍ Thailand Scholarship Year 2025, THe Ministry of Higer Education, Science...

ឱ​កាស​ផ្លាស់ប្តូរ​ការ​សិក្សា​នៅ​ប្រទេស​រុស្ស៊ី​! ​សាកលវិទ្យាល័យ​ ​Sechenov​ ​បើក​ទទួល​ពាក្យ​អាហារូបករណ៍​ ​InteRussia​ ​2026​ ​ផ្នែក​វេជ្ជសាស្ត្រ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/08/2026

សម្រាប់​គ្រូពេទ្យ​ ​និស្សិត​ឯកទេស ​និង​ឱសថការី​កម្ពុជា​ ​ដែល​កំពុង​ស្វែងរក​ឱកាស​ពង្រឹង​សមត្ថភាព​ ​និង​បទពិសោធន៍​ក្នុង​កម្រិត​អន្តរជាតិ​, ​ពេលនេះ​ ​សាកលវិទ្យាល័យ​វេជ្ជសាស្ត្រ​ឈាន​មុខ​គេ​លេខ​១

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Calgary ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/05/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Calgary ប្រទេសកាណាដា សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ដោយ កម្មវិធី University of Calgary Bachlor’s Scholarship 2025 in Canada។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ១០កន្លែងនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញឆ្នាំសិក្សា២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/01/2023

កម្មវិធីអាហារូបករណ៍ ស សុខា បានប្រកាស​ផ្ដល់ជូនអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញឆ្នាំសិក្សា២០២២-២០២៣ ។...

អាហារូបករណ៍ថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Victoria ប្រទេសនូវែលសេឡង់ចំនួន១១០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/07/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Victoria នៅប្រទេសនូវែលសេឡង់ក្រោមកម្មវិធីអាហារូបករណ៍ Wellington Doctoral Scholarship។ ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាល Hubei

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/05/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាល Hubei ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Hubei សាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា Huazhong និង សាកលវិទ្យាល័យភូមិសាស្ត្រចិន បានប្រកាស​ផ្តល់អាហារូបករណ៍...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/02/2025

តាមរយៈគម្រោងជំនាញសម្រាប់ការប្រកួតប្រជែង (S4C) វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ (NIEI) ប្រកាសជ្រើសរើសសិស្សចូលរៀនអាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស (បរិញ្ញាបត្ររង) សម្រាប់ជំនាញវិស្វកម្មអគ្គិសនី...

វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ខេត្ត​កែប ​ផ្តល់​អាហារូបករណ៍​ កម្រិត​វិស្វករ ​និង​បរិញ្ញាបត្រ​រង ​ចំនួន​២១០​កន្លែង​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/07/2026

​ជា​ឱកាស​សម្រាប់​សិស្សានុសិស្ស​ដែល​នឹង​បញ្ចប់​ថ្នាក់​ទី​១២​នៅពេល​ខាងមុខ​នេះ​ ​ហើយ​ចង់​បន្ត​ការ​សិក្សា​នៅ​ឧត្តម​សិក្សា​ ​ពេលនេះ​ វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ ​មណ្ឌល ​តេជោ ​ហ៊ុន ​សែន ​ចំការ​ដូង​ (​ខេត្ត​កែប​) ​កំពុង​ជ្រើសរើស...