“ខ្សែក្រវាត់កំដៅ” នឹងប៉ះពាល់ដល់ប្រជាជនអាមេរិកជាង ១០០ លាននាក់ក្នុងរយៈពេល ៣០ឆ្នាំខាងមុខ

បរទេស ៖ បើយោងតាមការសិក្សាថ្មីមួយដែលបានចេញផ្សាយកាលពីពេលថ្មីៗនេះ​​ដោយក្រុមស្រាវជ្រាវអាកាសធាតុ First Street Foundation បានបង្ហាញថា កំដៅ និងសំណើមកាន់តែអាក្រក់ដោយសារលទ្ធផលនៃការប្រែប្រួលអាកាសធាតុ នឹងនាំមកនូវសន្ទស្សន៍កំដៅដ៏គ្រោះថ្នាក់បំផុតទៅកាន់សហរដ្ឋអាមេរិកក្នុងរយៈពេល ៣០ឆ្នាំខាងមុខ ដោយបង្កើនទាំងអាំងតង់ស៊ីតេ និង ភាពញឹកញាប់នៃថ្ងៃក្តៅបំផុតប្រចាំឆ្នាំ ។​

សីតុណ្ហភាពលើសពីកម្រិតនៃប្រភេទ “គ្រោះថ្នាក់ខ្លាំង” ត្រូវបានគេរំពឹងថា នឹងប៉ះពាល់ដល់មនុស្សប្រហែល ៨ លាននាក់នៅឆ្នាំនេះ។ ប៉ុន្តែមានការទាយទុកថា នៅឆ្នាំ២០៥៣ នឹងកើនឡើង​ដល់ ១៣ដងដែលមនុស្សប្រហែលជា ១០៧លាននាក់នឹងជួបប្រទះកំដៅដ៏គ្រោះថ្នាក់បំផុត។

សីតុណ្ហភាពនៅ​ក្នុងតំបន់ខ្លះនឹងឡើងខ្លាំងជាងកន្លែងផ្សេងទៀត ទៅនឹងអ្វីដែលគេហៅថា “ខ្សែក្រវាត់កំដៅខ្លាំង” ដែលលាតសន្ធឹងពីរដ្ឋតិចសាស់រហូតដល់ខាង Great Lakes ដោយមានការសិក្សាព្យាករណ៍ថា អាចនឹងមានការឡើងខ្លាំងនៃសីតុណ្ហភាពលើសពី ៥២ អង្សាសេ នៅឆ្នាំ២០៥៣ ដែលលើសពី ១០ ដងនៃសីតុណ្ហភាពសព្វថ្ងៃ។ អង្គការ First Street បានប្រើទិន្នន័យ ដើម្បីស្វែងរករយៈពេលប្រាំពីរថ្ងៃដែលក្តៅបំផុតនៃឆ្នាំនេះ ហើយប្រៀបធៀបវាទៅនឹង ៣០ ឆ្នាំទៅមុខទៀត។ រដ្ឋ Florida ត្រូវបានគេទាយថា នឹងអាចមានរយៈពេលប្រាំពីរថ្ងៃក្តៅបំផុតក្នុងឆ្នាំ ២០២៣ និង មានការឡើងខ្លាំងនៃសីតុណ្ហភាពខ្លាំងនៅឆ្នាំ ២០៥៣។​

យោងតាមការសិក្សានេះផងដែរ​ លទ្ធភាពនៃរលកកំដៅ ដែលកំណត់ថាជាសីតុណ្ហភាពលើសពីមធ្យមភាគក្នុងរយៈពេល ៣ ថ្ងៃជាប់ៗគ្នាអាចនឹងកើនឡើងផងដែរនៅទូទាំងប្រទេស ប៉ុន្តែមានសីតុណ្ហភាពកម្រិតខ្ពស់បំផុតនៅឆ្នេរសមុទ្រខាងលិច៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញបត្រជាន់ខ្ពស់ នៃសាលាគោលនយោបាយសាធារណៈលីក្វាន់យូប្រទេសសឹង្ហបុរី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាលាគោលនយោបាយសាធារណៈលីក្វាន់យូ នៃសាកលវិទ្យាល័យជាតិសិង្ហបុរីសម្រាប់មន្ត្រីរាជការកម្ពុជា...

អាហារូបករណ៍​ ​១០០​%​ ​សម្តេច​តេជោ​ ហ៊ុន សែន ​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ផ្តល់​ជូន​ការ​សិក្សា​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ ​(​IT​C​)​ ​ចំនួន​ ២០​កន្លែង​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/09/2026

​គណៈកម្មាធិការ​អាហារូបករណ៍​សិស្ស​-​និស្សិត​ក្រីក្រ ​សម្តេច​អគ្គ​មហា​សេនាបតី​តេជោ ហ៊ុន​ សែន ​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​តាមរយៈ​សម្តេច​មហា​បវរធិបតី​ ​ហ៊ុន​ ម៉ាណែត ​និង​លោក​ជំទាវ​បណ្ឌិត​ ​ពេជ ​ចន្ទ​មុន្នី ​បាន​ប្រកាស​ផ្តល់​អាហារូបករណ៍​ ​១០០​%​

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Utrecht Excellence នៃប្រទេសហូឡង់ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យUtrecht នាប្រទេសហូឡង់ឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍បើកផ្ដល់សម្រាប់និស្សិតជុំវិញពិភពលោករួម.......

អាហារូបករណ៍សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ បច្ចេកវិទ្យាឌីជីថល ចំនួន៥០កន្លែង នៅ CADT

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/02/2026

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានប្រកាស​ពីការផ្តល់អាហារូបករណ៍ចំនួន ៥០កន្លែង សម្រាប់ការ​សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឯកទេស​បច្ចេកវិទ្យាឌីជីថល នៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT)។

អាហារូបករណ៍សិក្សាភាសាចិនរយៈពេល ១ ឆ្នាំ នៅសាកលវិទ្យាល័យ Yunnan Normal University

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/01/2026

សាកលវិទ្យាល័យ Yunnan Normal University កំពុងផ្តល់អាហារូបករណ៍សម្រាប់វគ្គបណ្តុះបណ្តាលភាសាចិន ចំនួន ៣០ កន្លែង ដែលជាអាហារូបករណ៍បានចុះ MoU រវាងសាកលវិទ្យាល័យ និងសមាគមនិស្សិតកម្ពុជា​ប្រចាំ​...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ១៥កន្លែង នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE)

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/09/2026

សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE) ផ្ដល់ជូនអាហារូបករណ៍សរុបចំនួន ១៥កន្លែង លើកម្រិតថ្នាក់បរិញ្ញាបត្រ សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧។

ឱកាសសិក្សាអាហារូបករណ៍៥០% សម្រាប់វគ្គបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈពន្ធដារជំនាន់ទី១៨

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/10/2023

អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុប្រកាសផ្ដល់អាហារូបករណ៍៥០% ចំនួន១០០កន្លែងនៅសាលាជាតិពន្ធដារ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្ស-និស្សិត ....

ឱកាស​អាហារូបករណ៍ ៥០កន្លែង​សម្រាប់​និស្សិត​កម្ពុជា ទៅបន្តការសិក្សា​នៅ​ប្រទេស​ចិន តាមរយៈ​កម្មវិធី 2025-Skilk Road Program

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/05/2025

ក្រោម​កិច្ច​សហការ​រវាង​សមាគមនិស្សិត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​ប្រជាមានិតចិន និង​សាកលវិទ្យាល័យ​មួយចំនួន​នៅ​ប្រទេស​ចិន សមាគមបាន​ប្រកាស​ពី​ការផ្តល់​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ និង​បរិញ្ញាបត្រជាន់ខ្ពស់​ចំនួន៥០កន្លែង ដែលជា​ប្រភេទ​អាហារូបករណ៍​...

អាហារូបករណ៍ស្រាវជ្រាវក្រោយឧត្ដមសិក្សានៅសាកលវិទ្យាល័យ Sydney ប្រទេស​អូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/09/2023

ឱកាសសិក្សាអាហារូបករណ៍ស្រាវជ្រាវក្រោយឧត្ដមសិក្សាសម្រាប់អន្តរជាតិនៅសាកលវិទ្យាល័យSydny ប្រទេសអូស្រ្តាលីឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ជាការផ្ដល់ឱ្យពីសាកលវិទ្យាល័យSydny...