ភ្នំពេញ – អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រុយុទ្ធប្រឆាំងគ្រឿងញៀន ឯកឧត្តម មាស វីរិទ្ធ មានប្រសាសន៍ថា ការសាកល្បងប្រើប្រាស់បារីអេឡិចត្រូនិច គឺជាផ្លូវនាំឱ្យក្រុមមនុស្សវ័យជំទង់ និងកុមារក្លាយជាអ្នកជក់បារីធម្មតា និងឈានទៅរកការប្រើប្រាស់គ្រឿងញៀនផ្សេងទៀតនាពេលអនាគត។
ក្នុងសិក្ខាសាលាស្តីពីការរឹតបន្តឹងការហាមឃាត់ការប្រើប្រាស់ ការនាំចូល និងការធ្វើអាជីវកម្មបារីអេឡិកត្រូនិក និងផលិតផលអេចឆ៍ ធី ភី (HTP) កាលពីថ្ងៃអង្គារ៍ ឯកឧត្តមអគ្គលេខាធិការ បានបន្ថែមថា ភស្តុតាងជាច្រើនបានបង្ហាញថា ការប្រើប្រាស់បារីអេឡិចត្រូនិចបង្កផលប៉ះពាល់ដល់សុខភាព បណ្ដាលឱ្យញៀន បង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់ បេះដូង និងសួត រហូតដល់បាត់បង់ជីវិត។ លើសពីនេះ នៅពេលប្រើប្រាស់បារីអេឡិចត្រូនិក សារធាតុគីមី និងជាតិនីកូទីនត្រូវបានស្រូបចូលទៅក្នុងរាង្គកាយហើយចូលទៅក្នុងខួរក្បាលរបស់អ្នកជក់ ។
ឯកឧត្តម មាស វីរិទ្ធ
“ការប៉ះពាល់ដល់សុខភាពក្រុមមនុស្សវ័យជំទង់និងកុមារនេះ វាជាការប៉ះពាល់ធ្ងន់ធ្ងរទៅដល់ធនធានមនុស្សរបស់កម្ពុជា ដែលពួកគេទាំងនោះ គឺជាមនុស្សបន្តវេនក្នុងការអភិវឌ្ឍន៍សង្គមកម្ពុជានាថ្ងៃខាងមុខ”

លោកវេជ្ជបណ្ឌិត មុំ គង់ នាយកប្រតិបត្តិអង្គការចលនាដើម្បីសុខភាពកម្ពុជា មានប្រសាសន៍ថា បារីអេឡិចត្រូនិចមានផ្ទុកសារធាតុនៅកូទីនដែលប៉ះពាល់ទៅដល់ខួរក្បាល ជាពិសេសអ្នកប្រើប្រាស់ជាស្រ្តីមានផ្ទៃពោះប៉ះពាល់ទៅបំផ្លាញខួរក្បាលរបស់កូនគាត់។ ចំពោះកុមារ គឺបង្អាក់នូវការលូតលាស់ប្រព័ន្ធខួរក្បាលរបស់កុមារ ចំណែកយុវជន គឺប៉ះពាល់ទៅលើការសិក្សាក៏ដូចជាការចងចាំរបស់យុវជនផងដែរ។ ទន្ទឹមគ្នានេះ សារធាតុប្រូទីឡែន គ្រីកូល គ្លីសេរីន ជាដើម នៅពេលដែលក្លាយទៅជាចំហាយអាចចូលទៅក្នុងសួតបានយ៉ាងជ្រៅ ព្រោះជាសារធាតុបង្កឱ្យមានជំងឺសួតធ្ងន់ធ្ងរ។ ក្រៅពីនោះ ការប្រើប្រាស់បារីអេឡិចត្រូវនិចក៏ធ្វើឱ្យញៀន ដែលមានទំនោរនឹងទៅជក់បារីធម្មតាបីដងច្រើនជាងអ្នកដែលមិនប្រើប្រាស់បារីអេឡិចត្រូនិច ហើយក៏ជាឧបករណ៍មួយដែលអាចឈានទៅដល់ការប្រើប្រាស់គ្រឿងញៀនប្រភេទដទៃទៀតដែរ។
លោកវេជ្ជបណ្ឌិត មុំ គង់
“បើសិនគ្មានការទប់ស្កាត់ឱ្យមានប្រសិទ្ធភាព នោះនឹងប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពធនធានមនុស្សប្រទេសកម្ពុជា ជាពិសេសកុមារ និងយុវជន ព្រោះប្រសិនបើខួរក្បាល និងសួតពួកគេត្រូវបានបំផ្លាញដោយសារផលិតផលនេះ តើយើងនឹងរំពឹងអ្វីថានឹងអាចមានធនធានមនុស្សប្រកបដោយសក្ដានុពលសម្រាប់កសាងប្រទេសជាតិ?”

ឯកឧត្តម មាស វីរិទ្ធ បញ្ជាក់បន្ថែមថា ដើម្បីទប់ស្កាត់បញ្ហានេះ បង្កជាហានិភ័យពាក់ព័ន្ធទៅនឹងការគ្រប់គ្រងសណ្ដាប់ធ្នាប់ និងធានាអនាគតរៀនសូត្ររបស់យុវជន និងកាត់បន្ថយក្ដីព្រួយបារម្ភ ត្រូវបង្កើនទំនុកចិត្តដល់អាណាព្យាបាលឱ្យជឿជាក់លើអាជ្ញាធរមានសមត្ថកិច្ច ហើយអាជ្ញាធរមានសមត្ថកិច្ចត្រូវខិតខំយកចិត្តទុកដាក់អនុវត្តជាប្រចាំ។ ទន្ទឹមគ្នានេះ ដោយយល់ឃើញថា បារីអេឡិចត្រូនិច ពិតជាបង្កគ្រោះថ្នាក់ និងផលប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរ និងគំរាមកំហែង ដល់អាយុជីវិតអ្នកប្រើប្រាស់ និងអ្នករងទទួលចំហាយផ្សែងពីគេ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានដាក់ចេញនូវសេចក្តីណែនាំស្តីពី ការចាត់វិធានការ ការបង្ការ បញ្ឈប់ការប្រើប្រាស់ ការធ្វើអាជីវកម្ម និងការនាំចូលផលិតផលស៊ីហ្សា និងបារីអេឡិចត្រូនិក ឆ្នាំ២០១៤ និងសេចក្តីណែនាំស្តីពីការចាត់វិធានការ ការបង្ការ ទប់ស្កាត់ការនាំចូល ការជួញដូរ ការធ្វើអាជីវកម្មផលិតផលអេចហ៍ ធី ភី (HTPs) ឆ្នាំ២០២១ ។
ឯកឧត្តម មាស វីរិទ្ធ
“ខ្ញុំសង្ឃឹមថា ការខិតខំប្រឹងប្រែងរបស់យើងទាំងអស់គ្នា នឹងរួមចំណែកបង្ការការពារកុមារ និងយុវជនដែលជាទំពាំងស្នងឬស្សីរបស់យើង កុំឱ្យបន្តទទួលរងការបំផ្លាញដោយសារផលិតផលទាំងអស់នោះ និងក្លាយជាធនធានមនុស្សប្រកបដោយសក្តានុពលសម្រាប់អភិវឌ្ឍន៍ប្រទេសជាតិយើង”
ឯកឧត្តម មាស វីរិទ្ធ ក៏បានអំពាវនាវដល់គណកម្មាធិការត្រួតពិនិត្យគ្រឿងញៀនរាជធានី ខេត្ត ស្នងការនគរបាលរាជធានី ខេត្ត កងរាជអាវុធហត្ថរាជធានី ខេត្ត និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ បន្តការចាត់វិធានការឱ្យបានម៉ឺនម៉ាត់លើការប្រើប្រាស់ ការផ្សព្វផ្សាយលក់តាមរយៈបណ្តាញព៌ត័មានសង្គមគ្រប់ទម្រង់ និងការចែកចាយបារីអេឡិចត្រូនិក និងផលិតផលអេចឈ៍ ធី ភី គ្រប់រូបភាព។ ក្នុងនោះ ត្រូវកំណត់ទីតាំងចែកចាយ និងកំណត់មុខសញ្ញាអ្នកផ្សព្វផ្សាយលក់តាមទំព័រហ្វេសប៊ុក គេហទំព័រ ប្រព័ន្ធតេលេក្រាម ទិកតុក (TIK TOK) ដើម្បីមានវិធានការរឹបអូសផលិតផលទាំងនេះ និងព្រមានម្ចាស់ទំនិញទាំងនេះ ឱ្យបញ្ឈប់សកម្មភាពហាមឃាត់នេះជាស្ថាពរ ហើយលទ្ធផលត្រូវដាក់បញ្ចូលឱ្យបានទៀងទាត់ក្នុងរបាយការណ៍ការងាររបស់ក្រសួង ស្ថាប័ន អង្គភាព និងគណកម្មាធិការត្រួតពិនិត្យគ្រឿងញៀនរាជធានី ខេត្ត ទាំងអស់៕

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឡាវ ផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ១៥ កន្លែង ដល់និស្សិតកម្ពុជា
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 29/07/2026
សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានប្រកាសផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន ១៥ កន្លែង ដល់និស្សិតកម្ពុជា ទៅសិក្សាលើ ៧មុខជំនាញខុសៗគ្នាក្នុងឆ្នាំសិក្សា២០២៦-២០២៧។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ Negeri Jakarta ប្រទេសឥណ្ឌូណេសុី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 24/03/2026
សាកលវិទ្យាល័យ Negeri Jakarta របស់ប្រទេសឥណ្ឌូនេស៊ី បានប្រកាស់ផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សម្រាប់ឆ្នាំសិក្សា២០២៦

វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ ផ្តល់អាហារូបករណ៍ដល់យុវជន រៀនធ្វើនំ ធ្វើម្ហូប ភេសជ្ជៈ ឥតគិតថ្លៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 31/05/2024
សម្រាប់យុវជនមកពីគ្រួសារក្រីក្រ/គ្រួសារងាយរងហានិភ័យ កម្មករនិយោជិតនៃសេដ្ឋកិច្ចក្នុងនិងក្រៅប្រព័ន្ធ ដែលមានបំណងចង់រៀនធ្វើនំ ធ្វើម្ហូប ក៏ដូចជាធ្វើភេសជ្ជៈ ពេលនេះ វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍...

គន្លឹះចំនួន៧ ក្នុងការសម្ភាសន៍បានជោគជ័យសម្រាប់អាហារូបករណ៍ Chevening
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 15/08/2025
ដំណាក់កាលនីមួយៗនៃការដាក់ពាក្យអាហារូបករណ៍ Chevening ជាការសន្សំពិន្ទុដើម្បីឱ្យខ្លួនឯងមានអាទិភាពជាប់ជាបេក្ខភាពអាហារូបករណ៍ ជាពិសេសនៅក្នុងវគ្គសម្ភាសន៍។ ខាងក្រោមនេះ ជាគន្លឹះចំនួន៧ដែលអាចជួយឱ្យបេក្ខជន បេក្ខនារី...

អាហារូបករណ៍១០០% នៅមហាវិទ្យាល័យ Guangxi Transport Vocational
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 17/07/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅមហាវិទ្យាល័យGuangxi Transport Vocational and Technical សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ ...

ឱកាសអាហារូបករណ៍រដ្ឋាភិបាលជប៉ុន MEXT ឆ្នាំ២០២៧ នៅសាកលវិទ្យាល័យ Osaka University
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 02/07/2026
សាកលវិទ្យាល័យ Osaka University ដែលជាគ្រឹះស្ថានឧត្តមសិក្សាដ៏មានកេរ្តិ៍ឈ្មោះល្បីល្បាញមួយរបស់ប្រទេសជប៉ុន បានប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ Osaka University MEXT Scholarships 2027 ហើយ។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធី Canada-ASEAN នៅប្រទេសកាណាដា ឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 25/03/2025
ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សា និងក្រោយឧត្ដមសិក្សា ពីកម្មវិធី Canada-ASEAN Scholarships and Educational Exchanges for Development (SEED) ឆ្នាំសិក្សា២០២៥ ។
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប





































































