បរទេស ៖ បើយោងតាមការសិក្សាថ្មីមួយដែលបានចេញផ្សាយកាលពីពេលថ្មីៗនេះដោយក្រុមស្រាវជ្រាវអាកាសធាតុ First Street Foundation បានបង្ហាញថា កំដៅ និងសំណើមកាន់តែអាក្រក់ដោយសារលទ្ធផលនៃការប្រែប្រួលអាកាសធាតុ នឹងនាំមកនូវសន្ទស្សន៍កំដៅដ៏គ្រោះថ្នាក់បំផុតទៅកាន់សហរដ្ឋអាមេរិកក្នុងរយៈពេល ៣០ឆ្នាំខាងមុខ ដោយបង្កើនទាំងអាំងតង់ស៊ីតេ និង ភាពញឹកញាប់នៃថ្ងៃក្តៅបំផុតប្រចាំឆ្នាំ ។
សីតុណ្ហភាពលើសពីកម្រិតនៃប្រភេទ “គ្រោះថ្នាក់ខ្លាំង” ត្រូវបានគេរំពឹងថា នឹងប៉ះពាល់ដល់មនុស្សប្រហែល ៨ លាននាក់នៅឆ្នាំនេះ។ ប៉ុន្តែមានការទាយទុកថា នៅឆ្នាំ២០៥៣ នឹងកើនឡើងដល់ ១៣ដងដែលមនុស្សប្រហែលជា ១០៧លាននាក់នឹងជួបប្រទះកំដៅដ៏គ្រោះថ្នាក់បំផុត។

សីតុណ្ហភាពនៅក្នុងតំបន់ខ្លះនឹងឡើងខ្លាំងជាងកន្លែងផ្សេងទៀត ទៅនឹងអ្វីដែលគេហៅថា “ខ្សែក្រវាត់កំដៅខ្លាំង” ដែលលាតសន្ធឹងពីរដ្ឋតិចសាស់រហូតដល់ខាង Great Lakes ដោយមានការសិក្សាព្យាករណ៍ថា អាចនឹងមានការឡើងខ្លាំងនៃសីតុណ្ហភាពលើសពី ៥២ អង្សាសេ នៅឆ្នាំ២០៥៣ ដែលលើសពី ១០ ដងនៃសីតុណ្ហភាពសព្វថ្ងៃ។ អង្គការ First Street បានប្រើទិន្នន័យ ដើម្បីស្វែងរករយៈពេលប្រាំពីរថ្ងៃដែលក្តៅបំផុតនៃឆ្នាំនេះ ហើយប្រៀបធៀបវាទៅនឹង ៣០ ឆ្នាំទៅមុខទៀត។ រដ្ឋ Florida ត្រូវបានគេទាយថា នឹងអាចមានរយៈពេលប្រាំពីរថ្ងៃក្តៅបំផុតក្នុងឆ្នាំ ២០២៣ និង មានការឡើងខ្លាំងនៃសីតុណ្ហភាពខ្លាំងនៅឆ្នាំ ២០៥៣។

យោងតាមការសិក្សានេះផងដែរ លទ្ធភាពនៃរលកកំដៅ ដែលកំណត់ថាជាសីតុណ្ហភាពលើសពីមធ្យមភាគក្នុងរយៈពេល ៣ ថ្ងៃជាប់ៗគ្នាអាចនឹងកើនឡើងផងដែរនៅទូទាំងប្រទេស ប៉ុន្តែមានសីតុណ្ហភាពកម្រិតខ្ពស់បំផុតនៅឆ្នេរសមុទ្រខាងលិច៕

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍ថ្នាក់បរិញ្ញបត្រជាន់ខ្ពស់ នៃសាលាគោលនយោបាយសាធារណៈលីក្វាន់យូប្រទេសសឹង្ហបុរី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 17/10/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាលាគោលនយោបាយសាធារណៈលីក្វាន់យូ នៃសាកលវិទ្យាល័យជាតិសិង្ហបុរីសម្រាប់មន្ត្រីរាជការកម្ពុជា...

អាហារូបករណ៍ ១០០% សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ជូនការសិក្សានៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) ចំនួន ២០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 03/09/2026
គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានប្រកាសផ្តល់អាហារូបករណ៍ ១០០%

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Utrecht Excellence នៃប្រទេសហូឡង់ឆ្នាំ២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 20/09/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យUtrecht នាប្រទេសហូឡង់ឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍បើកផ្ដល់សម្រាប់និស្សិតជុំវិញពិភពលោករួម.......

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ បច្ចេកវិទ្យាឌីជីថល ចំនួន៥០កន្លែង នៅ CADT
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 20/02/2026
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានប្រកាសពីការផ្តល់អាហារូបករណ៍ចំនួន ៥០កន្លែង សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឯកទេសបច្ចេកវិទ្យាឌីជីថល នៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT)។

អាហារូបករណ៍សិក្សាភាសាចិនរយៈពេល ១ ឆ្នាំ នៅសាកលវិទ្យាល័យ Yunnan Normal University
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 26/01/2026
សាកលវិទ្យាល័យ Yunnan Normal University កំពុងផ្តល់អាហារូបករណ៍សម្រាប់វគ្គបណ្តុះបណ្តាលភាសាចិន ចំនួន ៣០ កន្លែង ដែលជាអាហារូបករណ៍បានចុះ MoU រវាងសាកលវិទ្យាល័យ និងសមាគមនិស្សិតកម្ពុជាប្រចាំ...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ១៥កន្លែង នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE)
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 28/09/2026
សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE) ផ្ដល់ជូនអាហារូបករណ៍សរុបចំនួន ១៥កន្លែង លើកម្រិតថ្នាក់បរិញ្ញាបត្រ សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧។

ឱកាសសិក្សាអាហារូបករណ៍៥០% សម្រាប់វគ្គបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈពន្ធដារជំនាន់ទី១៨
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 26/10/2023
អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុប្រកាសផ្ដល់អាហារូបករណ៍៥០% ចំនួន១០០កន្លែងនៅសាលាជាតិពន្ធដារ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្ស-និស្សិត ....

ឱកាសអាហារូបករណ៍ ៥០កន្លែងសម្រាប់និស្សិតកម្ពុជា ទៅបន្តការសិក្សានៅប្រទេសចិន តាមរយៈកម្មវិធី 2025-Skilk Road Program
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 13/05/2025
ក្រោមកិច្ចសហការរវាងសមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន និងសាកលវិទ្យាល័យមួយចំនួននៅប្រទេសចិន សមាគមបានប្រកាសពីការផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ចំនួន៥០កន្លែង ដែលជាប្រភេទអាហារូបករណ៍...
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប




































































