WE Forum បង្ហាញគំនិតគោលនយោបាយមូលដ្ឋាន សម្រាប់ការប្រើប្រាស់ AI ក្នុងវិស័យអប់រំ និងត្រៀមខ្លួនសម្រាប់អនាគត

ការកសាងមូលដ្ឋានចំណេះដឹងអំពីការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) គឺចាំបាច់ដើម្បីពង្រឹងការយល់ដឹងអំពីគោលការណ៍ បទបញ្ញាត្តិ កម្មវិធី ដែនកំណត់ និងផលប៉ះពាល់ផ្នែកក្រមសីលធម៌បញ្ញាសិប្បនិម្មិត (AI) ។ ការយល់ដឹងនេះ ជំរុញឱ្យមនុស្សចាប់ផ្ដើមប្រើបញ្ញាសិប្បនិម្មិត (AI) ប្រកបដោយទំនួលខុសត្រូវ ក្នុងទិដ្ឋភាពផ្សេងៗនៃជីវិត រួមទាំងការអប់រំ និងការងារ។

ក្នុងវិស័យអប់រំ បញ្ញាសិប្បនិម្មិត (AI) ផ្ដល់នូវអត្ថប្រយោជន៍ជាច្រើនដូចជា ស្វ័យសិក្សា ការផ្ដល់មតិកែលម្អប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធភាពប្រតិបត្តិការ។ ទោះជាយ៉ាងណាក៏ដោយ បច្ចេកវិទ្យានេះ ក៏បង្កនូវហានិភ័យផងដែរ ហានិភ័យទាំងនោះមានដូចជា ព័ត៌មានមិនត្រឹមត្រូវ និងធ្វើឱ្យមនុស្សលែងមានទម្លាប់គិតបែបត្រិះរិះ។

វេទិកាសេដ្ឋកិច្ចពិភពលោក បានបង្ហាញនូវ គោលគំនិតមូលដ្ឋានចំនួន ៥ ដែលអ្នកបង្កើតគោលនយោបាយ និងអ្នកដឹកនាំក្នុងវិស័យអប់រំ អាចរៀបចំកម្លាំងពលកម្មសម្រាប់អនាគត ព្រមទាំងអាចទាញយកប្រយោជន៍ពីបញ្ញាសិប្បនិម្មិត (AI) សម្រាប់វិស័យអប់រំ ៖​

  • ជំរុញភាពជាអ្នកដឹកនាំ ៖ បង្កើតបញ្ញាសិប្បនិម្មិត (AI) នៅក្នុងក្រុមការងារអប់រំ ដែលធ្វើការជាមួយ អ្នកជំនាញ អ្នកអប់រំ សិស្ស សមាជិកសហគមន៍ និងអ្នកជំនាញបង្កើតគោលនយោបាយ ដើម្បីណែនាំគោលនយោបាយ និងត្រួតពិនិត្យអនុវត្ត។ ក្រុមការងារនេះ អាចជំរុញភាពច្នៃប្រឌិត និងអាចធានាបានថា ការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) គឺស្របទៅនឹងគោលដៅអប់រំ។
  • លើកកម្ពស់អក្ខរកម្មបញ្ញាសិប្បនិម្មិត (AI) ៖ បង្ហាញគោលការណ៍ និងបញ្ញាត្តិអំពីបញ្ញាសិប្បនិម្មិត (AI) ទៅក្នុងកម្មវិធីសិក្សា និងបង្រៀនសិស្សអំពីរបៀបវាយតម្លៃបញ្ញាសិប្បនិម្មិត (AI) និងលទ្ធផលរបស់វាដោយយកចិត្តទុកដាក់។ សិស្សអាចក្លាយជាអ្នកប្រើប្រាស់ និងជាអ្នកបង្កើតបច្ចេកវិទ្យា ដែលដំណើរការដោយបញ្ញាសិប្បនិម្មិត (AI) នៅពេលដែលពួកគេយល់ច្បាស់អំពីសក្តានុពល និងដែនកំណត់របស់បច្ចេកវិទ្យានេះ។
  • ផ្ដល់ការណែនាំ ៖ បង្កើតគោលការណ៍ណែនាំច្បាស់លាស់ អំពីការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ដោយសុវត្ថិភាព និងទទួលខុសត្រូវក្នុងវិស័យអប់រំ។ យើងត្រូវតែធានាថា ឧបករណ៍បញ្ញាសិប្បនិម្មិត (AI) ត្រូវបានប្រើប្រាស់ ត្រូវការក្រមសីលធម៌ ដោយផ្ដោតលើឯកជនភាពរបស់សិស្ស និងការប្រើប្រាស់ប្រកបដោយទំនួលខុសត្រូវ។ តាមរយៈការផ្ដល់ការណែនាំ យើងអាចធានាថា បញ្ញាសិប្បនិម្មិត (AI) អាចបង្កើតបទពិសោធន៍សិក្សា ដោយមិនប៉ះពាល់ដល់សុវត្ថិភាព ឬឯកជនភាពរបស់សិស្ស។
  • កសាងសមត្ថភាព ៖ គាំទ្រអ្នកអប់រំ និងបុគ្គលិក ក្នុងការជំរុញឱ្យមានការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ក្នុងការបង្រៀន ការរៀន ការគ្រប់គ្រង និងប្រតិបត្តិការរបស់សាលារៀន។ កម្មវិធីអភិវឌ្ឍវិជ្ជាជីវៈអាចជួយឱ្យបុគ្គលិកយល់អំពីបញ្ញាសិប្បនិម្មិត (AI) ដែនកំណត់របស់វា និងគោលការណ៍ក្រមសីលធម៌។ តាមរយៈការកសាងសមត្ថភាព យើងអាចធានាបានថា អ្នកដឹកនាំអាចអភិវឌ្ឍជំនាញប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ដើម្បីបម្រើសហគមន៍របស់ខ្លួន។ ចំណែកបុគ្គលិកទាំងអស់ ត្រូវបំពាក់ចំណេះដឹងអំពីការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ប្រកបដោយទំនួលខុសត្រូវ និងមានប្រសិទ្ធភាពក្នុងវិស័យអប់រំ។
  • គាំទ្រការបង្កើតថ្មី ៖ ផ្ដល់មូលនិធីស្រាវជ្រាវ និងអភិវឌ្ឍ (R&D) ដើម្បីជំរុញបញ្ញាសិប្បនិម្មិត (AI) ក្នុងគរុកោសល្យអប់រំ កម្មវិធីសិក្សា និងនិងជាឧបករណ៍ជំនួយការសិក្សា។ តាមរយៈការគាំទ្រការច្នៃប្រឌិត យើងអាចជំរុញការអភិវឌ្ឍនៃបច្ចេកវិទ្យា AI ថ្មីដែលពង្រឹងបទពិសោធន៍សិក្សា និងកែលម្អលទ្ធផលសិក្សារបស់សិស្ស។

ការយល់ដឹងអំពីបញ្ញាសិប្បនិម្មិត (AI) គឺមានសារៈសំខាន់សម្រាប់ការបង្កើតគោលនយោបាយប្រកបដោយប្រសិទ្ធភាព ដើម្បីលើកកម្ពស់ការទទួលខុសត្រុវ និងសមធម៌ចំពោះ របៀបដែលបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ត្រូវបានប្រើ, របៀបដែលបញ្ញាសិប្បនិម្មិត (AI) ផ្ដល់បទពិសោធន៍ដល់អ្នកសិក្សា ត្រូវបានរចនាឡើង និងរបៀបដែលសិស្សប្រើបញ្ញាសិប្បនិម្មិត (AI) នៅក្នុងថ្នាក់រៀន។ ទន្ទឹមនឹងនេះ ការដាក់ឱ្យប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ក្នុងសង្គម គួរតែត្រូវបានបង្កើន ប៉ុន្តែមិនមែនជំនួសមនុស្សទេ, ផ្ទុយទៅវិញ បង្កើនក្នុងរូបភាពជាជំនួយការរបស់មនុស្ស ដើម្បីបំពេញការងារ និងការសម្រេចចិត្ត៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/05/2024

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងប្រកាសជ្រើសរើសយុវជន យុវនារីជាច្រើននាក់ទៅសិក្សាជំនាញវិជ្ជាជីវៈវគ្គខ្លីឥតគិតថ្លៃរយៈពេល៤ខែ និង១០ខែ។...

ឱកាស​អាហារូបករណ៍​ថ្នាក់អនុបណ្ឌិត បរិញ្ញាបត្រ និង​បរិញ្ញាបត្ររង ១០០% ចំនួន២៣០កន្លែង ពី ស.ស.យ.ក. រាជធានីភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/09/2024

សហភាពសហព័ន្ធយុវជន​កម្ពុជា​រាជធានីភ្នំពេញ (ស.ស.យ.ក. រាជធានីភ្នំពេញ) ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយវិទ្យាស្ថាន​ខ្មែរជំនាន់ថ្មី ផ្តល់ជូនអាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (អនុបណ្ឌិត) ចំនួន៣០កន្លែង ថ្នាក់បរិញ្ញាបត្រ និង​ថ្នាក់បរិញ្ញាបត្ររង ចំនួន...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Debrecen ប្រទេសហុងគ្រី ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/05/2025

កម្មវិធីអាហារូបករណ៍ University of Debrecen Scholarship ប្រកាសផ្ដល់អាហារូបករណ៍ដល់និស្សិតអន្តរជាតិ ស្នើពាក្យដើម្បីសិក្សាថ្នាក់ឧត្ដមសិក្សា នៅសាកលវិទ្យាល័យ Debrecen នៃទីក្រុង Debrecen ប្រទេសហុងគ្រី...

អាហារូបករណ៍ថ្នាក់សិក្សា Online វគ្គខ្លីនៅសាកលវិទ្យាល័យ Stanford

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/07/2023

ឱកាសសិក្សាជំនាញវគ្គខ្លីនៃសាកលវិទ្យាល័យ Stanford ពីកម្មវិធីអាហារូបករណ៍ Stanford University Free Online Courses 2023 ដល់និស្សិតបរទេសសម្រាប់ឆ្នាំសិក្សា២០២៣...

ឱកាសសម្រាប់និស្សិតកម្ពុជាទៅហាត់ការរយៈពេលខ្លីនៅវិទ្យាស្ថាន GIST នៃសាធារណៈរដ្ឋកូរ៉េ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/02/2023

ឱកាសសម្រាប់និស្សិត​ដែល​កំពុង​សិក្សា​នៅ​ក្នុង​វិស័យវិទ្យាសាស្រ្ត និង​វិស្វកម្ម ក្នុង​ការ​បាន​ទៅ​ហាត់ការនៅវិទ្យាស្ថានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា Gwangju...

សាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន ប្រកាស​ផ្តល់អាហារូបករណ៍១០០% ដល់និស្សិតត្រឡប់ពីប្រទេសថៃវិញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/08/2025

សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គនប្រកាសផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាដែលត្រឡប់មកពីប្រទេសថៃវិញ ដោយសារវិបត្តិជម្លោះព្រំដែនកម្ពុជា-ថៃ ដែលមានបំណងបន្តការសិក្សានៅកម្ពុជា

វគ្គបណ្តុះបណ្តាលខ្លី​តាម​ប្រព័ន្ធអនឡាញ “Good Governance” របស់ប្រទេស​នូវែលសេឡង់ ដល់មន្រ្តីកម្ពុជា ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/12/2025

រដ្ឋាភិបាល​នូវែល​សេឡង់ នឹង​រៀបចំ​វគ្គ​បណ្តុះបណ្តាល​រយៈពេលខ្លី ក្រោម​ប្រធានបទ "Good Governance" តាមប្រព័ន្ធ​អនឡាញ រយៈពេល​សិក្សា​ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ ដល់​មន្រ្តីរាជការ​កម្ពុជា។

ក្រសួងអប់រំប្រកាសជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា ទៅ​សិក្សា​នៅ​សាធារណរដ្ឋប្រជាមានិតចិន ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/03/2025

តាមរយៈក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សហការជាមួយមន្ទីរអប់រំ នៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន បានផ្ដល់អាហារូបករណ៍ចំនួន៨កន្លែង ដល់សិស្ស និស្សិត...